ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
Open in Telegram
5 882
Subscribers
-424 hours
-227 days
-12630 days
Posts Archive
សូមបងប្អូនប្រជាពលរដ្ឋស្ដាប់ ឯកឧត្ដម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពន្យល់អំពីគោលការណ៍ក្នុងការគ្រប់គ្រងការបូបខ្សាច់។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សូមប្រុងប្រយ័ត្ន!!! កុំចុចលើឯកសារ (File) ដែលមាន extension ដូចជា៖ .exe .bat .vbs .ps1 .sh .msi .scr នៅក្នុង Telegram ព្រោះវាអាចបង្កឱ្យមានមេរោគ ឬការលួចទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិករបស់លោកអ្នក។
រៀបចំដោយក្រុមការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
+6
ប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលវិប្សសនាខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
+9
ខ្ញុំ រួមជាមួយឯកឧត្ដម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្តខេត្តកំពង់ឆ្នាំង
+7
ចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ថ្ងៃទី១៥ កក្កដា ២០២៦
Repost from CambodiaMyHome
ទិដ្ឋភាពជុំវិញដចម្លងពីទីរួមខេត្តកំពង់ឆ្នាំង ឆ្ពោះទៅស្រុកកំពង់លែង ដែលជាអតីតរាជធានីសិវបុរៈ កាលពីអតីតកាល
Join CambodiaMyHome
+9
សូមចូលរួមអបអរសាទរ ចំពោះសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដែលទទួលបានជ័យលាភី «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។
សម្រាប់ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីចំនួន ៣ អង្គភាព រួមមាន៖
-សាលាបឋមសិក្សាគីរីសុវណ្ណវង្ស ស្រុករលាប្អៀរ ជាប់ចំណាត់ថ្នាក់លេខ៧
-មណ្ឌលសុខភាពពេជចង្វារ ស្រុកបរិបូណ៌ ជាប់ចំណាត់ថ្នាក់លេខ៧
-មណ្ឌលសុខភាពស្វាយជុក ស្រុកសាមគ្គីមានជ័យ ជាប់ចំណាត់ថ្នាក់លេខ៨
+1
ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគចំនួន ៧ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលនឹងអាចបង្កើតការងារបន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។
+4
ខេត្តកំពង់ឆ្នាំងនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ
ព្រឹកម៉ិញនេះ ខ្ញុំបានចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីឯកឧត្ដមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្ដមអភិបាលខេត្តទាំង១៣ និងមន្ត្រីជំនាញពាក់ព័ន្ធ។
Repost from Samdech Hun Sen of Cambodia
តើគួររៀនបែបណា ដើម្បីប្រើពេលវេលាដែលនៅសល់ឱ្យមានប្រសិទ្ធភាព?
ខណៈពេលដែលការប្រឡងបាក់ឌុបនាថ្ងៃទី ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ ប្អូនៗជាច្រើនប្រហែលជាកំពុងមានសំណួរថា៖ តើគួរផ្តោតលើអ្វីមុន? តើគួរហ្វឹកហាត់បែបណា? ហើយតើត្រូវគ្រប់គ្រងសម្ពាធ និងពេលវេលាដែលនៅសល់យ៉ាងដូចម្តេច?
ក្នុងវីដេអូពេញនេះ សូមមកស្តាប់ការចែករំលែកបទពិសោធន៍ពី លោក ពេជ្រ បញ្ចៈវិសិដ្ឋ អតីតសិស្សនិទ្ទេស A ថ្នាក់វិទ្យាសាស្ត្រ អំពីការត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុប ព្រមទាំងគំនិត និងបទពិសោធន៍ជាក់ស្តែងសម្រាប់ប្អូនៗថ្នាក់ទី១២។
ក្នុងកិច្ចសន្ទនានេះ ប្អូនៗនឹងបានស្តាប់អំពី៖
• របៀបប្រើប្រាស់ពេលវេលាដែលនៅសល់ឱ្យមានតម្លៃ
• ការហ្វឹកហាត់សំណួរ និងពង្រឹងចំណុចខ្សោយ
• ការស្គាល់សមត្ថភាពខ្លួនឯង ដោយមិនចាំបាច់យកខ្លួនទៅប្រៀបធៀបនឹងអ្នកដទៃ
• ការរក្សាកម្លាំងចិត្ត និងបន្តទៅមុខ ទោះបីជាការប្រឡងកាន់តែខិតជិតមកដល់ក៏ដោយ
មិនថាពេលនេះប្អូនៗត្រៀមបានដល់កម្រិតណានោះទេ អ្វីដែលសំខាន់ គឺត្រូវដឹងថាខ្លួនឯងនៅខ្សោយត្រង់ណា ចាប់ផ្តើមកែលម្អពីចំណុចនោះ និងប្រើប្រាស់ពេលវេលាដែលនៅសល់ឱ្យបានល្អបំផុត។
ហើយសម្រាប់ប្អូនៗវិញ តើមុខវិជ្ជាណាដែលប្អូនកំពុងចង់ពង្រឹងបំផុតនៅពេលនេះ?
សមាគម អ.ម.ត សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អៗគ្រប់ៗគ្នា!
#អមត #AMT #ត្រៀមប្រឡងបាក់ឌុប #បាក់ឌុប២០២៦ #ថ្នាក់វិទ្យាសាស្រ្ត
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ
១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+7
ចុះពិនិត្យទីតាំងស្នើសុំសាងសង់ស្ពានឆ្លងប្រឡាយទឹក នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
Repost from FRESH NEWS
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សា និងអភិរក្សពូជត្រីឱ្យបានគង់វង្ស និងកុំនេសាទដោយប្រើឧបករណ៍ខុសច្បាប់
https://fna.asia/d7736d1 🔗JOIN US
+9
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំក្រុមការងារចូលរួមស្ដាប់បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
+9
សិស្សានុសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ចំនួន ៥៤នាក់ បានមកសិក្សាស្វែងយល់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង។
កូនក្មួយបានសិក្សាទាំងទ្រឹស្ដីដែលមានចែងនៅក្នុងច្បាប់ ព្រមទាំងការអនុវត្តផ្ទាល់នៅលើផ្លូវសិប្បនិម្មិត។
ការគោរពច្បាប់ចរាចរណ៍ផ្ដើមពីខ្លួនយើងម្នាក់ៗ🙏
+9
ខេត្តកំពង់ឆ្នាំងរៀបចំទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ពិធីមានការរៀបចំប្រលែងត្រីមេពូជ កូនត្រីចម្រុះប្រមាណ ២០ម៉ឺនក្បាល និងកូនបង្កងប្រមាណ ៣ម៉ឺនក្បាល ចូលក្នុងអាងទឹកឈ្វាំងសែនជ័យ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
ទិវាមច្ឆជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។
សូមចូលរួមថែរក្សាធនធានមច្ឆជាតិយើង🙏
ថ្ងៃទី១១ កក្កដា ២០២៦
+9
ខ្ញុំ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បានទទួលជួបពិភាក្សាជាមួយក្រុមការងារនៃសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
Repost from FRESH NEWS
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង
https://fna.asia/7b2554c 🔗JOIN US
