en
Feedback
ចំណីបញ្ញា

ចំណីបញ្ញា

Open in Telegram
859
Subscribers
+124 hours
-27 days
+130 days
Posts Archive
សំណួរដែលគួរសួរគឺ៖ តើវត្តមានយោធាថៃនៅទីតាំងទាំងនេះកើតឡើងដោយសារតែប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំង Online Scams ឬ Online Scams ក
សំណួរដែលគួរសួរគឺ៖ តើវត្តមានយោធាថៃនៅទីតាំងទាំងនេះកើតឡើងដោយសារតែប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំង Online Scams ឬ Online Scams កំពុងត្រូវបានយកមកប្រើក្រោយមក ដើម្បីពន្យល់ និងផ្តល់ភាពស្របច្បាប់ដល់វត្តមានយោធាខុសច្បាប់លើទឹកដីកម្ពុជាដែលបានកើតឡើងរួចទៅហើយ? សំណួរនេះមានសារៈសំខាន់ ព្រោះ «ការពិត» មិនអាចត្រូវបានផ្តាច់ចេញពីកាលប្បវត្តិនៃព្រឹត្តិការណ៍បានឡើយ។ បើការគ្រប់គ្រងទីតាំងកើតឡើងជាលទ្ធផលនៃសកម្មភាពយោធា នោះការនាំយក Online Scams មកពន្យល់នៅពេលក្រោយ មិនអាចបម្លែងប្រភពនៃការគ្រប់គ្រងនោះឱ្យក្លាយជាសកម្មភាពស្របច្បាប់បានទេ។ នេះហើយជាមូលហេតុដែល Online Scams មិនត្រូវក្លាយជាលេសក្រោយហេតុការណ៍ ដែលយោធាថៃប្រើ ដើម្បីបង្កើតភាពស្របច្បាប់ឱ្យវត្តមាន ឬការគ្រប់គ្រងទឹកដីដោយកម្លាំងឡើយ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ
+1
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងបានបង្រ្កាបរំលាយមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ បច្ចុប្បន្ននេះគ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ!

កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចបានកាន់តែប្រសើរ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រាជរដ្ឋាភិបាល មិនមានការកែទម្រង់ ឬកាត់បន្ថយក្រសួងនោះទេដំណាក់កាលនេះ ហើយការកែទម្រង់របស់យើងគឺផ្អែកទៅលើអភិក្រម «ពង្រឹងមិនពង្រីក» #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ការពង្រីកក្រសួង ឬបង្រួមក្រសួង ទីមួយមកពីកត្តានយោបាយ ឬទិសដៅនយោបាយ ប្រទេសខ្លះត្រូវបង្រួម ដើម្បីបង្ហាញឆន្ទៈនយោបាយថាគាត់ធ្វើកំណែទម្រង់, ចំណែកប្រទេសពង្រីកដោយសារប្រទេសមានបក្សច្រើនជាដើម។ ប៉ុន្ដែវាមានហេតុផលបច្ចេកទេសជាច្រើនទៀត ដូចជា កាត់បង្រួមខ្លី កាត់បន្ថយការជាន់តួនាទីគ្នា កាត់បន្ថយនីតិវិធី ជួយសន្សំប្រាក់ ជួយសន្សំមន្រ្ដី។ ចំណែកពង្រីក គឺបង្កើននូវជំនាញអាទិភាពសំខាន់មួយចំនួន #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

និរន្តរភាពនៃគោលនយោបាយជាតិ គឺសំខាន់ណាស់ បើរដ្ឋបាលមួយដាក់ចេញនូវគោលនយោបាយក្នុងអាណត្តិមួយស្រាប់តែត្រូវលុបចោលវិញនៅអាណត្តិថ្មី នោះនឹងបាត់បង់និរន្តរភាពមិនខាន ខណៈរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជន និងការអភិវឌ្ឍជាតិ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន! អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រោយកំពង់ផែពហុបំណងក្នុងខេត្តក្រចេះសាងសង់រួចរាល់ កសិផលទិសឦសាន នឹងអាចដឹកជញ្ជូនតាមរយៈផ្លូវទឹក ពីទន្លេមេគង្គ ទៅកាន់ព្រែកជីកហ្វូណនតេជោតែម្តង ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនបានកាន់តែច្រើន និងបង្កើនតម្លៃបន្ថែមដល់កសិផល #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia]

បើយើងធ្វើតែផ្លូវ តែយើងមិនរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែម ដូចជាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ គឺទៅមិនរួចទេ ដោយត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែមទៀត #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

គិតត្រឹមថ្ងៃទី៧ ខែសីហា យើងទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងទាំងនេះមានចំនួន ២៧០០លានដុល្លារអាម៉េរិក និងបង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះ ខេត្តក្រចេះ មានគម្រោងសរុបចំនួន ១៩ ដោយគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី ហើយគម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារអាម៉េរិក #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្មមានសារៈសំខាន់ណាស់ ក្នុងការ​បង្កើន​តម្លៃបន្ថែម​ដល់ប្រជាពលរដ្ឋ ជាពិសេស​ ការ​កាត់បន្ថយតម្លៃ​លើការ​ដឹកជញ្ជូន និងការ​ទាក់ទាញវិនិយោគិនបន្ថែមនៅតាមបណ្ដាខេត្ត ហើយនាពេលខាងមុខរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណងនៅខេត្តក្រចេះបន្ថែមទៀត #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ទំនៀមទម្លាប់ធំណាស់ ហើយពិភពលោកប្រែប្រួល បច្ចេកវិទ្យាធ្វើឱ្យមនុស្សមានភាពជឿនលឿនដូចគ្នា ប៉ុន្ដែអ្វីដែលមិនអាចឱ្យប្រទេសមួយដូចគេដូចឯងនោះ គឺជាអត្តសញ្ញាណជាតិ វប្បធម៌ ទំនៀមទម្លាប់។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ការរៀបចំពិធីអ្វីមួយត្រូវមានស្តង់ដា សង្គតិភាព ព្រោះយើងមានវប្បធម៌តែមួយ ជាតិតែមួយ ទំនៀមទម្លាប់តែមួយ បើក្លាយត្រូវក្លាយទៅជាមួយគ្នា កុំមួយឆ្វេងមួយស្ដាំ បកស្រាយខុសគ្នា ហើយបើកម្មវិធីមួយមានអាចារ្យពីរ ហើយមិនស្របគ្នា នឹងបង្កឱ្យខូចពិធី។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អាចារ្យ មានតួនាទីសំខាន់ នៅក្នុងការរៀបចំពិធីបុណ្យ ពិធីសាសនា ឬមង្គលការ ហើយសូមគាំទ្រដល់ក្រសួងធម្មការ និងសាសនា ចំពោះការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលស្ដង់ដារួម។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សូមលើកទឹកចិត្តដល់អាចារ្យ អាចារិនី បន្តបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តចូលរួមថែរក្សាការពារ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជាប្រកបដោយសាមគ្គីភាព សុខដុមរមនា និងវិបុលភាព។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ការរៀបចំឱ្យមានការសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ឆ្នាំ បានកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរៀង»។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

វប្បធម៌សន្ទនា និងការរួបរួមគ្នា គឺត្រូវឈរលើភាពស្មោះត្រង់ ប្រកាន់គុណធម៌ និងគោរពគ្នាទៅវិញទៅមក #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រាល់របាយការណ៍ពីគណបក្សនយោបាយទាំង ៣៥ផ្សេងទៀត គឺបានរាយការណ៍មកខ្ញុំ អំពីចំណុចខ្វះខាត និងចំណុចខ្សោយពីគ្រប់វិស័យទាំងអស់ ហើយរាជរដ្ឋាភិបាល បើកចំហរនូវរាល់ធាតុចូល ដើម្បីធ្វើការដោះស្រាយ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

បើជួបអត់ជេរ បើជេរអត់ជួប បើសិនជាមានអី ចូលមកនិយាយពិភាក្សាគ្នា លើកមតិយោបល់ ហើយជួយគ្នាដោះស្រាយ ទើបជាវប្បធម៌សន្ទនា #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

យើងមិនអាចទប់នូវការអភិវឌ្ឍជឿនលឿនបានទេ ប៉ុន្ដែអ្វីដែលយើងអាចទប់ និងជួយទប់បាន គឺការកែប្រែនូវអត្តចរិក និងឥរិយាបថមនុស្សនៅក្នុងការប្រើប្រាស់សម្ភារៈនិយម #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia