cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

កូនគំនិត នៃការចែករំលែក

សូមស្វាគមន៍ការមកដល់របស់បងប្អួនទាំងអស់គ្នា កូននិតគឺមានចែករំចែកនូវអត្ថបទខ្លីៗចំណេះដឹងទូទៅ ដូចជាការលើកទឹកចិត្ត សំណួរ-ចម្លើយ លំហាត់ ប្រវត្តិសាស្ដ្រ ប្រលោមលោក ស្នេហា​....។​សូមចែករំលែកlinkនេះបន្ដ​👉👉https://t.me/konkoumnit

Show more
Advertising posts
333
Subscribers
No data24 hours
-37 days
-630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

#កុំព្យាយាមឃាត់មនុស្សដែលមិនចង់នៅក្បែរយើង បុគ្គលម្នាក់ដែលអ្នកស្រលាញ់ ហើយអ្នកព្យាយាមគ្រប់ពេលដើម្បីនៅក្បែរគេ ប៉ុន្តែគេម្នាក់នោះមិនចាំនៅក្បែរអ្នកទេ ។តើអ្នកចង់ឲ្យគេនៅក្បែរទាំងការបង្ហោះហ្នឹងមែន? ទោះបីអ្នកបង្ខំគេបានពេលនេះ ប៉ុន្តែគង់មានថ្ងៃណាមួយគេនឹងចាកចេញពីអ្នក អ្នកអាចឈឺចាប់ខ្លាំងជាងពេលនេះក៏ថាបាន។ កុំព្យាយាមបង្ខំមនុស្សដែលចង់ទៅឆ្ងាយអី #រៀនកាត់ចិត្តនឹងធ្វើចិត្តអោយរឹងមាំទទួលយកអ្វីដែលជាការពិត។ #ខ្ញុំជឿថាអ្នកនិងឈឺចាប់ព្រោះមិនចង់បាត់បង់បុគ្គលដែលខ្លួនឯងស្រឡាញ់។សូមចាំថារឿងទាំងអស់វាមិនអាចស្របទៅតាមបំណងរបស់យើងចង់បានទាំងសងនោះទេ។ វាក៏មានរឿងមួយចំនួនមិនទៅតាមបំណងដែលយើងចង់បានកុំប្រើការស្រលាញ់របស់អ្នក ទៅបង្ខំមនុស្សដែលអ្នកស្រឡាញ់ #គេក៏អាចទទួលរងការឈឺចាប់ដោយសារតែការបង្ខំរបស់អ្នកដែរ។ #បើគេចង់ទៅគេនឹងទៅបើអ្នកខ្វល់ខ្វាយពីគេប៉ុន្តែគេមិនដែលខ្វល់ខ្វាយពីអ្នក បើអ្នកស្រឡាញ់គេតែគេមិនស្រលាញ់អ្នកបើអ្នកព្យាយាមយល់ពីគេតែគេមិនយល់ពីអ្នក បើអ្នកគិតពីគេគ្រប់ពេលតែគេមិនដែលគិតដល់អ្នក #ជាពិសេសអ្នកតែងតែចង់នៅក្បែរគេប៉ុន្តែគេមិនដែលចង់នៅក្បែរអ្នកឡើយ។ #ពាក្យចុងក្រោយអ្នកគួរតែកាត់ចិត្តទៅ អ្នកមិនអាចរស់នៅជាមួយមនុស្សដែលចង់ចាកចេញពីអ្នកគ្រប់ពេលទេ។ទោះបីជាអ្នកថាអ្នកសប្បាយក៏សប្បាយទាំងទឹកភ្នែកដែរ។ #ធ្វើជាមនុស្សរឹងមាំម្នាក់ហើយកាត់ចិត្តទៅ ប្រភព​ពី៖ បញ្ហា របស់អ្នក
Show all...
1
រៀបការដោយសារស្គាល់គ្នាគ្រប់យ៉ាង? រៀបការជាមួយគ្នា មិនមែនជារឿងលំបាកនោះទេ ប៉ុន្តែអ្វីដែលលំបាកគឺការសម្រេចចិត្តថា ពេលណាដែលយើងគួរចូលរោងការនិងត្រូវថែរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានគង់វង្សនិងរស់នៅប្រកបដោយសេចក្តីសុខបំផុត ក្រោយពេលរៀបការដោយរបៀបណា? មនុស្សជាច្រើនគិតថា យើងអាចរៀបការបាននៅពេលដែលយើងបានស្គាល់គ្រប់យ៉ាងពីគ្នា ប៉ុន្តែដោយសារតែយើងគិតថា «យើងបានស្គាល់គ្រប់យ៉ាងពីគ្នារួចហើយ» ដែលជាមូលហេតុនាំទៅរកការបែកបាក់គ្នា។ ការស្គាល់ពីគ្នាគឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលកាន់តែសំខាន់គឺ ការទទួលយកអ្វីដែលយើងបានស្គាល់ បានដឹង និងការត្រៀមចិត្តក្នុងការទទួលយកនូវអ្វីដែលនឹងប្រែប្រួលនិងអ្វីដែលនឹងកើតឡើងក្រោយការដែលយើងបានស្គាល់គ្នានិងរួមរស់ជាមួយគ្នានោះ។ មានដៃគូភរិយាស្វាមីជាច្រើន បាននិយាយថា «ហេតុអ្វីបានជាបង/អូនមិនដូចមុន? បង/អូនពីមុនបាត់ទៅណា?» ជាដើម។ ទស្សនៈមួយឃ្លាបាននិយាយថា “បុរសរៀបការជាមួយនារី ដោយសង្ឃឹមថានាងនឹងមិនកែប្រែ ចំណែកនារីរៀបការជាមួយបុរស ដោយសង្ឃឹមថាគាត់នឹងកែប្រែ។ ចុងក្រោយពួកគេទាំងសងខាង ខកបំណងដូចគ្នា។” ដូចនេះ ការសម្រេចចិត្តរៀបការជាមួយគ្នា មិនអាចពឹងផ្អែកទាំងស្រុងតែទៅលើការស្គាល់ពីគ្នាគ្រប់យ៉ាងមុនរៀបការនោះទេ ប៉ុន្តែក៏ត្រូវមានការត្រៀមខ្លួនទទួលយកនូវភាពខ្វះខាតនិងអ្វីដែលប្រែប្រួលក្រោយពេលរៀបការជាមួយគ្នាផងដែរផងដែរ៕ អត្ថបទ៖ ឈុំ សីហា
Show all...
#ស្នេហាមិនមែនការសំណូមពរ ស្រឡាញ់ខ្លាំងពេកមិនត្រឹមតែធ្វើឱ្យខ្លួនឯងឈឺចាប់ទេ តែក៏ធ្វើឱ្យម្ខាងទៀតឈឺចាប់ដូចគ្នាដែរ។ ស្រឡាញ់ដល់ថ្នាក់មិនចង់ឱ្យគេនិយាយជាមួយអ្នកដទៃ ស្រឡាញ់ព្រោះតែគេមើលទៅមិនមានទាស់អ្វីបន្តិចនៅក្នុងខ្សែភ្នែកខ្លួនឯង ខ្លាចអ្នកដទៃមកដណ្តើមយកទៅ ចេះតែអន់ចិត្ត តូចចិត្ត ទោះដឹងថាគេស្មោះត្រង់ក៏ដោយ ក៏នៅតែដេញដោលសួរនាំរហូតទាល់តែកើតរឿងឈ្លោះគ្នា។ ពេលខ្លះក៏មិនចង់ដែរ ប៉ុន្តែចិត្តចេះតែគិត ចេះតែចង់ដេញដោលបែបហ្នឹង។ សុំទោសណា៎ដែលតែងតែធ្វើឲ្យអ្នកឈឺក្បាលដោយសារខ្ញុំ ព្រោះតែខ្លាចបាត់បង់ទើបរករឿង និងដេញដោល។ ប្រសិនជាថ្ងៃណាមួយអ្នកធុញទ្រាន់នឹងខ្ញុំ ហើយចង់ចាកចេញទៅ ខ្ញុំក៏ព្រមដែរ ព្រោះកន្លងមកខ្ញុំធ្វើឲ្យអ្នកហត់ច្រើនពេកហើយ។ អាចថាមេឃមិនបានបង្កើតយើងមកជាគូនឹងគ្នារហូតទៅ តែយ៉ាងហោចណាស់ពេលនោះយើងក៏ធ្លាប់ស្រឡាញ់គ្នា។ ស្នេហាមិនមែនជាការមិនទាមទារឬសំណូមពរទេ បើទាមទារហួសហេតុពេកក៏ធ្វើបានតែត្រឹមតួនាទី តែចិត្តវាលែងនៅទីហ្នឹងហើយ។ អត្ថបទដោយ: ខ្លឹមសារ-KlemSa
Show all...
