en
Feedback
Khem Puthea - ខែម ពុទ្ធា

Khem Puthea - ខែម ពុទ្ធា

Open in Telegram

- Digital Content Creator - TALL Stack Developer

Show more
943
Subscribers
No data24 hours
-17 days
-1230 days
Posts Archive
សេចក្ដីជូនដំណឹងអាហារូបករណ៍ ១០០% ឆ្នាំសិក្សា ២០២៦-២០២៧ នេះ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុ
+2
សេចក្ដីជូនដំណឹងអាហារូបករណ៍ ១០០% ឆ្នាំសិក្សា ២០២៦-២០២៧ នេះ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាហារូបករណ៍ ១០០% ដល់សិស្សានុសិស្សដែលទើបតែប្រឡងបាក់ឌុបថ្មីៗនេះ ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើ ៥ ជំនាញរួមមាន 1. ជំនាញវិទ្យាសាស្ត្រសត្វ 2. ជំនាញបច្ចេកវិទ្យាអាហារ 3. ជំនាញបច្ចេកវិទ្យាកុំព្យូទ័រ 4. ជំនាញបច្ចេកវិទ្យាអគ្គិសនី 5. ជំនាញបច្ចេកវិទ្យាកសិកម្ម និងជីវសាស្ត្រ *ទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កុំឱ្យឱកាសល្អនេះ កន្លងផុតទៅឱ្យសោះ ប្រញ៉ាប់ឡើង!!! Join t.me/iamputhea

ការដាក់ឱ្យប្រើប្រាស់ «ខែលសាយប័រ MEF» (MEF CyberShield Bot) ដើម្បីពង្រឹងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន និងគាំទ្រដល់ការអនុវត្តបរិវ
+1
ការដាក់ឱ្យប្រើប្រាស់ «ខែលសាយប័រ MEF» (MEF CyberShield Bot) ដើម្បីពង្រឹងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន និងគាំទ្រដល់ការអនុវត្តបរិវត្តកម្មឌីជីថលប្រកបដោយសុវត្ថិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យប្រើប្រាស់តេឡេក្រាមបូត «ខែលសាយប័រ MEF» (MEF CyberShield Bot) សម្រាប់ផ្ទៃក្នុងក្រសួង។ MEF CyberShield Bot អាចជួយបានដូចជា៖ 🔗 ស្កេនតំណភ្ជាប់ (Link/URL) 📁 ស្កេនឯកសារ (Files) 🛡 ជួយស្វែងរក និងទប់ស្កាត់ហានិភ័យពីមេរោគ ឬតំណភ្ជាប់គួរឱ្យសង្ស័យ 🔒 គាំទ្រការប្រើប្រាស់ Telegram ប្រកបដោយសុវត្ថិភាព 📌 អ្នកប្រើប្រាស់អាចផ្ញើ Link ឬ File ទៅកាន់ Bot ដោយផ្ទាល់ ដើម្បីស្កេនមុនពេលចែករំលែក។ Join t.me/iamputhea

Laravel queue:work Now Prints Why the Worker Stopped https://laravel-news.com/laravel-queue-worker-stop-reasons

