រដ្ឋបាលខេត្តបន្ទាយមានជ័យ
Open in Telegram
1 684
Subscribers
+224 hours
+37 days
-430 days
Posts Archive
រាជធានីភ្នំពេញ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំសិស្សនិទ្ទេស A អញ្ជើចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ ខែសីហា ឆ្នាំ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២២ ខែកក្កដា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។
បន្ទាយមានជ័យ ៖ នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាមានជ័យរៀបចំអាហារពេលល្ងាច ជូនដល់សិស្សនិទ្ទេស A រួមនឹងអាណាព្យាបាល ក្រោមការឧបត្ថម្ភដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី។
មុនពេលត្រៀមចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ ខែសីហា ឆ្នាំ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២២ ខែកក្កដា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
