en
Feedback
MONOFlix Cloud Stream

MONOFlix Cloud Stream

Open in Telegram

ទស្សនាភាពយន្តបានដោយសេរី និង ច្បាស់ត្រជាក់ភ្នែក អាចទស្សនាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ងាយស្រួលក្នុងការទស្សនា

Show more
2 261
Subscribers
No data24 hours
-107 days
+430 days
Posts Archive
🎥 ភាពយន្តហុងកុង << Insanity >> ដែលបានចាក់ផ្សាយតាំងពីឆ្នាំ ២០១៥ ហើយដំណើរសាច់រឿងជារឿងផ្តោតទៅលើមនុស្សដែលមានបញ្ហាសតិ
🎥 ភាពយន្តហុងកុង << Insanity >> ដែលបានចាក់ផ្សាយតាំងពីឆ្នាំ ២០១៥ ហើយដំណើរសាច់រឿងជារឿងផ្តោតទៅលើមនុស្សដែលមានបញ្ហាសតិអារម្មណ៍ ឬ យើងហៅបានថា មានវិបត្តិវិកលចរិត ដែលចេះតែមានអារម្មណ៍មួយគ្រប់គ្រងស្មារតីខ្លួនឯងបាន ប្រសិនបើគេជាប្តី ឬ សង្សារវិញ តើប្រិយមិត្តនឹងទ្រាំរស់នៅជាមួយនឹងមនុស្សបែបនេះទេ ទាំងដែលសតិអារម្មណ៍មិនល្អ ? តើចុងក្រោយអាចនឹងរស់នៅដោយសុភមង្គលដែរទេ? << Insanity >> ដែលមានតារាចូលរួមសម្តែងដោយលោក Lau Ching Wan ជា មនុស្សមានបញ្ហាសតិអារម្មណ៍ និង លោក Huang Xiao Ming ជាគ្រូពេទ្យចិត្តសាស្ត្រ ចុងក្រោយតើនឹងបង្កប់អាថ៍កំបាំងស៊ីជម្រៅបែបណានោះ ប្រិយមិត្តអាចទស្សនាបាន ។

វេបសាយរបស់ពួកយើងកំពុងត្រៀមនឹងបញ្ចេញហើយ សង្ឃឹមថានឹងមានការគាំទ្រពួកយើងដូចមុន និង ទស្សនាឱ្យបានច្រើនៗនៅលើវេបសាយណា៎ វេបសាយចេញមកស្ថិតក្នុង ការអាប់ដេតច្រើន តែយើងនឹងផ្តល់ភាពងាយស្រួលជាងមុនបន្ថែមទៀត

🎥 ឃើញរូបរាងផុស្ទ័រអាចគិតបានហើយមែនទេ ថាលោក Michael Miu សម្តែងជាតួបែបណា ព្រោះតែភាពមិនច្បាស់លាស់របស់ខ្លួន ឃើញទាំងស្រពិចស្រពិល ប
🎥 ឃើញរូបរាងផុស្ទ័រអាចគិតបានហើយមែនទេ ថាលោក Michael Miu សម្តែងជាតួបែបណា ព្រោះតែភាពមិនច្បាស់លាស់របស់ខ្លួន ឃើញទាំងស្រពិចស្រពិល ប្រែល្អ ទៅជាអាក្រក់ ស ទៅ ជាខ្មៅ បណ្តោយប៉ូលីសម្នាក់ (សម្តែងដោយ Felix Wong) ត្រូវបែកបាក់ពីប្រពន្ធកូន ជាប់គុកទាំងអយុត្តិធម រយៈពេល ១៥ ឆ្នាំ ចុងក្រោយ ទើបរកភស្តុតាងថាខ្លួនគ្មានទោស។ << ប៉ូលីសព្រហ្មទណ្ឌ >> ឬ << Gun Metal Grey >> ដែលជារឿងភាគទូរទស្សន៍ហុងកុងរបស់ TVB សាច់រឿងប្លែក ធ្វើឱ្យអ្នកទស្សនាស្លុងនឹងដំណើរសាច់រឿងកាន់តែខ្លាំង សង្ឃឹមថារឿងនេះនឹងមានវត្តមាននៅលើឆានែលផ្លូវការរបស់ TVB Cambodia Drama ដកចិត្តមិនរួចឡើយ តាមដានដាច់បាយដាច់ទឹកថែមទៀតផង ។

🔥 ធុញទ្រាន់នឹងរង់ចាំសន្សំភាគមែនហេ៎ 😂 ហើយចង់ទស្សនាម្តងឱ្យឆាប់ចប់មែនទេ 😍 ហើយចង់ទស្សនាឡើងវិញទៀតទេ ឥឡូវអាចទស្សនាបានហើយ នៅលើឆាន
🔥 ធុញទ្រាន់នឹងរង់ចាំសន្សំភាគមែនហេ៎ 😂 ហើយចង់ទស្សនាម្តងឱ្យឆាប់ចប់មែនទេ 😍 ហើយចង់ទស្សនាឡើងវិញទៀតទេ ឥឡូវអាចទស្សនាបានហើយ នៅលើឆានែលផ្លូវការរបស់ TVB Drama - Romance Comedy Story ។ ចូលទស្សនានៅទីនេះ: https://www.youtube.com/watch?v=gaUED5JiN4A&list=PLEf40CO_3PXB2O0B7yHOjdBTpt7g1p-pC&pp=iAQB

🎥 អ្នកណាជាហ្វេនរបស់គាត់ ហើយក៏កំពុងរង់ចាំរឿងរបស់គាត់? ពេលនេះមកដល់ហើយ ភាពយន្តហុងកុង &lt;&lt; Detrimental &gt;&gt; ដែលនឹងមកដល់ថ
🎥 អ្នកណាជាហ្វេនរបស់គាត់ ហើយក៏កំពុងរង់ចាំរឿងរបស់គាត់? ពេលនេះមកដល់ហើយ ភាពយន្តហុងកុង << Detrimental >> ដែលនឹងមកដល់ថ្ងៃទី ២៣ ខែ កក្កដា ២០២៣ ខាងមុខនេះហើយ ដែលការចាក់ផ្សាយនៅខាងចិនដីគោកមុន បន្ទាប់មកបានធ្វើការផ្សាយនៅហុងកុងវិញ។ #Detrimental #HongKongMovie #ភាពយន្តហុងកុង

🎥 ការទន្ទឹមរង់ចាំអស់ពេលជាយូរដែលធ្លាប់បានបង្ហើបនៅឆ្នាំ ២០២២ ពេលនេះបានលេចចេញជាមួយនឹងឈុតខ្លីពីដំណើរសាច់រឿងអភិនិហានៃរឿងភាគបុរាណច
🎥 ការទន្ទឹមរង់ចាំអស់ពេលជាយូរដែលធ្លាប់បានបង្ហើបនៅឆ្នាំ ២០២២ ពេលនេះបានលេចចេញជាមួយនឹងឈុតខ្លីពីដំណើរសាច់រឿងអភិនិហានៃរឿងភាគបុរាណចិន << ទេពប្រយុទ្ធលំពែងមេឃា >> ឬ << Ancient Love Poetry >> ដែលចូលរួមសម្តែងដោយ Zhou Dong Yu, Xu Kai, Jenny Zhang, Liu Xue Yi, Li Ze Feng និង Leon Lai រួមទាំងតារាកិត្តយសជាច្រើនរូបផ្សេងទៀត។ << ទេពប្រយុទ្ធលំពែងមេឃា >> ឬ << Ancient Love Poetry >> ដែលមានបញ្ចូលសម្លេងនិយាយខ្មែរតាមរយៈកញ្ចក់ទូរទស្សន៍ CTV8 HD នឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ ។ ---តាមដានព័ត៌មានបន្ថែម 📌 ✅ 𝐉𝐨𝐢𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩: https://t.me/MONOFlixRequest ✅ 𝐉𝐨𝐢𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐥𝐞 : https://t.me/MONOFlixCloudStream

🎦 រឿងភាគបុរាណចិន &lt;&lt; ក្បាច់គុនសំណាក់ព្រះចន្ទ &gt;&gt; ឬ &lt;&lt; And the Winner Is Love (2020) &gt;&gt; ដែលសម្តែងដោយតារ
🎦 រឿងភាគបុរាណចិន << ក្បាច់គុនសំណាក់ព្រះចន្ទ >> ឬ << And the Winner Is Love (2020) >> ដែលសម្តែងដោយតារាជាច្រើនរួមមាន Luo Yun Xi , Chen Yu Qi, Zou Ting Wei , Tian Yi Tong , Zhao Wen Hao និង Han Ye ។ រឿងភាគនេះនឹងធ្វើការប្រកាសចាក់ផ្សាយឆាប់ៗនេះ តាមរយៈកញ្ចក់ទូរទស្សន៍ CTV8 HD ។ ----តាមដានព័ត៌មានបន្ថែម 📌 ✅ 𝐉𝐨𝐢𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩: https://t.me/MONOFlixRequest ✅ 𝐉𝐨𝐢𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐥𝐞 : https://t.me/MONOFlixCloudStream

សម្រាប់ប្រិយមិត្តដែលកំពុងចង់តាមដានរំឮកពីកុមារភាពឡើងវិញសម្រាប់រឿងភាគបុរាណហុងកុងរបស់ TVB ប្រិយមិត្តអាចទស្សនាបាន ជាមួយនឹងសម្លេងប
សម្រាប់ប្រិយមិត្តដែលកំពុងចង់តាមដានរំឮកពីកុមារភាពឡើងវិញសម្រាប់រឿងភាគបុរាណហុងកុងរបស់ TVB ប្រិយមិត្តអាចទស្សនាបាន ជាមួយនឹងសម្លេងបញ្ចូលនិយាយជាភាសាខ្មែរ ។

🔥🔥 ឈុតខ្លីបញ្ចេញជាផ្លូវការហើយក្រោយពីរង់ចាំអស់ពេលជាច្រើនពាន់ឆ្នាំ ពេលនេះបញ្ចេញឱ្យប្រិយមិត្តដែលជាហ្វេនរបស់ពួកគាត់បានមកមើលពីការបាញ់ប្រហារ ការវាយប្រយុទ្ធ ស៊ីសាច់ហុចឈាមដ៏កក្រើកអស់ពីភពឋានទាំងបី ពីអភិនីហារដែលមិនធ្លាប់មាន ដែលចូលរួមសម្តែងដោយតារាហុងកុងល្បីៗជាច្រើនរូប រួមមាន លោក Michael Tse , លោក Bosco Wong លោកង Joel Chan ដែលជាតួឯកសំខាន់ និង Alice Chan, លោក Cheung Kwok Keung និង កញ្ញា Sisley Choi ជា Support Role សម្រាប់ដំណើរសាច់រឿងមួយនេះ។ << Endless Battle >> នឹងប្រកាសចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ៤ សីហា ២០២៣ ដែលនឹងចាក់ផ្សាយតាមរោងភាពយន្តឆាប់ៗនេះ ដោយឡែកនៅប្រទេសកម្ពុជាមិនទាន់មាននៅឡើយ។

🎥 &lt;&lt; 𝗪𝗵𝗲𝗻 𝗗𝘂𝘁𝘆 𝗖𝗮𝗹𝗹𝘀 𝗦𝗲𝗮𝘀𝗼𝗻 𝗜𝗜 &gt;&gt; ឬ &lt;&lt; ត្រៀមខ្លួនដើម្បីជាតិ វគ្គ២ &gt;&gt; ជារឿងភាគសិ
🎥 << 𝗪𝗵𝗲𝗻 𝗗𝘂𝘁𝘆 𝗖𝗮𝗹𝗹𝘀 𝗦𝗲𝗮𝘀𝗼𝗻 𝗜𝗜 >> ឬ << ត្រៀមខ្លួនដើម្បីជាតិ វគ្គ២ >> ជារឿងភាគសិង្ហបុរី ដែលនិយាយអំពីភាពតស៊ូ ការលះបង់កម្លាំងកាយចិត្ត សម្រាប់ជាតិមាតុភូមិ ស៊ូស្លាប់ដើម្បីប្រទេសជាតិ។ << 𝗪𝗵𝗲𝗻 𝗗𝘂𝘁𝘆 𝗖𝗮𝗹𝗹𝘀 𝗦𝗲𝗮𝘀𝗼𝗻 𝗜𝗜 >> ឬ << ត្រៀមខ្លួនដើម្បីជាតិ វគ្គ២ >> ពេលនេះកំពុងតែចាក់ផ្សាយបញ្ចូលសម្លេងជាភាសាខ្មែរតាមរយៈកញ្ចក់ទូរទស្សន៍ PPCTV9 ដែលមានការចាក់ផ្សាយជារៀងរាល់ថ្ងៃ។

👉 សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគរបស់សិង្ហបុរី និងចូលចិត្តតាមដានសាច់រឿងបែបស៊ើបក្តីឃាតកម្ម បំបែកសំណុំរឿងអីនោះ ពេលន
👉 សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគរបស់សិង្ហបុរី និងចូលចិត្តតាមដានសាច់រឿងបែបស៊ើបក្តីឃាតកម្ម បំបែកសំណុំរឿងអីនោះ ពេលនេះជិតមានវត្តមាននិយាយជាភាសាខ្មែរហើយ។ 🎥 << Dark Angel >> ឬ << វែកមុខឃាតករ >> | នឹងប្រកាសចាក់ផ្សាយជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV ប៉ុស្តិ៍លេខ៩ ក្នុងពេលឆាប់ៗនេះ ។

🔥 អីយ៉ួយៗៗ រឿងទើបតែចាក់នៅចិនរួចប៉ុន្មានខែមុនសោះ ពេលនេះស្រាប់តែលិចឮព័ត៌មានមកថាស្ថានីយ៍ទូរទស្សន៍ HM HDTV បានយកមកបកបញ្ចូលសម្លេង
🔥 អីយ៉ួយៗៗ រឿងទើបតែចាក់នៅចិនរួចប៉ុន្មានខែមុនសោះ ពេលនេះស្រាប់តែលិចឮព័ត៌មានមកថាស្ថានីយ៍ទូរទស្សន៍ HM HDTV បានយកមកបកបញ្ចូលសម្លេងនិយាយខ្មែរហើយ 😍 ចំពោះថ្ងៃចាក់ផ្សាយមិនទាន់នឹងដឹងច្បាស់ទេ ព្រោះពាក្យដែលប្រិយមិត្តតែងតែឮពី HM HDTV គឺថា ឆាប់ៗនេះ 😂😂

🎦 អេតមីនសុំមកបង្ហាញពីការ Rate លើភាពយន្តកូរ៉េដែលកំពុងផ្ទុះបន្តិចថា រឿងនេះទទួលបានពិន្ទុវាយតម្លៃខ្ពស់ពីបណ្តាវិភាគកុននិយមមួយចំនួ
+3
🎦 អេតមីនសុំមកបង្ហាញពីការ Rate លើភាពយន្តកូរ៉េដែលកំពុងផ្ទុះបន្តិចថា រឿងនេះទទួលបានពិន្ទុវាយតម្លៃខ្ពស់ពីបណ្តាវិភាគកុននិយមមួយចំនួន ហើយអ្វីដែលបន្ថែមទៀតនោះ ភាពយន្តនេះក៏មានចាក់ក្នុងរោងកុនស្រុកខ្មែរផងដែរ ជាមួយនឹងសម្លេងនិយាយជាភាសាខ្មែរ ដូចនេះប្រិយមិត្តដែលទស្សនាបាន។ ខាងក្រោមនេះជាពិន្ទុវាយតម្លៃពីបណ្តាវេបសាយភាពយន្តមួយចំនួនរួមមានដូចជាៈ 🌟 IMDB: 7.4/10 Rating from : 577 Votes 🌟 Rotten 🍅: 100% Rating 🌟 MyDramalist User Rating: 8.4/10 from 110 Votes 🌟 movie.daum.net (ពីប្រទេសកូរ៉េផ្ទាល់) : 7.9/10 from 666,686 Votes 🗒 នេះជាអ្វីដែលយើងបានដកស្រង់ពីការវាយតម្លៃគុណភាពយន្តកូរ៉េមួយនេះ អេតមីនសូមបញ្ជាក់បន្តិចថា ការវាយតម្លៃជាការស្ទង់ពីដំណើរសាច់រឿង មតិវាយតម្លៃវិជ្ជមាន និង អវិជ្ជមានផងដែរ ។

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << Let Me Take Your Pulse>> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួនជាផ្លូវការ រង់ចាំតែថ្ងៃចាក់ផ្សាយជាផ្លូវការប៉ុណ្ណោះ។ << Let Me Take Your Pulse>> ដែលមានតារាហុងកុងចូលរួមសម្តែង រួមមាន ៖ លោក Matthew Ho , កញ្ញា Sisley Choi , លោក Ricco Ng, កញ្ញា Kayan Yau, កញ្ញា Erica Chan និង លោក Danny Hung រួមទាំងតារាកិត្តិយសផ្សេងៗជាច្រើនរូបទៀត។ 🗒 ចំពោះការបរិច្ឆេទមិនទាន់នឹងដឹងច្បាស់ថា ចុងឆ្នាំ ២០២៣ នេះ ឬ ដើមឆ្នាំ ២០២៤ ឡើយ។ #tvbhongkongdrama #TVBDrama

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << My Pet My Angel>> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួនជាផ្លូវការសម្រាប់ការចាក់ផ្សាយនៅថ្ងៃទី ៣១ កក្កដា ២០២៣ << My Pet My Angel>> ដែលមានតារាហុងកុងចូលរួមសម្តែង រួមមាន ៖ លោក Kalok Chow , អ្នកនាង Rosina Lim , លោក David Chiang, លោក Tsui Wing, កញ្ញា Toby Chan និង កញ្ញា Kelly Gu រួមទាំងតារាកិត្តិយសផ្សេងៗជាច្រើនរូបទៀត។ #tvbhongkongdrama #TVBDrama

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << The Queen Of News>> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួនជាផ្លូវការ រង់ចាំតែថ្ងៃចាក់ផ្សាយជាផ្លូវការប៉ុណ្ណោះ។ << The Queen Of News>> ដែលមានតារាហុងកុងចូលរួមសម្តែង រួមមាន ៖កញ្ញា Charmaine Sheh , លោក Kenneth Ma , កញ្ញា Selena Lee, កញ្ញា Samantha Ko, កញ្ញា Regina Ho និង អ្នកនាង Venus Wong រួមទាំងតារាកិត្តិយសផ្សេងៗជាច្រើនរូបទៀត។ 🗒 ចំពោះការបរិច្ឆេទមិនទាន់នឹងដឹងច្បាស់ថា ចុងឆ្នាំ ២០២៣ នេះ ឬ ដើមឆ្នាំ ២០២៤ ឡើយ។ #tvbhongkongdrama #TVBDrama

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << The Spectator>> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួនជាផ្លូវការ រង់ចាំតែថ្ងៃចាក់ផ្សាយជាផ្លូវការប៉ុណ្ណោះ។ << The Spectator>> ដែលមានតារាហុងកុងចូលរួមសម្តែង រួមមាន ៖លោក Pakho Chau , កញ្ញា Venus Wong , អ្នកនាង Jinny Ng, លោក Joey Law, លោក Mark Ma និង អ្នកនាង Shiga Lin រួមទាំងតារាកិត្តិយសផ្សេងៗជាច្រើនរូបទៀត។ 🗒 ចំពោះការបរិច្ឆេទមិនទាន់នឹងដឹងច្បាស់ថា ចុងឆ្នាំ ២០២៣ នេះ ឬ ដើមឆ្នាំ ២០២៤ ឡើយ។ #tvbhongkongdrama #TVBDrama

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << Alien Space Sensor>> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួន នឹងអង្រួនបេះដូងអ្នកទស្សនាឱ្យទន្ទឹមរង់ចាំពេលវេលាប្រកាសថ្ងៃចាក់ផ្សាយ។ << Alien Space Sensor>> ដែលមានតារាហុងកុងចូលរួមរួមមាន លោក Carlos Chan , កញ្ញា Hera Chan , លោក Nicholas Yuen, អ្នកនាង Zoie Tam, លោក John Chan និង លោកស្រី Mimi Kung រួមទាំងតារាកិត្តិយសផ្សេងៗជាច្រើនរូបទៀត។ 🗒 ចំពោះការបរិច្ឆេទមិនទាន់នឹងដឹងច្បាស់ថា ចុងឆ្នាំនេះ ឬ ដើមឆ្នាំ ២០២៤ ឡើយ។ #tvbhongkongdrama #TVBDrama

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << Narcotics Heroes>> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួន ដែលនឹងអង្រួនបេះដូងអ្នកទស្សនាឱ្យទន្ទឹមរង់ចាំពេលវេលាប្រកាសថ្ងៃចាក់ផ្សាយ។ << Narcotics Heroes>> ចំពោះការបរិច្ឆេទដែល Rumored ថា អាចនឹងចាក់ផ្សាយចុងឆ្នាំ ២០២៣ នេះ។ #tvbhongkongdrama #TVBDrama

🎥 រឿងភាគហុងកុងថ្មីរបស់ TVB | << Romeo And His Butterfly Lover >> ដែលបានបញ្ចេញឈុតខ្លីរបស់ខ្លួន ជាមួយនឹងអង្រួនបេះដូងអ្នកទស្សនាឱ្យទន្ទឹមរង់ចាំពេលវេលាប្រកាសថ្ងៃចាក់ផ្សាយ។ << Romeo And His Butterfly Lover >> ចំពោះការបរិច្ឆេទដែល Rumored ថា អាចនឹងចាក់ផ្សាយចុងឆ្នាំ ២០២៣ នេះ។ #tvbhongkongdrama #TVBDrama