en
Feedback
លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

Open in Telegram

លេខាធិការដ្ឋាន គ.ជ.អ.ប. ជាសេនាធិការឱ្យ គ.ជ.អ.ប. ក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

Show more
2 291
Subscribers
No data24 hours
+37 days
+2330 days
Attracting Subscribers
September '26
September '26
+11
in 2 channels
August '26
+40
in 2 channels
Get PRO
July '26
+84
in 2 channels
Get PRO
June '26
+39
in 2 channels
Get PRO
May '26
+111
in 3 channels
Get PRO
April '26
+36
in 2 channels
Get PRO
March '26
+66
in 1 channels
Get PRO
February '26
+82
in 2 channels
Get PRO
January '26
+43
in 1 channels
Get PRO
December '25
+63
in 3 channels
Get PRO
November '25
+38
in 2 channels
Get PRO
October '25
+51
in 2 channels
Get PRO
September '25
+37
in 2 channels
Get PRO
August '25
+35
in 1 channels
Get PRO
July '25
+48
in 2 channels
Get PRO
June '25
+49
in 1 channels
Get PRO
May '25
+62
in 1 channels
Get PRO
April '25
+37
in 2 channels
Get PRO
March '25
+66
in 2 channels
Get PRO
February '25
+63
in 2 channels
Get PRO
January '25
+57
in 2 channels
Get PRO
December '24
+54
in 2 channels
Get PRO
November '24
+96
in 2 channels
Get PRO
October '24
+40
in 2 channels
Get PRO
September '24
+58
in 4 channels
Get PRO
August '24
+60
in 2 channels
Get PRO
July '24
+62
in 5 channels
Get PRO
June '24
+49
in 3 channels
Get PRO
May '24
+36
in 2 channels
Get PRO
April '24
+24
in 2 channels
Get PRO
March '24
+27
in 1 channels
Get PRO
February '24
+44
in 3 channels
Get PRO
January '24
+96
in 2 channels
Get PRO
December '23
+60
in 1 channels
Get PRO
November '23
+41
in 1 channels
Get PRO
October '23
+62
in 2 channels
Get PRO
September '23
+72
in 0 channels
Get PRO
August '23
+30
in 0 channels
Get PRO
July '23
+854
in 0 channels
Date
Subscriber Growth
Mentions
Channels
08 September+2
07 September+1
06 September0
05 September0
04 September+1
03 September+3
02 September0
01 September+4
Channel Posts
កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ...........
+9
កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម .......................................... ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី «ការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម» ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។ កិច្ចប្រជុំនេះ រៀបចំឡើងតាមវីដេអូពីចម្ងាយ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៣២រូប (ស្រី ១៦រូប)។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន ២៖ ១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។ ២. ប្រមូលមតិយោបល់ អនុសាសន៍ និងធាតុចូលពីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ស្តីពីភាពអាចអនុវត្តបាននៃសកម្មភាពអាទិភាព និងគោលដៅដែលបានស្នើឡើង នៅក្នុងវិសាលភាពមុខងារដែលអនុវត្តដោយដៃគូ ៣. បន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ជាមួយផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ និងឬគោលការណ៍ណែនាំស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ៕

2
ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ......................................... រាជធានី+9
ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ......................................... រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទសន្និបាតនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី លោក លោកស្រី មេឃុំ ចៅសង្កាត់ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀតសរុបចំនួន១៦៥២ រូប។ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៥ និងបញ្ហាប្រឈមនានា ជាមួយនឹងការដាក់ចេញនូវទិសដៅអនុវត្តសម្រាប់អាណត្តិបន្ទាប់ សំដៅធានាបាននូវការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ឃុំ សង្កាត់ ដើម្បីរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន៕ Join us and Follow for more info :                        🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
338
3
