ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
Open in Telegram
5 887
Subscribers
-424 hours
-227 days
-12630 days
Posts Archive
លិខិតគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសនៃខួបចម្រើនជន្មាយុ
+7
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ខ្ញុំ និងក្រុមការងារ បានចូលរួមជាមួយឯកឧត្តម សូ សុភ័ក្ត្រ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារសប្បុរសធម៌សម្តេចតេជោ-ធិបតី បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៣គ្រួសារ រស់នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
គ្រួសារដែលបានទទួលអំណោយនាពេលនេះបានគោរពសម្ដែងនូវអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិក៏លោកនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត។
+7
ចុះពិនិត្យមើលដំណើរការចិញ្ចឹមត្រីនៅខេត្តកំពង់ធំ
#វារីវប្បកម្ម
+2
ដើរហាត់ប្រាណពេលល្ងាចក្នុងភូមិ។ ជូនពរលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ជួបតែសេចក្ដីសុខចម្រើន🙏
+1
ឱកាសការងារចំនួន ១២ទីតាំង ស្មើ ៣.៧៣៤កន្លែង មាននៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
+1
ឱកាសការងារ ចំនួន ១២ទីតាំង ស្មើ ៣.៧៣៤កន្លែង មាននៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
🔗 អានបន្ត 👉 https://www.facebook.com/share/p/19Lw1BtYhy/
🔗 អានបន្ត 👉 https://www.facebook.com/share/p/19Lm9cHhkh/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
+9
ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។
ថ្ងៃទី២៨ សីហា ២០២៦
Repost from អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
«សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងធ្វើសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មាធិការអាណត្តិទី៦ ដើម្បីបន្តពង្រឹងបេសកកម្មមនុស្សធម៌»
+9
កក្រក ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាតសាខា អាណត្តិទី៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការនិមន្តពីព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី ព្រះបាឡាត់គណខេត្តកំពង់ឆ្នាំងស្តីទី និងការចូលរួមពីគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ នៃគណៈកម្មាធិការអាណត្តិទី៥ សមាសភាពអាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ២៤០នាក់។
ក្នុងដំណើរការអង្គសន្និបាត បានដំណើរបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៦ ជាកញ្ចប់ និងសម្ងាត់។ ជាលទ្ធផលអង្គសន្និបាតបានគាំទ្រសមាសភាពទាំង១៥រូប របស់គណ:កម្មាធិការ សាខាអាណតិ្តទី៦។
លោកជំទាវ អគ្គលេខាធិការ បានប្រគល់សេចក្តីសម្រេច និងតែងតាំងប្រធាននិងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សរុបចំនួន២២នាក់។
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានរយៈពេល ៣០ឆ្នាំ
🔗 អានបន្ត 👉 https://www.facebook.com/share/1drLcsBpjH/
🔗 អានបន្ត 👉 https://www.facebook.com/share/p/19RaWCTgHo/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
+9
ខ្ញុំ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សប្រមាណជាង៤០០នាក់។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីឱ្យមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ បានស្វែងយល់កាន់តែច្បាស់អំពីតម្លៃ គោលការណ៍គ្រឹះ និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដើម្បីឱ្យសាធារណជនបានជ្រួតជ្រាបពីតួនាទី និងសារៈសំខាន់របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងប្រព័ន្ធនីតិរដ្ឋរបស់កម្ពុជា បញ្ជ្រាបពីការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ និងជួយលើកកម្ពស់ស្មារតីគោរពច្បាប់ ការគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ ការបំពេញកាតព្វកិច្ចរបស់ពលរដ្ឋ និងការចូលរួមក្នុងការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់ យុត្តិធម៌ និងការគោរពនីតិរដ្ឋ។
ថ្ងៃទី២៦ សីហា ២០២៦
Repost from CambodiaMyHome
ក្រុងកំពង់ឆ្នាំង
https://web.facebook.com/share/r/14nVE1tokwj/
Join CambodiaMyHome
+9
នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី សម្ពោធជានិមិត្តរូបតាមរូបភាពមាន អគារសិក្សា ស្រះទឹក និងអណ្តូងទឹក នៅខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង នៅក្នុងព្រះបរមរាជវាំង។
+9
ដឹកនាំកិច្ចប្រជុំដាក់ចេញផែនការសំខាន់ៗសម្រាប់ការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង។
ថ្ងៃទី២២ សីហា ២០២៦
+9
ខ្ញុំ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមជាមួយឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។
ថ្ងៃទី២០ សីហា ២០២៦
ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។
ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។
ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន ÷
១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។
២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។
៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
