en
Feedback
មូលនិធិជាតិជំនួយសង្គម( NSAF )

មូលនិធិជាតិជំនួយសង្គម( NSAF )

Open in Telegram

“មូលនិធិជាតិជំនូយសង្គម” NATIONAL SOCIAL ASSISTANCE FUND. Facebook Page: https://web.facebook.com/profile.php?id=100095472522148

Show more
4 381
Subscribers
+324 hours
+107 days
+11130 days
Posts Archive
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី - - - ខេត្តមណ្ឌល
+9
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី - - - ខេត្តមណ្ឌលគិរី៖ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តរតនគិរី ក្រោមអធិបតីភាពលោកស្រី កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត  វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករឃុំ សង្កាត់ ដើម្បីត្រៀមឱ្យបានរួចរាល់ សម្រាប់អនុវត្តកម្មវិធី នៅពេលប្រកាសអនុវត្តផ្លូវការ។ សមាសភាពដែលបានចូលរួមក្នុងឱកាសនោះ រួមមាន  លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ៤៧នាក់។ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តរតនគិរី - - - ខេត្តរតនគិរី
+9
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តរតនគិរី - - - ខេត្តរតនគិរី៖ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តរតនគិរី ក្រោមអធិបតីភាព លោក ងិន ណែល អភិបាលស្តីទី នៃគណៈអភិបាលខេត្ត វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករឃុំ សង្កាត់ ដើម្បីត្រៀមឱ្យបានរួចរាល់ សម្រាប់អនុវត្តកម្មវិធី នៅពេលប្រកាសអនុវត្តផ្លូវការ។ សមាសភាពដែលបានចូលរួមក្នុងឱកាសនោះ រួមមាន  លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ១០៩ នាក់ ស្រី៣៨នាក់។ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” --- នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នា
+7
វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” --- នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ ដោយមានការចាត់តាំងពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្មនៃមូលនិធិជាតិជំនួយសង្គម និង លោក ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាគណៈអធិបតី នៃវគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” នៅសាលប្រជុំធំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់ការយល់ដឹងលម្អិតពីនីតិវិធីនៃការអនុវត្តកម្មវិធី និងជំរុញដល់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកទទួលផល។ សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មាន លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង នៃគណ:អភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន៣៤រូប។ 🔗 សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” --- នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នា
+9
វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” --- នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ ដោយមានការចាត់តាំងពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ខឹម សំអាតអគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម និង លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានអញ្ជើញជាគណៈអធិបតី នៃវគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” នៅសាលប្រជុំធំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់ការយល់ដឹងលម្អិតពីនីតិវិធីនៃការអនុវត្តកម្មវិធី និងជំរុញដល់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកទទួលផល។ សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មាន លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង នៃគណ:អភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន៣៣រូប។ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

កិច្ចប្រជុំរៀបចំក្រុមការងារថ្នាក់ខេត្ត និងក្រុង ស្រុកគោលដៅ នៃខេត្តទាំង៥ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្ម
+9
កិច្ចប្រជុំរៀបចំក្រុមការងារថ្នាក់ខេត្ត និងក្រុង ស្រុកគោលដៅ នៃខេត្តទាំង៥ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍ - - - ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ជួរ រតនៈ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំរៀបចំក្រុមការងារថ្នាក់ខេត្ត និងក្រុង ស្រុកគោលដៅ នៃខេត្តទាំង៥ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងរៀបចំឱ្យបានរួចរាល់នូវយន្តការអនុវត្តនៅថ្នាក់ខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រសួងផែនការ នាយកដ្ឋានជំនាញនៃ ម.ជ.ជ. មន្ទីរផែនការ មន្ទីរ ស.អ.យ និងរដ្ឋបាលស្រុកជាំក្សាន្ត សរុប ២៧រូប (ស្រី ៤រូប)។ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីអន្តរាគមន៍ ផ្តល់ការគាំទ្រផលិតកម្ម...អានបន្ត 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ស្ពឺ - - - ខេត្តកំពង់
+9
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ស្ពឺ - - - ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានចាត់តាំងពីឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង់ធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម និងលោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ កម្មវិធីអន្តរាគមន៍នេះ គ្រោងនឹងអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ សម្រាប់ក្របខណ្ឌទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករឃុំ សង្កាត់ …អានបន្ត 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ - - - ខេត្តបន
+9
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ - - - ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានចាត់តាំងពីឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម និងលោកស្រី មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តបន្ទាយមានជ័យ។ កម្មវិធីអន្តរាគមន៍នេះ គ្រោងនឹងអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ សម្រាប់ក្របខណ្ឌទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករឃុំ សង្កាត់ …អានបន្ត 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

គ្រួសារសពអតីតយុទ្ធជន ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល - - - ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំ
+3
គ្រួសារសពអតីតយុទ្ធជន ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល - - - ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តក្រចេះ បានប្រគល់មូលប្បទានបត្រ និងប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូន​គ្រួសារសពអតីតយុទ្ធជនចំនួន១០សព ក្នុងនោះសពនិវត្តជនអតីតយុទ្ធជនចំនួន ៩សព និងសពជនពិការចំនួន១សព ដែលមានថវិកាសរុបចំនួន ១១០,២២១,១៦០រៀល។       🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

គ្រួសារសពអតីតយុទ្ធជន ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល - - - ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំ
+3
គ្រួសារសពអតីតយុទ្ធជន ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល - - - ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តក្រចេះ បានប្រគល់មូលប្បទានបត្រ និងប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូន​គ្រួសារសពអតីតយុទ្ធជនចំនួន១០សព ក្នុងនោះសពនិវត្តជនអតីតយុទ្ធជនចំនួន ៩សព និងសពជនពិការចំនួន១សព ដែលមានថវិកាសរុបចំនួន ១១០,២២១,១៦០រៀល។       🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល --- ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៨
+8
វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល --- ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ០២៦៖ ដោយមានការចាត់តាំងពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តកោះកុង  ។ កម្មវិធីអន្តរាគមន៍នេះ គ្រោងនឹងអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ សម្រាប់ក្របខណ្ឌទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករឃុំ សង្កាត់ ដើម្បីត្រៀមឱ្យបានរួចរាល់ សម្រាប់អនុវត្តកម្មវិធី នៅពេលប្រកាសអនុវត្តផ្លូវការ។ សមាសភាពដែលបានចូលរួមក្នុងឱកាសនោះ អានបន្ត... 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

ជូន​គ្រួសារសពអតីតយុទ្ធជន ដែលមកពីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តបាត់ដំបងទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិប
+9
ជូន​គ្រួសារសពអតីតយុទ្ធជន ដែលមកពីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តបាត់ដំបងទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល - - - ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាខាម.ជ.ជ. ខេត្តកំពង់ស្ពឺ​ ពោធិ៍សាត់ និងខេត្តបាត់ដំបង បានប្រគល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូន​៖ +ខេត្តកំពង់ស្ពឺ គ្រួសារសពអតីតយុទ្ធជន ចំនួន ៤សព ក្នុងនោះសពនិវត្តជនចំនួន ១សព និងសពជនពិការចំនួន ៣សព ដែលមានមូលប្បទានប័ត្រចំនួន ៤សន្លឹក មានទឹកប្រាក់សរុបចំនួន ៦៦,៨៨២,០០០រៀល +ខេត្តពោធិ៍សាត់ គ្រួសារសពអតីតយុទ្ធជនសរុបចំនួន ១៤ សព ក្នុងនោះមាន: -គ្រួសារសពនិវត្តជនមានចំនួន ០៩ សព ទឹកប្រាក់សរុបចំនួន ៨៥,៤៧០,០០០ រៀល ( មូលប្បទានប័ត្រ និងសាច់ប្រាក់ ) -គ្រួសារសពជនពិការ ០៥ សព ទឹកប្រាក់សរុបចំនួន ៨៩,៤៨៤,៤០០ រៀល( មូលប្បទានប័ត្រ និងសាច់ប្រាក់ ) +ខេត្តបាត់ដំបង គ្រួសារសពអតីតយុទ្ធជន ជានិវត្តជន សរុបចំនួន ១៨សព ទឹកប្រាក់សរុបចំនួន ១៩៧,៥៧៩,១៦០រៀល។ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល --- ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៨
+9
វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល --- ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ០២៦៖ ដោយមានការចាត់តាំងពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម និងលោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តព្រះសីហនុ។ កម្មវិធីអន្តរាគមន៍នេះ អានបន្ត... 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” --- នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នា
+9
វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” --- នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ ដោយមានការចាត់តាំងពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម និង លោកជំទាវ ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតី នៃវគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” នៅសាលប្រជុំធំ (A)សាលាខេត្តព្រៃវែង។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់ការយល់ដឹងលម្អិតពីនីតិវិធីនៃការអនុវត្តកម្មវិធី និងជម្រុញដល់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកទទួលផល។ សមាសភាពអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ប្រធានមូនិធិជំនួយសង្គមខេត្ត អភិបាលក្រុង ស្រុកទាំ១៣ មេឃុំ ចៅសង្កាត់ មន្រ្តី ឃុំសង្កាត់ ទទួលបន្ទុកកម្មវិធី ឃុំ សង្កាត់ សរុបចំនួន ២៥១រូប។ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