កិច្ចប្រជុំពិនិត្យឯកសារទស្សនៈទានជំនួយបច្ចេកទេស គាំទ្រកម្មវិធីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈនៅកម្ពុជា ដំណាក់កាលទី២ -----+9
កិច្ចប្រជុំពិនិត្យឯកសារទស្សនៈទានជំនួយបច្ចេកទេស គាំទ្រកម្មវិធីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈនៅកម្ពុជា ដំណាក់កាលទី២ ----- នៅទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចពិភាក្សានេះ ដោយមានការចូលរួមពីតំណាងអង្គភាពទាំងពីរ សរុបចំនួន ១៣រូប ក្នុងនោះមានស្ត្រី ២រូប។   ក្នុងមតិបើក ឯកឧត្តម ឆឹម សំអ៊ែល បានលើកឡើងថា វេទិកានេះជាឱកាសសំខាន់ ដើម្បីត្រួតពិនិត្យលទ្ធផល ដែលសម្រេចបានរួមគ្នា ទទួលស្គាល់ភាពរីកចម្រើននៃគណនេយ្យភាពសង្គម និងពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហការនាពេលអនាគត។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ពិតជាចាំបាច់ក្នុងការបំពេញបន្ថែមនូវតំបន់គោលដៅមួយចំនួន ដែលមិនទាន់គ្របដណ្តប់ពេញលេញលើរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ទូទាំងប្រទេសនៅឡើយ។ ដូច្នេះហើយ គ្រប់ភាគីត្រូវចូលរួមរៀបចំផែនការអនុវត្តរួមគ្នា ដែលរួមបញ្ចូលការកំណត់សកម្មភាព ថវិកា ការពង្រឹងសមត្ថភាព និងយន្តការតាមដាន ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ប្រកបដោយបរិយាបន្ន ដោយគិតគូរលើការប្រែប្រួលអាកាសធាតុ និងការធ្វើទំនើបកម្មឌីជីថល។   កិច្ចពិភាក្សាបានផ្តោតលើចំណុចចំនួន ៣ រួមមាន៖ ១) តម្លាភាពព័ត៌មានដល់សាធារណជន ២) ការពង្រីកការអនុវត្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង-ស្រុក និង ៣) ការពង្រឹងប្រព័ន្ធប្រមូលមតិត្រឡប់ពីប្រជាពលរដ្ឋ។     គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និង GIZ គឺជាការផ្សារភ្ជាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាមួយនឹងការអនុវត្តជាក់ស្តែង ដើម្បីជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្នសង្គម៕
368
4
កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល .............................+9
កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ......................................... រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងប្រទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ ១៥ ៩៩៥ រូប។ កិច្ចប្រជុំសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ធ្វើឡើងក្នុង ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៥ និងបញ្ហា ប្រឈមនានា ជាមួយនឹងការដាក់ចេញនូវទិសដៅអនុវត្តសម្រាប់អាណត្តិបន្ទាប់ សំដៅធានាបាននូវការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ឃុំ សង្កាត់ ដើម្បីរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន៕ Join us and Follow for more info :                        🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
472
5
វគ្គបណ្តុះបណ្តាល និងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. .............................+9
វគ្គបណ្តុះបណ្តាល និងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ................................ លេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃអង្គភាពនានាចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ២១ រូប (ស្រី ៧ រូប)។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ជូនដល់មន្ត្រីបង្គោលទទួលបន្ទុកប្រព័ន្ធទិន្នន័យ របាយការណ៍ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ (NAD) លើការអនុវត្តជាក់ស្តែង ដើម្បីឱ្យដំណើរការអនុវត្ត ផ.ស.ថ. ប្រចាំឆ្នាំ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៕ Join us and Follow for more info :                        🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
685
6
កិច្ចប្រជុំផ្តួចផ្តើមសមាហរណកម្មការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលក្រសួង-ស្ថាប័នពាក់ព័ន្ធ ---- លេខាធិការដ្ឋាន គ.ជ.អ.ប+6
