អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម GS-NSPC
Open in Telegram
597
Subscribers
No data24 hours
+67 days
+1030 days
Posts Archive
+9
កិច្ចប្រជុំជាមួយប្រតិបត្តិករជំនួយសង្គម ដើម្បីត្រៀមគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ
=======
រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមូលនិធិជាតិជំនួយសង្គម ដើម្បីពិនិត្យពិភាក្សា និងកំណត់នូវកិច្ចការអាទិភាពសំដៅត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពនៃការអនុវត្ត និងទាំងទិដ្ឋភាពបច្ចេកទេស ឈានទៅគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ។
Meeting with Social Assistance Operators to Prepare for the Implementation of the Comprehensive Intervention Program
=======
Phnom Penh, August 10, 2026
Leadership and officials of the General Secretariat of the National Social Protection Council facilitated a meeting with representatives of the National Social Assistance Fund to review, discuss, and identify priority tasks aimed at ensuring comprehensive preparation, in terms of both implementation and technical aspects, to support the implementation of Comprehensive Intervention Programs in response to Multi-Crisis Situations.
តើស្ថាប័នណាមានតួនាទីក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃរបបសន្តិសុខសង្គមនៅកម្ពុជា❓
———-
និយ័តករសន្តិសុខសង្គម (ន.ស.ស.) ត្រូវបានបង្កើតឡើងជាសេនាធិការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានតួនាទី៖
⚖️ តាមដាន និងត្រួតពិនិត្យរាល់ប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្តិការនៃការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។
# និយ័តករសន្តិសុខសង្គម #នសស # ប្រព័ន្ធគាំពារសង្គមកម្ពុជា # អភិបាលកិច្ច # កម្ពុជា
+9
អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៦ ក្នុងឆមាសទី១ និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
=======
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម លើកទី៤ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៦ ក្នុងឆមាសទី១ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃអនុគណៈកម្មាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
បន្ថែមលើនេះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាពសំខាន់ៗក្នុងរយៈពេល ៦ ខែចុងក្រោយ នៃការដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាពថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) ព្រមទាំងវឌ្ឍនភាពនៃការធ្វើអន្តរប្រតិបត្តិការរវាងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម (SPR) ជាមួយនឹងប្រព័ន្ធឌីជីថលរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ផងដែរ។
Sub-Committee for Digital Transformation in Social Protection Holds 4th Meeting to Review Progress in First Semester and Outline Directions for Second Semester of 2026
=======
Phnom Penh | August 6, 2026
H.E. Dr. CHAN Narith, Secretary of State of the Ministry of Economy and Finance and Chairman of the Sub-Committee for Digital Transformation in Social Protection, chaired the Sub-Committee's 4th meeting to review progress in the first semester of 2026 and establish priorities for the second semester of 2026. The meeting was attended by Vice Chairs and members of the Sub-Committee, alongside leadership and officials from the DigitalSP Secretariat of the General Secretariat for the National Social Protection Council.
Additionally, the meeting reviewed major milestones achieved over the past six months in deploying and expanding the Digital Social Protection Platform (DSPP), as well as progress on the interoperability between the Social Protection Registry (SPR) and digital systems across relevant ministries and institutions.
តើស្ថាប័នណាមានតួនាទីក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃរបបសន្តិសុខសង្គមនៅកម្ពុជា❓
———-
⚖️ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម បានកំណត់តួនាទី និងភារកិច្ចចម្បងរបស់និយ័តករសន្តិសុខសង្គម (ន.ស.ស.) រួមមាន ៖
📜 ១ កំណត់បទប្បញ្ញត្តិប្រុងប្រយ័ត្ន ស្តង់ដារប្រតិបត្តិការ វិធានចាំបាច់នានា និងគោលការណ៍ណែនាំស្តីពីវិនិយោគមូលនិធិសន្តិសុខសង្គម
📊 ២ . តាមដានស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នប្រតិបត្តិករសន្តិសុខសង្គម
🛡 ៣. បង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់
🔍 ៤. ត្រួតពិនិត្យអនុលោមភាពដើម្បីធានាថាប្រតិបត្តិការនៅក្នុងការផ្តល់សេវាសន្តិសុខសង្គមប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុ។
📌 #និយ័តករសន្តិសុខសង្គម #នសស #ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច
តើស្ថាប័នណាជាអ្នកដឹកនាំ និងតម្រង់ទិសប្រព័ន្ធគាំពារសង្គមនៅកម្ពុជា?