គ្រួសារសពនិវត្តជន នៅខេត្តកណា្តល និងខេត្តរតនគិរី ទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសពនិងឧបត្ថម្ភមួយលើកដំបូង ពីរាជរដ្ឋាភិបាល
+6
គ្រួសារសពនិវត្តជន នៅខេត្តកណា្តល និងខេត្តរតនគិរី ទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសពនិងឧបត្ថម្ភមួយលើកដំបូង ពីរាជរដ្ឋាភិបាល - - - ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្តាល ខេត្តរតនគិរី សហការជាមួយមន្ទីរ ស.អ.យខេត្ត បានរៀបចំពិធីប្រគល់ ទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសពនិងឧបត្ថម្ភមួយលើកដំបូង ជូន +ខេត្តកណ្តាល គ្រួសារសពនិវត្តជន និងគ្រួសារសពជនពិការចំនួន ១៧គ្រួសារ(ស្មើ ១៧សព) ថវិកាសរុបចំនួន២០៣,០៣៩,៣៣៩រៀល ក្នុងនោះប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពនិវត្តជនចំនួន ១៤គ្រួសារថវិកាចំនួន ១៤៩,៣១២,៤៣៩រៀល ប្រាក់បូជាសពឧបត្ថម្ភមួយលើកដំបូងចំនួន ៣គ្រួសារថវិកាចំនួន៥៣,៧២៦,៩០០រៀល +ខេត្តរតនគិរី គ្រួសារសព អតីតយុទ្ធជន ចំនួន ០១សព ស្មើនិងថវិកាសរុបចំនួន ១៤,៣៧០,០០០ រៀល។    🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

កិច្ចប្រជុំរៀបចំក្រុមការងារថ្នាក់ខេត្ត និងក្រុង ស្រុកគោលដៅ នៃខេត្តទាំង៥ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្ម
+9
កិច្ចប្រជុំរៀបចំក្រុមការងារថ្នាក់ខេត្ត និងក្រុង ស្រុកគោលដៅ នៃខេត្តទាំង៥ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍ - - - ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ជួរ រតនៈ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម គឹម ចាន់បញ្ញា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំរៀបចំក្រុមការងារថ្នាក់ខេត្ត និងក្រុង ស្រុកគោលដៅ នៃខេត្តទាំង៥ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍ផ្ដល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងរៀបចំឱ្យបានរួចរាល់នូវយន្តការអនុវត្តនៅថ្នាក់ខេត្ត។ សមាសភាពដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រសួងផែនការ នាយកដ្ឋានជំនាញនៃ ម.ជ.ជ. មន្ទីរផែនការ មន្ទីរ ស.អ.យ និងរដ្ឋបាល …អានបន្ត 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

សិក្ខាសាលាពិគ្រោះយោបល់លើ “សៀវភៅប្រតិបត្តិគោល ស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” - - - នៅព្រឹកថ្ងៃទី៤ ខ
+9
សិក្ខាសាលាពិគ្រោះយោបល់លើ សៀវភៅប្រតិបត្តិគោល ស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន - - - នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ជួរ រតនៈ លោក ខឹម សំអាត និងលោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើ សៀវភៅប្រតិបត្តិគោល ស្តីពី ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន អង្គភាពចំណុះមូលនិធិជាតិជំនួយសង្គម លោក លោកស្រី ប្រធានសាខាមូលនិធិជាតិជំនួយសង្គមនៃខេត្តទាំង១២ (បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ក្រចេះ កំពត ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ចាម តាកែវ កណ្តាល រតនគិរី និងសៀមរាប) រួមទាំង លោក លោកស្រីប្រធានការិយាល័យថ្នាក់កណ្តាល សរុបចំនួន ៣៨រូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងរួមគ្នាពិនិត្យរៀបចំនូវសៀវភៅប្រតិបត្តិគោល ស្តីពី …អានបន្ត 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល យុវជនម្នាក់មកពីគ្រួសារក្រីក្រ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A យុវជន ផល ករុណា ជាសិស្សនៅថ្នាក់ទី១២ A ថ្នាក់វិទ្យាសាស្ត្រ នៅវិទ្យាល័យ ហ៊ុន សែនក្រវ៉ា ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡងឆ្នាំ២០២៦។ ប្អូនករុណា ជាកូនប្រុសច្បងនៃគ្រួសារក្រីក្រ មានបណ្ណសមធម៌ (ក្រីក្រ ២) ដែលរស់នៅជាមួយតែម្តាយ និងប្អូនប្រុសម្នាក់ទៀត ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទោះបីមានជីវភាពខ្វះខាត ក៏យុវជនម្នាក់នេះ ប្រឹងប្រែងជម្នះឧបសគ្គជីវភាព មិនខ្លាចការនឿយហត់ និងមិនបោះបង់ការសិក្សាឡើយ ដោយដណ្តើមបាននិទ្ទេស A ក្នុងការប្រលងបាក់ឌុប នេះ។ ភាពជោគជ័យនេះ មានការចូលរួមគាំទ្រពីការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាល ចំនួន ៨៤ ០០០រៀល ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរួមទាំងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាផងដែរ។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលបាន អានបន្ត... 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ជប់គ្រួសារ បានដាក់ចេញសម្រាប់ផ្ដោតទៅលើ ការផ្ដល់ជំនួយទៅកាន់គ្រួសារដែលមានបណ្ណសមធម៌គ្រប់ៗរូបដោយឥតរើ
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ជប់គ្រួសារ បានដាក់ចេញសម្រាប់ផ្ដោតទៅលើ ការផ្ដល់ជំនួយទៅកាន់គ្រួសារដែលមានបណ្ណសមធម៌គ្រប់ៗរូបដោយឥតរើសអើង និងរយៈពេលរបស់កម្មវិធីនេះ គឺគ្មានកាលកំណត់ឡើយ។ ព័ត៌មានបន្ថែមសូមទាក់ទងសាលាឃុំ សង្កាត់ ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ៖ ០៩២ ២១៩ ៨៨៨/០១៥ ២១៩ ៨៨៨ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

វគ្គបណ្ដុះបណ្ដាលស្ដីពី "នីតិវិធីនៃការរៀបចំ និងបើកផ្ដល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន" ដល់មន្ត្រីរាជការ និងបុគ្គលិក នៃមូលនិធិជ
+9
វគ្គបណ្ដុះបណ្ដាលស្ដីពី "នីតិវិធីនៃការរៀបចំ និងបើកផ្ដល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន" ដល់មន្ត្រីរាជការ និងបុគ្គលិក នៃមូលនិធិជាតិជំនួយសង្គម - - - នៅទីស្ដីការក្រសួងស.អ.យ. នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចាត់តាំងពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ខឹម សំអាត អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "នីតិវិធីនៃការរៀបចំ និងបើកផ្ដល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន" ដល់មន្ត្រីរាជការ និងបុគ្គលិក នៃមូលនិធិជាតិជំនួយសង្គម។ វគ្គបណ្ដុះបណ្ដាលក៏ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញសម្រាប់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ប្រធានការិយាល័យ និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងសោធនអតីតយុទ្ធជនទាំង ២៥រាជធានីខេត្តផងដែរ ដោយមានសមាសភាពបានចូលរួមមាន ថ្នាក់ដឹកនាំ ម.ជ.ជ. និងមានសិក្ខាកាមមកពីសាខាមូលនិធិជាតិជំនួយសង្គមរាជធានី ខេត្តទាំង២៥ រួមមាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងសោធនអតីតយុទ្ធជនសរុបចំនួន ១៣៩រូប។ 🔗 សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page

ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល --- ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០
+2
ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល --- ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមការងារសាខាម.ជ.ជ.ខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារនៅខេត្តព្រះសីហនុ សរុបចំនួន៧នាក់ (១២ករណី) ស្មើនឹងទឹកប្រាក់សរុបចុះចំនួន ១ ៦០០ ០០០រៀលគត់ ក្រោមពិនិត្យសុខភាពដូចខាងក្រោម៖ ១. ការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពមុនសម្រាលមានចំនួន ៣ករណី ចំណាយទឹកប្រាក់ចំនួន ២៤០ ០០០រៀល ២. ការអនុវត្តលក្ខខណ្ឌសម្រាលកូនមានចំនួន ២ករណី ចំណាយទឹកប្រាក់ចំនួន ៨០០ ០០០រៀល ៣. ការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពក្រោយសម្រាលមានចំនួន  ៧ករណី ចំណាយទឹកប្រាក់សរុប ៥៦០ ០០០រៀល។ 🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖ 👉 NSAF Website 👉 NSAF Telegram Channel 👉 NSAF Facebook Page