ឱកាសសិក្សា និងការបង្កើតអនាគតយុវជនឌីជីថលសម្រាប់ប្អូនៗដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!!! មហាវិទ្យាល័យអេឡិចត្រូនិកនៃវ
+1
ឱកាសសិក្សា និងការបង្កើតអនាគតយុវជនឌីជីថលសម្រាប់ប្អូនៗដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!!! មហាវិទ្យាល័យអេឡិចត្រូនិកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នឹងបំពេញក្តីស្រមៃរបស់ប្អូនៗដែលកំពុងស្វែងរកជំនាញបច្ចេកវិទ្យាឌីជីថល មានទីផ្សារការងារខ្ពស់ និងឆ្លើយតបទៅនឹងបរិវត្តកម្មឧស្សាហកម្ម ៤.០។ កម្រិតសិក្សាដែលបើកទទួល (ឆ្នាំសិក្សា ២០២៦-២០២៧)៖ • បរិញ្ញាបត្របច្ចេកទេស/វិស្វករ (Bachelor of Technology) • សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Technical Higher Diploma) ជំនាញបណ្តុះបណ្តាល និងសមត្ថភាពការងារសំខាន់ៗ៖ * វិស្វកម្មអេឡិចត្រូនិក / ការថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិក៖ រៀនរចនា ដំឡើងប្រព័ន្ធស្វ័យប្រវត្តិកម្ម IoT, AI, រ៉ូបូត (Robots), ឧបករណ៍ដ្រូន (Drone), បច្ចេកវិទ្យារថយន្តអគ្គិសនី (EV) និងការថែទាំឧបករណ៍អេឡិចត្រូនិកទំនើបៗ។ * បច្ចេកវិទ្យាទូរគមនាគមន៍៖ ក្លាយជាអ្នកជំនាញគ្រប់គ្រងប្រព័ន្ធទូរស័ព្ទចល័ត 4G, 5G, ប្រព័ន្ធបណ្តាញខ្សែកាបអុបទិក, បច្ចេកវិទ្យាឥតខ្សៃ, ប្រព័ន្ធរ៉ាដា និងផ្កាយរណប។ * ការគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណេត និងព័ត៌មាន (Cybersecurity)៖ វិភាគ និងប្រតិបត្តិការប្រព័ន្ធសន្តិសុខលើ IoT, Cloud, ប្រព័ន្ធបណ្តាញ និងការការពារទិន្នន័យឌីជីថល។ * ការដំឡើង បង្ហោះ និងថែទាំដ្រូន/Drones (សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស)៖ ជំនាញដំឡើង ប្រតិបត្តិការហោះហើរ និងថែទាំ Drone ដោយផ្ទាល់។ ប្អូនៗនឹងមានឱកាសសិក្សាទាំងអ្នកជាប់បាក់ឌុប និងធ្លាក់បាក់ឌុប!!! ផ្តល់អាហារូបករណ៍ពិសេសសម្រាប់សិស្សឆ្នើមដែលទទួលបាននិទ្ទេស A&B ផ្តល់អាទិភាពសម្រាប់នារីដោយផ្តល់ការបញ្ចុះតម្លៃសិក្សារហូតដល់ ៣០% រៀងរាល់ឆ្នាំ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលទំនើបៗ មានអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅ) សម្រាប់សិស្ស និស្សិតមកពីខេត្តឆ្ងាយៗ មានអាហារដ្ឋាន និងរថយន្តដឹកជញ្ជូនសិស្ស និស្សិត មានប្រព័ន្ធអ៊ីនធឺណេត និងបណ្ណាល័យសម្រាប់សិស្ស និស្សិត ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ ការចុះឈ្មោះចូលរៀនតាមរយៈ https://forms.gle/A29DNokH3w6HVGmUA ឬអញ្ជើញមកកាន់វិទ្យាស្ថានផ្ទាល់ស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 092 652 691 | 015 652 691 | 090 636 065 គេហទំព័រ៖ npic.edu.kh Join t.me/iamputhea

CADT OPEN HOUSE WEEK IS BACK! 🚀✨ Ready to shape your future in digital technology? Join us for Open House Week to explore ou
CADT OPEN HOUSE WEEK IS BACK! 🚀✨ Ready to shape your future in digital technology? Join us for Open House Week to explore our campus and discover our leading Bachelor’s Programs in Digital Business, Computer Science, and Telecommunications & Network Engineering. Discover how CADT delivers an impactful learning environment designed for the digital era: - New Specialization in Satellite Studies: Explore cutting-edge modules in satellite communications integrated directly into Telecommunications & Network Engineering. - AI-Focused Cultivation: Gain advanced skills in AI and emerging tech integrated directly into your curriculum. - Hands-On Projects: Work on real-world challenges to build practical, industry-ready expertise. - Research Activities: Engage in cutting-edge research alongside leading faculty and researchers. You will also learn more about the Techo Digital Talent Scholarship, valued at $10,000! Free Entrance — Open to Everyone! 🗓 Date: Friday, August 28, 2026 ⏰ Time: 2:00 PM – 4:30 PM 📍 Location: Innovation Center, CADT (Bridge 2, National Road 6A, Sangkat Prek Leap, Khan Chroy Changva, Phnom Penh) 👉 Register to Attend: https://forms.office.com/r/EhUgCWZnnp?origin=lprLink 🎓 Apply for Scholarship: https://cadt.edu.kh/techo 📌 Apply Now to Our Program: www.cadt.edu.kh/apply #CADT #OpenHouse2026 #BachelorProgram #DigitalTechnology #Scholarship #AI #TechInnovation Join t.me/iamputhea

ឱកាសទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រហូតដល់ ២០០កន្លែង សិក្សានៅ CADT! បណ្ឌិត្យសភា CADT ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថ
ឱកាសទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រហូតដល់ ២០០កន្លែង សិក្សានៅ CADT! បណ្ឌិត្យសភា CADT ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដល់និស្សិតដែលរួមមានអត្ថប្រយោជន៍ដូចជា៖ (១) ការរ៉ាប់រងថ្លៃសិក្សា ១០០% រហូតចប់ថ្នាក់បរិញ្ញាបត្រ (២) ទទួលបានកុំព្យូទ័រយួរដៃ (Laptop) ថ្មីមួយគ្រឿង ព្រមទាំងទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។ ចុះឈ្មោះអនឡាញតាមរយៈតំណភ្ជាប់ https://cadt.edu.kh/techo ផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ #CADT #IDT #newacademinyear #cadtstudents #TechoDigitalTalent2026

