en
Feedback
ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith

ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith

Open in Telegram

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

Show more
5 882
Subscribers
-424 hours
-227 days
-12630 days
Posts Archive
នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តម
+9
នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី សម្ពោធជានិមិត្តរូបតាមរូបភាពមាន អគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក នៅខេត្តពោធិសាត់ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកំពត នៅក្នុងព្រះបរមរាជវាំង។

ខ្ញុំបានចូលរួមជាមួយឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្
+9
ខ្ញុំបានចូលរួមជាមួយឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ឆ្នាំង និងឯកឧត្ដម អ៊ូ វិសាល ប្រធានដឹកនាំការងារសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដំណើរការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។ ខេត្តកំពង់ឆ្នាំង មានបេក្ខជនប្រឡងសរុបចំនួន ៥ ០៥៣នាក់ ស្រី ២ ៩៧០នាក់ ចែកចេញជា ៨ មណ្ឌលប្រឡង ស្មើនឹង ២០៣បន្ទប់។ ថ្ងៃទី៧ សីហា ២០២៦

ចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្
+9
ចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗមួយចំនួន។ (៧ សីហា ២០២៦)

អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុករលាប្អៀរ 🔗 អានបន្ត 👉 https://www.facebook.c
អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុករលាប្អៀរ 🔗 អានបន្ត 👉 https://www.facebook.com/share/p/1HKdPSbgpe/ 🔗 អានបន្ត 👉https://www.facebook.com/share/p/1ENHUx2Yc9/ ទាញយក​កម្មវិធី​ទូរសព្ទ​ក្រសួងមហាផ្ទៃ​ 📱 📱 👉 Mobile App​ -----បណ្តាញទំនាក់ទំនង​សង្គម​----- 😀 👉 Facebook​ 😅 👉 TikTok​ 😊 👉Youtube​ 😗​ 👉 ​Telegram

សេចក្តីជូនដំណឹង ស្តីពីការរបៀបរៀបរយការមិនតម្លើងថ្លៃបន្ទប់ស្នាក់នៅ និងមិនទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗពាក់ព័ន្ធនឹងការប្រឡងសញ្ញា
សេចក្តីជូនដំណឹង ស្តីពីការរបៀបរៀបរយការមិនតម្លើងថ្លៃបន្ទប់ស្នាក់នៅ និងមិនទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦។

ព្រឹកនេះ ខ្ញុំ និងអភិបាលស្រុក ចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលាបឋមសិក្សាគីរីសុវណ្ណវង្ស និងអនុវិទ្យាល័យ
+9
ព្រឹកនេះ ខ្ញុំ និងអភិបាលស្រុក ចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលាបឋមសិក្សាគីរីសុវណ្ណវង្ស និងអនុវិទ្យាល័យគីរីសុវណ្ណវង្ស ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ព្រមទាំងពិនិត្យលើសោភ័ណភាព អនាម័យទីធ្លា បណ្ណាល័យ សួនបន្លែ សួនច្បារ ស្រះត្រី តារាងបាល់ និងសួនច្បារមុខសាលារៀន ពិសេសបន្ទប់ទឹកត្រូវតែស្អាតជានិច្ច។ សូមកោតសរសើរលោកនាយកសាលាបឋមសិក្សាគីរីសុវណ្ណវង្ស លោកនាយកអនុវិទ្យាល័យគីរីសុវណ្ណវង្ស ដែលតែងខិតខំកៀរគរធនធានយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន យកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ ពង្រឹងវិន័យ អប់រំសីលធម៌ សុជីវធម៌ បំណិនជីវិតដល់សិស្សានុសិស្ស បានល្អជាប់ជាប្រចាំ។ (៦ សីហា ២០២៦)

ចូលរួមអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជ
+9
ចូលរួមអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់ម៉ាសុីនផលិតអុកសុីសែនខ្នាតតូច និងសម្ភារប្រើប្រាស់ ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ថ្ងៃទី៥ សីហា ២០២៦

សារលិខិតគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទា
សារលិខិតគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ​ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ​ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំរួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដ
+6
ខ្ញុំរួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមគោរពវិញ្ញាណក្ខន្ធលោកពលបាលឯក នី ជីហ្វុង យុទ្ធជនកងអនុសេនាតូចទី១ កាំភ្លើងធំត្បាល់ ១២០មីលីម៉ែត្រ កងអនុសេនាធំគាំទ្រ ចំណុះកងពលតូចអន្តរាគមន៍លេខ៦ កងពលធំលេខ២ ឈរជើងទិសខេត្តឧត្តរមានជ័យ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង​​ប្រដាប់អាវុធ និងប្រជាព​ល​រដ្ឋ​ទូទាំង​​ខេត្តកំពង់ឆ្នាំង ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ លោកពលបាលឯក នី ជីហ្វុង បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​។

ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង។ ថ
+9
ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង។ ថ្ងៃទី១ សីហា ២០២៦

ដឹកនាំកិច្ចប្រជុំជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ថ្ងៃទី៣១ កក្កដា ២០២៦
+9
ដឹកនាំកិច្ចប្រជុំជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ថ្ងៃទី៣១ កក្កដា ២០២៦

ទស្សនា ៖ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង 🔗 វីដេអូ 👉 https://www.facebook.com/share/v/1KKP
ទស្សនា ៖ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង 🔗 វីដេអូ 👉 https://www.facebook.com/share/v/1KKPrE3NXU/ 🔗 វីដេអូ 👉 https://www.facebook.com/share/v/197VN79gYm/ 🔗 វីដេអូ 👉https://www.facebook.com/share/v/1YNUBc1a1S/ 🔗 វីដេអូ 👉 https://www.facebook.com/share/v/19NLBH5cqG/ 🔗 វីដេអូ 👉https://www.facebook.com/share/v/1GHn7QFiQy/ 🔗 វីដេអូ 👉https://www.facebook.com/share/v/1GjBrhN37X/ ទាញយក​កម្មវិធី​ទូរសព្ទ​ក្រសួងមហាផ្ទៃ​ 📱 📱 👉 Mobile App​ -----បណ្តាញទំនាក់ទំនង​សង្គម​----- 😀 👉 Facebook​ 😅 👉 TikTok​ 😊 👉Youtube​ 😗​ 👉 ​Telegram

ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវបេតុងប្រវែង ២ ៣១៦ ម៉ែត្រ ដែលស្ថាបនារួចប្រមាណ ៩០% ជូនប្រជាពលរដ្ឋក្នុងឃ
+9
ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវបេតុងប្រវែង ២ ៣១៦ ម៉ែត្រ ដែលស្ថាបនារួចប្រមាណ ៩០% ជូនប្រជាពលរដ្ឋក្នុងឃុំច្រណូក ស្រុកកំពង់លែង ហើយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ។ ថ្ងៃទី៣០ កក្កដា ២០២៦

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអ
+9
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសួនច្បារ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន (ទល់មុខសាលាខេត្តកំពង់ឆ្នាំង)។ ពិព័រណ៍ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃ ក្នុងការចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសឱ្យមហាជនបានស្វែងយល់ពីសម្បត្តិបេតិកភណ្ឌមរតកដូនតាដែលបាត់បង់ បន្ទាប់ពីរាជរដ្ឋាភិបាលទាមទារបានត្រឡប់មកវិញ។ លើសពីនេះ ក៏ជាការជួយបំផុស និងដាស់អារម្មណ៍យុវជនដែលជាទំពាំងស្នងឫស្សីឱ្យបានឃើញបានយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ ទាំងនេះគឺជាសកម្មភាពដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង បណ្តុះមនសិការ ស្មារតីរបស់កូនខ្មែរគ្រប់រូបឱ្យចូលរួមថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវមរតកវប្បធម៌ ដែលជាអត្ត សញ្ញាណ និងជាដួងព្រលឹងរបស់ជាតិយើង។ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ អាចចូលរួមទស្សនាស្វែងយល់ដោយសេរី។

ចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៥ ៩៦៦ម៉ែត្រ តភ្ជាប់ពីឃុំថ្មឥដ្ឋ មកឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលជាគម្រោ
+4
ចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៥ ៩៦៦ម៉ែត្រ តភ្ជាប់ពីឃុំថ្មឥដ្ឋ មកឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត។

ចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី
+9
ចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តកណ្តាល ថ្ងៃទី២៩ កក្កដា ២០២៦

ចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ
+6
ចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាដំបូងខ្ញុំសូមអរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ។ ផ្អែកលើយោបល់របស់បងប្អូននិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

វីដេអូសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សម្ភាសន៍ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ៗ​ នៃកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា https://www.bloomberg.com/news/videos/2026-07-23/cambodian-pm-pledges-to-tackle-evolving-scam-networks-video 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia