en
Feedback
រដ្ឋបាលខេត្តពោធិ៍សាត់

រដ្ឋបាលខេត្តពោធិ៍សាត់

Open in Telegram

រដ្ឋបាលខេត្តពោធិ៍សាត់ Pursat Provincial Hall Facebook:https://web.facebook.com/pouthisat.gov.kh website:https://www.pursat.gov.kh/ លោកអ្នកអាចផ្តល់មតិយោបល់ សួរសំណួរ ឬបញ្ហាផ្សេងៗ តាមរយៈប្រព័ន្ធទូរស័ព្ទលេខ: 092 728 087 / 096 239 5020 / 097 873 8167

Show more
3 774
Subscribers
-124 hours
-87 days
-2730 days
Posts Archive
📢 សេចក្តីជូនដំណឹង 🎨🎶💃 បន្តហាត់រៀនសិល្បៈដោយឥតគិតថ្លៃ! មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សូមជូនដំណឹងដល់ សិស្សានុ
📢 សេចក្តីជូនដំណឹង 🎨🎶💃 បន្តហាត់រៀនសិល្បៈដោយឥតគិតថ្លៃ! មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សូមជូនដំណឹងដល់ សិស្សានុសិស្ស និងសិក្ខាកាមសិល្បៈ ដែលបានបញ្ចប់ការហាត់រៀនសិល្បៈក្នុង វគ្គបណ្តុះបណ្តាលសិល្បៈ វគ្គ១ ឆ្នាំ២០២៦ ឱ្យបានជ្រាបថា មន្ទីរនឹងរៀបចំបើក វគ្គបណ្តុះបណ្តាលសិល្បៈ វគ្គ២ ឆ្នាំ២០២៦ ដើម្បីឱ្យសិស្សានុសិស្សអាចបន្តអភិវឌ្ឍសមត្ថភាព និងជំនាញសិល្បៈរបស់ខ្លួន។ 📚 ជំនាញសិល្បៈដែលមាន៖ 💃 ១. ជំនាញរបាំ • របាំបុរាណ • របាំប្រពៃណី • របាំប្រជាប្រិយខ្មែរ 🎶 ២. ជំនាញតន្ត្រី • • ទ្រ • រនាត • ខ្លុយ • ស្រឡៃ 🎨 ៣. ជំនាញចម្លាក់ និងគំនូរ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ⏰ ម៉ោង៖ ៨:៣០ នាទីព្រឹក 📍 ទីតាំង៖ បរិវេណសារមន្ទីរខេត្តពោធិ៍សាត់ 👉 សិស្សានុសិស្ស និងសិក្ខាកាមសិល្បៈដែលមានបំណង បន្តហាត់រៀនសិល្បៈក្នុងវគ្គទី២ សូមអញ្ជើញមកជួបជុំគ្នាតាមពេលវេលា និងទីតាំងខាងលើ ដើម្បីពិនិត្យ និងបញ្ជាក់ឈ្មោះ ព្រមទាំងជ្រើសរើសជំនាញសិល្បៈសម្រាប់ហាត់រៀនបន្ត។ 📌 បញ្ជាក់៖ ការចុះឈ្មោះចូលហាត់រៀនគ្រប់ជំនាញ មិនតម្រូវឱ្យបង់ថ្លៃសិក្សា ឬថវិកាឡើយ។ ☎️ ព័ត៌មានបន្ថែម និងទំនាក់ទំនង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ 📍 ផ្លូវលេខ២០២ ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ 📞 ០៨៩ ៩០៩ ៦០៦ / ០៩៨ ២៥១ ៥៩២ / ០៩៦ ៩៣០ ៣៧៧៤ / ០៦៧ ៤៩៣ ៩៦៧ 🙏 សូមសិស្សានុសិស្ស និងសិក្ខាកាមសិល្បៈទាំងអស់ ជ្រាប និងអញ្ជើញចូលរួមឱ្យបានគ្រប់ៗគ្នា។ ទទួលពាក្យតាមរយៈ សមមិនខាងក្រោម

ភ្នំពេញ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប
+9
ភ្នំពេញ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងត្រូវជាឪពុកបង្កើតរបស់ លោកជំទាវ ម៉ាលី សុជាតា ដែលពិធីនេះបានរៀបចំឡើងនៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ឯកឧត្តម តី ម៉ាលី បានទទួលមរណភាព កាលពីថ្ងៃពុធ ៥រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣៨ នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសប្រកបដោយសេចក្តីសោកសង្វេគនេះ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ព្រមទាំងប្រជាពលរដ្ឋ សូមចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំ និងសម្តែងនូវការស្តាយស្រណោះជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រមទាំងបានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម តី ម៉ាលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សេចក្ដីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋ
+4
សេចក្ដីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ
+5
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា -------- ភ្នំពេញ៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ អង្គសន្និបាតដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបនូវរាល់សមិទ្ធផលការងារសំខាន់ៗដែលក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចបានក្នុងរយៈពេលនៃអាណត្តិទី៥ កន្លងមក។ ជាមួយគ្នានេះ សន្និបាតក៏ជាវេទិកាយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យមើលបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពរដ្ឋបាលមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