សមាគមស៊ីកាដា | CICADA Association
Open in Telegram
CICADA is a membership based Association which envisions a diverse and flourishing Cambodian society where cultural, creative industries are recognized, valued and thriving.
Show more273
Subscribers
No data24 hours
No data7 days
-130 days
Posts Archive
+1
✨ ស៊ីកាដា រីករាយប្រកាសជាផ្លូវការពីការបន្តភាពជាដៃគូសហការជាមួយ សិទ្ធិខ្ញុំ – My Rights 🤝
📣 សិទ្ធិខ្ញុំ - My Rights គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជន និងនិស្សិត ដើម្បីលើកកម្ពស់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្ស ក្នុងផ្នែកច្បាប់ និងតាមរយៈភាពច្នៃប្រតិដ្ឋ ដើម្បីអប់រំ លើកកម្ពស់ និងប្រមូលផ្តុំយុវជន និងសហគមន៍ឱ្យក្លាយជាជើងឯកសម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
🛎 ដោយមានចក្ខុវិស័យរួមគ្នាជាមួយ ស៊ីកាដា ក្នុងការការពារសិទ្ធិអ្នកបង្កើតស្នាដៃ លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ដល់សហគមន៍សិល្បៈនៅកម្ពុជា យើងមានសេចក្តីរីករាយក្នុងការសហការផ្តល់អត្ថប្រយោជន៍ពិសេសមួយដល់សមាជិកស៊ីកាដា ដោយអ្នកប្រឹក្សាផ្នែកច្បាប់ចំនួន ២ រូប ពី សិទ្ធិខ្ញុំ ស្ម័គ្រចិត្តផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ដោយឥតគិតថ្លៃ លើបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធ ដល់សមាជិកស៊ីកាដា។
បន្ថែមពីលើការផ្តល់ប្រឹក្សាផ្នែកច្បាប់ យើងក៏នឹងរៀបចំសកម្មភាពចែករំលែកចំណេះដឹងអំពីច្បាប់ និងកម្មសិទ្ធិបញ្ញា ដល់សមាជិកស៊ីកាដា និងសហគមន៍សិល្បៈផងដែរ។
📢 តើសិល្បករ និងប្រតិបត្តិករវប្បធម៌អាចរៀនអ្វីខ្លះពីការពិភាក្សាអំពីការអនុវត្តថវិកាសាធារណៈ?
✨ លោក ចៅ ភេត្រា សមាជិកស៊ីកាដា បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន បន្ទាប់ពីបានចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ ស្ដីពី «ការពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយ និងយន្តការនៃការអនុវត្តថវិកា» នៅរាជធានីភ្នំពេញ។
វេទិកានេះបានផ្ដល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់បន្ថែមអំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តថវិកា និងសារៈសំខាន់នៃតម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ធនធានសាធារណៈ។
សកម្មភាពនេះ គឺជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាចសិល្បករ និងប្រតិបត្តិករវប្បធម៌ ដើម្បីគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ» របស់ស៊ីកាដា ដែលគាំទ្រដោយសហភាពអឺរ៉ុប និងអង្គការ អុកស្វាមកម្ពុជា។
🎬🎥 សម្រាប់អ្នកចាប់អារម្មណ៍ការផលិតភាពយន្ត!
សិក្ខាសាលា «ការ៉េមួយ» វគ្គ៣ បានបើកទទួលពាក្យហើយ។ កម្មវិធីនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកផលិតភាពយន្ត និងសរសេរអត្ថបទភាពយន្ត សម្រាប់អ្នកដែលចង់អភិវឌ្ឍគម្រោងខ្សែភាពយន្តខ្លីរបស់ខ្លួន។
📍 ឆ្នាំនេះ សិក្ខាសាលានឹងធ្វើឡើងនៅខេត្តសៀមរាប 📅 ថ្ងៃទី ១០–១៦ សីហា ២០២៦
📌 ផុតកំណត់ដាក់ពាក្យ៖ ៣០ មិថុនា ២០២៦
👉 សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌចូលរួម សូមអានខាងក្រោម៖ ចុចទីនេះ។
🛎 មានចម្ងល់បន្ថែម អាចចូលរួមវេទិកាចែករំលែក និងសំណួរចម្លើយ នៅថ្ងៃសុក្រ ទី១២ នេះ។
🎬🎥 សម្រាប់អ្នកចាប់អារម្មណ៍ការផលិតភាពយន្ត
សិក្ខាសាលា «ការ៉េមួយ» វគ្គ៣ បានបើកទទួលពាក្យហើយ។ កម្មវិធីនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកផលិតភាពយន្ត និងសរសេរអត្ថបទភាពយន្ត សម្រាប់អ្នកដែលចង់អភិវឌ្ឍគម្រោងខ្សែភាពយន្តខ្លីរបស់ខ្លួន។
📍 ឆ្នាំនេះ សិក្ខាសាលានឹងធ្វើឡើងនៅ ខេត្តសៀមរាប ថ្ងៃទី ១០–១៦ សីហា ២០២៦
📌 ផុតកំណត់ដាក់ពាក្យ៖ ៣០ មិថុនា ២០២៦
👉 សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌចូលរួម សូមអានខាងក្រោម៖ ចុចទីនេះ។
🛎 មានចម្ងល់បន្ថែម អាចចូលរួមវេទិកាចែករំលែក និងសំណួរចម្លើយ នៅថ្ងៃសុក្រ ទី១២ នេះ។
Repost from CEC-Info
ទំរាំបានផ្លែផ្កា តើពួកគាត់ត្រូវប្រើពេលប៉ុន្មាន និង ឆ្លងកាត់ភាពប្រឈមអ្វីខ្លះ?
ទាំងកាយ ទាំងចិត្ត ត្រូវតែរួមគ្នា បើពុំនោះទេ ផ្លែផ្កាដែលទទួលបានក៏ទៅតាមនោះដែរ ។
សាលារបាំ ពវក មានទទួលចុះឈ្មោះសិស្សកុមារតូច ចូលរៀនរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១.៣០ ដល់ ៣ រសៀល និងមនុស្សធំរៀនរាល់ថ្ងៃសៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ ៩.៣០ នាទី ។
ទាក់ទងសាលារបាំ ពវក តាមរយៈតេឡេក្រាម (Telegram): https://t.me/+zenPtk3PswM0OTll
+4
💲តើ «សេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជាអ្វី?
💲តើរដ្ឋាភិបាលឥណ្ឌា បានប្រកាសវិនិយោគថវិកាជាតិឆ្នាំ ២០២៦ ក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ បែបណាខ្លះ?
👉 បកប្រែ និងសង្ខេបចេញពីអត្ថបទដើម ដោយ Nishtha Kawrani "តើ សេដ្ឋកិច្ចច្នៃប្រតិដ្ឋជាអ្វី និង ហេតុអ្វីថវិកាជាតិឆ្នាំ ២០២៦ សំខាន់សម្រាប់ អ្នកបង្កើតស្នាដៃ ហ្គេម និងអ្នករចនា?»។
🔗អានអត្ថបទដើមពេញ៖ https://thebetterindia.com/young-achievers/budget-2026-orange-economy-india-youth-creativity-11069730
Repost from ឱកាសក្នុងវិស័យសិល្បៈ - Arts Opportunities
The application for the Mobility Grant for Art and Social Action 2026 is still open.
This grant supports participation in workshops, residencies, festivals, conferences, and research activities across Taiwan and the Mekong region, with funding of up to $1,000 USD per recipient.
✨ Don't miss this chance to expand your network, exchange ideas, and explore new opportunities.
🗓 Deadline: August 15, 2026
Apply now and share this opportunity with your community!
📬For more information, please refer to the link attached: https://www.cambodianlivingarts.org/en/opportunities/mobility-grant-for-art-and-social-action/
📩 For submissions and inquiries, email tola@cambodianlivingarts.org or call (+855) 77 558 545.
⏰ ការទទួលចម្លើយនឹងបិទនៅថ្ងៃនេះ!