———
ក្រុមប្រឹក្សាជាតិគាំពារសង្គម (ក.ជ.គ.ស.) ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល និងតម្រង់ទិសជាយុទ្ធសាស្ត្ររួមសម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងមូល។
ដើម្បីឱ្យការបំពេញតួនាទី និងភារកិច្ចប្រព្រឹត្ដទៅប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់, ក.ជ.គ.ស. មានសេនាធិការ ដែលមានរចនាសម្ព័ន្ធការងារយ៉ាងច្បាស់លាស់ រួមមាន៖
👥 គណៈកម្មាធិការប្រតិបត្តិ
📋 អនុគណៈកម្មាធិការ
🛠 ក្រុមការងារបច្ចេកទេស
🏢 អគ្គលេខាធិការដ្ឋាន (សេនាធិការប្រចាំការ)។
💡 រចនាសម្ព័ន្ធដឹកនាំ និងសម្របសម្រួលដ៏រឹងមាំនេះ បានធានាឱ្យការរៀបចំ និងដាក់ឱ្យការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្ដិសុខសង្គម ក៏ដូចជាអន្ដរាគមន៍របស់រាជរដ្ឋាភិបាល ប្រព្រឹត្ដទៅដោយរលូន ចំគោលដៅ និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ពលរដ្ឋគោលដៅ!
#ក្រុមប្រឹក្សាជាតិគាំពារសង្គម #កជគស #ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច #កម្ពុជា
+9
ពិធីប្រកាសស្តីពី
“ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្ត្រាលីដល់គម្រោង
លើកកម្ពស់គាំពារសង្គម និងសុខភាព ដំណាក់កាលទី ២”
=========
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន
គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជាផ្លូវការ ស្តីពី "ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្ត្រាលីដល់គម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាព ដំណាក់កាលទី២" នៅមន្ទីរពេទ្យកុមារជាតិ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ Anne Aly, រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ, រដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសខ្នាតតូច និងរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពហុវប្បធម៌, ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា, និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍។
ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្ត្រាលីដល់គម្រោង
លើកកម្ពស់គាំពារសង្គម និងសុខភាព ដំណាក់កាលទី ២ តាមរយៈ GIZ កម្ពុជានេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបន្ថែមនូវដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ព្រមទាំងជួយរក្សានូវលំនឹងជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលកំពុងជួបប្រទះនូវពហុវិបត្តិតាមរយៈការពង្រឹងការអនុវត្តក្របខណ្ឌគោលនយោបាយ, ប្រព័ន្ធអភិបាលកិច្ច, យន្តការកំណត់អត្តសញ្ញាណក្រុមគោលដៅ, ប្រព័ន្ធទិន្នន័យ និងប្រព័ន្ធគាំពារសង្គមឌីជីថល, ការពង្រីកវិសាលភាពគ្របដណ្តប់ និងការឆ្លើយតបទៅនឹងគ្រោះអាសន្ន។
🌐 Follow Us Facebook | Telegram | Website | Youtube
+9
កិច្ចប្រជុំឆ្លុះបញ្ចាំងក្រោយវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”
=========
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានសហការជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា រៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងក្រោយវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ក្នុងគោលបំណងពិនិត្យលទ្ធផលនៃការអនុវត្តវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ទាំង៤ លើក, ប្រមូលធាតុចូលបន្ថែមលើសមិទ្ធផល, បញ្ហាប្រឈម, គម្លាតគោលនយោបាយក្នុងស្ថាប័នក្នុងការសម្របសម្រួលវិធានការឆ្លើយតបនឹងយេនឌ័រ និងពិភាក្សាអំពីផែនការសកម្មភាព និងជំហានបន្ទាប់ក្រោយវគ្គបណ្តុះបណ្តាលថ្នាក់តំបន់។
កិច្ចប្រជុំឆ្លុះបញ្ចាំងនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ រួមមានក្រសួងកិច្ចការនារី, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មូលនិធិជាតិជំនួយសង្គម, បេឡាជាតិសន្តិសុខសង្គម, ក្រសួងផែនការ, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។
+9
កិច្ចប្រជុំអន្តរស្ថាប័ន ស្តីពីការពិនិត្យលក្ខណៈបច្ចេកទេស និងអន្តរប្រតិបត្តិការប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម
=======
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានសម្របសម្រួលកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើការគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម តាមរយៈការធ្វើអន្តរប្រតិបត្តិការលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.), ឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល, តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), និងតំណាងក្រសួងផែនការ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើទិសដៅសំខាន់ៗ ចំនួន ២ ដូចខាងក្រោម៖
១. ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលផល៖ ភាគីពាក់ព័ន្ធបានឯកភាពលើការបញ្ជូនទិន្នន័យជីវមាត្រ មកកាន់មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលជាមូលដ្ឋានទិន្នន័យរួមបម្រើឱ្យការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលផល សំដៅគាំទ្រដល់ការបញ្ជាក់ចំណាយរបស់ ទ.ជ.ប. ឱ្យកាន់តែមានប្រសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន, និង
២. ការចែករំលែកទិន្នន័យដើម្បីគាំទ្រការអនុវត្តភារកិច្ចរបស់ស្ថាប័ន៖ ដើម្បីគាំទ្រដល់ការអនុវត្តភារកិច្ចឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព ក្រុមការងារកម្រិតបច្ចេកទេសនឹងសិក្សាលម្អិត ដោយរៀបចំទស្សនាទាន និងបញ្ជីប្រភេទទិន្នន័យពាក់ព័ន្ធ មុននឹងបន្តនីតិវិធីស្នើសុំចែករំលែកជាផ្លូវការ។
Inter-Institutional Meeting to Review and Discuss the Implementation of the Sub-Decree on Payment Certification in the Social Protection System
=======
Phnom Penh, July 29, 2026
H.E. YOK Samedy, Deputy Secretary-General of the General Secretariat for the National Social Protection Council and Head of the DigitalSP Secretariat, facilitated an inter-institutional meeting to review and discuss technical specifications and digital interoperability in support of the implementation of the Sub-Decree on Payment Certification in the Social Protection System through the Cambodia Digital Social Protection Platform (DSPP). The meeting was attended by H.E. PHEAKDEY Sambo, Director-General of the National Payment Certification Agency (NPCA), H.E. Moeung Vannarom, Under Secretary of State of the Ministry of Health, representatives from the National Social Security Fund (NSSF), and representatives from the Ministry of Planning. As a result, the meeting agreed on two key directions as follows:
1. Beneficiary Identity Verification: The relevant stakeholders agreed to transfer biometric data to the Social Protection Registry, which serves as a unified source for beneficiary identity verification, aimed at supporting NPCA’s payment certification process more effectively and in compliance with applicable legal regulations.
2. Data Sharing to Support Institutional Mandates: To support the smooth and effective execution of institutional mandates, technical working groups will conduct a detailed study to prepare a concept note and a list of relevant data types before proceeding with official data-sharing request procedures.
+4
ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមកិច្ចប្រជុំស្ដីពី “ការពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ, មុខតំណែងគ្រប់គ្រង, និងមុខតំណែងវិជ្ជាជីវៈ នៃមុខងារគាំទ្រ” នៅសាលប្រជុំ “តេជោសន្តិភាព” នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ដែលសហដឹកនាំដោយ ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានគោលបំណងចូលរួមធានាថា “ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ, មុខតំណែងគ្រប់គ្រង, និងមុខតំណែងវិជ្ជាជីវៈ នៃមុខងារគាំទ្រ” មានអនុលោមភាពនឹងអនុក្រឹត្យលេខ១៤២ អនក្រ.បក. ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការដាក់ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីកំណត់ និងការពិពណ៌នាមុខតំណែង។
🔍 តើអ្នកដឹងទេថា ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរចនាសម្ព័ន្ធអភិបាលកិច្ចដូចម្ដេច?
រចនាសម្ព័ន្ធអភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកជា ៣ កម្រិត រួមមាន៖
🏛 ១. កម្រិតគោលនយោបាយ៖ មានក្រុមប្រឹក្សាជាតិគាំពារសង្គមជាអ្នកដឹកនាំ សម្របសម្រួល និងតម្រង់ទិសជាយុទ្ធសាស្រ្ដរួមសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងមូល។
⚖️ ២. កម្រិតនិយ័តករ៖ មាននិយ័តករសន្តិសុខសង្គមជាអ្នកតាមដាន និងត្រួតពិនិត្យប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្ដិការគ្រប់គ្រង និងចាត់ចែងរបបសន្ដិសុខសង្គម ប្រព្រឹត្ដទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
⚙️ ៣. កម្រិតប្រតិបត្តិករ៖ មាន (១) បេឡាជាតិសន្តិសុខសង្គម ជាស្ថាប័នគ្រប់គ្រង និងចាត់ចែងដំណើរការនៃរបបសន្តិសុខសង្គម, (២) មូលនិធិជាតិជំនួយសង្គមជាស្ថាប័នទទួលបន្ទុកចាត់ចែង និងគ្រប់គ្រងកម្មវិធីជាតិជំនួយសង្គម និងជាស្ថាប័នបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋគោលដៅ, (៣) មានទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលជាស្ថាប័នទទួលបន្ទុកបញ្ជាក់ភាពត្រឹមត្រូវលើរាល់ការស្នើសុំចំណាយរបស់មូលនិធិសមធម៌សុខាភិបាល, របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ, (៤) ក្រសួង-ស្ថាប័នផ្សេងទៀតដែលចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គម និង (៥) រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករអនុវត្តការងារផ្ទាល់នៅមូលដ្ឋាន។
💡 ការបែងចែកភារកិច្ចទាំង ៣កម្រិតនេះ មានគោលបំណងធានាបាននូវ «ប្រតិតុល្យការ» រវាងអ្នករៀបចំគោលនយោបាយ អ្នកត្រួតពិនិត្យ និងអ្នកអនុវត្តជាក់ស្ដែង ឆ្ពោះទៅបម្រើឧត្ដមប្រយោជន៍ពលរដ្ឋគោលដៅប្រកបដោយប្រសិទ្ធភាព និងតម្លាភាព!
#ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច #គាំពារសង្គម #spic
+9
ការចុះពិនិត្យ និងសង្កេតការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង
======
កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦, ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីតំណាងមូលនិធិជាតិជំនួយសង្គម និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានចុះពិនិត្យ និងសង្កេតការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង។ បេសកកម្មនេះ មានគោលបំណងពិនិត្យ និងស្វែងយល់ជាក់ស្តែងអំពីដំណើរការនៃការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនគ្រួសារអ្នកទទួលផលពីកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ ក៏ដូចជាពិនិត្យសកម្មភាពមួយចំនួនដែលត្រូវអនុវត្តនៅជំហានបន្ទាប់។
🌐 Follow Us Facebook | Telegram | Website | Youtube
+9
សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គម
សម្រាប់មន្រ្តីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
==========
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតី និងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមសម្រាប់មន្រ្តីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមបញ្ជាក់ថា សិក្ខាសាលានេះ ជាការសហការរៀបចំដោយក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមការងារយេនឌ័រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការអំពីប្រព័ន្ធគាំពារសង្គម ដើម្បីឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងប្រើប្រាស់អត្ថប្រយោជន៍នៃកម្មវិធីគាំពារសង្គមនានាប្រកបដោយប្រសិទ្ធភាព។ #គាំពារសង្គមកម្ពុជា #បេឡាជាតិសន្តិសុខសង្គម #ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
🌐 Follow Us Facebook | Telegram | Website | Youtube
អត្ថប្រយោជន៍នៃមូលនិធិសមធម៌សុខាភិបាល មានដូចជា៖
---------
🩺 សេវាពិនិត្យ និងព្យាបាលផ្នែកវេជ្ជសាស្ត្រ ៖ ការពិគ្រោះជំងឺក្រៅ 💊 សេវាពន្យារកំណើត 🛌 ការសម្រាកព្យាបាលទូទៅ 🚑 ការសង្គ្រោះបន្ទាន់ 🔪 ការវះកាត់តូច ការវះកាត់ធំ និង 🤰 ការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ យោងតាមប្រកាសអន្តរក្រសួងលេខ៤៩៧ សហវ.ប្រក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។
💸 អត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ ៖ 🚗 ថ្លៃធ្វើដំណើរ 🍲 ថ្លៃអាហារសម្រាប់អ្នកជំងឺ និង 🕯 វិភាគទានបុណ្យសព។
+9
កិច្ចប្រជុំជាមួយធនាគារជាតិនៃកម្ពុជា លើការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ក្នុងប្រព័ន្ធគាំពារសង្គម
=======
ធនាគារជាតិនៃកម្ពុជា, ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន ព្រមទាំងនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ជួបពិភាក្សាជាមួយ លោក ម៉ែន ភក្តី អគ្គនាយករងនៃអគ្គនាយកដ្ឋានបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃធនាគារជាតិនៃកម្ពុជា រួមជាមួយតំណាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ វីង (ខេមបូឌា) ម.ក. ដើម្បីពិគ្រោះយោបល់ លើការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ក្នុងប្រព័ន្ធគាំពារសង្គម។
កិច្ចពិភាក្សានេះ មានគោលបំណងផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូល មុនឈានទៅរៀបចំទស្សនាទាន ស្តីពីការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ក្នុងប្រព័ន្ធគាំពារសង្គម ដោយប្រើប្រាស់យន្តការអន្តរប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានស្រាប់ សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃដំណើរការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គម ឱ្យកាន់តែមានភាពលឿនរហ័ស និងតម្លាភាព បន្ថែមទៀត។
Discussion with the National Bank of Cambodia on Modernizing Social Protection Cash Benefit Delivery
=======
The National Bank of Cambodia (Sen Sok Building), July 9, 2026
H.E. YOK Samedy, Deputy Secretary-General of the General Secretariat for the National Social Protection Council and Head of the Digital Secretariat, led technical teams of the Secretariat alongside relevant departments and units to discuss the modernization of social protection cash benefit payments with Mr. MEN Pheakdey, Deputy Director-General of the Directorate General of Banking Regulation and Financial Inclusion, and relevant officials of the National Bank of Cambodia, as well as representatives from ACLEDA Bank Plc. and Wing Bank (Cambodia) Plc.
The meeting exchanged views and gathered inputs to support the drafting of a concept towards the modernization of the social protection cash benefit payments by leveraging existing interoperability mechanisms and IT infrastructure, aiming to promote financial inclusion while making the delivery of social protection benefits faster, more efficient, and transparent.
+3
តើមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ក្រុមគោលដៅណាខ្លះ?