NativePHP v4: Build Native iOS and Android UI in Blade https://laravel-news.com/nativephp-v4-supernative

គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់
គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្តិតិនៃក្រសួងផែនការ សម្រាប់មុខតំណែងវិជ្ជាជីវៈ ចំនួន៥ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង ត្រូវជ្រើសរើសរួមមាន៖ (១)មន្ត្រីជំនាញជាន់ខ្ពស់ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ៤,០០០,០០០០រៀល ដល់ ៦,០០០,០០០រៀល, (២)មន្ត្រីជំនាញគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថិតិ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល, (៣)មន្ត្រីជំនាញសេដ្ឋកិច្ច ចំនួន ៦នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល , (៤)មន្ត្រីជំនាញស្ថិតិ ចំនួន ៥នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល និង (៥)មន្ត្រីជំនាញព័ត៌មានវិទ្យា ចំនួន ៣នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល។ សម្រាប់សាធារណជនដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវ ក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ សូមបេក្ខជនត្រូវអានសេចក្តីលម្អិតលក្ខខណ្ឌជ្រើសរើស និងសេចក្តីណែនាំសម្រាប់ការប្រឡងប្រជែង តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://www.facebook.com/share/p/1AnF1LLemN/ ។ ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធតេលេក្រាម (០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩៩, និង ០៦៨ ៨០៧ ៩២៦) រៀងរាល់ម៉ោងធ្វើការ។ Source : ក្រសួងមុខងារសាធារណៈ

📢 We're Hiring! The Digital Government Committee is looking for talented and motivated individuals to join our team and supp
📢 We're Hiring! The Digital Government Committee is looking for talented and motivated individuals to join our team and support Cambodia’s digital transformation. Explore the opportunities below and apply to be part of the journey. Available Positions:... សូមចុចអាន៖ https://go.gov.kh/dgc/jpmh5o #DGC #DigitalGovernmentCommittee #DigitalGovernment #DigitalTransformation #Cambodia ***** ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមតាមរយៈតំណភ្ជាប់ https://go.gov.kh/dgc/tg ឬនៅក្នុងគេហទំព័រ https://go.gov.kh/dgc/site 🔗✔️ 📲 បណ្តាញសង្គមផ្លូវការរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល៖ 🌐 Website 🌐 Facebook 🌐 Telegram 🌐 LinkedIn

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូ
+1
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារ នៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ Join t.me/iamputhea

Route Metadata Support in Laravel 13.17 https://laravel-news.com/laravel-13-17-0

Subscriptionify: Feature-Based Subscription Management for Laravel https://laravel-news.com/subscriptionify

Facebook មានការគាំងប្រព័ន្ធទ្រង់ទ្រាយធំមួយ បញ្ហានេះបានធ្វើឱ្យទាំង Facebook Messenger ក៏ដូចជាកម្មវិធី និងគេហទំព័រ Facebook មិន
Facebook មានការគាំងប្រព័ន្ធទ្រង់ទ្រាយធំមួយ បញ្ហានេះបានធ្វើឱ្យទាំង Facebook Messenger ក៏ដូចជាកម្មវិធី និងគេហទំព័រ Facebook មិនអាចដំណើរការបាន។ ចំណែកសេវាកម្មផ្សេងៗរបស់ Meta ដូចជា Instagram និង WhatsApp ហាក់នៅតែអាចប្រើប្រាស់បានជាទូទៅ ទោះបីជាវាប្រើប្រាស់ប្រព័ន្ធមូលដ្ឋានរួមគ្នាក៏ដោយ។

ឱកាសការងារ | Job Announcement 🖥 អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់ក
+1
ឱកាសការងារ | Job Announcement 🖥 អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់បំពេញការងារពេញម៉ោងចំនួន ១៦ រូប។ សូមស្កេនQRដេីម្បីទាញយកលក្ខខណ្ឌយោងការងារ 📧 ដាក់ពាក្យតាមរយៈ៖ gdde_hr@mef.gov.kh ចម្លងជូន gdde_admin@mef.gov.kh 📞 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ +៨៥៥ ៦៨ ៩៩១ ៦១១ (នៅរៀងរាល់ម៉ោងធ្វើការ)។ ⚠️ ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០ នាទីល្ងាចជាកំហិត។