សូមសិល្បករ និងប្រតិបត្តិករវប្បធម៌ដែលពុំទាន់បានចូលរួមផ្ដល់ចម្លើយ មេត្តាចំណាយពេលបន្តិចចូលរួមនៅថ្ងៃនេះ 🙏
🛎 ការចូលរួមរបស់អ្នកមានសារៈសំខាន់ណាស់ ក្នុងការជួយឱ្យស៊ីកាដារៀបចំសកម្មភាព និងកម្មវិធីដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់វិស័យសិល្បៈ និងវប្បធម៌ ក្នុងរយៈពេល ២៤ ខែខាងមុខ។
+4
📢 សមាជិកស៊ីកាដា និងក្រុមការងារ បានចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ ស្ដីពី «ការពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយ និងយន្តការនៃការអនុវត្តថវិកា» នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីស្វែងយល់ និងពិភាក្សាអំពីគោលនយោបាយ យន្តការ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តថវិកាសាធារណៈ ដើម្បីពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាជាតិ។
ការចូលរួមនេះ គឺជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាចសិល្បករ និងប្រតិបត្តិករវប្បធម៌ ដើម្បីគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ» ដែលគាំទ្រដោយសហភាពអឺរ៉ុប និងអង្គការ អុកស្វាមកម្ពុជា។ តាមរយៈគម្រោងនេះ ស៊ីកាដាមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សិល្បករ និងប្រតិបត្តិករវប្បធម៌លើការអនុវត្តថវិកាសាធារណៈ ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍវិស័យសិល្បៈ វប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា។
#ArtsAndCulture #PFM #CreativeEconomy #EU #OxfamCambodia #CICADA
✨ កម្ពុជាធ្លាប់មានយុគសម័យមាសសម្រាប់វិស័យសិល្បៈ និងវប្បធម៌ចំនួនពីរដងរួចមកហើយ លោក សុខ វិសាល ដែលជាផលិតករភាពយន្តមួយរូប ក៏ធ្លាប់ជឿថា វានឹងអាចកើតឡើងម្តងទៀតដែរ។ ប៉ុន្តែ ១៥ ឆ្នាំក្រោយមក គាត់ក៏បានផ្លាស់ប្តូរជំនឿ់នេះវិញ ដោយអះអាងថា យុគសម័យមាសទីបីនឹងមិនងាយកើតឡើងនោះទេ។
❓ហេតុអ្វី? ឈ្វេងយល់ពីការបកស្រាយដ៍ក្បោះក្បាយរបស់គាត់ខាងក្រោម 👇
🔗អត្ថបទជាភាសាខ្មែរ ដកស្រង់ និងសង្ខេបលើគំនិតសំខាន់ៗពីអត្ថបទដើមរបស់លោក សុខ វិសាល៖
https://www.cicadakh.org/en/2026/05/22/summary-the-third-cambodian-golden-age-will-never-happen/
📚 អត្ថបទដើមជាភាសារអង់គ្លេស ដោយលោក សុខ វិសាល៖ https://sokvisal.substack.com/p/the-third-cambodian-golden-age-will
Repost from ឱកាសក្នុងវិស័យសិល្បៈ - Arts Opportunities
A Talk & Discussion: “Freedom to Move: Mobility in Southeast Asia”
Meet Nguyễn Tú Hằng & Trần Thảo Miên (AiRViNe), alongside SAY Tola from Cambodian Living Arts.
May 29, 2026 | 9:30AM–12PM | Cambodian Living Arts
Mobility for cultural practitioners in Southeast Asia is often shaped by structural conditions: uneven access to visas, differences in funding systems and application requirements, and the expectation that mobility depends on institutional affiliation or competitive grants. In many cases, even regional travel comes with significant personal cost to artists.
Join Nguyễn Tú Hằng and Trần Thảo Miên from AiRViNe for a frank conversation On Artist Mobility In Southeast Asia. Drawing from six months of field research across Japan and Southeast Asia, visiting over 80 residency programs, artist-run spaces, and cultural organizations, they will share practical strategies for navigating the region's mobility landscape, and make the case that freedom to move is itself a dimension of artistic freedom.
