🇰🇭 Savath Kuch️
Open in Telegram
ស្វាគមន៍មកកាន់ Channel ខ្ញុំបាទ រីករាយក្នុងការចែករំលែកសៀវភៅល្អៗ និងទម្រង់ Templates ប្រើប្រាស់ចាំបាច់ ជាមួយខ្ញុំ 🇰🇭 🕸️ Templates https://t.me/TemplatesKh 💬 Personal chat https://t.me/SavathKuch
Show more5 147
Subscribers
-124 hours
+87 days
-2430 days
Posts Archive
5 147
សៀវភៅល្អៗ ដែលមិនគួររំលង ❤️
មួយរយៈនេះខ្ញុំមានការងារច្រើនដែលត្រូវចាប់ផ្តើមក្រុមហ៊ុនបណ្តុះបណ្តាលមួយខ្លួនឯង មិនសូវមានពេលចែករំលែកសៀវភៅជាមួយប្រិយមិត្តយើង តែឥឡូវក្រុមហ៊ុនខ្ញុំចាប់ផ្តើមដំណើរការបានល្អហើយ 👍 អ្វីៗទៅមុខបានប្រសើរ ដោយសារតែបានអានសៀវភៅច្រើន ស្វែងយល់បានច្រើន
5 147
Repost from ឯកសារមន្ត្រីសាធារណៈ
📣 វេទិកាអភិវឌ្ឍន៍ «ភាពធន់ផ្លូវចិត្ត» របស់គម្រោង Mental Resilience បានត្រឡប់មកម្ដងទៀតហើយ! ✨
នៅក្នុងឆ្នាំនេះ វេទិកាអភិវឌ្ឍន៍ «ភាពធន់ផ្លូវចិត្ត» ឆ្នាំ ២០២៦ គឺផ្ដោតទៅលើការកសាងធន់ផ្លូវចិត្តយុវជនតាមរយៈការអភិវឌ្ឍជំនាញជីវិត និងការត្រៀមខ្លួនរបស់យុវជនសម្រាប់សតវត្សទី២១ ដើម្បីឱ្យយុវជនមានភាពរឹងមាំ និងមានសមត្ថភាពក្នុងការរស់នៅ ក៏ដូចជាការរីកចម្រើនក្នុងអាជីព ដោយមានការចូលរួមចែករំលែក តាមបែបចិត្តសាស្ដ្រ ពីក្រុមគ្រូពេទ្យជំនាញ បូករួមទាំងបទពិសោធពិតជាក់ស្ដែងពីម្ចាស់អាជីវកម្មនិងអ្នកផលិតមាតិកា សរុបជាង១០រូប 😍 💫 ជាព្រឹត្តិការណ៍ពេញមួយថ្ងៃ ដែលរួមមាន៖ 🎤 សុន្ទរកថាពិសេសពីវាគ្មិន 💬 វេទិកាពិភាក្សា 🧘♀️ លំហាត់ចលនារាងកាយបែបយូហ្គា 🥐 សម្រាកអាហារសម្រន់និងកសាងទំនាក់ទំនង 📆 ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ⏰ ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច 📍 សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គនចុះឈ្មោះឥឡូវនេះ👇 https://forms.gle/Fm3Mv3DFnDtRZybf6 🍱 រួមបញ្ចូលអាហារសម្រន់២ពេល និងអាហារថ្ងៃត្រង់
5 147
Repost from SDF Cambodia
ស្វែងយល់អំពី «ក្របខណ្ឌជំនាញកម្ពុជា»៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់អាជីព និងទីផ្សារការងារ
ក្របខណ្ឌជំនាញកម្ពុជា គឺជាប្រព័ន្ធឯកសារយោងកំណត់ពីជំនាញ សមត្ថភាព និងគន្លងអាជីពក្នុងវិស័យឧស្សាហកម្មសំខាន់ៗ ដោយផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
តើនរណាខ្លះទទួលបានអត្ថប្រយោជន៍ពី ក្របខណ្ឌជំនាញកម្ពុជា?
• រាជរដ្ឋាភិបាល៖ គាំទ្រការរៀបចំផែនការកម្លាំងពលកម្មជាតិ
• គ្រឹះស្ថានបណ្តុះបណ្តាល៖ តម្រង់ទិសកម្មវិធីសិក្សាឱ្យត្រូវនឹងតម្រូវការជំនាញឧស្សាហកម្ម
• និយោជក៖ កំណត់ស្តង់ដាសមត្ថភាពបុគ្គលិក និងរៀបចំផែនការអភិវឌ្ឍន៍ជំនាញ ដើម្បីបង្កើនផលិតភាពការងារ
• សិស្ស-និស្សិត និងបុគ្គលិក៖ បង្ហាញភាពច្បាស់លាស់លើគន្លងអាជីព និងការបង្កើនជំនាញ
បច្ចុប្បន្ន SDF បានគាំទ្រការបង្កើត ក្របខណ្ឌជំនាញកម្ពុជា សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ ដោយមានការទទួលស្គាល់ពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងកំពុងត្រៀមពង្រីកទៅកាន់វិស័យអាទិភាពផ្សេងទៀត។
⚠️ ចំណាំ៖ ក្របខណ្ឌជំនាញកម្ពុជា ជាប្រព័ន្ធព័ត៌មានគាំទ្រការអភិវឌ្ឍជំនាញ មិនមែនជាវេទិកាជ្រើសរើសបុគ្គលិកឡើយ។
🌐 គេហទំព័រ៖ ក្របខណ្ឌជំនាញកម្ពុជា
----------------------------------------------------
Discover the “Cambodia Skills Framework”: A Roadmap to Careers and Labor Market!
The Cambodia Skills Framework (CSF) is a reference system that defines skills, competencies, and career pathways in key industrial sectors, linking training to practical labor market demands.
Who benefits from the CSF?
· Government and Policymakers: Supports national workforce planning
· Training Providers: Aligns training programs with industry skill demands
· Individual/Job Seekers: Provides clarity on career pathways and skill development
· Employers: Establishes employee competency standards and skill development plans to increase work productivity
SDF supported the establishment of CSF for Textile and Apparel industry, with endorsement from the Textile, Apparel, Footwear and Travel Goods Association in Cambodia (TAFTAC). SDF plans to expand CSF to other priority sectors in the future.
Disclaimer: The CSF is a reference system for skills development, not a recruitment platform.
🌐 Website: Cambodia Skills Framework
#CSF #SDF #CambodiaWorkforce #CareerGrowth #SkillsFramework #Cambodia
😇SDF Cambodia
🌐SDF Website
😌SDF Telegram
😛SDF TikTok
🌐SDF LinkedIn
😉SDF YouTube
5 147
+1
ក្រសួងអប់រំ ប្រកាសផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ៩០នាក់ នៅមជ្ឈមណ្ឌលអន្តវាសិកនិស្សិតនារី។ #MOEYS
JOIN CHANNEL "🔔 "
5 147
កម្មវិធីបណ្ដុះបណ្ដាលហូកា
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ មានកិត្តិយសជម្រាបជូនដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ ឱ្យបានជ្រាបថា មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលហូកា លើជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន ចំនួន១២រូប ។
វគ្កសិក្សាមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ។
***ចាប់អារម្មណ៍សូមអញ្ជើញមកទំនាក់ទំនងនៅមន្ទីរទេសចរណ៍រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទ និងតេលេក្រាម 011 682 456 / 089 970 898
5 147
ខ្ញុំប្រកាសជ្រើសរើស Trainers ជំនាញវគ្គខ្លីបាន ២ថ្ងៃ រហូតមកដល់ត្រឹមថ្ងៃនេះ ខ្ញុំទទួលបាន 🏆
1- ភ្នំពេញ កណ្តាល ១០នាក់ គ្រប់គ្រាន់
2- បាត់ដំបង ៥នាក់
3- សៀមរាប ៥នាក់
4- កំពង់ចាម ១នាក់
5- ពោធិ៍សាត់ ៣នាក់ គ្រប់
6- កំពង់ធំ ២នាក់
7- កំពង់ឆ្នាំង ៥នាក់ គ្រប់គ្រាន់
8- កំពត កែប តាកែវ
9- កោះកុង
10- ព្រៃវែង ស្វាយរៀង
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ ឆាប់រួសរាន់ដាក់ CVs មកខ្ញុំតាមតេលេក្រាម @SavathKuch
*វីដេអូ: គ្រូៗ LeadForward ដើរកំសាន្តអាងកំពីងពួយបន្ទាប់ពីសម្រាកម៉ោងបង្រៀននៅស្រុកបាណន់ 🏆
5 147
Repost from N/a
🎓✨ បាក់ឌុបចប់ហើយ… តើជំហានបន្ទាប់របស់អ្នកជាអ្វី?
LeadForward Academy ពិតជាមានមោទនភាពដែលបានចូលរួមក្នុងនាមជា Co-Organizer នៅក្នុងកម្មវិធីដ៏មានអត្ថន័យនេះ ដើម្បីរួមចំណែកបើកទ្វារឱកាសថ្មីៗសម្រាប់យុវជនកម្ពុជា។ 🇰🇭💙
សម្រាប់ប្អូនៗដែល ទើបប្រឡងចប់បាក់ឌុប 📚🎓 នេះគឺជាពេលវេលាដ៏សំខាន់មួយក្នុងការចាប់ផ្តើមគិតអំពី៖ ✅ តើខ្ញុំគួរជ្រើសរើសជំនាញ ឬមុខជំនាញអ្វី? ✅ តើអាជីពណាដែលសមស្របនឹងខ្លួនខ្ញុំ? ✅ តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់សាកលវិទ្យាល័យ និងទីផ្សារការងារ? ✅ តើមានឱកាសអាហារូបករណ៍ ការសិក្សា និងការអភិវឌ្ឍខ្លួនអ្វីខ្លះ? 🌟 កុំឲ្យការបញ្ចប់បាក់ឌុប ក្លាយជាចំណុចបញ្ចប់។ ចូរឲ្យវាក្លាយជាចំណុចចាប់ផ្តើមនៃអនាគតរបស់អ្នក! 📅 23 កញ្ញា 2026 ⏰ 7:30 AM – 11:30 AM 📍 CJCC – Cambodia-Japan Cooperation Center 🎟️ កន្លែងមានកំណត់ — 1,000 នាក់ 👉 ប្អូនៗ សិស្សទើបប្រឡងចប់បាក់ឌុប និងយុវជនដែលកំពុងស្វែងរកទិសដៅសម្រាប់អនាគត កុំឲ្យឱកាសនេះកន្លងផុតទៅ! 📲 ចុះឈ្មោះចូលរួមតាម QR Code ក្នុង Poster LeadForward Academy Driving Leadership & Business Growth. 🚀
5 147
ទស្សនាវីដេអូប្រវត្ថិ លោកតាឃ្លាំងមឿង គឺជាវីរបុរសដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្រខ្មែរ នៃគ.ស១៥១៦
ថតដោយ: កូនប្រុសខ្ញុំ ពេជ្រ មុនិន្ទ
https://youtu.be/l9_EdLx61WE?si=T4POzz6v0aFMyOEZ
5 147
ក្នុងឱកាសថ្ងៃកំណើតរបស់ខ្ញុំ
ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
ខ្ញុំមានបំណងរៀបចំចែកអំណោយជូន ប្រជាពលរដ្ឋខ្វះខាតចំនួន ២០ គ្រួសារ នៅខេត្តពោធិ៍សាត់។
អំណោយរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ អំបិល និងគ្រឿងទេស។ ខ្ញុំបរិច្ចាគទឹកប្រាក់ចំនួន 300$ សម្រាប់ ២០គ្រួសារ ហើយបើមានប្រិយមិត្ត បងប្អូនយើងចូលរួមបរិច្ចាកទៀត ក្រុមការងារខ្ញុំនឹងបន្ថែមចំនួនគ្រួសារទៀត
ខ្ញុំសូមអញ្ជើញបងប្អូន សប្បុរសជន និងមិត្តភក្តិទាំងអស់ ចូលរួមបរិច្ចាគតាមលទ្ធភាព ដើម្បីនាំយកក្តីសង្ឃឹម និងស្នាមញញឹមជូនដល់គ្រួសារដែលកំពុងជួបការលំបាក។
ដោយការគោរពដឹងគុណ 🙏
Steven
5 147
Repost from SDF Cambodia
លោក ងន សាំង៖ ការវិនិយោគលើធនធានមនុស្ស មិនមែនជាជម្រើស ប៉ុន្តែជាកត្តាស្លាប់រស់នៃអាជីវកម្ម
ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានរំលេចពីតួនាទីសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រយ៉ាងសកម្មរបស់ SDF ចំពោះក្រុមហ៊ុនរបស់លោក។
