484
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
[English Below]ដោយទទួលបានជំនួយបច្ចេកទេសពីអ្នកជំនាញការផ្នែកគាំពារសង្គម ពលកម្ម និងការងារ (Socieux+) នៃសហភាពអ៊ឺរ៉ុប, នាយកដ្ឋានត្រួតពិនិត្យនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានបន្តរៀបចំស្តង់ដារប្រតិបត្តិការអប្បបរមា សម្រាប់ការផ្តល់សេវាសន្តិសុខសង្គម ដោយមានការចូលរួមកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងន័យរួមចំណែកពង្រឹងការផ្តល់សេវាសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព,តម្លាភាព និងគណនេយ្យភាព។
Under the technical assistance from Socieux+ of the European Union, the Department of Supervision of the Social Security Regulator (SSR) continues to develop guidelines on minimum standard of operation for social security service provision by having discussion sessions with representatives from the National Social Security Fund (NSSF) in order to continue to strengthen the social security service provisions to be more effective, transparence and accountable.
[English Below] ក្រុមការងារនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) ដែលដឹកនាំដោយ ឯកឧត្តម យោគ សាមឌី អគ្គនាយករង នៃនិយ័តករសន្តិសុខសង្គម បានបំពេញបេសកកម្មចុះសិក្សាស្វែងយល់នូវទិដ្ឋភាពទូទៅ និងបញ្ហាប្រឈមនៃការផ្ដល់សេវាសន្តិសុខសង្គមនៅតាមសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការផ្តល់សេវាថែទាំសុខភាពរបស់មូលដ្ឋានសុខាភិបាលឯកជន ដែលបានចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. នៅខេត្តចំនួន ៤ រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
The Supervision team of the Social Security Regulator (SSR) led by H.E Samedy YOK, a Deputy Director General of the Social Security Regulator conducted an on-site field visits to learn more about the general overview and the challenges faced in regards to the social security service provisions at several NSSF's branches as well as the contracted health facilities that took place in 4 provinces including Kompong Speu, Battambong, Banteay Meanchey and Siem Reap.

[English Below] នាយកដ្ឋានត្រួតពិនិត្យនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានសិក្សាអំពីការរៀបចំគោលការណ៍ណែនាំ និងស្តង់ដារប្រតិបត្តិការសម្រាប់ការផ្តល់សេវាសន្តិសុខសង្គម ដើម្បីរួមចំណែកពង្រឹងការអនុវត្តការងាររបស់ប្រតិបត្តិករសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព ដោយទទួលបានជំនួយបច្ចេកទេសពីអ្នកជំនាញការផ្នែកគាំពារសង្គម ពលកម្ម និងការងារ (Socieux+) ក្រោមកិច្ចសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុប ដែលមានការចូលរួមពីក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យនៃ ន.ស.ស. និងមន្ត្រីជំនាញទទួលបន្ទុកនៃបេឡាជាតិសន្តិសុខសង្គម។
Department of Supervision of the Social Security Regulator (SSR) received a technical assistance from Socieux+ under the auspices of the EU by participating in discussion sessions to learn about the development of the current principles and modalities of administrative operations in Cambodia in order to lay grounds for strengthening the key performance indicators (KPI) of the social security operators to be more effective, transparent and accountable with participation from the department of supervision of SSR and key relevant representatives from NSSF.
និយ័តករសន្ដិសុខសង្គម បានបន្តផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
==========
នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣, និយ័តករសន្ដិសុខសង្គម បានបន្តផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់តំណាងបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណងបន្តធ្វើបច្ចុប្បន្នភាពនូវព័ត៌មានពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជូនដល់បុគ្គលរាយការណ៍ស្ថិតក្រោមសមត្ថកិច្ចរបស់និយ័តករសន្តិសុខសង្គម។
និយមន័យនៃពាក្យ "គ្រោះថ្នាក់បង្កឡើងដោយចេតនា” ដែលដកស្រង់ចេញពីវាក្យសព្ទដែលប្រើនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម៖
“គ្រោះថ្នាក់បង្កឡើងដោយចេតនា សំដៅដល់់គ្រោះថ្នាក់ដែលកើតឡើងដោយការគ្រោងទុកបង្កឡើងដោយចេតនារបស់បុគ្គល ក្នុងបំណងទទួលបានប្រយោជន៍ជាតាវកាលិកពី ប.ស.ស. ឬក្នុងគោលបំណងស្វែងរកប្រយោជន៍ណាមួយផ្សេងទៀត។”
សូមទាញយកឯកសារតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://shorturl.at/jMR18
[English Below]
នៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, និយ័តករសន្តិសុខសង្គម (ន.ស.ស) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” ដោយមានការចូលរួមពីតំណាងពីនិយ័តករ និងអង្គភាពនានានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, តំណាងវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ សិក្ខាសាលានេះបានរៀបចំឡើងដោយមានកិច្ចសហការ និងការគាំទ្រពីប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU) និងអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការកំណត់នូវសូចនាករហិរញ្ញវត្ថុ និងប្រតិបត្តិការ ព្រមទាំងការវាយតម្លៃហានិភ័យពាក់ព័ន្ធនានា ក្នុងគោលដៅធានាឱ្យបាននូវអនុលោមភាព តម្លាភាព គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
On Friday, 19th May 2023, the Social Security Regulator (SSR) in coordination with the support from The Delegation of European Union to Cambodia (EU) and International Labour Organization (ILO), organized “The Consultative workshop on the Development of a Risk Management Framework of the Social Security System in Cambodia” with the purpose to gather more valuable inputs for the development of the above framework to be more coherence and improve efficiency through the determination of financial and operational indicators and identification of potential risks, which ensure compliance, transparency, accountability, and financial sustainability of the Social Security system in Cambodia as a whole.
The workshop welcomed participations from regulators under the auspices of the Non-Bank Financial Services Authority and other relevant stakeholders like development partners, representatives of employers and employees, private sectors and NGOs.

និយមន័យនៃពាក្យ "គ្រោះថ្នាក់ការងារ” ដែលដកស្រង់ចេញពីវាក្យសព្ទដែលប្រើនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម៖
“គ្រោះថ្នាក់ការងារ សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះ ឬគ្មានកំហុសក៏ដោយ ដែលបណ្តាលឱ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ។ គ្រោះថ្នាក់ការងារត្រូវចាត់ទុកជាហានិភ័យការងារ។”
សូមទាញយកឯកសារតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://shorturl.at/jMR18
និយមន័យនៃពាក្យ "គ្រោះថ្នាក់ការងារ” ដែលដកស្រង់ចេញពីវាក្យសព្ទដែលប្រើនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម៖
“គ្រោះថ្នាក់ការងារ សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឫនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះ ឫគ្មានកំហុសក៏ដោយ ដែលបណ្តាលឱ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ។ គ្រោះថ្នាក់ការងារត្រូវចាត់ទុកជាហានិភ័យការងារ។”
សូមទាញយកឯកសារតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://shorturl.at/jMR18
ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ និយ័តករសន្តិសុខសង្គម បានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពី ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និង ឥទ្ធិពលលើសុខុមាលភាពសង្គម និង សេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី តំណាង និយ័តករក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, បេឡាជាតិសន្តិសុខសង្គម, មូលនិធិជាតិជំនួយសង្គម, ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក និងនិយោជិត, និងវិស័យឯកជននានា។
វេទិកាផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីអ្នកជំនាញការជាសាស្ត្រាចារ្យផ្នែកគោលនយោបាយសង្គមនៃសកលវិទ្យាល័យប្រទេសហ្វាំងឡង់ និងសាស្ត្រាចារ្យផ្នែកសន្តិសុខសង្គមនិងច្បាប់ការងារនៃសកលវិទ្យាល័យ Vilniusប្រទេស Lithuania ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពីបណ្តាប្រទេសនានាផងដែរ។
និយ័តករសន្តិសុខសង្គមនឹងធ្វើការផ្សាយផ្ទាល់វេទិកាផ្សព្វផ្សាយស្តីពី “ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និង ឥទ្ធិពលលើសុខុមាលភាពសង្គម និង សេដ្ឋកិច្ច” តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ចាប់ពីម៉ោង ៩:០០ ព្រឹក។
ក្នុងន័យនេះ និងដើម្បីស្វែងយល់អំពីប្រព័ន្ធសន្តិសុខសង្គមកម្ពុជា, និយ័តករសន្តិសុខសង្គម សូមអញ្ជើញសាធារណជនរង់ចាំទស្សនាការផ្សាយផ្ទាល់តាមពេលវេលា និងកាលបរិច្ឆេទខាងលើ ដោយមេត្រី។
និយ័តករសន្ដិសុខសង្គម បានបន្តផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
==========
និយ័តករសន្ដិសុខសង្គម បានបន្តផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់តំណាងបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងដើម្បីចូលរួមជាមួយអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាសុីប៉ាសុីហ្វិចអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(អ.អ.ផ) របស់ព្រះរាជណាចក្រកម្ពុជា។