en
Feedback
នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

Open in Telegram

📈 Analytical overview of Telegram channel នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

Channel នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ (@ddc_gda_moi) in the Central Khmer language segment is an active participant. Currently, the community unites 11 949 subscribers, ranking 4 326 in the Politics category and 465 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 949 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 8 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 39.90%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

11 949
Subscribers
-924 hours
-87 days
+830 days
Posts Archive
⛔️🚫កុំប្រញាប់ចុច! ឯកសារ .exe បោកប្រាស់កំពុងរាលដាលតាម Telegram និងក្រុម (Group) ការងារ ដែលអាចបង្កមេរោគ លួចទិន្នន័យ និងលួចចូលគ
⛔️🚫កុំប្រញាប់ចុច! ឯកសារ .exe បោកប្រាស់កំពុងរាលដាលតាម Telegram និងក្រុម (Group) ការងារ ដែលអាចបង្កមេរោគ លួចទិន្នន័យ និងលួចចូលគណនី (Hacking)។ ⚠️ កុំចុច ឬទាញយក ជាពិសេសឯកសារ .exe មានឈ្មោះប្លែកៗ ឬប្រើខ្មែរ-អង់គ្លេសច្របូកច្របល់ ឬឈ្មោះសង្ស័យពីក្រុម (Group) មិនស្គាល់។ ✅ ត្រូវធ្វើ៖ • លុប/Report ភ្លាមៗ • ពិនិត្យឱ្យច្បាស់មុនទាញយក

Repost from N/a
សេចក្តីជូនដំណឹង៖ វិទ្យាស្ថានជាតិស្ថិតិ នឹងដាក់ឱ្យដំណើរការគេហទំព័រផ្លូវការរបស់ខ្លួនឡើងវិញ ដើម្បីឱ្យអ្នកប្រើប្រាស់ទិន្នន័យស្ថិត
សេចក្តីជូនដំណឹង៖ វិទ្យាស្ថានជាតិស្ថិតិ នឹងដាក់ឱ្យដំណើរការគេហទំព័រផ្លូវការរបស់ខ្លួនឡើងវិញ ដើម្បីឱ្យអ្នកប្រើប្រាស់ទិន្នន័យស្ថិតិទាំងអស់អាចទាញយកទិន្នន័យយកមកប្រើប្រាស់ តាមរយៈគេហទំព័រដែលមាន អាស័យដ្ឋាន https://nis.gov.kh ឬ QR Code ខាងក្រោម ចាប់ពីពេលជូនដំណឹងនេះតទៅ។

អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
+5
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព។
+5
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព។

សេចក្តីជូនដំណឹងស្ដីពី "ការសិក្សាមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ" វគ្គថ្មីចូលរៀនខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖ ១-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ) 👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល) អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖ 👉 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ 👉 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់ 👉 ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ ការចុះឈ្មោះចូលរៀន 👉 តាមរយៈលីង https://scholarship.tvet.gov.kh/home/search-school/info/64d49368c76cb4475c0d5ccb?route=skill 👉 នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កាលបរិច្ឆេទទទួលពាក្យ និងការចូលរៀន៖ - ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ 👉 សិស្សដែលបានដាក់ពាក្យរួចហើយ សូមអញ្ជើញចូលរួមប្រជុំ ដើម្បីត្រៀមខ្លួនចូលរៀននៅថ្ងៃទី 04-05-2026 (តាមម៉ោងនៃវេនសិក្សានីមួយៗ) សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 328 933, 081 429 969, 012 403 644, 096 735 1019, 089 845 903, 096 788 4542, 071 643 5388 ⛳️ https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16

រតនគិរី ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ----------------------------------------------- លោក លីម កេតដារ៉ាត អនុប្រធាននាយកដ្ឋាន តំណាង លោក លី យ៉សាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមសិក្ខាសាលាតម្រង់ទិសសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដល់មន្រ្តីបង្គោលរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។ សិក្ខាសាលាខាងលើមានសមាសភាពចូលរួមពី តំណាងក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តំណាងរដ្ឋបាលខេត្តរតនៈគិរី តំ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មេឃុំ ស្មៀនឃុំ អ.ក.ន.ក ចំណុះរដ្ឋបាលស្រុកទាំង៨ នៃរដ្ឋបាលខេត្ត សរុប៥៥រូប ស្រី២៥រូប។ សិក្ខាសាលាតម្រង់ទិសនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់មេឃុំ អ ក ន ក ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារសំខាន់ៗនៃសៀវភៅណែនាំ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំផែនការការពារ បង្ការទប់ស្តាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបលើករណីរំលោភបំពានកុមារ និងអំពើហិង្សាលើកុមារគ្រប់ទម្រង់បានទាន់ពេលវេលា ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រទេសជប៉ុន៖ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមជាមួ
+7
ប្រទេសជប៉ុន៖ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមជាមួយគណៈប្រតិភូកម្ពុជាអញ្ជើញអមដំណើរឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ី យូស៊ីម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (ក្រសួងមហាផ្ទៃ) និង លោកជំទាវ អេរី អាហ្វីយ៉ា (ERI Arfiya) អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន។ ក្នុងជំនួបនេះភាគីជប៉ុនបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសង្ឃឹមជឿជាក់ថា គណៈប្រតិភូកម្ពុជានឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត អំពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជប៉ុន ជាពិសេសការគ្រប់គ្រងរដ្ឋបាលទីក្រុងតូក្យូមេត្រូប៉ូលីតែន និងការគ្រប់គ្រងក្រុងពិសេស។ បន្ថែមពីលើនេះទៀត ភាគីទាំងពីរសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សានាឱកាសនេះ នឹងបន្តពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចសិក្សានៅរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន និងបានស្តាប់នូវបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន ជាពិសេសទំនាក់ទំនងរវាងរដ្ឋបាលមេត្រូប៉ូលីតែន និងខណ្ឌពិសេស៕

ប្រទេសជប៉ុន៖ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមជាមួ
+9
ប្រទេសជប៉ុន៖ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមជាមួយគណៈប្រតិភូកម្ពុជាអញ្ជើញអមដំណើរឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ី យូស៊ីម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (ក្រសួងមហាផ្ទៃ) និង លោកជំទាវ អេរី អាហ្វីយ៉ា (ERI Arfiya) អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន។ ក្នុងជំនួបនេះភាគីជប៉ុនបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសង្ឃឹមជឿជាក់ថា គណៈប្រតិភូកម្ពុជានឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត អំពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជប៉ុន ជាពិសេសការគ្រប់គ្រងរដ្ឋបាលទីក្រុងតូក្យូមេត្រូប៉ូលីតែន និងការគ្រប់គ្រងក្រុងពិសេស។ បន្ថែមពីលើនេះទៀត ភាគីទាំងពីរសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សានាឱកាសនេះ នឹងបន្តពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចសិក្សានៅរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន និងបានស្តាប់នូវបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតូក្យូមេត្រូប៉ូលីតែន ជាពិសេសទំនាក់ទំនងរវាងរដ្ឋបាលមេត្រូប៉ូលីតែន និងខណ្ឌពិសេស៕

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ប្រភព ក្រសួងពាណិជ្ជកម្ម

ទីស្ដីការក្រសួងមហាផ្ទៃ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ --------------------------------------------------------------- លោក លី យ៉ាស
+9
ទីស្ដីការក្រសួងមហាផ្ទៃ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ --------------------------------------------------------------- លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចូលរួមធ្វើបទបង្ហាញអំពីរបាយការណ៍ពីសមិទ្ធផលការងាររបស់គណៈកម្មាធិការ ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការទទួលបន្ទុកអនវុត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាលនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការទទួលបន្ទុកអនវុត្តវិធានការរដ្ឋបាល ឯកឧត្តម លោកជំទាវ ជាសមាជិកនៃគណៈកម្មការទទួលបន្ទុកអនវុត្តវិធានការរដ្ឋបាល។

សាលារាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ---------------
+3
សាលារាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ----------------------------------------------------------------------- លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល បានចូលរួមជាឧទ្ទេសនាម ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីសម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល និងលើកកម្ពស់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។

ទីស្ដីការក្រសួងមហាផ្ទៃ និងប្រព័ន្ធ Zoom Meeting ៖នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុ
+9
ទីស្ដីការក្រសួងមហាផ្ទៃ និងប្រព័ន្ធ Zoom Meeting ៖នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្រោមធីភាព លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ វគ្គតម្រង់ទិសពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ នេះមានគោលបំណងដូចខាងក្រោម៖ ១-បង្កើនការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំ និងចងក្រង របាយការណ៍បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលបានអនុវត្តចាប់ពីឆ្នាំ២០២២–២០២៥ ឱ្យមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ២-ណែនាំពីវិធីសាស្រ្ត ទម្រង់ស្តង់ដា ក្នុងការប្រមូលទិន្នន័យ វិភាគព័ត៌មាន និងរៀបចំរបាយការណ៍ឱ្យមានភាពច្បាស់លាស់ ស្របតាមគោលការណ៍ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ៣-ធានាថាការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២-២០២៥ មានភាពស្របគ្នា គ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់សម្រាប់វាយតម្លៃសមិទ្ធផលការងារ និងរៀបចំផែនការអភិវឌ្ឍន៍បន្ត ៤-ធានាបាននូវទិន្នន័យជាក់លាស់រវាងរបាយការណ៍ឃុំ សង្កាត់ របាយការណ៍សរុបដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត។ សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី២ ចំនួន២វគ្គនេះ មានសមាសភាពចូលរួមចំនួន១៥ខេត្ត ដែលមានសិក្ខាកាមមកពីទីចាត់ការជំនាញនៃរដ្ឋបាលរាជធានី ខេត្ត អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យពាក់ព័ន្ធដែលស្ថិតនៅចំណុះក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបប្រមាណជាង២០០០នាក់។

ទីស្ដីការក្រសួងមហាផ្ទៃ និងប្រព័ន្ធ Zoom Meeting ៖នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្រោមធីភាព លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ វគ្គតម្រង់ទិសពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ នេះមានគោលបំណងដូចខាងក្រោម៖  បង្កើនការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំ និងចងក្រង របាយការណ៍បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលបានអនុវត្តចាប់ពីឆ្នាំ២០២២–២០២៥ ឱ្យមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។  ណែនាំពីវិធីសាស្រ្ត ទម្រង់ស្តង់ដា ក្នុងការប្រមូលទិន្នន័យ វិភាគព័ត៌មាន និងរៀបចំរបាយការណ៍ឱ្យមានភាពច្បាស់លាស់ ស្របតាមគោលការណ៍ និងការណែនាំរបស់ក្រសួងមហាផ្ទៃ  ធានាថាការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២-២០២៥ មានភាពស្របគ្នា គ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់សម្រាប់វាយតម្លៃសមិទ្ធផលការងារ និងរៀបចំផែនការអភិវឌ្ឍន៍បន្ត  ធានាបាននូវទិន្នន័យជាក់លាស់រវាងរបាយការណ៍ឃុំ សង្កាត់ របាយការណ៍សរុបដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត។ សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី១ ចំនួន២វគ្គនេះ មានសមាសភាពចូលរួមចំនួន១០រាជធានី ខេត្ត ដែលមានសិក្ខាកាមមកពីទីចាត់ការជំនាញនៃរដ្ឋបាលរាជធានី ខេត្ត អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យពាក់ព័ន្ធដែលស្ថិតនៅចំណុះក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបប្រមាណជិត២០០០នាក់។