លោកបានមានប្រសាសន៍ថា៖ «ដោយសារតែអត់បណ្តុះបណ្តាលបុគ្គលិក ទើបយើងរកលុយអត់បាន! ទោះបីជាមានផែនការ ឬយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយ ចុងក្រោយអាជីវកម្មអាស្រ័យខ្លាំងបំផុតលើ “មនុស្ស” ហ្នឹងឯង»។
លោកក៏បានបញ្ជាក់ថា SDF មិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក្រុមការងារ SDF ក៏មានភាពសកម្ម រួសរាយរាក់ទាក់ និងខិតខំគាំទ្រដល់ក្រុមហ៊ុនយ៉ាងជិតស្និទ្ធផងដែរ។
👉 លោកបានលើកទឹកចិត្តឱ្យគ្រប់ក្រុមហ៊ុន-សហគ្រាសទាំងអស់ រៀបចំការបណ្តុះបណ្តាល និងប្រញាប់ស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពី SDF!
____
Mr. Ngorn Saing: Investing in human resources isn't an option—it's essential for business survival
Speaking at the National Business Financing Forum 2026 on July 30, 2026, Mr. Ngorn Saing, CEO of RMA Cambodia, highlighted the crucial role of human resource development and praised the strong support his company received from the Skills Development Fund (SDF).
He stated: "Without investing in staff training, you can't grow your revenue! No matter how good your plans or strategies are, in the end, business growth relies on people."
He emphasized that SDF provides more than just financial backing for training—their team is proactive, approachable, and deeply committed to facilitating support for enterprises.
👉 He encouraged all companies and enterprises to prioritize staff training and apply for financial and technical support from SDF!
“ជំនាញខ្ពស់ ចំណូលខ្ពស់”
🔗 អំពី SDF៖ https://s.mtrbio.com/skills-development-fund
#SkillsDevelopmentFund #SDF #RMACambodia #HumanResourceDevelopment #Cambodia
😇SDF Cambodia
🌐SDF Website
😌SDF Telegram
😛SDF TikTok
🌐SDF LinkedIn
😉SDF YouTube
5 147
តើមានប្រិយមិត្តយើងណាចាប់អារម្មណ៍ចង់រៀនវគ្គនេះទេ អាចចូលរួមជំនួសឈ្មោះខ្ញុំបាន ខ្ញុំជាប់រវល់នៅតាមខេត្តមិនបានចូលរួម 🏆
5 147
+1
តើមានប្រិយមិត្តយើងណាចាប់អារម្មណ៍ចង់រៀនទេ អាចចូលរួមជំនួសខ្ញុំបាន ខ្ញុំមានតែ ១កៅអីទេ 🏆
