en
Feedback
Toeuy Hong Official

Toeuy Hong Official

Open in Telegram

Enable people to manage and invest their money

Show more

📈 Analytical overview of Telegram channel Toeuy Hong Official

Channel Toeuy Hong Official (@toeuy_hong) in the Central Khmer language segment is an active participant. Currently, the community unites 13 110 subscribers, ranking 9 122 in the Economy & Finance category and 408 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 13 110 subscribers.

According to the latest data from 04 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -113 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 19.02%. Within the first 24 hours after publication, content typically collects 12.50% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 493 views. Within the first day, a publication typically gains 1 639 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
Enable people to manage and invest their money

Thanks to the high frequency of updates (latest data received on 05 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Economy & Finance category.

13 110
Subscribers
-924 hours
-307 days
-11330 days
Posts Archive
Voice message00:12

Voice message01:25

សល់តែ៦ថ្ងៃទៀតទេ ការលក់ហ៊ុនក្នុងផ្សារដំបូង(IPO) របស់បុរី វិមានសំណាងនឹងត្រូវបិទបញ្ចប់ហើយ! ចង់ទិញហ៊ុនបុរី វិមានសំណាងក្នុងផ្សារដំ
សល់តែ៦ថ្ងៃទៀតទេ ការលក់ហ៊ុនក្នុងផ្សារដំបូង(IPO) របស់បុរី វិមានសំណាងនឹងត្រូវបិទបញ្ចប់ហើយ! ចង់ទិញហ៊ុនបុរី វិមានសំណាងក្នុងផ្សារដំបូងIPO អាចស្នើសុំទិញ៖ https://subscription.bvs.com.kh/ មើលវីដេអូណែនាំពីរបៀបទិញហ៊ុននបុរី វិមានសំណាង៖ https://www.facebook.com/reel/1012585201360489

🔥ត្រៀមខ្លួនរួចឬនៅបងៗ ជួបផ្ទាល់ជាមួយវាគ្មិនពិសេសៗទាំងបីរូប 😍ប្រទេសមួយចង់រីកចម្រើន មិនអាចខ្វះអ្នកលក់ដែលមានជំនាញបានទេ! «សិក្ខា
+2
🔥ត្រៀមខ្លួនរួចឬនៅបងៗ ជួបផ្ទាល់ជាមួយវាគ្មិនពិសេសៗទាំងបីរូប 😍ប្រទេសមួយចង់រីកចម្រើន មិនអាចខ្វះអ្នកលក់ដែលមានជំនាញបានទេ! «សិក្ខាសាលាលក់ប្រចាំឆ្នាំ ២០២៦» *បង្កើតឡើង ដើម្បីឱ្យអ្នកលក់បានចែករំលែកបទពិសោធន៍ រៀនពីវិធីលក់ថ្មីៗ និងស្គាល់មនុស្សក្នុងវិស័យដូចគ្នា ។ 🤝 រៀនពីអ្នកមានបទពិសោធន៍ 💡 ប្តូរគំនិត និងបទពិសោធន៍ 📈 បង្កើនជំនាញ ដើម្បីបង្កើនឱកាសចំណូល 📅 កាលបរិច្ឆេទ៖ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៦ (១:០០ - ៥:០០ រសៀល) 📍 ទីតាំង៖ Hall លេខ៨ ផ្សារទំនើប ជីប ម៉ុង អេកស្រអែត សែនសុខ (ជាន់ទី៤) 🎟 តម្លៃសំបុត្រ៖ Single $20 | Team $15 (កៅអីមានកំណត់ត្រឹម ១៦៨ នាក់!) 📲 ចុះឈ្មោះនិងសាកសួរព័ត៌មានលម្អិត Telegram៖ https://t.me/baksey_academy

បិទផ្សារថ្ងៃច័ន្ទនេះ ទោះជាសន្ទស្សន៍ផ្សារហ៊ុនកម្ពុជា(CSX) ធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែទំហំជួញដូរសរុបគិតជាទឹកប្រាក់ជាង១លានដុល្ល
បិទផ្សារថ្ងៃច័ន្ទនេះ ទោះជាសន្ទស្សន៍ផ្សារហ៊ុនកម្ពុជា(CSX) ធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែទំហំជួញដូរសរុបគិតជាទឹកប្រាក់ជាង១លានដុល្លារដដែល។ ការរក្សាទំហំជួញដូរជាង១លានដុល្លារក្នុងមួយថ្ងៃគឺធ្វើឲ្យផ្សារហ៊ុនកម្ពុជាវិវត្តន៍ទៅមួយកម្រិតទៀតដែលគួរឲ្យចាប់អារម្មណ៍។ ការរក្សាទំហំជួញដូរជាង១លានដុល្លារក្នុងមួយថ្ងៃគឺបញ្ជាក់ឲ្យឃើញថាផ្សារហ៊ុនយើងចាប់ផ្ដើមផ្ទុះហើយមានអ្នកវិនិយោគទាំងវិនិយោគិនបុគ្គលនិងវិនិយោគិនស្ថាប័នបានចាប់ផ្ដើមវិនិយោគកាន់តែច្រើនដែលធ្វើឲ្យទំហំជួញដូរប្រចាំថ្ងៃកាន់តែធំ។ លើសពីនេះទំហំជួញដូរធំៗប្រចាំថ្ងៃបែបនេះគឺវាជារឿងល្អសម្រាប់អ្នកវិនិយោគដោយពួកគាត់អាចទិញទិញងាយស្រួលជាមួយសន្ទីយភាពមានភាពល្អប្រសើរពោលគឺអ្នកលក់មិនចាំបាច់ទម្លាក់ក្រោមទីផ្សារច្រើននោះទេគ្រាន់តែដាក់លក់ក្នុងតម្លៃទីផ្សារឬក្រោមទីផ្សារតិចតួចក៏អាចលក់ចេញដែលធ្វើឲ្យពួកគាត់មិនខាចច្រើននិងអត្រាចំណេញមិនថយចុះពេលលក់ចេញ។ មិនតែប៉ុណ្ណោះពេលទំហំជួញដូរប្រចាំថ្ងៃខ្ទង់លានដុល្លារបែបនេះទាញចំណាប់ឲ្យអារម្មណ៍ឲ្យប្រជាជនទូទៅក៏ដូចជាអ្នកវិនិយោគស្ថាប័នឲ្យវិនិយោគលើផ្សរហ៊ុនដែលធ្វើឲ្យផ្សារហ៊ុនយើងកាន់តែអ៊ូអរ ហើយទំហំជួញដូរកាន់ធំ អ្នកវិនិយោគមានឱកាសចំណេញកាន់តែច្រើន។ ចាប់ផ្ដើមរៀនវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលា។ ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

ចង់គ្រប់គ្រងជីវិត និងហិរញ្ញវត្ថុឱ្យបានល្អ ត្រូវចាប់ផ្តើមពីការអភិវឌ្ឍខ្លួនឯង និងរៀនសូត្រពីគោលការណ៍ច្បាស់លាស់។ សន្សំ៖ បង្កើតទម្
ចង់គ្រប់គ្រងជីវិត និងហិរញ្ញវត្ថុឱ្យបានល្អ ត្រូវចាប់ផ្តើមពីការអភិវឌ្ឍខ្លួនឯង និងរៀនសូត្រពីគោលការណ៍ច្បាស់លាស់។ សន្សំ៖ បង្កើតទម្លាប់ហិរញ្ញវត្ថុដ៏រឹងមាំ។ រៀបចំ៖ រៀបចំរចនាសម្ព័ន្ធជីវិត និងការងារឱ្យមានសណ្តាប់ធ្នាប់។ ដោះស្រាយបំ.ណុល៖ រំដោះខ្លួនពីសម្ពាធហិរញ្ញវត្ថុដើម្បីភាពរីកចម្រើន។ គ្រប់គ្រង៖ លើលុយកាក់ និងបំ.ណុលឱ្យល្អឡើងវិញ។ ចង់បានសៀវភៅ 2ក្បាលនេះសូមទំនាក់ទំនងជាវតាម https://t.me/BusinessCambodiaBook

សល់តែ១០ថ្ងៃទៀតទេដែលអ្នកមានឱកាសទិញហ៊ុនIPO បុរី វិមានសំណាងក្នុងតម្លៃ១២០០រៀលក្នុងមួយហ៊ុន។ ក្រោយថ្ងៃទី៩ខែកញ្ញា២០២៦អាចនឹងមិនមានតម្
សល់តែ១០ថ្ងៃទៀតទេដែលអ្នកមានឱកាសទិញហ៊ុនIPO បុរី វិមានសំណាងក្នុងតម្លៃ១២០០រៀលក្នុងមួយហ៊ុន។ ក្រោយថ្ងៃទី៩ខែកញ្ញា២០២៦អាចនឹងមិនមានតម្លៃនេះទៀតទេ! ចង់ទិញហ៊ុនបុរី វិមានសំណាងត្រូវមានគណនីជួញដូរ។ មើលរបៀបើកគណនីជួញដូរ៖ https://www.facebook.com/reel/868547806042279 ចង់ទិញហ៊ុនបុរី វិមានសំណាងក្នុងផ្សារដំបូងIPO អាចស្នើសុំទិញ៖ https://subscription.bvs.com.kh/ មើលវីដេអូណែនាំពីរបៀបទិញហ៊ុននបុរី វិមានសំណាង៖ https://www.facebook.com/reel/1012585201360489

អរគុណបងប្អូនសម្រាប់ការគាំទ្រ ពេលនេះផេកខ្ញុំមានអ្នកតាមដានជាង១០ម៉ឺននាក់ហើយ។ ខ្ញុំនឹងបន្តផ្សព្វផ្សាយព័ត៌មានពីភាគហ៊ុនដើម្បីផ្ដល់ជ
អរគុណបងប្អូនសម្រាប់ការគាំទ្រ ពេលនេះផេកខ្ញុំមានអ្នកតាមដានជាង១០ម៉ឺននាក់ហើយ។ ខ្ញុំនឹងបន្តផ្សព្វផ្សាយព័ត៌មានពីភាគហ៊ុនដើម្បីផ្ដល់ជាព័ត៌មាន ចំណេះដឹងជាជំនួយដល់បងប្អូនក្នុងការវិនិយោគហ៊ុន។ ហើយការផ្សព្វផ្សាយនេះក៏ធ្វើឲ្យពលរដ្ឋយើងកាន់តែច្រើនបានដឹងពីផ្សារហ៊ុននិងចាប់ផ្ដើមស្វែងយល់និងវិនិយោគដែលធ្វើឲ្យមានអ្នកវិនិយោគកាន់តែច្រើន យើងក៏ទទួលបានផលប្រយោជន៍រួមពីការវិនិយោគហ៊ុនកាន់តែច្រើនផងដែរ។ បងប្អូនក៏អាចចូលរួមចែករំលែកមាតិកា ព័ត៌មានដែលខ្ញុំបានផ្សព្វផ្សាយដើម្បីឲ្យពលរដ្ឋយើងបានដឹងពីផ្សារហ៊ុនផងដែរ។ សូមអរគុណ៕

៣ឆ្នាំចុងក្រោយនេះ ផ្សារហ៊ុនខ្មែរត្រូវបានគេបង្អាប់ថាចំណេញតិច តែ២០២៦នេះផ្សារហ៊ុនខ្មែរសុំម្ដងហើយជាមួយនឹងទំហំជួញដូរពី១លានទៅជិត៣លា
៣ឆ្នាំចុងក្រោយនេះ ផ្សារហ៊ុនខ្មែរត្រូវបានគេបង្អាប់ថាចំណេញតិច តែ២០២៦នេះផ្សារហ៊ុនខ្មែរសុំម្ដងហើយជាមួយនឹងទំហំជួញដូរពី១លានទៅជិត៣លានដុល្លារក្នុងមួយថ្ងៃ ហើយអ្នកវិនិយោគបានផលចំណេញបានពី១ទៅ១០%ក្នុងមួយថ្ងៃ ដោយជារួមអ្នកវិនិយោគភាគច្រើនអាចចំណេញពី១០ទៅ២០%ដោយប្រើពេលតែខ្ទង់២ទៅ៣ខែប៉ុណ្ណោះ។ ផ្សារហ៊ុនខ្មែរបានដើរដល់ចំណុចផ្លាស់ប្ដូរក៏គួរឲ្យចាប់អារម្មណ៍ពេលទំហំជួញដូរប្រចាំថ្ងៃគិតជាទឹកប្រាក់ជាង១លានដុល្លារហើយថ្ងៃខ្លះជិតដល់៣លានដុល្លារ។ ពេលទំហំជួញដូរឡើងដល់ជាង១លានដុល្លារប្រចាំថ្ងៃ ធ្វើឲ្យអ្នកវិនិយោគភាគច្រើនបានផលចំណេញដែលធ្វើឲ្យផ្សារហ៊ុនខ្មែរកាន់តែអ៊ូអរខ្លាំង។ ជាពិសសពេលទំហំជួញដូរឡើងដល់ជាង១លានដុល្លារ បានទាញចំណាប់អារម្មណ៍ពលរដ្ឋខ្មែរឲ្យចាប់អារម្មណ៍ផ្សារហ៊ុនខណៈពួកគាត់បានមើលឃើញវាជាផ្លូវដែលអាចឲ្យពួកគាត់រកប្រាក់ចំណូលបន្ថែមជាមួយនឹងសក្ដានុពលនៃផលចំណេញខ្ពស់គួរឲ្យចាប់អាមរ្មណ៍។ ហើយជាលទ្ធផល ធ្វើឲ្យពលរដ្ឋចាប់ផ្ដើមស្វែងយល់ពីផ្សារហ៊ុននិងចាប់ផ្ដើមវិនិយោគហ៊ុនដែលធ្វើឲ្យផ្សារហ៊ុនយើងមានអ្នកវិនិយោគកាន់តែច្រើនឡើង។ មិនតែប៉ុណ្ណោះបើទំហំជួញដូរអាចរក្សាបានជាង១លានដុល្លារក្នុងមួយថ្ងៃនោះនឹងធ្វើឲ្យវិនិយោគិនស្ថាប័នដែលមានលុយច្រើននឹងចាប់អារម្មណ៍នឹងទំហំជួញដូរខ្ទង់លានដុល្លារនោះព្រោះទំហំជួញដូរកាន់តែធំធ្វើឲ្យពួកគាត់អំណោយផលក្នុងការវិនិយោគហើយក៏ចាប់ផ្ដើមចាក់លុយចូលផ្សារហ៊ុនដើម្បីវិនិយោគ។ វិនិយោគស្ថាប័នកាន់តែច្រើនចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនខ្មែរគឺកត្តាដែលរុញផ្សារហ៊ុនខ្មែរទៅមួយកម្រិតទៀត។ ត្រង់នេះវាបង្កើនសន្ទីយភាពពោលគឺទំហំជួញដូរកាន់តែធំងាយស្រួលទិញលក់ ហើយអ្នកវិនិយោគលើផ្សារហ៊ុនក៏អាចរកផលចំណេញបានកាន់តែច្រើននៃទំហំជួញដូរកាន់តែធំនេះដែរ។ ដូច្នេះបើផ្សារហ៊ុនយើងកាន់តែរីកចម្រើនមានទំហំជួញដូរជាង១លានដុល្លារក្នុងមួយថ្ងៃ នោះវាដល់ពេលហើយដែលពលរដ្ឋខ្មែរគួរយកលុយទំនេរខ្លះមកវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលា ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

តម្លៃ៩០០០រៀលក្នុងមួយហ៊ុនរបស់ ធនាគារ អេស៊ីលីដាអាចជាតម្លៃបាត(support price)ថ្មីហើយនៅពេលនេះ។ ជាក់ស្ដែងហ៊ុន អេស៊ីលីដាឡើងដល់៩២០០នៅ
តម្លៃ៩០០០រៀលក្នុងមួយហ៊ុនរបស់ ធនាគារ អេស៊ីលីដាអាចជាតម្លៃបាត(support price)ថ្មីហើយនៅពេលនេះ។ ជាក់ស្ដែងហ៊ុន អេស៊ីលីដាឡើងដល់៩២០០នៅថ្ងៃទី២៦សីហាបន្ទាប់មកថ្ងៃទី២៧សីហាបានធ្លាក់មក៩០០០រៀលវិញ។ ហើយនៅថ្ងៃទី២៨សីហាម្សិលមិញនេះហ៊ុន អេស៊ីលីដាបិទផ្សារនៅតម្លៃ៩០០០រៀលដោយមិនឡើងមិនចុះ។   ដូចខ្ញុំបាននិយាយក្នុងផុសថ្ងៃមុនហើយថាហ៊ុនអេស៊ីលីដាអាចសម្រាកមួយរយៈមុននឹងបន្តដំណើរទៅមុខទៀត ដូច្នេះអំឡុងពេលនេះហ៊ុ អេស៊ីលីដាអាចត្រូវបានគេជួញដូរនៅចន្លោះ៩០០០-៩២០០រៀលក្នុងមួយហ៊ុន បន្ទាប់មកវានឹងបន្តដំណើរទៅមុខទៀត។   ចាប់ពីឥឡូវទៅតម្លៃ៩០០០រៀលក្នុងមួយហ៊ុនរបស់ អេស៊ីលីដាអាចជាតម្លៃបាតដែលពិបាកនឹងចុះក្រោមទៀតណាស់ ព្រោះកម្លាំងទិញបុក ទិញខ្លាំងរាល់ថ្ងៃ ហើយអ្នកលក់គេដឹងពីស្ថានភាពរឹងមាំនិងរកស៊ីចំណេញកើនឡើងរបស់អេស៊ីលីដា ដូច្នេះគេមិនចេះតែលក់ទម្លាក់ខ្លាំងៗនោះទេ មានតែលក់ចាប់ពី៩០០០រៀលឡើងលើ។   ដូច្នេះសម្រាប់បងប្អូនដែលមិនទាន់កាន់ហ៊ុនអេស៊ីលីដាច្រើន អាចទិញថែមតាមលទ្ធភាព ហើយអ្នកមិនទាន់ទិញគួរចាប់ផ្ដើមរៀនវិនិយោគហ៊ុននិងទិញហ៊ុន អេស៊ីលីដាទាន់តម្លៃធូរថ្លៃល្អ។ ត្រូវចាំថាក្នុងការវិនិយោគទិញទ្រព្យ គេមិនទិញពេលដែលទ្រព្យនោះមានតម្លៃថ្លៃខ្ពស់ហើយនោះទេ ពោលគឺគេទិញពេលទ្រព្យនោះមានតម្លៃធូរថ្លៃល្អ ព្រោះអ្នកប្រើថ្លៃដើមតិច ហើយនាពេលខាងមុខនឹងបានផលចំណេញច្រើនពេលទ្រព្យនោះឡើងថ្លៃ។   ចាប់ផ្ដើមរៀនវិនិយោគហ៊ុនដើម្បីបង្កើតចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលា    ចង់ចេះទិញហ៊ុនអេស៊ីលីដា តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

Voice message01:10

ខ្ញុំចង់ទិញហ៊ុនបុរីវិមានសំណាងតែមិនចេះទិញលោកគ្រូ

ដល់ពេលហើយដែលអ្នកគួរយកលុយទំនេរខ្លះយកវិនិយោគហ៊ុនឲ្យវាធ្វើការរកលុយឲ្យអ្នក។ ទិញភាគហ៊ុនក្រុមហ៊ុនល្អៗដែលរឹងមាំនិងរកស៊ីចំណេញកើនឡើងរា
ដល់ពេលហើយដែលអ្នកគួរយកលុយទំនេរខ្លះយកវិនិយោគហ៊ុនឲ្យវាធ្វើការរកលុយឲ្យអ្នក។ ទិញភាគហ៊ុនក្រុមហ៊ុនល្អៗដែលរឹងមាំនិងរកស៊ីចំណេញកើនឡើងរាល់ឆ្នាំនោះអ្នកនឹងបានចំណូលពីភាគហ៊ុននិងហ៊ុនឡើងថ្លៃ ហើយចំណូលនេះអ្នកបានវាដោយមិនបាច់ចំណាយពេលវេលាឡើយ! ចង់ចេះទិញហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

សម្រាប់បងប្អូនដែលទិញហ៊ុនIPO បុរី វិមានសំណាងទាក់ទងត្រង់ណាដែលមិនអាចធ្វើខ្លួនឯងបានអាចឆាតសួរលោកគ្រូតាមតេឡេក្រាម @toeuyhong

Voice message00:42

អ្នកទិញភាគច្រើនគឺសុទ្ធតែអ្នកវិនិយោគដែលមានបទពិសោធន៍ដែលដឹងពីរបៀបនៃការបង្វិលលុយក៏ដូចជារកច្រកចូលចាប់ឱកាសបានរកផលចំណេញបន្ទាប់ពីពួកគ
អ្នកទិញភាគច្រើនគឺសុទ្ធតែអ្នកវិនិយោគដែលមានបទពិសោធន៍ដែលដឹងពីរបៀបនៃការបង្វិលលុយក៏ដូចជារកច្រកចូលចាប់ឱកាសបានរកផលចំណេញបន្ទាប់ពីពួកគាត់បានលក់ហ៊ុននៅលើផ្សារហ៊ុនខ្មែរដែលផ្ទុះកើនឡើងខ្លំាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បន្ទាប់ពីផ្សារហ៊ុនខ្មែរយើងផ្ទុះខ្លាំង ភាគហ៊ុនក្រុមហ៊ុនមួយចំនួនធំមានតម្លៃខ្ពស់ទៅហើយដូច្នេះ ពេលអ្នកវិនិយោគលក់ហ៊ុនយកប្រាក់ចំណេញ នោះពួកគាត់តែងតែបង្វិលុយវិនិយោគបន្តដោយសំឡឹងមើលហ៊ុនណាធូរថ្លៃដែលអាចឲ្យពួកគាត់បានផលចំណេញបន្តទៀត។ ពេលរកច្រកចូលវិនិយោគដើម្បីចាប់ឱកាសបានផលចំណេញបន្តទៀត អ្នកវិនិយោគបានសំឡឹងឃើញហ៊ុនIPO បុរី វិមានសំណាង(BVS) ព្រោះហ៊ុនIPO BVS គឺមានតម្លៃត្រឹម១២០០រៀលក្នុងមួយហ៊ុនដោយមិនឡើងថ្លៃទៅណាទេ ព្រោះBVSគឺស្ថិតនៅក្នុងដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO) ពោលគឺអ្នកវិនិយោគមិនថាទិញមុនទិញក្រោយគឺទិញក្នុងតម្លៃ១២០០រៀលក្នុង១ហ៊ុនដូចគ្នាទាំងអស់។ ដូច្នេះបើអ្នកបានចំណេញពីហ៊ុនខ្មែរ ហើយចង់រកច្រកចូលដើម្បីបានឱកាសចំណេញបន្តទៀត នោះហ៊ុនIPO បុរី វិមានសំណាងគឺជាហ៊ុនដែលអ្នកមិនគួរមើលរំលងឡើយ ពោលគឺពេលហ៊ុននេះឡើងផ្សារហ៊ុននៅដើមខែ១០ឆ្នាំ២០២៦នេះនឹងមានសកម្មភាពជួញដូរដ៏គួរឲ្យចាប់អារម្មណ៍ហើយអ្នកវិនិយោគនឹងទទួលបានអត្ថប្រយោជន៍ពីចលនាហ៊ុនឡើងថ្លៃផងដែរ។ ចង់ទិញហ៊ុនបុរី វិមានសំណាងត្រូវមានគណនីជួញដូរ។ មើលរបៀបើកគណនីជួញដូរ៖ https://www.facebook.com/reel/868547806042279 ចង់ទិញហ៊ុនបុរី វិមានសំណាងក្នុងផ្សារដំបូងIPO អាចស្នើសុំទិញ៖ https://subscription.bvs.com.kh/ មើលវីដេអូណែនាំពីរបៀបទិញហ៊ុននបុរី វិមានសំណាង៖ https://www.facebook.com/reel/1012585201360489

Voice message01:08

ជម្រាបសួរលោកគ្រូ ខ្ញុំបានទិញហ៊ុនរបស់ IPO BVS​រួចហើយក៍បានemail ដែរ តែយើងធ្វើមិចដឹងថាការទិញរបស់យើងបានជោគជ័យ ព្រោះយើងមិនមានហ៊ុនមកបង្ហាញដូចក្នុងផ្សារផង។

ផ្សារហ៊ុនផ្ទុះហើយការទិញហ៊ុនIPO បុរី វិមានសំណាងក័ផ្ទុះ។ ចំណេញអ្នកទិញហ៊ុនIPO BVS ជាង១០០នាក់ក្នុងមួយថ្ងៃរយៈពេល២ថ្ងៃជាប់ៗគ្នា។ តម
ផ្សារហ៊ុនផ្ទុះហើយការទិញហ៊ុនIPO បុរី វិមានសំណាងក័ផ្ទុះ។ ចំណេញអ្នកទិញហ៊ុនIPO BVS ជាង១០០នាក់ក្នុងមួយថ្ងៃរយៈពេល២ថ្ងៃជាប់ៗគ្នា។ តម្លៃហ៊ុនភាគច្រើនឡើងខ្ពស់ តែតម្លៃIPO BVS អត់ឡើងទេគឺថេរ ដូច្នេះអ្នកដែលយកហ៊ុនបានចំណេញពូកគាត់មកចូលទិញIPBVS។ សល់រយៈពេលជាង១០ថ្ងៃទៀតក្នុងការទិញហ៊ុនIPO BVS។