កិច្ចប្រជុំផ្តួចផ្តើមសមាហរណកម្មការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលក្រសួង-ស្ថាប័នពាក់ព័ន្ធ ---- លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នៅថ្ងៃទីសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបានរៀបចំកិច្ចប្រជុំផ្តួចផ្តើមសមាហរណកម្មការងារគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ-សង្កាត់ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឱ្យមានប្រសិទ្ធភាព។ ក្នុងឱកាសនេះ ឯកឧត្តម ឆឹម សំអ៊ែល បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ដើម្បីលើកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យឆ្លើយតបនឹងតម្រូវការ និងសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម បានគូសបញ្ជាក់ថា ការគិតគូរអំពីនិរន្តរភាពការងារគណនេយ្យភាពសង្គម គឺជាកិច្ចការចាំបាច់ ដែលយើងត្រូវរួមគ្នាផ្តោតការយកចិត្តទុកដាក់ ដើម្បីធានានូវភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងឆ្លើយតបទៅនឹងបញ្ហា តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមថា ការផ្តោតលើនិរន្តរភាពការងារគណនេយ្យភាពសង្គម មិនត្រឹមតែជាការបន្តអនុវត្តសកម្មភាពក្រោយពេលគម្រោងបញ្ចប់នោះទេ ប៉ុន្តែត្រូវឈានទៅរកការធ្វើស្ថាប័នភាវូបនីយកម្មទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើ ការពង្រឹងយន្តការដឹកនាំ និងសម្របសម្រួល ការអភិវឌ្ឍសមត្ថភាព ការរៀបចំផែនការសកម្មភាព និងថវិកា ការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈកិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ ពិភាក្សាដោយបើកចំហ និងកំណត់ជំហានជាក់ស្តែងសម្រាប់ការបន្តការងារ ដោយមានការយល់ព្រមរួមលើកិច្ចការដែលត្រូវផ្ទេរ ដែលត្រូវបន្ត និងដែលត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននីមួយៗ។ លទ្ធផលនៃការពិភាក្សា នឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការរៀបចំផែនការសកម្មភាពជាក់លាក់ ដែលឆ្លើយតបទៅនឹងឯកសារស្នូលចំនួនបី ដែលលេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងរៀបចំ រួមមាន (១). ផែនការចាកចេញនៃការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ (២). យុទ្ធសាស្ត្រស្តីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ-សង្កាត់ និង (៣).ផែនការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី៣ (២០២៦-២០៣០) ដើម្បីឆ្ពោះទៅរកនិរន្តរភាព និងស្ថាប័នភាវូបនីយកម្មការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ឱ្យកាន់តែច្បាស់លាស់ អាចអនុវត្តបាន និងអាចសម្រេចបាន។ ចំណុចគន្លឹះសម្រាប់កិច្ចពិភាក្សាក្នុងដំណើរការស្ថាប័នភាវូបនីកម្ម រួមមាន៤ចំណុចសំខាន់ៗ ដូចជា (១). ការផ្ទេរការទទួលខុសត្រូវលើឧបករណ៍គណនេយ្យភាពសង្គម និងI4Cs (២).ការគិតគូរថវិការបស់ក្រសួងស្ថាប័ន ក្នុងការគាំទ្រគណនេយ្យភាពសង្គម (៣).ការពង្រឹងសមត្ថភាព គាំទ្របច្ចេកទេស និងការរៀនសូត្រចែករំលែកបទពិសោធន៍ និង (៤).ប្រព័ន្ធទិន្នន័យ លទ្ធផលបំពេញការងាររបស់អង្គភាពផ្តល់សេវា និងការតាមដានត្រួតពិនិត្យ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ១២រូប ក្នុងនោះស្រី ០១រូប៕ Join us and Follow for more info :                        🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
1 141
7
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ----+9
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ------ ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ដល់ផ្នែកផ្គត់ផ្គង់នៅក្នុងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងចំនួន ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការស្តារកម្ពុជា ដោយទទួលបានការគាំទ្រពីអង្គការ HEKS-EPER ក្នុងគោលបំណងផ្តល់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាព និងពង្រឹងតួនាទីក្នុងការទទួលខុសត្រូវរបស់សិក្ខាកាមដែលបានចូលរួម ដែលជាតួអង្គផ្នែកផ្គត់ផ្គង់ ក្នុងការអនុវត្តគម្រោងសាកល្បងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ គួរជម្រាបជូនផងដែរថា តាមរយៈការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម នៅស្រុកគាស់ក្រឡ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យគ្រួសារកសិករខ្នាតតូច និងសហគមន៍ដែលងាយរងគ្រោះ ព្រមទាំងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពសង្គម ការធ្វើផែនការ និងគោលនយោបាយដែលទាក់ទងនឹងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុកគាស់ក្រឡ តំណាងការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ តំណាងមន្ទីរអប់រំស្រុក នាយករងរដ្ឋបាល អនុប្រធានការិយាល័យសង្គមកិច្ច តំណាងអង្គការHEKS-EPER តំណាងអង្គការស្តារកម្ពុជា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុប ៤៤ រូប ស្រី ១៥ រូប៕ Join us and Follow for more info :                        🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
754
8
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ----+9
