គណៈឱសថការីកម្ពុជា
Closed channel
3 260
Subscribers
No data24 hours
+237 days
+3630 days
Posts Archive
3 260
សេចក្ដីជូនដំណឹងស្ដីពីភាពយឺតយ៉ាវក្នុងការផ្ដល់វិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជា។
សូមលោក លោកស្រីឱសថការីដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជាមេត្តាយោគយល់ អធ្យាស្រ័យ។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+7
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តត្បូងឃ្ម៉ំ
—————————
ខេត្តត្បូងឃ្មុំ៖ ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តត្បូងឃ្មុំ។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
- ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជា។
- ការបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថនៅក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានផ្ដល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកាគណៈឱសថការីខេត្តត្បូងឃ្ម៉ំ នូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តគោរពឱ្យបាននូវក្រមសីលធម៌ឱសថការីក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២. ត្រូវលក់ ឬផ្ដល់ឱសថទៅតាមវេជ្ជបញ្ជា ចំពោះឱសថដែលត្រូវការវេជ្ជបញ្ជាជាពិសេសឱសថអង់ទីប៊ីយ៉ូទិក
៣. ហាមទិញ និងលក់ឱសថរបស់រដ្ឋដែលមានស្លាកបញ្ជាក់ហាមលក់ជាដាច់ខាត
៤.ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
ពិធីសំណេះសំណាលជាមួយឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានក្នុងខេត្តកណ្តាល ដើម្បីពង្រឹងក្រមសីលធ៌មឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
—————————
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល បានរៀបចំ ពិធីសំណេះសំណាលជាមួយឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ក្នុងគោលបំណងពង្រឹងក្រមសីលធម៌ និងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល សំដៅធានាសុវត្ថិភាព សុខុមាលភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានផ្ដល់អនុសាសន៍មួយចំនួនដល់ឱសថការីគ្រប់រូបត្រូវប្រកបវិជ្ជាជីវៈដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ តម្កល់សុខភាព និងជីវិតរបស់អ្នកជំងឺជាចម្បង។ ត្រូវជៀសវាងដាច់ខាតនូវអាកប្បកិរិយា ឬសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈឱសថសាស្ត្រ។ ឯកឧត្តមបានបន្តថាឱសថការីទទួលបន្ទុកបច្ចេកទេស ត្រូវត្រួតពិនិត្យប្រភពដើមនៃឱសថឱ្យបានច្បាស់លាស់ ជៀសវាងការចរាចរឱសថក្លែងក្លាយ ឱសថគ្មានលេខទិដ្ឋាការ/បញ្ជិកា ឱសថផុតកាលកំណត់ប្រើប្រាស់ ឬឱសថខូចគុណភាព។
ឯកឧត្តមបានបន្ថែមទៀតថា យើងត្រូវយល់ថា សុចរិតភាព គឺជាមូលដ្ឋាន នៃទំនុកចិត្ត។ ឱសថការី និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គួរតែ មិនផ្តល់ព័ត៌មានបំភាន់អំពីប្រសិទ្ធភាព ឬ សុវត្ថិភាពរបស់ឱសថ មិនលើកទឹកចិត្តឱ្យប្រើឱសថដោយគ្មានភាពចាំបាច់ មិនធ្វើសកម្មភាពដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកជំងឺ ឬអ្នកជំនាញសុខាភិបាល ដោយមិនសមស្របគោរពគោលការណ៍ វិជ្ជាជីវៈ នៅពេលផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីផលិតផលឱសថ មានភាពត្រឹមត្រូវ តម្លាភាព និង ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ អ្នកជំងឺមិនមែនគ្រាន់តែជាអតិថិជននោះទេ ដូច្នេះរាល់ការផ្តល់ឱសថដំបូន្មានវិជ្ជាជីវៈត្រូវផ្អែកលើ សុវត្ថិភាព ប្រសិទ្ធភាព គុណភាព សុចរិតភាព និងការទទួលខុសត្រូវ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់ លោក លោកស្រី ដែលជាឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានទាំងអស់ ត្រូវចូលរួមពង្រឹង វប្បធម៌ ប្រកបវិជ្ជាជីវៈដោយសុចរិតភាព គោរពច្បាប់ និងដាក់សុវត្ថិភាពអ្នកជំងឺជាចម្បង។ ការគោរព ក្រមសីលធម៌ និងច្បាប់ មិនមែនគ្រាន់តែដើម្បីជៀសវាងការផាកពិន័យឬវិធានការផ្លូវច្បាប់នោះទេប៉ុន្តែ ជាការការពារកិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈ និងការកសាងទំនុកចិត្តពីសាធារណជន ចំពោះវិស័យ សុខាភិបាល។ ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល គឺជាកិច្ចការសំខាន់របស់ ឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានគ្រប់រូប ដើម្បីធានាថាអ្នកជំងឺទទួលបានសេវាថែទាំសុខភាព ដែលមានសុវត្ថិភាព គុណភាព និងសមធម៌។ ជាមួយគ្នានេះឱសថការីត្រូវតែប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ និងបង្កើនការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+8
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តកំពង់ចាម
—————————
ខេត្តកំពង់ចាម៖ ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តកំពង់ចាម។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
• ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា
•របៀបដែលឱសថស្ថានអាចបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថនៅក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន និងជំនួយប្រតិបត្តិការតាមបែបឌីជីថល។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានផ្ដល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកាគណៈឱសថការីខេត្តកំពង់ចាមនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
១. ត្រូវបន្តគោរពឱ្យបាននូវក្រមសីលធម៌ឱសថការីក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២. ត្រូវលក់ ឬផ្ដល់ឱសថទៅតាមវេជ្ជបញ្ជា ចំពោះឱសថដែលត្រូវការវេជ្ជបញ្ជាជាពិសេសឱសថ អង់ទីប៊ីយ៉ូទិក
៣. ហាមទិញ និងលក់ឱសថរបស់រដ្ឋដែលមានស្លាកបញ្ជាក់ហាមលក់ជាដាច់ខាត
៤. ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តក្រចេះ
—————————
ខេត្តក្រចេះ៖ ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តក្រចេះ។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
• ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា
•របៀបដែលឱសថស្ថានអាចបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថនៅក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន និងជំនួយប្រតិបត្តិការតាមបែបឌីជីថល។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានផ្ដល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកាគណៈឱសថការីខេត្តក្រចេះនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
១. ត្រូវបន្តគោរពឱ្យបាននូវក្រមសីលធម៌ឱសថការីក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២. ត្រូវលក់ ឬផ្ដល់ឱសថទៅតាមវេជ្ជបញ្ជា ចំពោះឱសថដែលត្រូវការវេជ្ជបញ្ជាជាពិសេសឱសថ អង់ទីប៊ីយ៉ូទិក
៣. ហាមទិញ និងលក់ឱសថរបស់រដ្ឋដែលមានស្លាកបញ្ជាក់ហាមលក់ជាដាច់ខាត
៤. ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី
—————————
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី រៀបចំដោយ PillTech Academy ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ម្ចាស់ឱសថស្ថាន និងការជ្រើសរើសផលិតផលថែរក្សាស្បែកប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជន។»
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមឱសថការីបានលើកឡើងពីគោលការណ៍សំខាន់ៗសម្រាប់ការអនុវត្តវិជ្ជាជីវៈឱសថសាស្ត្ររួមមាន៖
- គោលការណ៍ 7 Rightsដែលឱសថការីត្រូវប្រកាន់ខ្ជាប់ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតជូនដល់អ្នកជំងឺ
- ក្របខ័ណ្ឌ ESPA ជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងអ្នកផ្តល់សេវាថែទាំសុខភាព
- ឱសថការីមានតួនាទីទទួលខុសត្រូវខ្ពស់លើឱសថស្ថានដែលខ្លួនគ្រប់គ្រង
- បេសកកម្ម និងអត្ថិភាពរបស់ គណៈឱសថការីកម្ពុជា គឺ«ជំនួយគុណវុឌ្ឍិអ្នកវិជ្ជាជីវៈឱសថសាស្ត្រ»។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+9
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី
—————————
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី រៀបចំដោយ PillTech Academy ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ម្ចាស់ឱសថស្ថាន និងការជ្រើសរើសផលិតផលថែរក្សាស្បែកប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជន។»
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមឱសថការីបានលើកឡើងពីគោលការណ៍សំខាន់ៗសម្រាប់ការអនុវត្តវិជ្ជាជីវៈឱសថសាស្ត្ររួមមាន៖
- គោលការណ៍ 7 Rightsដែលឱសថការីត្រូវប្រកាន់ខ្ជាប់ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតជូនដល់អ្នកជំងឺ
- ក្របខ័ណ្ឌ ESPA ជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងអ្នកផ្តល់សេវាថែទាំសុខភាព
- ឱសថការីមានតួនាទីទទួលខុសត្រូវខ្ពស់លើឱសថស្ថានដែលខ្លួនគ្រប់គ្រង
- បេសកកម្ម និងអត្ថិភាពរបស់ គណៈឱសថការីកម្ពុជា គឺ«ជំនួយគុណវុឌ្ឍិអ្នកវិជ្ជាជីវៈឱសថសាស្ត្រ»
។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+1
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាគណៈឱសថការីជាតិ សូមអំពាវនាវដល់ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចូលរួមជាថវិកា ឬសម្ភារៈ ដើម្បីជួសជុលកែលម្អ សួនរុក្ខជាតិឱសថគិរីរម្យ។
សួនរុក្ខជាតិឱសថគិរីរម្យ របស់ក្រសួងសុខាភិបាល ដែលមានទីតាំងនៅតំបន់ឧទ្យានជាតិគិរីរម្យ គឺជាទីតាំងស្រាវជ្រាវ ស្វែងយល់ពីរុក្ខជាតិឱសថក្នុងការព្យាបាលជំងឺ និងជាកន្លែងសម្រាប់ចុះកម្មសិក្សារបស់និស្សិតឱសថសាស្ត្រផងដែរ។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+1
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាគណៈឱសថការីជាតិ សូមអំពាវនាវដល់ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចូលរួមបរិច្ចាកជាថវិកា ដើម្បីជួសជុល កែលម្អសួនរុក្ខជាតិឱសថ គិរីរម្យ។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+8
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តព្រៃវែង
—————————
ខេត្តព្រៃវែង៖ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តព្រៃវែង។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
- ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា
- របៀបដែលឱសថស្ថានអាចបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន និងជំនួយប្រតិបត្តិការតាមបែបឌីជីថល។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
3 260
+5
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តស្វាយរៀង
—————————
ខេត្តស្វាយរៀង៖ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តស្វាយរៀង។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
- ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា
- របៀបដែលឱសថស្ថានអាចបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន និងជំនួយប្រតិបត្តិការតាមបែបឌីជីថល។
👉Group CPD-គណៈឱសថការីកម្ពុជា
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
