en
Feedback
EANG Sophalleth ️️

EANG Sophalleth ️️

Open in Telegram

យើងរួមគ្នាអភិវឌ្ឃន៍ ក្នុងសន្តិភាព និង យើងនាំគ្នាទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា យើងចូលរួមប្តេជ្ញាចិត្តទាំងអស់គ្នា "ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" "កម្ពុជាស្អាត_ខ្មែរធ្វើបាន" អរគុណសន្តិភាព

Show more
1 912
Subscribers
-124 hours
-37 days
-830 days
Posts Archive
ប្រទេសកម្ពុជាយើង ជាប្រទេសដែលមានទេសចរណ៍ធម្មជាតិល្អប្រសើរលើសគេក្នុងអាស៊ីអាគ្នេយ៍ និងជាប់លំដាប់លេខរៀងទី១៧ក្នុងពិភពលោក បើយោងតាម U
ប្រទេសកម្ពុជាយើង ជាប្រទេសដែលមានទេសចរណ៍ធម្មជាតិល្អប្រសើរលើសគេក្នុងអាស៊ីអាគ្នេយ៍ និងជាប់លំដាប់លេខរៀងទី១៧ក្នុងពិភពលោក បើយោងតាម U.S. News & World Report. សមិទ្ធផលនេះកើតឡើងដោយសារការដឹកនាំនិងអភិវឌ្ឍក្រោមការចង្អុលបង្ហាញអំពីសម្តេចតេជោធិបតី❤️❤️។​ #កម្ពុជា #cambodia

Repost from N/a
សូមអបអរសាទរប្អូនៗ ទាំង១០នាក់ នៃវិទ្យាល័យហ៊ុន សែនអូរាំងឪដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូិ សម័យប្រឡ
+9
សូមអបអរសាទរប្អូនៗ ទាំង១០នាក់ នៃវិទ្យាល័យហ៊ុន សែនអូរាំងឪដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូិ សម័យប្រឡង ១០ សីហា ២០២៦ _______ សូមជូនពរប្អូនៗជោគជ័យបន្ថែមទៀត https://www.facebook.com/share/1MFhpTP8eM/

-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស់ស្ទិក -កម្ពុជាស្អាត ខ្មែរធ្វើបាន -វត្តស្រែជា ស្ថិតនៅភូមិស្រែជា ឃុំចំបុី ស្រុកអង្គរជ័យ
-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស់ស្ទិក -កម្ពុជាស្អាត ខ្មែរធ្វើបាន -វត្តស្រែជា ស្ថិតនៅភូមិស្រែជា ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត -ព្រះសង្ឃចូលរួម៤អង្គ -លោកតាលោកយាយចូលរួម៩នាក់ស្រី២នាក់

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក -កម្ពុជាស្អាត ខ្មែរធ្វើបាន -វត្តពិជ័យឧត្តុង្គ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល
+9
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក -កម្ពុជាស្អាត ខ្មែរធ្វើបាន -វត្តពិជ័យឧត្តុង្គ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត -ព្រះសង្ឃចូលរួម១០អង្គ -លោកតាលោកយាយចូលរួម 0នាក់ -សិស្សចូលរួម 0នាក់ -សរុបចំនួនចូលរួម ១០អង្គ/នាក់ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

សារលិខិតរំលែកមរណទុក្ខ គោរពជូន លោកជំទាវមហាឧបាសិកា សុខ កែវ សិរីធម្មសុខាភិរ័តន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៏ ព្រមទាំងក្រុមគ្
សារលិខិតរំលែកមរណទុក្ខ គោរពជូន លោកជំទាវមហាឧបាសិកា សុខ កែវ សិរីធម្មសុខាភិរ័តន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៏ ព្រមទាំងក្រុមគ្រួសារ

ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភា
+9
ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ ២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៨ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការផ្អាកការអនុវត្តការរុះរើ សាលាដូង ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាបន្តដំណើរការ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស និងបន្ថែមការផ្ដល់ការឧបត្ថមជាប្រចាំខែជូនដល់សាលាដូង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦នេះតទៅ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សំឡេង៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការផ្អាកការអនុវត្តការរុះរើ សាលាដូង ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាបន្តដំណើរការ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស និងបន្ថែមការផ្ដល់ការឧបត្ថមជាប្រចាំខែជូនដល់សាលាដូង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦នេះតទៅ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហ
ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន ÷ ១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

+2
-ថ្ងៃនេះ ខ្ញុំមិនប្រេីថង់បា្លស្ទិកទេ -សាលាបឋមសិក្សាស្វាយទង ភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច -គ្រូសរុប ១២នាក់ ស្រី ៣នាក់ - សិស្សសរុប ៣៧២នាក់ ស្រី ១៦៥នាក់ -ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦

+1
- ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា លាហើយប្លាស្ទិក - សាលាបឋមសិក្សាកោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត - គ្រូសរុប 06ន ស្រី 02ន សិស្សសរុប 170ន ស្រី 83ន - យុទ្ធនាការ(17-08-2026)

*ថ្ងៃនេះ ខ្ញុំមិនប្រេីថង់បា្លស្ទិកទេ -សាលាបឋមសិក្សាដំបងដែក ភូមិក្ងាប ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច -គ្រូសរុប ១៣នាក់ ស្រី
+1
*ថ្ងៃនេះ ខ្ញុំមិនប្រេីថង់បា្លស្ទិកទេ -សាលាបឋមសិក្សាដំបងដែក ភូមិក្ងាប ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច -គ្រូសរុប ១៣នាក់ ស្រី ៩នាក់ -សិស្សសរុប ៣៩០នាក់ ស្រី១៨៥នាក់ - ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦

+3
-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក -កម្ពជាស្អាតខ្មែរធ្វើបាន -វត្តអង្គព្រៃក្រាំង ស្ថិតនៅភូមិព្រៃក្រាំងខាងជើង ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត -ព្រះសង្ឃចូលរួមធ្វើអនាម័យ ចំនួន០៣អង្គនិងពុទ្ធបរិស័ទ្ធ ចំនួន ០១នាក់ -សរុប ០៤អង្គ/នាក់ -ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

-ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ -កម្ពុជាស្អាត ខ្មែរធ្វើបាន -សាលាបឋមសិក្សាហ៊ុនសែនវត្តកំពត ភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្ម
+4
-ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ -កម្ពុជាស្អាត ខ្មែរធ្វើបាន -សាលាបឋមសិក្សាហ៊ុនសែនវត្តកំពត ភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត -លោកគ្រូ អ្នកគ្រូ ចំនួន ១៥នាក់ ស្រី ១២នាក់ -សិស្សានុសិស្ស ចំនួន ៥៤១នាក់ ស្រី ២៦៥នាក់