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ------ ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ដល់ផ្នែកផ្គត់ផ្គង់នៅក្នុងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងចំនួន ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការស្តារកម្ពុជា ដោយទទួលបានការគាំទ្រពីអង្គការ HEKS-EPER ក្នុងគោលបំណងផ្តល់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាព និងពង្រឹងតួនាទីក្នុងការទទួលខុសត្រូវរបស់សិក្ខាកាមដែលបានចូលរួម ដែលជាតួអង្គផ្នែកផ្គត់ផ្គង់ ក្នុងការអនុវត្តគម្រោងសាកល្បងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ គួរជម្រាបជូនផងដែរថា តាមរយៈការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម នៅស្រុកគាស់ក្រឡ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យគ្រួសារកសិករខ្នាតតូច និងសហគមន៍ដែលងាយរងគ្រោះ ព្រមទាំងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពសង្គម ការធ្វើផែនការ និងគោលនយោបាយដែលទាក់ទងនឹងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុកគាស់ក្រឡ តំណាងការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ តំណាងមន្ទីរអប់រំស្រុក នាយករងរដ្ឋបាល អនុប្រធានការិយាល័យសង្គមកិច្ច តំណាងអង្គការHEKS-EPER តំណាងអង្គការស្តារកម្ពុជា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុប ៤៤ រូប ស្រី ១៥ រូប៕ Join us and Follow for more info :                        🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
1
9
+9
No text...
1
10
ដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គមនៅខេត្តកំពង់ចាម ----- ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បត+9
ដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គមនៅខេត្តកំពង់ចាម ----- ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម នៅតាមអង្គភាពផ្តល់សេវានៃក្រុងកំពង់ចាម ខេត្តកំពង់ចាម។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អ ព្រមទាំងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព នៅតាមអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនេះ គណៈប្រតិភូសរុបចំនួន ១៤២នាក់ តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា មកពីខេត្តបាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកំពត បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សានៅខេត្តកំពង់ចាម ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ អំពីការគាំទ្រការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP) និងការគិតគូរពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម។ គណៈប្រតិភូបានបែងចែកជា ៣ក្រុម ដើម្បីចុះទស្សនកិច្ចដល់អង្គភាពផ្តល់សេវា រួមមាន រដ្ឋបាលសង្កាត់កំពង់ចាម សាលាបឋមសិក្សាឧត្តរ និងមណ្ឌលសុខភាពវាលវង់ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការបែងចែកជាក្រុមតាមលក្ខណៈនេះ បានផ្តល់ឱកាសឱ្យតំណាងប្រតិភូនីមួយៗ ទទួលបានបទពិសោធន៍ពិតប្រាកដ និងស៊ីជម្រៅពីការអនុវត្តការងារគណនេយ្យភាពសង្គមជាក់ស្តែងនៅមូលដ្ឋាន។ ក្នុងអំឡុងពេលទស្សនកិច្ច តំណាងប្រតិភូនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងអង្គភាពផ្តល់សេវានីមួយៗ បានធ្វើការចែករំលែក ពិភាក្សា និងពិគ្រោះយោបល់យ៉ាងផុសផុល ដោយផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជា បទពិសោធន៍ល្អ និងបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម។ ការពិភាក្សាបានលើកឡើងពីសារៈសំខាន់នៃការធានានិរន្តរភាព ការរៀបចំផែនការសកម្មភាព និងថវិកា ការកៀគរធនធាន និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ដោយគិតគូរពីក្រុមបរិយាបន្ន គ្រួសារក្រីក្រ និងសមភាពយេនឌ័រ។ ជាមួយគ្នានោះ ការពិភាក្សាក៏បានលើកឡើងពីការពង្រឹងសមត្ថភាពផ្នែកឌីជីថលក្នុងការបណ្តុះបណ្តាល និងការទទួលបានការគាំទ្របច្ចេកទេសពីការិយាល័យជំនាញ និងភាគីពាក់ព័ន្ធនានាផងដែរ។ គួរបញ្ជាក់ផងដែរថា ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ គឺជាការបង្ហាញពីភាពជាម្ចាស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការជំរុញឱ្យប្រសើរឡើងដល់អង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមដែលស្របទៅតាមគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្រ្តនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់៕ Join us and Follow for more info :  🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
