en
Feedback
ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

Open in Telegram

ចែករំលែកនូវប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

Show more
9 049
Subscribers
No data24 hours
-177 days
-9230 days
Posts Archive
ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។ ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈអោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកំសាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកំសាន្ត។ ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូមីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន។ ថ្ងៃអាទិត្យ ទី ៦ កញ្ញា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

កាហ្វេនៅខេត្តកោះកុងរសជាតិឈ្ងុយឆ្ងាញ់ ហើយសំខាន់អ្នកលក់រួសរាយរាក់ទាក់ណាស់។ ឆ្លៀតឱកាសសាកកាហ្វេនៅខេត្តកោះកុង ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តកោះកុង។ ថ្ងៃសៅរ៍ ទី ៥ កញ្ញា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហ
ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន ÷ ១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

តែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ឆ្លៀតពេល សំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។ ក្រៅពីការរៀបចំកែលម្អហេត្ថារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។ និយាយអោយខ្លី និងសាមញ្ញ គឺ "បង្រៀនសហគមន៍អោយចេះរកស៊ី" ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតអោយពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ធ្វើជូនតាមសន្យា៖ វិទ្យាល័យអន្លង់ធំ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប អគារសិក្សាថ្មីនេះ បានសម្រេចការងារបានរួចរាល់ ១០០ភាគរយ នាដើមខែឧសភា ឆ្នាំ២០២៦កន្លងទៅ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការសម្រាប់ការសិក្សារបស់សិស្សានុសិស្ស នៅក្នុងបវេសនកាលថ្មីខាងមុខនេះ ក្នុងគោលដៅឆ្លើយតបនឹងកំណើនសិស្សានុសិស្សពីមួយឆ្នាំទៅមួយ និងជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាលសិស្ស ក៏ដូចជាសុវត្ថិភាពក្នុងការធ្វើដំណើររបស់សិស្សានុសិស្សផងដែរ។ ជាងនេះទៅទៀត វិទ្យាល័យថ្មីនេះ នឹងជួយកាត់បន្ថយអត្រាបោះបង់ការសិក្សាកម្រិតវិទ្យាល័យ ក្នុងគោលដៅពង្រឹង និងអភិវឌ្ឍមូលធនមនុស្សបន្ថែមក្នុងសហគមន៍ និងសង្គមជាតិក្នុងពេលអនាគត។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

មិនមានការបង្រួមក្រសួង ស្ថាប័នរបស់រដ្ឋ ដូចការផ្សាយព័ត៌មានមួយចំនួននោះឡើយ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ជាដំបូងខ្ញុំសូមអរគុណចំពោះការចូលរួមជាមតិយោបល់ របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ។ ផ្អែកលើយោបល់របស់បងប្អូននិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME ។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងស្កេម ការអភិវឌ្ឍសេដ្ខកិច្ច 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ជោគជ័យធំកើតមកជោគជ័យតូចៗច្រើនផ្គុំគ្នា 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ក្នុងការដោះស្រាយបញ្ហា ត្រូវមានការច្នៃប្រឌិត និងភាពបត់បែនដោយមិនត្រូវបោះបង់ ឬប្រញាប់បដិសេធថាធ្វើមិនបាន ព្រមទាំងមិនត្រូវយកឧបសគ្គដាក់មុខដោយគិតថាទៅមិនរួចនោះឡើយ ផ្ទុយទៅវិញ ត្រូវខិតខំស្វែងរកគ្រប់ មធ្យោបាយដើម្បីសម្រេចកិច្ចការនោះឱ្យបានជោគជ័យ។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ទីក្រុងសៀងហៃ ថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទ​ពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅទីក្រុងសៀងហៃ (សៀងហៃ, ចិន)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ដែលប្រារព្ធធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅសាធារណរដ្ឋប្រជាមានិតចិន។ យើងបានពិភាក្សានិងឯកភាពគ្នា អំពីសារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន អោយកាន់តែរឹងមាំលើគ្រប់វិស័យ។ ទីក្រុងប៉េកាំង ថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។ ការធ្វើជំរឿនមន្ត្រី
ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។ ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។ សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

មន្ត្រីក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្នភាគច្រើន គឺមិនមែនសុទ្ធតែ«កូនអ្នកធំ»នោះទេ ហើយជំរុញឱ្យយុវជនប្រឹងប្រែងកសាងសមត្ថភាព 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

នៅពេលដែលប្រជាជនមានសមត្ថភាព បានក្លាយទៅជាទ្រព្យរបស់ប្រទេសជាតិ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

អាទិភាពរបស់រាជរដ្ឋាភិបាលគឺ ប្រទេសជាតិនិងប្រជាជន ទឹកដីនិងឯករាជ្យភាពជាតិ ជីវភាពរស់នៅនិងអាយុជីវិតប្រជាជន 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកែសម្រួលនីតិវិធី កុំឱ្យស្មុគស្មាញ និងជាន់តួនាទីគ្នា ចំពោះការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យទំនិញ ដើម្បីសម្រួលការធ្វើធុរកិច្ច និងធានាសុវត្ថិភាពអ្នកប្រើប្រាស់ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

ប្រទេសយើងស្រឡាញ់សន្តិភាព ព្រោះយើងមានសង្រ្គាមច្រើនហើយប៉ុន្តែយើងក៏មិននៅស្ងៀមឱ្យគេបន្តជាន់គ្រប់បែបយ៉ាងនោះទេ... 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube