4 183
Subscribers
-224 hours
-37 days
+2330 days
Posts Archive
ឧត្តមសេនីយ៍ឯក ហួត ឈាងអន៖ ការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលគឺជាការងារ អាទិភាពដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការចូលរួមអនុវត្តយន្តការអភិវឌ្ឍសមត្ថភាពយោធិន
អានបន្ត៖ https://cic.mil.kh/d/24338
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
អានបន្ត៖ https://cic.mil.kh/d/24295
ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦
អានបន្ត៖ https://cic.mil.kh/d/24256
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ សុខ កែវ ចំពោះមរណភាពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលត្រូវជាស្វាមី
អានបន្ត៖ https://cic.mil.kh/d/24252
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនលោកជំទាវ សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង០០:២៩នាទី ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត
អានបន្ត៖ https://cic.mil.kh/d/24248
ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៤៦ ឈានចូល៤៧ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
សុន្ទរកថាគន្លឹះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»។
សុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និង វិបុលភាពរួម៖ ចក្ខុវិស័យ យុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល ឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងបានអំពាវនាវឱ្យបន្តសហការយ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។
ឯកឧត្តម បានណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ ព្រមទាំងជំរុញការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជីវភាពកងទ័ព។
ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការប្រើប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីរួមចំណែកដល់ការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពបទបញ្ជា បន្តបំពេញភារកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។
សិក្ខាសាលាដកបទពិសោធន៍នេះ បានកំណត់នូវបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្តមួយចំនួន ដើម្បីធ្វើឱ្យការងារសម្ព័ន្ធមេត្រីភាពកាន់តែមានប្រសិទ្ធភាព រួមចំណែកពង្រឹង «ខឿនការពារជាតិរបស់ប្រជាជន» ឱ្យកាន់តែរឹងមាំ៕
នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ!
អានបន្ត៖ https://cic.mil.kh/d/24217
ថ្ងៃនេះគឺជាខួបគម្រប់៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២២ សីហា ២០២៣ - ២២ សីហា ២០២៦)។
វេទិកាសារព័ត៌មានលើកទី៩ស្ដីពី
សមិទ្ធផល៣ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
អគ្គបញ្ជាការដ្ឋាន ប្រកាសតែងតាំងភារកិច្ចថ្មីដល់នាយទាហានបម្រើការងារនៅអធិការដ្ឋាន
អានបន្ត៖ https://cic.mil.kh/d/24212
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតជូនពរ គោរពជូនឯកឧត្ដម កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧៧ ឈានចូល៧៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្លាំងពិតរបស់កងទ័ព ស្ថិតនៅលើគុណភាពធនធានមនុស្ស
អានបន្ត៖ https://cic.mil.kh/d/24171
