en
Feedback
សោម ពិសិដ្ឋ - Som Piseth

សោម ពិសិដ្ឋ - Som Piseth

Open in Telegram

អភិបាលខេត្តកែប - ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍជាតិ - ប្រជាពលរដ្ឋ គឺជាម្ចាស់ ៕

Show more
3 375
Subscribers
-324 hours
-57 days
-1230 days
Posts Archive
រីករាយថ្ងៃខួបកំណើតកូន​ស្រី​️​ ពិសិដ្ឋ បញ្ញាភា​(នីតនីត)​ ០៩​ ០៩​ ២០២២-​០៩​ ០៩​ ២០២៦​ !🎂🎁💐 ពុក​ម៉ែ​សូមជូនពរកូនមានសុខភាពល្អ ប
+9
រីករាយថ្ងៃខួបកំណើតកូន​ស្រី​️​ ពិសិដ្ឋ បញ្ញាភា​(នីតនីត)​ ០៩​ ០៩​ ២០២២-​០៩​ ០៩​ ២០២៦​ !🎂🎁💐 ពុក​ម៉ែ​សូមជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសំណាង​ល្អ​ពេញ​មួយ​ជីវិត​ ៕❤️️🙏❤️️ Facebook : https://web.facebook.com/SomPisethCambodia Telegram : https://t.me/SomPisethCambodia TikTok : https://www.tiktok.com/@som_piseth #SomPiseth #Kep #Cambodia

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ថ្នាល​ប្រព័ន
+9
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ថ្នាល​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​មូលដ្ឋាន​ឃុំ​ សង្កាត់​ តាមអនឡាញ​ និងរបាយការណ៍​ស្ដីពី​ទិន្នន័យ​មូលដ្ឋាន​ឃុំ​ សង្កាត់​ ឆ្នាំ​២០២៥​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ៕ ភ្នំពេញ​,​ រសៀល​ថ្ងៃ​ពុធ​ ទី​៩​ កញ្ញា​ ២០២៦ Facebook : https://web.facebook.com/SomPisethCambodia Telegram : https://t.me/SomPisethCambodia TikTok : https://www.tiktok.com/@som_piseth #SomPiseth #Kep #Cambodia

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អញ្ជើញ​ចូលរួម​ពិធ
+8
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អញ្ជើញ​ចូលរួម​ពិធីបិទសន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិទី​៥​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ៕ ភ្នំពេញ​,​ ព្រឹក​ថ្ងៃ​អង្គារ​​ ទី៨ កញ្ញា​ ២០២៦ Facebook : https://web.facebook.com/SomPisethCambodia Telegram : https://t.me/SomPisethCambodia TikTok : https://www.tiktok.com/@som_piseth #SomPiseth #Kep #Cambodia

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​ពិធី​បេីក​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​របស់​ក្រុមប្រឹក្ស
+9
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​ពិធី​បេីក​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិទី​៥​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ៕ ភ្នំពេញ​,​ ព្រឹក​ថ្ងៃ​ចន្ទ​ ទី៧​ កញ្ញា​ ២០២៦ Facebook : https://web.facebook.com/SomPisethCambodia Telegram : https://t.me/SomPisethCambodia TikTok : https://www.tiktok.com/@som_piseth #SomPiseth #Kep #Cambodia

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងក
+1
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស។ === រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន, កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖ (១). គ្រួសារមានបណ្ណសមធម៌, (២). កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣). មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤). មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥). ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០ នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧ នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ ។ ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេសការវិនិយោគលើធនធានមនុស្សចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ (១ ០០០ ថ្ងៃដំបូងនៃជីវិត) ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។ សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​វេទិកា​ពិគ្រោះយោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សំណង់​បណ្ដោះ
+9
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​វេទិកា​ពិគ្រោះយោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សំណង់​បណ្ដោះអាសន្ន​ក្នុង​ខេត្តកែប​ និង​ប្រជាពលរដ្ឋ​ដែល​មាន​តូបលក់ដូរ​នៅ​ឆ្នេរ​ជ្រោយដូងមុខសាលាខេត្ត​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប​ ៕ ខេត្តកែប​,​ ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​៦​ កញ្ញា​ ២០២៦ Facebook : https://web.facebook.com/SomPisethCambodia Telegram : https://t.me/SomPisethCambodia TikTok : https://www.tiktok.com/@som_piseth #SomPiseth #Kep #Cambodia

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពន្ធនាគារ ត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងស្តារនីតិសម្បទាជនជាប់ឃុំ បានល្អ .....…
+8
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពន្ធនាគារ ត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងស្តារនីតិសម្បទាជនជាប់ឃុំ បានល្អ .....…………. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ បើតាមការរាយការណ៍របស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ពន្ធនាគារខេត្តកែបនេះ ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាងសង់លើផ្ទៃដីសរុបជិត ៦ហិកតា។ បើតាមឯកឧត្តមអគ្គនាយក បច្ចុប្បន្ន ការសាងសង់ដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាស្ថាពរ រួមមាន អគារឃុំឃាំង ១ខ្នង (ទំហំ ១២មx៣៤ម កម្ពស់២ជាន់ មាន ១២បន្ទប់) អគាររដ្ឋបាល ១ខ្នង (ទំហំ ៩មx២៤,៥ម កម្ពស់១ជាន់ មាន ៥បន្ទប់), ផ្លូវបេតុង ១ខ្សែ (ទទឹង ៨ម និងប្រវែង ៤៨២ម) ព្រមទាំងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអមផ្សេងៗជាច្រើនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលដែលដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាជំហានវិជ្ជមានដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌរស់នៅ និងការគ្រប់គ្រងជនជាប់ឃុំឱ្យកាន់តែមានប្រសិទ្ធភាព ខណៈបច្ចុប្បន្ន ជនជាប់ឃុំនៅទូទាំងប្រទេសមានជាង ៧២.០០០នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវទំហំផ្ទៃដីពន្ធនាគារដែលមានស្រាប់ និងពិនិត្យឡើងវិញនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ និងជនបរទេសគ្មានអ្នកទីពឹង ដើម្បីធានាការផ្តល់ការអប់រំ និងថែទាំដល់កុមារ ព្រមទាំងត្រូវបែងចែកជនជាប់ឃុំជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅដាច់ដោយឡែកពីគ្នា។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារដាស់ស្មារតីដល់មន្ត្រីក្នុងក្របខ័ណ្ឌទាំងបី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយឡែកសម្រាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវរក្សាឱ្យបាននូវប្រសិទ្ធភាពគ្រប់គ្រង ទាំងការគោរពសិទ្ធិអ្នកជាប់ឃុំ និងជាពិសេសត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានរឿងអាស្រូវណាមួយកើតឡើងជាដាច់ខាត។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ។ ចេញពីវេទិកានោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារក្រើនរំលឹកជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនថាតែនៅក្នុងរាជធានី-ខេត្តប្រឈមទាំង៥ ឬនៅក្រៅតំបន់ទាំងនោះឡើយ ហើយជាមួយគ្នានេះក្រសួងមហាផ្ទៃនឹងដាក់ឱ្យដំណើរការ រថយន្តស្កេន ដើម្បីត្រួតពិនិត្យមធ្យោបាយធ្វើដំណើរដែលគ្មានពន្ធ និងល្មើសច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈ៕ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ផ្លូវបេតុង​មួយ​ខ្សែ​ ប្រវែង​
+9
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ផ្លូវបេតុង​មួយ​ខ្សែ​ ប្រវែង​ ៥,០០០ម៉ែត្រ​ ស្ថិតនៅ​ភូមិព្រៃម្លូ​ ឃុំ​ក្រពុំឈូក​ ស្រុកកោះអណ្ដែត​ ខេត្តតាកែវ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងលោកជំទាវ​ កែ​ សួនសុភី​ សសុខា​​ ៕ ខេត្តតាកែវ​,​ រសៀល​ថ្ងៃ​សៅរ៍​ ទី​៥​ កញ្ញា​ ២០២៦ Facebook : https://web.facebook.com/SomPisethCambodia Telegram : https://t.me/SomPisethCambodia TikTok : https://www.tiktok.com/@som_piseth #SomPiseth #Kep #Cambodia