------
#គាំពារសង្គមកម្ពុជា #SPIC #បណ្ណសមធម៌ #មូលនិធិសមធម៌សុខាភិបាល
+9
ការពិនិត្យលទ្ធភាពជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធអេកូឡូស៊ីគាំពារសង្គម និងប្រព័ន្ធអេកូឡូស៊ីសុខាភិបាល
=======
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំក្រុមការងារជំនាញនៃលេខាធិការដ្ឋាន អ.ប.ប. និងនាយកដ្ឋានពាក់ព័ន្ធ ជួបប្រជុំត្រីភាគី ជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ព្រមទាំងសហការី ដើម្បីពិនិត្យលទ្ធភាពឈានទៅជំរុញការធ្វើអន្តរប្រតិបត្តិការរវាងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម (Social Protection Registry) របស់រាជរដ្ឋាភិបាល និងមូលដ្ឋានទិន្នន័យចុះបញ្ជីអ្នកជំងឺ (Client Registry) របស់ក្រសួងសុខាភិបាល ដែលកំពុងត្រូវបានគិតគូរ និងរៀបចំ ស្របតាមសេចក្តីព្រាងយុទ្ធសាស្ត្រសុខាភិបាលឌីជីថល។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើទិដ្ឋភាពសំខាន់ៗចំនួន ២ រួមមាន (១) ការប្រើប្រាស់លេខសម្គាល់គាំពារសង្គម (SPID) ក្នុងប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) បន្ថែមលើលេខសម្គាល់សុខាភិបាល (Health ID) ដើម្បីបម្រើដល់ការបញ្ជាក់ចំណាយ អនុលោមតាមអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល, និង (២) កិច្ចសហប្រតិបត្តិការឈានទៅសិក្សាលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបានការធ្វើអន្តរប្រតិបត្តិការពេញលេញ រវាងប្រព័ន្ធអេកូឡូស៊ីគាំពារសង្គម និងប្រព័ន្ធអេកូឡូស៊ីសុខាភិបាល។
Exploring Interoperability Between the Social Protection Ecosystem and the Health Ecosystem
=======
Phnom Penh, 9 July 2026
H.E. YOK Samedy, Deputy Secretary-General of the GS-NSPC and Secretary of the Digital Secretariat, led a technical working group from Secretariat and relevant departments in a trilateral meeting with H.E. CHEA Sereyvath, Secretary-General of the General Secretariat for the Digital Government Committee, and H.E. Professor SOK Chour, Deputy Director-General for Health Technical of the Ministry of Health, together with their respective teams. The meeting focused on exploring opportunities to advance interoperability between the Royal Government's Social Protection Registry (SPR) and the Ministry of Health's Client Registry (CR), which is currently being designed and developed in line with the draft Digital Health Strategy.
The meeting specifically discussed two key areas:
1- The use of the Social Protection ID (SPID) in the Electronic Medical Record (EMR) system, in addition to the Health ID, to support payment certification in compliance with the Royal Government's Sub-Decree on Payment Certification in the Social Protection System; and
2- Strengthening technical collaboration to study and establish the necessary technical framework for achieving full interoperability between the social protection ecosystem and the health ecosystem.
តើមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ក្រុមគោលដៅណាខ្លះ?
----
#គាំពារសង្គមកម្ពុជា #SPIC #បណ្ណសមធម៌ #មូលនិធិសមធម៌សុខាភិបាល
+9
ដំណើរបេកកម្មចុះពិនិត្យ និងស្វែងយល់អំពីវឌ្ឍនភាពការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅក្នុងខេត្តសៀមរាប
===
ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិក្រុមប្រឹក្សាសង្គម បានចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមជាក់ស្តែងនៃការអនុវត្ដកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដើម្បីទទួលព័ត៌មាន ក៏ដូចជាមតិត្រឡប់សម្រាប់ជាមូលដ្ឋានក្នុងការគិតគូរលើការកែលម្អ ក៏ដូចជាពង្រឹងយន្តការនៃការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀត។ ក្នុងដំណើរបេសកកម្មនេះ, ក្រុមការងារក៏បានជួបប្រជុំពិភាក្សាផ្ទាល់ជាមួយលោកគ្រូ-អ្នកគ្រូ ដែលបាន និងកំពុងបង្រៀនមុខវិជ្ជាជំនាញដូនតានៅតាមបណ្តាថ្នាក់រៀននីមួយៗ ផងដែរ។
សូមជម្រាបជូនផងដែរថា កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីលើកកម្ពស់ និងអភិរក្សជំនាញរបស់ដូនតានៃយើង ក៏ដូចជាផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អប្រសើរសម្រាប់បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ក្រុមគោលដៅ។
🌐 Follow Us Facebook | Telegram | Website | Youtube
អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី១៨ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា គឺប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទព្រះវិហារ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជេីងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។
