រដ្ឋបាលខេត្តក្រចេះ " Kratie Provincial Administration "
Open in Telegram
3 651
Subscribers
-324 hours
-97 days
-1230 days
Posts Archive
+9
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត លោកស្រី នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលក្រុងស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
+9
រសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦- ២០៣០” អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា ហូកា (HoKa) នៅសាលមហោស្រពខេត្តក្រចេះ។
+3
សេចក្តីជូនដំណឹង
ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញបន្ថែមប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។
សូមទំនាក់ទំនងព័ត៌មាន នៅស្នងការដ្ឋាននគរបាលខេត្ត នៅរៀងរាល់ម៉ោងធ្វើការ។
+9
ព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ដួង ពៅ អភិបាលរងខេត្ត និងលោកស្រី ខាំ សុភាព អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) នៅសាលប្រជុំផ្ការំដួលសាលាខេត្ត ។
ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព នាយកទីចាត់ការ ប្រធានការិយាល័យ និងមន្ត្រីចំណុះរដ្ឋបាលខេត្ត។
+9
ព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វណ្ណា អភិបាលរងខេត្ត តំំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងប្រទេស ។
🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
https://www.facebook.com/share/v/1E8XSEoBEp/
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
+1
ស្អែកនេះ! ក្រសួងមហាផ្ទៃ នឹងរៀបសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចាប់ពីថ្ងៃទី៧-៨ ខែកញ្ញា
🔗 អានបន្ត 👉 https://www.facebook.com/share/17roj2DzQ7/
🔗 អានបន្ត 👉 https://www.facebook.com/share/1PJxVSKwnF/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
សមត្ថកិច្ចរូបណា អនុវត្តការងាររឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួន នឹងត្រូវទទួលរងវិន័យ
🔗 វិដេអូ 👉https://web.facebook.com/share/v/1F74cjzYat/
🔗 វិដេអូ 👉https://web.facebook.com/share/v/1DhhzustjJ/
🔗 វិដេអូ 👉https://web.facebook.com/share/v/1J22wpBgWm/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
+1
ស្ថិតិបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ តាមវិទ្យាល័យ ក្នុងខេត្តក្រចេះ
+4
ព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូននូវធុងចម្រោះទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋ ៥ភូមិ ចំនួន៩៧១គ្រួសារ ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ
+9
ព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកនូវធុងចម្រោះទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន១.៣០០ធុង ស្មើនឹង១.៣០០គ្រួសារ នៅបរិវេណវត្តដូនត្រី ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្ត
+9
រសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តក្រចេះ (គ.ក.ស.ក) អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នៅសាលប្រជុំកាំពីសាលាខេត្ត ។
កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារពាក់ព័ន្ធនឹងស្ត្រី និងកុមារ ស្របតាមផែនការសកម្មភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
+8
ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូននូវធុងចម្រោះទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៩០១ធុង ស្ថិតក្នុងភូមិក្រគរ និងភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ
+5
ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សា លើសេចក្តីព្រាងលទ្ធផលគន្លឹះក្នុងឆ្នាំ២០២៧ និងផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តក្នុងឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅសាលប្រជុំផ្ការំដួលសាលាខេត្ត ។
+9
ព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់បណ្តាញក្រុមការងារយេនឌ័រខេត្ត នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។
Sorn Somnieng
+9
ព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ អញ្ជេីញជាអធិបតីក្នុងវេទិកាសាធារណៈ ដេីម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ សម្រាប់មណ្ឌលខេត្ដក្រចេះ បេក្ខជនប្រឡងជាប់ ចំនួន២២៤៥នាក់ ស្រី១២៨០នាក់ ។
ក្នុងនោះបេក្ខជនជាប់និទ្ទេស
A ចំនួន៣៥នាក់/ស្រី១៧នាក់,
B ចំនួន១៤២នាក់/ស្រី៧៨នាក់,
C ចំនួន៣៦៨/ស្រី២២៨នាក់,
D ចំនួន៧៦៩នាក់/ស្រី៤៧៣នាក់,
E ចំនួន៩៣១នាក់/ស្រី៤៨៤នាក់ ។
Repost from FRESH NEWS
លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប សម្រាប់មណ្ឌលខេត្ដក្រចេះ ប្រកាសជាផ្លូវការហើយ (តារាងបញ្ជីឈ្មោះអ្នកប្រឡងជាប់)
https://fna.asia/3f90aca 🔗JOIN US
អភិបាលខេត្តក្រចេះ ណែនាំស្នងការខេត្តពង្រឹងការពិនិត្យ និងទប់ស្កាត់ល្បែងអនឡាញតាមមូលដ្ឋាន ឱ្យបានម៉ឺងម៉ាត់
🔗 វិដេអូ 👉 https://www.facebook.com/share/v/1ExiqxJc2R/
🔗 វិដេអូ 👉 https://www.facebook.com/share/v/1ErVE67Ncg/
🔗 វិដេអូ 👉 https://www.facebook.com/share/v/1HyhAQvJ5G/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