Repost from N/a
🧐ឃើញស្ងាត់ផេច មិនមែនបានន័យថា ស្ងៀមទេណ៎ា កនយើង! គឺអេដមីនត្រៀមប្រកាស «កិច្ចស្វែងយល់ពីភាពយន្ត ចតុមុខ» លើកទី៤ អីតើ!😆
☀️ធានាថាប្លែក ដោយសារលើកនេះ គណៈកម្មការមហោស្រពបានលើកយកជំនាញភាពយន្តដែលកម្រមានគឺ៖ ផ្នែកគ្រប់គ្រងឆាកថត (Art Direction)។ ដូច្នេះហើយបានជា អេដមីនដាក់ចំណងកម្មវិធីថា «ឆាករៀបល្អ បវរសាច់រឿង»!
🎞កម្មវិធីនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦
⏱ម៉ោង៖ ០៦៖០០ល្ងាច ដល់ម៉ោង ០៨៖០០យប់។
📍ទីតាំង៖ ម្លប់របស់អង្គការ «សិល្បៈខ្មែរអមតៈ» (Google Map: https://maps.app.goo.gl/5G4uZraWTvTUf8D69?g_st=it)
⌛️ចូលរួមដោយឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះ តាមរយៈតំណ៖ https://forms.gle/i6YzhYFqEsxUBTdc8 ឬស្គេន QRក្នុងរូប។🙏🏼
តស់ គ្នាយើងណាគិតថតភាពយន្តខ្លីដាក់មកមហោស្រព តែនៅត្រូវការចំណេះជំនាញរៀបចំឆាក ដាក់ពាក្យចូលរួមរៀន និង សាងបណ្តាញជាមួយយុវសមិទ្ធិករយើងផ្សេងទៀតឥឡូវទៅ។ ប្រញាប់ណា កន្លែង និងរង្វាន់ក្នុងកម្មវិធីមានកំណត់!
*****
🧐Wondering about our Page’s silence?! Well, that was because we prepared another surprise event: our very forth Chaktomuk Film Insight (CFI 4.0)!😆
☀️This session covers a guaranteed fresh topic, which our committee has yet decided to share with you: “Art Direction”. That was why CFI 4.0 is called “Great Sets, Great Shorts”!
🎞Date: Saturday, May 30th, 2026
⏱Time: 06:00 to 08:00pm
📍Venue: Cambodian Living Art’s Canopy Google Map: https://maps.app.goo.gl/5G4uZraWTvTUf8D69?g_st=it)
⌛️ FREE admission, upon pre-registration through https://forms.gle/i6YzhYFqEsxUBTdc8 or QR code in our artwork. 🙏🏼
So if you got ready to shoot your short films for submission to CSFF this year and still need this skillset and qualified crew, apply NOW to learn from one of the best Art Directors in Cambodia and network with other (young) filmmakers. Hurry up as seats and event prizes are limited!
#CSFF2026 #XVCSFF #yourshortfilmourmission #CFI #ArtDirection
✨ យើងត្រូវការសំលេងប្រមាណពី 50-60នាក់ទៀត!
📢 ស៊ីកាដា ចង់ស្តាប់ពីសិល្បករ និងប្រតិបត្តិករវប្បធម៌់ទាំងអស់ ថាតើប្រធានបទណា ឬចំណេះដឹងអ្វីដែលអ្នកចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែម ដើម្បីឱ្យយើងអាចរៀបចំកម្មវិធីដែលត្រឹមត្រូវ និងមានប្រយោជន៍ដល់តម្រូវការជាក់ស្ដែង។
🛎 ស៊ីកាដា គ្រោងរៀបចំសិក្ខាសាលា ដោយផ្តោតលើ៖ គោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ សិទ្ធិវប្បធម៌ សេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងវិស័យវប្បធម៌ ក្រោមគម្រោង
«ពង្រឹងសិទ្ធិអំណាចសិល្បករ និងប្រតិបត្តិករវប្បធម៌ ដើម្បីគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ» គាំទ្រមូលនិធិដោយ សហភាពអុឺរ៉ុប និងអង្គការ អុកស្វាម កម្ពុជា។
🔗 ចុចតំណភ្ជាប់ ដើម្បីបំពេញ៖ https://forms.gle/NbwRXNokT33VckQa9
🙏 សូមអរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នា។
📢 ឱកាសសម្រាប់សមាជិកស៊ីកាដា!
ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់សិល្បករ និងប្រតិបត្តិករវប្បធម៌ នៅក្នុងថវិកាជាតិ ស៊ីកាដា មានបំណងផ្ដល់លទ្ធភាពសិល្បករចំនួន2-3រូប តំណាងសហគមន៍សិល្បៈ និងវប្បធម៌ជាមួយស៊ីកាដា ចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយ និងយន្តការនៃការអនុវត្តថវិកា» ដែលរៀបចំដោយ អង្គការនៃវេទិកាមិនមែនរដ្ឋាភិបាល។
🗓 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី28 ខែឧសភា ឆ្នាំ2026
⏰ ពេលវេលា៖ 8.00 ព្រឹក - 5.00 ល្ងាច
📍 ទីតាំង៖ សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ
👉 ដើម្បីទទួលបានឱកាសនេះ សូមដាក់ពាក្យតាមរយៈ https://forms.gle/d2dnprUEzzg3op1X8 ត្រឹមថ្ងៃទី២១ ខែឧសភា ហើយក្រុមការងារនឹងឆ្លើយតបត្រលប់នូវលទ្ធផល និងព័ត៌មានលម្អិត នៅថ្ងៃបន្ទាប់។
📌 បញ្ជាក់៖ សម្រាប់អ្នកចូលរួមពីបណ្ដាខេត្ត ស៊ីកាដា នឹងគាំទ្រថ្លៃធ្វើដំណើរ ការស្នាក់នៅ និងអាហារទៅតាមគោលការណ៍ថវិកាស្ថាប័ន។
ឱកាសសម្រាប់sma!
ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់សិល្បករ និងប្រតិបត្តិករវប្បធម៌ នៅក្នុងថវិកាជាតិ ស៊ីកាដា មានបំណងផ្ដល់លទ្ធភាពសិល្បករចំនួន2-3រូប តំណាងសហគមន៍សិល្បៈ និងវប្បធម៌ជាមួយស៊ីកាដា ចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយ និងយន្តការនៃការអនុវត្តថវិកា» ដែលរៀបចំដោយ អង្គការនៃវេទិកាមិនមែនរដ្ឋាភិបាល។
🗓 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី28 ខែឧសភា ឆ្នាំ2026
⏰ ពេលវេលា៖ 8.00 ព្រឹក - 5.00 ល្ងាច
📍 ទីតាំង៖ សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ
ដើម្បីទទួលបាន ឱកាសនេះ សូមឆ្លើយសំណួរក្នុងទម្រង់ 👉 https://forms.gle/d2dnprUEzzg3op1X8 យ៉ាងយូរថ្ងៃទី២១ ខែឧសភា ហើយក្រុមការងារនឹងឆ្លើយតបត្រលប់នូវលទ្ធផល និងព័ត៌មានលម្អិត នៅថ្ងៃបន្ទាប់។
*** សម្រាប់អ្នកចូលរួមពីបណ្ដាខេត្ត ស៊ីកាដា នឹងគាំទ្រថ្លៃធ្វើដំណើរ ការស្នាក់នៅ និងអាហារទៅតាមគោលការណ៍ថវិកាស្ថាប័ន។
🛎 វេទិកាសំណួរចម្លើយ (Q&A Session) ថ្ងៃស្អែក ទី13 ខែឧសភា សម្រាប់ការប្រកាសទទួលគម្រោងសកម្មភាពក្នុងកម្មវិធី Safe Havens ក្រោមមូលន័យ «វិសាលភាពនៃការបង្កើតស្នាដៃសិល្បៈ»។
💡 ប្រធានបទ៖ «ឆ្លុះមើលអាស៊ីលើវិសាលភាពសិល្បៈ»
សិក្ខាសាលាអាចផ្តោតលើ៖ សិទ្ធិសិល្បករ កិច្ចគាំពារសង្គម ប្រាក់កម្រៃសមរម្យ ការធ្វើដំណើរ និងវិញ្ញតិ្តច្នៃប្រតិដ្ឋ ឬលើសពីនេះ។ ពួកយើងស្វាគមន៍ជានិច្ចនូវរាល់គំនិតច្នៃប្រតិដ្ឋនានា ដែលអាចញ៉ាំងឱ្យមានការចូលរួម សកម្មពីអ្នកចូលរួម។
🗓 ផុតកំណត់ទទួលពាក្យ៖ ទី1 មិថុនា
📌 វេទិកាសំណួរ ចម្លើយ៖ ទី13 ឧសភា
+4
✨🌸 ជំនួបសមាជិកនៅភ្នំពេញ កាលពីល្ងាចមិញ ✨
ក្នុងជំនួបនេះ ស៊ីកាដា មានឱកាសចែករំលែកអំពីសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗដែលគ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ ហើយក៏ជាឱកាសដ៏មានន័យសម្រាប់សមាជិកបានផ្លាស់ប្តូរគំនិត ចូលរួមផ្តល់មតិយោបល់ និងពង្រឹងទំនាក់ទំនងក្នុងបណ្ដាញផងដែរ។ 💛
ស៊ីកាដា នឹងព្យាយាមបង្កើតជំនួបបែបនេះសម្រាប់សមាជិកនៅតាមបណ្ដាខេត្តផងដែរ។ ✨
សូមអរគុណដល់សមាជិកទាំងអស់សម្រាប់ការចូលរួម និងការគាំទ្រកន្លងមក។ 🙏
Repost from ឱកាសក្នុងវិស័យសិល្បៈ - Arts Opportunities
Open Call for Mobility Grant for Art and Social Action 2026
Cambodian Living Arts, in collaboration with the Art & Society Hubs Network Asia, is offering 3 Mobility Grants (up to $1000 USD each) to support participation in workshops, residencies, festivals, conferences, and research activities across Taiwan and the Mekong region (Vietnam, Thailand, Myanmar and Laos).
📝 Apply now to be part of this transformative experience!
🗓Deadline for application: August 15, 2026
📬For more information, please refer to the link attached: https://www.cambodianlivingarts.org/en/opportunities/mobility-grant-for-art-and-social-action/
📩 For submissions and inquiries, email tola@cambodianlivingarts.org or call (+855) 77 558 545.
🛎 ឱកាសសម្រាប់កម្ពុជា!
✨ Mekong Cultural Hub (MCH) ប្រកាសទទួលគម្រោងសកម្មភាពសម្រាប់កម្មវិធី Safe Havens ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២–៤ ធ្នូ ២០២៦ ក្រោមមូលន័យ «វិសាលភាពនៃការបង្កើតស្នាដៃសិល្បៈ»។
🤝 ដោយសហការជាមួយ Arts Equator, សិល្បៈខ្មែរអមតៈ និងស៊ីកាដា, MCH សូមអញ្ជើញប្រតិបត្តិករ ក្រុមសហគមន៍ និងអង្គការសិល្បៈ/វប្បធម៌ នៅកម្ពុជា ដាក់ពាក្យរៀបចំសិក្ខាសាលាអន្តរសកម្មក្នុងកម្មវិធីនេះ។
💡 ប្រធានបទ៖ «ឆ្លុះមើលអាស៊ីលើវិសាលភាពសិល្បៈ»
សិក្ខាសាលាអាចផ្តោតលើ៖ សិទ្ធិសិល្បករ កិច្ចគាំពារសង្គម ប្រាក់កម្រៃសមរម្យ ការធ្វើដំណើរ ឬវិញ្ញតិ្តច្នៃប្រតិដ្ឋ។
📌 ផុតកំណត់៖ ទី1 មិថុនា
📌 វេទិកាសំណួរ ចម្លើយ៖ ទី13 ឧសភា
👉 ព័ត៌មានបន្ថែម ពីប្រកាសទទួលពាក្យ៖ https://www.mekongculturalhub.org/.../call-for-workshops.../
🔗 ព័ត៌មានបន្ថែមពី កម្មវិធី Safe Havens៖
https://www.mekongculturalhub.org/.../03/safe-havens-2026/