ភាគហ៊ុនឲ្យតែឡើងលឿនហើយឡើងខ្លាំងវាតែងតែចុះមកវិញបន្តិចហើយនេះគឺជាធម្មតាទៅហើយរបស់ផ្សារហ៊ុននៅលើពិភពលោកមិនមែនតែផ្សារហ៊ុនកម្ពុជានោះទេ
ភាគហ៊ុនឲ្យតែឡើងលឿនហើយឡើងខ្លាំងវាតែងតែចុះមកវិញបន្តិចហើយនេះគឺជាធម្មតាទៅហើយរបស់ផ្សារហ៊ុននៅលើពិភពលោកមិនមែនតែផ្សារហ៊ុនកម្ពុជានោះទេ។ ជាក់ស្ដែង បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនស្ទើរតែទាំងអស់នៅលើផ្សារហ៊ុនឡើងថ្លៃរយៈពេល៣ថ្ងៃជាប់ៗគ្នា ហើយហ៊ុនខ្លះ១ថ្ងៃឡើង១០%ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនធំចំណេញពី១០ទៅ២០%ដោយប្រើពេល១ទៅ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះពួកគាត់កក់យកចំណេញតាមផ្លូវដោយលក់ដើម្បីយកប្រាក់ចំណេញហើយយកសាច់ប្រាក់សំឡឹកមើលហ៊ុនផ្សេងៗដែលធូរថ្លៃឬយកសាច់ប្រាក់ទុកប្រើការតាមតម្រូវការនៅក្នុងជីវិតរស់នៅជាក់ស្ដែង។ បើតាមខ្ញុំសង្កេតមើលពីកម្លាំងទិញលក់និងទំហំជួញដូរសរុបនៅក្នុងថ្ងៃនេះ ឃើញថាទោះបីជាទំនោរផ្សារបានធ្លាក់ចុះពិតមែនប៉ុន្ដែកម្លាំងបុកទិញនៅតែខ្លាំងដូច្នេះហើយមិនបានធ្វើឲ្យហ៊ុនធ្លាក់គំហុកខ្លាំងនោះទេពោលគឺហ៊ុនភាគច្រើនធ្លាក់ថ្លៃតែ២ទៅ៣%ប៉ុណ្ណោះ។ ដូច្នេះខ្ញុំអាចសន្និដានបានថាមានធ្លាក់ចុះមកវិញថ្ងៃនេះគឺជាការសម្រាកបន្តិចរបស់ហ៊ុនបន្ទាប់ពីឡើងថ្លៃខ្លាំងចំនួន៣ថ្ងៃជាប់ៗគ្នា។ ហើយបន្ទាប់ពីសម្រាកហើយនោះ ទំនោរហ៊ុននឹងបន្តឡើងក្នុងរយៈពេលណាមួយនាពេលខាងមុខ។ វាមិនខុសពីអ្នកឡើងភ្នំនោះទេ ពេលអ្នកហត់ អ្នកត្រូវសម្រាកសិនមុននឹងបន្តដំណើរឡើងទៅមុខទៀត។ ខ្ញុំអាចលើកយកហ៊ុនអេស៊ីលីដា(ABC)មកនិយាយបន្តិច។ បិទផ្សារថ្ងៃនេះ ហ៊ុនអេស៊ីដាធ្លាក់ថ្លៃតែ២០០រៀលប៉ុណ្ណោះដោយគិតជាភាគរយគឺធ្លាក់ថ្លៃតែ២.១៧%ប៉ុណ្ណោះ។ តាមការយល់ឃើញរបស់ខ្ញុំ តម្លៃហ៊ុន អេស៊ីលីដា៩០០០រៀលអាចជាចំណុចបាត់ថ្មី( support price) វាមិនខុសពីពេលដែលហ៊ុនអេស៊ីលីដាបានឡើងពី៧៥០០ដល់៧៩០០រៀលនោះទេ ដោយឡើងដល់៧៩០០ចំ ណុច៧៩០០បានក្លាយជាតម្លៃបាតក្នុងរយៈពេលខ្លីបន្ទាប់មកក៏បន្តឡើងដល់៩២០០កាលពីថ្ងៃម្សិលមិញ។ អញ្ចឹងខ្ញុំគិតថាតម្លៃហ៊ុន អេស៊ីលីដានឹងនៅទ្រឹងនៅ៩០០០-៩២០០មួយរយៈមុននឹងបន្តដំណើរទៅមុខទៀតក្រោយពីមានព័ត៌មានល្អៗបន្ថែមធ្ងន់ឲ្យហ៊ុនអេស៊ីលីដាកាន់តែឡើងថ្លៃ។ ដូចខ្ញុំបានិយាយរួចហើយថាតម្លៃហ៊ុនអេស៊ីលីដាគឺស្ថិតនៅតម្លៃធូរថ្លៃល្អដែលអ្នកអាចទិញសន្សំទុកតាមលទ្ធភាពព្រោះដល់រដូវផ្ការីក(រដូវកាលចែកភាគលាភ)អំឡុងខែ៥ឆ្នាំ២០២៧យើងដឹងគ្នាមិនខាន។ ដូច្នេះសម្រាប់ហ៊ុនបងធំអេស៊ីលីដា បើអ្នកកាន់ហ៊ុនតិចតើអ្នកនឹងទិញថែមឬទេ បើមិនទាន់វិនិយោគតើអ្នកនឹងចាប់ផ្ដើមវិនិយោគឬទេខណៈផ្សារហ៊ុនយើងទំហំជួញដូរប្រចាំថ្ងៃដល់ជាង១លានដុល្លារ? ចង់ចេះទិញហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

Toeuy Hong Official - Statistics & analytics of Telegram channel @toeuy_hong