833
11
កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ "ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ+9
កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ "ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ" ............................. នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ "ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ" ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ សរុប ៩រូប (ស្រី ៤រូប)។ នាឱកាសនោះ លោក លី ប៊ុនថៃ ទីប្រឹក្សាបច្ចេកទេស បានធ្វើបទបង្ហាញលម្អិតជូនអង្គប្រជុំអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្ទាប់ពីបានស្ដាប់បទបង្ហាញ អង្គប្រជុំបានបន្តធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់យ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២. តួនាទី និងភារកិច្ចរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ៣. ផែនការអនុវត្តបន្ត និងការងារផ្សេងៗ។ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
660
12
វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម …………….+6
វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ……………. លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមដល់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអង្គភាពផ្តល់សេវានានា (រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃតំបន់គោលដៅគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ តាមរយៈប្រព័ន្ធបញ្ចូនសំឡេង និងរូបភាពពីចម្ងាយ (Zoom)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្តល់ចំណេះដឹង អំពីនីតិវិធីអនុវត្ត និងសម្របសម្រួលដំណើរការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង ដែលធានាឱ្យអង្គភាពផ្តល់សេវានីមួយៗអាចដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារដោយខ្លួនឯង និងអាចសម្រេចឱ្យបានទៅតាមក្របខណ្ឌលទ្ធផលរបស់គម្រោង។ ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ឆឹម សំអ៊ែល បានគូសបញ្ជាក់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងការគិតគូរអំពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដែលជាកិច្ចការអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវាមានភាពជាម្ចាស់ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមបន្ទាប់ការចាកចេញក្នុងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនាពេលខាងមុខ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី គ្រូបង្គោលលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលរាជធានី ខេត្តចំនួន១៤ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៧៦ និងអង្គភាពផ្តល់សេវានៃរដ្ឋបាលឃុំ សង្កាត់ចំនួន៦៩០៕ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
1 201
13
កម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលរាជធានីភ្នំពេញ ------ សាលារាជធានីភ្នំពេញ៖ នៅថ្ង+9
កម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលរាជធានីភ្នំពេញ ------ សាលារាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ដោយមានគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីទទួលបន្ទុកគណនេយ្យភាពសង្គម នៅតាមរដ្ឋបាលខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។ វគ្គនេះផ្តោតជាចម្បងទៅលើចំណុចសំខាន់ចំនួនបួន រួមមាន ការបើកទូលាយព័ត៌មាន និងព័ត៌មានថវិកាឱ្យប្រជាពលរដ្ឋអាចចូលដំណើរការបានងាយស្រួល ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមតាមដាន និងត្រួតពិនិត្យការងាររដ្ឋបាល ការពង្រឹងការសម្របសម្រួល និងសមត្ថភាពការងាររបស់មន្ត្រី ព្រមទាំងការប្រមូល និងចងក្រងមេរៀន បទពិសោធន៍ពីការអនុវត្តជាក់ស្តែង ដើម្បីតាមដាន និងវាយតម្លៃការងាររបស់រដ្ឋបាលខណ្ឌនីមួយៗ។   កម្មវិធីនេះមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សាលារាជធានីភ្នំពេញ ក្រុមការងារការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ និងវិនិយោគ គណៈអភិបាលខណ្ឌគោលដៅទាំង៦ រួមមាន ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌមានជ័យ និងខណ្ឌទួលគោក ព្រមទាំងចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយក និងនាយិកាសាលាបឋមសិក្សា លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ១៤០រូប ក្នុងនោះមានស្ត្រី ៤២រូប៕ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
555
14
No text...
1
15
កិច្ចប្រជុំពិនិត្យមើលលើឯកសារហិរញ្ញវត្ថុ និងលទ្ធកម្ម នៃគម្រោង​រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC3) --+9
កិច្ចប្រជុំពិនិត្យមើលលើឯកសារហិរញ្ញវត្ថុ និងលទ្ធកម្ម នៃគម្រោង​រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC3) --------- រាជធានីភ្នំពេញ៖ នារព្រឹក ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើឯកសារគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ។ កិច្ចប្រជុំ​នេះរៀបចំឡើងពេញមួយថ្ងៃ ដោយមានការចូលរួមពីក្រុមការងារគម្រោង LGCC3 នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសរុបចំនួន ១៣ រូប​ ក្នុងនោះស្រី​ ៦រូប។ គោលបំណងសំខាន់នៃកិច្ចប្រជុំ៖ - ពិនិត្យ និងពិភាក្សាលើឯកសារគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ដែលបានរៀបចំឡើងដោយទីប្រឹក្សាបច្ចេកទេស។ - ប្រមូលធាតុចូល មតិយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អឯកសារឱ្យមានភាពរលូន សុក្រឹត និងមានប្រសិទ្ធភាពខ្ពស់។ - ធានាថាឯកសារបទដ្ឋានទាំងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តគម្រោង LGCC3 ។ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
744
16
កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ...........+9
កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម .......................................... ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី «ការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម» ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន ២៖ ១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។ ២. បន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ជាមួយផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ និងឬគោលការណ៍ណែនាំស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ២៤រូប (ស្រី ១៤រូប)៕ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
735
17
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ......……………. ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្ន+9
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ......……………. ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងលោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាគណៈធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅនិងបញ្ចប់ដោយជោគជ័យ។ ការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ចំណេះដឹង សមត្ថភាព ក៏ដូចជាជំនាញបច្ចេកទេសជូនដល់មន្ត្រី ឱ្យអាចយកទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គាំទ្រដល់ការបំពេញការងារប្រចាំថ្ងៃប្រកបដោយ ក្រមសីលធម៌ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ នាពិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី ជំនួយការអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សរុបចំនួន ៣៣រូប (ស្ត្រី ១១រូប)៕
570
18
កិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាក+8
កិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ (SCF) ---------- រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ (SCF)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងធាតុចូលបច្ចេកទេស ក្នុងការកែលម្អឧបករណ៍ និងវិធីសាស្ត្រទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយដល់ភ្នាក់ងារអនុវត្តនានា។ គួរជម្រាបជូនផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប. កំពុងកសាងក្របខ័ណ្ឌហិរញ្ញប្បទានអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (Sub-national Climate Finance – SCF) ក្នុងគោលបំណងធានាថា ហិរញ្ញប្បទានអាកាសធាតុនៅថ្នាក់ក្រោមជាតិមានភាពសមស្របទៅនឹងចរិតលក្ខណៈ និងតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានសង្គតិភាពជាមួយប្រព័ន្ធសារពើពន្ធរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងមានរចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ លោកបណ្ឌិត ឡាយ ចន្ធី បានធ្វើបទបង្ហាញ និងពន្យល់យ៉ាងលម្អិតអំពីបរិបទ គោលបំណង ព្រមទាំងឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ សំខាន់ៗ រួមមាន៖ - បរិបទនៃមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ - សារៈសំខាន់នៃការបញ្ចូលយេនឌ័រ និងបរិយាបន្ន - គោលបំណង និងការប្រើប្រាស់ឧបករណ៍ដែលបានរៀបចំ - ឧបករណ៍សម្រាប់ការធ្វើផែនការ និងការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ - ឧបករណ៍សម្រាប់ការអនុវត្ត និងការតាមដាន - វិធីសាស្ត្របញ្ចូលយេនឌ័រ និងបរិយាបន្នទៅក្នុងប្រតិបត្តិការមូលនិធិអាកាសធាតុ សូចនាករ និងលទ្ធផលរំពឹងទុក កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ជាក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) សរុបចំនួន ៣២ រូប។
599
19
កិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាក+9
កិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ (SCF) ---------- រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ (SCF)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងធាតុចូលបច្ចេកទេស ក្នុងការកែលម្អឧបករណ៍ និងវិធីសាស្ត្រទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយដល់ភ្នាក់ងារអនុវត្តនានា។ គួរជម្រាបជូនផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប. កំពុងកសាងក្របខ័ណ្ឌហិរញ្ញប្បទានអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (Sub-national Climate Finance – SCF) ក្នុងគោលបំណងធានាថា ហិរញ្ញប្បទានអាកាសធាតុនៅថ្នាក់ក្រោមជាតិមានភាពសមស្របទៅនឹងចរិតលក្ខណៈ និងតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានសង្គតិភាពជាមួយប្រព័ន្ធសារពើពន្ធរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងមានរចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ លោកបណ្ឌិត ឡាយ ចន្ធី បានធ្វើបទបង្ហាញ និងពន្យល់យ៉ាងលម្អិតអំពីបរិបទ គោលបំណង ព្រមទាំងឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ សំខាន់ៗ រួមមាន៖ - បរិបទនៃមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ - សារៈសំខាន់នៃការបញ្ចូលយេនឌ័រ និងបរិយាបន្ន - គោលបំណង និងការប្រើប្រាស់ឧបករណ៍ដែលបានរៀបចំ - ឧបករណ៍សម្រាប់ការធ្វើផែនការ និងការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ - ឧបករណ៍សម្រាប់ការអនុវត្ត និងការតាមដាន - វិធីសាស្ត្របញ្ចូលយេនឌ័រ និងបរិយាបន្នទៅក្នុងប្រតិបត្តិការមូលនិធិអាកាសធាតុ សូចនាករ និងលទ្ធផលរំពឹងទុក កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ជាក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) សរុបចំនួន ៣២ រូប។
102
20
កិច្ចប្រជុំគាំទ្របច្ចេកទេស និងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកឯកភ្+9
កិច្ចប្រជុំគាំទ្របច្ចេកទេស និងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកឯកភ្នំ នៃខេត្តបាត់ដំបង .................................... សាលាស្រុកឯកភ្នំ៖ នាថ្ងៃ ៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក មុំ ណារ៉ែន អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកឯកភ្នំ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញទាំង១៤ នៃរដ្ឋបាលស្រុកឯកភ្នំ ដើម្បីបង្កើតជាមូលដ្ឋានគំរូសម្រាប់រដ្ឋបាលក្រុង ស្រុក និងខណ្ឌផ្សេងទៀត ក្នុងការជំរុញ និងពង្រឹងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មុនផ្តល់កិច្ចគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញ ក៏មានការធ្វើបទបង្ហាញដល់មន្រ្តីចំណុះរដ្ឋបាលស្រុក ស្តីពីការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ​ ពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ផងដែរ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងមុខងារសាធារណៈ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ អភិបាល អភិបាលរងទទួលបន្ទុក លោក-លោកស្រីក្រុមការងារវិភាគមុខងារតាមការិយាល័យ តំណាងការិយាល័យ និងអង្គភាពចំណុះទាំង១៣ មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋបាលស្រុកឯកភ្នំ និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៥៧ រូប (ស្ត្រី ១៨រូប)។ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. បានសម្របសម្រួលបែកចែកជាពីរក្រុមដើម្បីផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញដោយមួយក្រុមមានចំនួន ៧ការិយាល័យ អង្គភាពក្រោមចំណុះរដ្ឋបាលស្រុកឯកភ្នំ នៃខេត្តបាត់ដំបង។ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
590