en
Feedback
ព័ត៌មាន ស.ស.យ.ក កំពង់ចាម

ព័ត៌មាន ស.ស.យ.ក កំពង់ចាម

Open in Telegram

ផ្សព្វផ្សាយ និងព័ត៌មាន

Show more
779
Subscribers
No data24 hours
+27 days
-130 days
Posts Archive
ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖ 👉ស.ស.យ.ក. ឃុំគរ និងឃុំបឹងណាយ បានចូលរួមអមដំណើរ លោក ស៊ីវ សុខលីន អភិបាលអភិបាលរងស្រុកតំណាងលោកអភិបាលស្រុកព្រៃឈរ ដើម្បីដាំកូនឈើតាមបណ្ដោយផ្លូវសួនសត្វតា គាត ខេង ទល់ផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយមានចូលរួមពីលោកនាយករដ្ឋបាលសាលាស្រុក លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំបឹងណាយ លោកមេភូមិ អនុភូមិ រួមទាំងកម្លាំងប៉ុស្តិ៍ក្រូច បឹងណាយចូលរួមសរុប ៥០នាក់។ 👉ស.ស.យ.ក. ឃុំកោះសូទិន ចូលរួមពិធីសំណេះសំណាល និងប្រគល់រង្វាន់ ម៉ូតូចំនួន៤គ្រឿងដល់សិស្សនិទ្ទេសAនៃវិទ្យាល័យកោះសូទិន សម្រាប់ការប្រឡងបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ហែម សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន និងលោកសៀត សូត អភិបាលរងស្រុកតំណាងលោក យី វណ្ណ: អភិបាលនៃគណ:អភិបាលស្រុកកោះសូទិន។ 👉លោក យ៉ា សុគ្រី អនុប្រធាន ស.ស.យ.ក. ឃុំកោះសូទិនបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក. ឃុំកោះសូទិន រួមជាមួយក្រុមប្រឹក្សាឃុំ លោកអាជ្ញាធរភូមិទី១៥ នាំយកអំណោយរបស់លោក លី មូសា គណ:អ៉ីម៉ាំស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន ជូនដល់គ្រួសារក្រីក្រជួបការលំបាក ០១គ្រួសារឈ្មោះ យ៉ូប តីកៀស ភេទស្រី ដែលបានសម្រាលកូនដោយវះកាត់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម សរុបថវិកា ៤០៥,០០០រៀល ដែលជាថវិការបស់លោក លី មូសា គណៈអ៊ីម៉ាំស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិនផ្ទាល់ បន្ទាប់មកបានចុះសួរសុខទុក្ខ លោក ហេង សាន ប្រធាន ស.ស.យ.ក. ឃុំកោះសូទិនកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ផងដែរ។ 👉លោក ឃុន សុវណ្ណារ៉ា ប្រធាន ស.ស.យ.ក. ស្រុកកោះសូទិន បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក. ឃុំកោះសូទិន ចូលរួមពិធីចែកអង្ករ និងជួសជុលផ្ទះជូនគ្រួសារក្រីក្រ ក្រោមអធិបតីភាពលោក លី មូសា គណ:អ៉ីម៉ាំស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន តំណាងលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន ឧបត្ថម្ភសម្ភារ:ជាដែកប្រកដំបូល ៦សន្លឹក និងដែកបាំងជញ្ជាំង ចំនួន ១៥សន្លឹក គិតជាថវិកា ៣៥០,០០០រៀល ជូនគ្រួសារលោក ទូល័ស កំរី និងអ្នកស្រី អារី ហាសាណាស់ ដើម្បីជួសជុលផ្ទះ ឧបត្ថម្ភជាអង្ករ ១៥គ្រួសារ ក្នុង១គ្រួសារ ១០ គ.ក ស្មើ ១៥០ គ.ក គិតជាថវិកា ២៧០,០០០ រៀល សរុបថវិការួម ៦២០,០០០ រៀល ដែលជាថវិការបស់លោក លី មូសា គណៈអ៊ីម៉ាំស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិនផ្ទាល់។ សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

សូមអញ្ជើញទស្សនាវីដេអូសង្ខេបរូបភាពសកម្មភាពរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងខេត្តកំពង់ចាម ប្រចាំសប្ដាហ៍ទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ។ #សសយកខេត្តកំពង់ចាម #uyfckampongcham ​ TikTok 👉 https://www.tiktok.com/@uyfckc Telegram 👉 https://t.me/UYFCKgCham YouTube 👉​ https://youtube.com/@UYFKPC Instagram 👉​ https://instagram.com/uyfc.kampongcham Facebook 👉 https://www.facebook.com/share/15NSuXBRAu/

ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖ 👉 ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាម នៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន នៀកម៉ះ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 👉ស.ស.យ.ក. ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានប្រគល់ថវិកាជូន គណៈអុីមាំ ម៉ាស្ជិត ភូមិមាឃ៣ ដើម្បីទិញឡានដឹកសព ជាថវិកាសប្បុរសជន តាមរយៈកញ្ញា សាលី ហ្វីណា សមាជិក ស.ស.យ.ក. ឃុំ ថវិកា ៩១៧,០០០រៀល ។ 👉ស.ស.យ.ក. ស្រុកចំការលើ ចូលរួមសំអាតបរិស្ថាន អនាម័យ នៅទីតាំងប្រារព្ធពិធីនៅថ្ងៃទី៧បខែកញ្ញា ឆ្នាំ២០២៦ នៅវត្តដូនធី ឃុំបុសខ្នុរ ។ 👉ស.ស.យ.ក.ឃុំគរ បានចូលរួមជាមួយលោកនាយរងប៉ុស្តិ៍ នគរបាសរដ្ឋបាលឃុំគរ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ក្នុងពិធីប្រគល់ជូនសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដល់សិស្សសរុបចំនួន ១៤០នាក់ នៅវិទ្យាល័យហ៊ុន សែន គរ ។ សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖ 👉ឯកឧត្តម ផេន សុផល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ជិន ហ៊ុំ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់សៀម នៅសាលប្រជុំសាលាស្រុកកំពង់សៀម។ 👉លោក ហួន សេងហុីម ក្រុមប្រឹក្សាឃុំគរ យុវជន ស.ស.យ.ក.ឃុំគរ និងវិទ្យាល័យ ហ៊ុន សែន គរ នាយិកានាយិការងសាលាមត្តេយ្យសិក្សាប៊ុន រ៉ានីឃុំគរនិងលោកគ្រូអ្នកគ្រូសាលាបឋមសិក្សា ប៊ុន រ៉ានីឃុំគរ ឧបាសិកាធ្វើការក្នុងវត្តជោតនារាម(គរ) សិស្សវិទ្យាល័យបហ៊ុន សែន គរ បានចូលរួមជាមួយព្រះសង្ឃវត្តជោតនារាម(គរ)និមន្ត អញ្ជើញទៅដាំកូនឈើចំនួន ៨០ដើមក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន គរបនិងសាលាមត្តេយ្យសិក្សា ប៊ុន រ៉ានី ឃុំគរ ស្រុកព្រៃឈរ។ 👉 លោក អេង ណាងបសមាជិក ស.ស.យ.ក.ឃុំគរ បាននាំយកតែកាហ្វេមួយចំនួនអញ្ជើញទៅសួរសុខទុក្ខលោកយាយ មាឃ ឆេងហ៊ុន អាយុ ៧២ឆ្នាំមានជំងឺប្រចាំកាយនៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 👉លោក ហេង  សាន ប្រធាន ស.ស.យ.ក. ឃុំកោះសូទិនបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក. ឃុំ ចូលរួមពិធីសម្ភោធកាត់ខ្សែបូប្រគល់ និងសូត្រមន្តឡើងគេហដ្ឋានថ្មី ០១ខ្នង និងបង្គន់អនាម័យ ១បន្ទប់ ជូនលោក ឡេង សាវន និងលោកស្រី ឡាញ់  ស្រីឡូត ជាគ្រួសារក្រីក្រ នៅភូមិទី៣ ឃុំកោះសូទិន និងជាផ្ទះជំនួយរបស់អង្គការស្ពាន-ហូឡង់ ថវិកា ៦,០០០,០០០រៀល និងថវិកាបដិភាគរបស់រដ្ឋបាលឃុំ(ថវិកាសេវាសង្គម) ព្រមទាំងម្ចាស់ផ្ទះ តាមលក្ខខណ្ឌរបស់អង្គការចំនួន ២,០០០,០០០ រៀល ក្រោមអធិបតីភាពលោកយី វណ្ណ: អភិបាលនៃគណ:អភិបាលស្រុកកោះសូទិន។ បន្ទាប់ពីសូត្រមន្តប្រគល់ផ្ទះរួច ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ រួមទាំងអ្នកចូលរួមទាំងអស់បានអញ្ជើញចែកអំណោយរបស់រដ្ឋបាលឃុំ (ថវិកាកញ្ចប់សេវាសង្គម) ជូនដល់គ្រួសារក្រីក្រចំនួន២គ្រួសារ ទៀត នៅភូមិទី៣។ សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី
+9
ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ជិន ហ៊ុំ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់សៀម នៅសាលប្រជុំសាលាស្រុកកំពង់សៀម។ #សសយកខេត្តកំពង់ចាម #uyfckampongcham ​ TikTok 👉 https://www.tiktok.com/@uyfckc Telegram 👉 https://t.me/UYFCKgCham YouTube 👉​ https://youtube.com/@UYFKPC Instagram 👉​ https://instagram.com/uyfc.kampongcham Facebook 👉 https://www.facebook.com/share/15NSuXBRAu/

ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖ 👉លោក ហេង សាន ប្រធាន ស.ស.យ.ក. ឃុំបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក. ឃុំកោះសូទិន ចូលរួមពិធីចែកអង្គរជូនប្រជាពលរដ្ឋចំនួន ២៦៥គ្រួសារ   សិស្សានុសិស្សចំនួន ៨០នាក់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ ចំណតកង់ ម៉ូតូ ឡាន រោងចុងភៅ ក្នុងស្ថិតក្នុងបរិវេណវិហារឥស្លាម ភូមិទី១៣ ឃុំកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ 👉លោក ឡុង ខេង និងសហការី ស.ស.យ.ក. ស្រុកកងមាសបានចូលរួមដំណើរជាមួយ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក និងមន្ត្រីរាជការ ដោយមានការចូលរួមពីព្រះបញ្ញាសោភ័ណ្ឌ ដេន លៀង វិន័យធរគណស្រុក ទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនកងទ័ព៌ជួរមុខនៅទិសខេត្តព្រះវិហារ ចំនួន០៣ទីតាំង គឺកងពលធំលេខ៣ កងពលតូចអន្តរាគមន៍លេខ៧ និងកងពលធំលេខ៣ប្រចាំតំបន់មុំ។ 👉 លោក អេង ណាង សមាជិក ស.ស.យ.ក.ឃុំគរ បានចូលរួមជាមួយគណកម្មការបុណ្យភូមិ និងប្រជាពលរដ្ឋកាប់សម្អាតព្រៃអមផ្លូវលំចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 👉ស.ស.យ.ក. ឃុំព្រះអណ្ដូង បានចូលរួមជាមួយអាជ្ញាធរមូលឃុំព្រះអណ្ដូង និង លោក អ៊ុម វិបុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះអណ្ដូង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ជូនគ្រួសារក្រីក្រជួបការលំបាកចំនួន ៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប សាប៊ូដុំ២ដុំ និងថវិកា ២០,០០០រៀល សរុប ៦០០,០០០រៀល និងចាស់ជរា ចំនួន ៥នាក់ ក្នុង១នាក់ ថវិកា ៥០,០០០ រៀល សរុប ២៥០,០០០រៀល ។ សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៦ ដូចខាងក្រោម៖ 👉ឯកឧត្តម ផេន សុផល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសលោកស្រី អាត សុផាត ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកជើងព្រៃ នៅសាលប្រជុំសាលាស្រុកជើងព្រៃ។  👉ក្រុមគ្រួសារ ស.ស.យ.ក. ឃុំគរ បានចូលរួមជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍ ភូមិនាំយកប្រាក់សរុបទាំងអស់ស្មើនឹង ៦៦០.០០០៛ ចូលបុណ្យគម្រប់ ៧ថ្ងៃក្រុមគ្រួសារសពឧបាសិកា ម៉ៅ យឺន អាយុ ៩៦ឆ្នាំ ជាសមាជិកសមាគមមនុស្សចាស់អន្តរជំនាន់ភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

សកម្មភាពរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តកំពង់ចាម ក្នុងសប្ដាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២៦នេះ។ #សសយកខេត្តកំពង់
+3
សកម្មភាពរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តកំពង់ចាម ក្នុងសប្ដាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២៦នេះ។ #សសយកខេត្តកំពង់ចាម #uyfckampongcham ​ TikTok 👉 https://www.tiktok.com/@uyfckc Telegram 👉 https://t.me/UYFCKgCham YouTube 👉​ https://youtube.com/@UYFKPC Instagram 👉​ https://instagram.com/uyfc.kampongcham Facebook 👉 https://www.facebook.com/share/15NSuXBRAu/

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី
+9
ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសលោកស្រី អាត សុផាត ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកជើងព្រៃ នៅសាលប្រជុំសាលាស្រុកជើងព្រៃ។ #សសយកខេត្តកំពង់ចាម #uyfckampongcham ​ TikTok 👉 https://www.tiktok.com/@uyfckc Telegram 👉 https://t.me/UYFCKgCham YouTube 👉​ https://youtube.com/@UYFKPC Instagram 👉​ https://instagram.com/uyfc.kampongcham Facebook 👉 https://www.facebook.com/share/15NSuXBRAu/