Photo unavailableShow in Telegram
មានពស់មួយក្បាលត្រូវឡានកិនធ្វើឱ្យរងរបួសធ្ងន់។ បុរសម្នាក់បានរើសពស់នោះយកមកចិញ្ចឹមដោយព្យាបាលនឹងថ្នាំល្អៗហើយបំប៉នអាហាររហូតទាល់តែពស់នោះមានសុខភាពធម្មតាពេញលេញឡើងវិញ។ ប៉ុន្តែក្រោយមកពស់នោះបានចឹកបុរសដែលជួយខ្លួនដោយធ្វើឱ្យពិសរបស់ខ្លួនបានជ្រាបចូលរាងកាយរបស់បុរសនោះ។ បុរសអភព្វបានសួរពស់នោះថា «ខ្ញុំបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឯង ហេតុអ្វីបានជាឯងសងគុណដោយធ្វើទង្វើបែបនេះដាក់ខ្ញុំ?»។ ពស់នោះបានឆ្លើយថា «អ្នកបានដឹងរួចហើយនៅពេលដែលអ្នកបានរើសខ្ញុំមក ថាខ្ញុំជាពស់។ ដូច្នេះអ្នកមិនអាចបន្ទោសខ្ញុំបានទេ!»។ គំនិតអប់រំ៖ ចូរអ្នកចងចាំថា អ្នកមិនអាចផ្លាស់ប្តូរសារជាតិដើមរបស់បុគ្គលណាម្នាក់បាននោះទេ! គេអាចផ្លាស់ប្តូរឱ្យអ្នកឃើញតែមួយរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលគេកំពុងស្រលាញ់អ្នក ចង់បានអ្វីមួយពីអ្នកឬមួយធ្វើឱ្យអ្នកទុកចិត្តនិងជឿជាក់លើគេ។ បន្ទាប់ពីនោះមកសារធាតុពិតនឹងផុសចេញពីចិត្តគំនិតនិងខួរក្បាលរបស់គេដែលធ្វើឱ្យអ្នកឃើញយ៉ាងច្បាស់។ ដូច្នេះ មុននឹងអ្នកយកនរណាម្នាក់មកនៅក្បែរខ្លួនអ្នក ចូរអ្នកពិនិត្យពូជពង្សផៅសន្តានរបស់គេថាជាមនុស្សប្រភេទណា ដើម្បីកុំឱ្យមានទុក្ខទោសដល់ខ្លួននៅពេលក្រោយ។ បើមិនបានស៊ីសាច់ទេ កុំយកឆ្អឹងមកព្យួរក! #mondol
Show all...
ឆ្នាំ ជាប់មានប្រើក្នុង ប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី ១០ នៃពុទ្ធសករាជ ( ព.ស ៩២១) រហូតមក ដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម.ស ។មហាសករាជប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌាជាដំបូងក្នុងព.ស. ៦២១ ឆ្នាំ .. អំពីជនពួកមួយ ដូចមានរៀបរាប់ខាងលើនេះ មិនមែនកើតឡើងជាដំបូងនៅ ប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើងក្នុងព.ស ៦២១នោះទេ ។ ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគទី ២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រង រាជ្យសម្បត្តិក្នុងព.ស. ៦២១ ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌាបង្កើតឲ្យបើ មហាសករាជ ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តិឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះមកដល់ព.ស. ៦២៣ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងមហា សករាជដរាបមក (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហា សករាជ តាមប្រទេសឥណ្ឌា ហើយគេនិយមថា ព្រះកេតុមាលាផ្តើមបង្កើតមហាសករាជ នៅប្រទេសខ្មែរ) ។ .ចុល្លសករាជ ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា “សករាជតូច” ៗ នេះចាប់ផ្តើមតាំងឡើងនៅថ្ងៃច័ន្ទ ១២ កើត ខែចែត្រ ឆ្នាំកុរឯក ស័ក ព.ស ១១៨១ ។ ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ១០៨១ ប្រាប់ថា ក្នុងរាជពង្សាវតារខ្មែរថា សម្តេចអរិដ្ឋពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ ១ ក្នុងកាលព.ស ៦២១ ។ ព្រះបាទសម្ដេចសិន្ធពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំង ចុល្លសករាជ ១ ក្នុងកាលព.ស ១១៨១ ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។ ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែទី ២ ប្រាប់ថា កាលព.ស ១១៨៣, ម.ស ៥៦១ ឆ្នាំកុរឯកស័ក ត្រូវនឹងគ.ស. ៦៣៩ ព្រះបាទសម្តេចបទុមសុរិយាវង្ស ស្តេច តាំងឲ្យមានចុល្លសករាជឡើងរាប់ ១ រៀងមក ។ក្នុងច្បាប់ព្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូ ឈឹម ក្រសេម បានរួបរួមឡើងជាថ្មីថា ក្សត្រិយ៍មនព្រះនាមសង្ឃរាជជាក្សត្រទី ១៩ ក្នុងវង្សសមុទ្រឫទ្ធិ ទ្រង់តាំងចុល្លសករាជឡើង ។ សេចក្ដីវិនិច្ឆ័យ ចុល្លសករាជនេះ បានដេញដោលរកទៅយល់ឃើញថា មាន ២ គឺយល់ថា ក្សត្រមន បានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹង ផ្លូវ យល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ។ ប៉ុន្តែត្រូវយល់ថា មានតែព្រះបាទជ័យវរ្ម័នទី១ ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុងព.ស ១១៨១ នេះឃើញគួរជាង ព្រោះក្សត្រអង្គ នេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក (ដែលថាយ៉ាងនេះ ដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ក្រសេម រួបរួមជាន់ក្រោយ) ។ ការប្រើសករាជ ក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺពុទ្ធសករាជ គ្រឹស្ត សករាជ មហាសករាជ ចុល្លសករាជ ។ ឯពុទ្ធសករាជ និងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុង ប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាដែលជាអ្នកកាន់លទ្ធិសាសនាដូចគ្នានឹងខ្មែរ ផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ និងមហាសករាជខ្លះ តាមអារ្យធម៌តាំង ពីសម័យនោះមក ។ តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទាល់គ្នាក្នុងសម័យនគរធំ ជនជាតិ ខ្មែរពុំទាន់បានប្រើពុទ្ធសករាជទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ ចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជជាផ្លូវការ រួមជាមួយពុទ្ធសករាជ និងមហា សករាជ រឿងនេះដឹងបានដោយសារមានសិលាចារឹកជាភស្តុតាង ។ចំណែកគ្រឹស្តសករាជ ចាប់ផ្តើមប្រើក្នុងប្រទេសខ្មែរ តាំងពីរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គ ឌួង) គឺតាំងពី ... ស ២៣៩១ គ.ស. ១៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែសនិងប្រទសកម្ពុជាមានការទាក់ទងគ្ន ក្នុងសម័យនោះមក ។ #ដកស្រង់ចេញពីសៀវភៅ សាសនប្រទីប #រត្តិន្ទិវ កថា:
Show all...
#ដើមកំណើតសករាជ មនុស្សក្នុងសកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើ ទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកឲ្យបង្គាប់ឲ្យធ្វើ ឯកិច្ច ការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចម្រើនកើតឡើងបាន ដោយសារតែមាន ពេល ម៉ោង ថ្ងៃ ខែ ឆ្នាំ ជាគ្រឿងសម្គាល់ ដូចមានពេលព្រឹក ថ្ងៃ ល្ងាច យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅរកគ្នាក៏ត្រូវចុះថ្ងៃ ខែ ឆ្នាំ ខានមិនបានដែរ ។ បើ ប្រទេសណាមិនប្រើពេលម៉ោង ថ្ងៃទេ ប្រទេសនោះនឹងធ្វើការឥតកម្រិត ឥតរបប ឥតក្របខ័ណ្ឌ នាំឲ្យការងារទាំងនោះច្របូកច្របល់ រសេមរសាម មិនល្អសោះឡើយ ។ ហេតុដូច្នេះហើយបានជាអ្នកប្រាជ្ញជំនាន់ដើមលោកកំណាត់ឲ្យប្រើពេលវេលា ដែលហៅ ថា “សករាជ” ជាគ្រឿងចំណាំ ។ ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤យ៉ាងគឺ ១. ពុទ្ធសករាជ ២. គ្រឹស្តសករាជ ៣. មហាសករាជ ៤.ចុល្លសករាជ ។ ឯសករាជទាំង ៤យ៉ាងនេះ គេមានរបៀបរៀបរៀងយ៉ាងនេះ គេរៀបរៀងតាមលំដាប់កើតមុនក្រោយ ដូចតទៅនេះ គឺ៖ ១. ពុទ្ធសករាជ កើតមុនសករាជទាំង ៣ ២. គ្រឹស្តសករាជ កើតក្រោយ ពុទ្ធសករាជ ៥៤៣ឆ្នាំ ៣. មហាសករាជ កើតក្រោយពុទ្ធសករាជ ៦២១ ឆ្នាំ ៤. ចុល្លសករាជ កើតក្រោយពុទ្ធសករាជ ១១៨១ ឆ្នាំ អធិប្បាយសករាជទាំង ៤ តាមលំដាប់គ្នា .ពុទ្ធសករាជ : ក្នុងវចនានុក្រមខ្មែរ ភាគ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេ កំណត់រាប់ចំនួនថ្ងៃខែឆ្នាំតាំងពីក្រោយថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វានទៅបាន១ថ្ងៃ រៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃ អង្គារ៍ ១៥ កើត ខែពិសាខ ឆ្នាំ ម្សាញ់, រាប់ពីត្រឹមថ្ងៃ ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជនសម្រាប់ ប្រើខាងទេសនា ដែលគេហៅថា“បកសករាជ ។ របៀបនេះ រាប់យកចំណែកខាងរនោចមួយមុនមកប៉ះរួមនិងខ្នើតខែបន្ទាប់នោះជា ១ខែ, គឺត្រូវរាប់ថ្ងៃ ១រោច ខែពិសាខ មកដល់ថ្ងៃ១៥កើត ខែជេស្ឋ ជា១ខែ ។ល។ ពីថ្ងៃ ១រោច ខែចែត្រ មកដល់ថ្ងៃ ១៥កើត - ខែពិសាខ ជា ១ខែ (ពេញជាមួយឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំបើរាប់ពីលើមកដល់ត្រឹម ណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់ពេញថាជាសករាជដែលកន្លងទៅ ហើយទេ, ដូចជាកាលពីថ្ងៃ ១៥ រោច ខែស្រាពណ៍ ឆ្នាំ មមី បន្ទាប់ឆ្នាំបរិនិព្វាន ត្រូវរាប់ ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាប៉ុណ្ណោះ តែបើប្រើខាងសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ ទាំងពួង ឬនិយាយស្តីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំ មមី ដែលចូលក្នុងឆ្នាំគម្រប់ ២នោះឯង ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើបើ អក្សរសង្ខេបត្រូវសរសេរថា ព.ស ២ ។ពុទ្ធសករាជនេះ ចាប់ផ្តើមកើតឡើងជាដំបូងនៅប្រទេសឥណ្ឌា ដោយពួកពុទ្ធ បរិសទ្យមានព្រះសង្ឃជាដើមក្នុងប្រទេសនោះ កំណត់ឲ្យប្រើឡើង ចាប់តាំងពីក្រោយថ្ងៃ ដែលព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វានបាន ១ ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់នោះមក ឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃព្រះពុទ្ធទ្រង់ចូល បរិនិព្វានជាគោលចារឹក ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធ សាសនា ដូចប្រទេសខ្មែរជាដើម ក៏និយមប្រើតៗគ្នាមករហូតដល់សព្វថ្ងៃនេះ ។ ឯប្រទេសឥណ្ឌា កាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយ គ និយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ ជាច្រើនពាន់ឆ្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌា ក៏ចាប់ប្រើពុទ្ធសករាជជាប់ឡើង … ។ ក្នុង សម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ តែគេប្រើសករាជអ្វី យើងមិនចាំបាច់និយាយឡើយ ព្រោះជារឿងរបស់ប្រទេសគ ។ .គ្រឹស្តសករាជ ក្នុងវចនានុក្រម ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រឹស្តសករាជ នេះ គេបង្កើតឡើងតាមនាម និងពង្សាវតារនៃសាស្តាម្នាក់ឈ្មោះ ហ្ស៊ូហ្ស៊ុយ គ្រឹស្ត ជា អ្នកបង្កើតលទ្ធិ ឬសាសនាមួយហៅថា សាសនាគ្រឹស្ត ក្នុងកាលសតវត្សរ៍ទី៦ នៃពុទ្ធ សករាជ (ព.ស ៥៤៣) ។ ពិតមែនតែព្រះហ្សេហ្ស៊ុយ គ្រឹស្ត ទទួលមរណភាពក្នុង ព.ស ៥៧៦ ក្នុងអាយុ ៣៣ឆ្នាំ តែគេបានគិតសករាជនេះតាំង ពីថ្ងៃដែលសាស្តានេះកើត គឺ ក្នុង ព.ស ៥៤៣ ហៅថាគ្រឹស្តសករាជ សរសេរជាអក្សរសង្ខេបថា គ.ស គឺសករាជ ដែលគេនិយមប្រើនៅប្រទេសអឺរ៉ុប និងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃ នេះ ។ .មហាសករាជ ក្នុងវចនានុក្រមខ្មែរ ភាគទី១ ទំព័រ ៧២២ និងភាគទី ២ ទំព័រ ១០៨១ ប្រាប់ថា “ស័ក ប្រែថាកាល សម័យ យុគ... រាជ ប្រែថា “ស្ដេច” ។ ការរាប់ថ្ងៃ ខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមាន បុគ្គលអស្ចារ្យណាមួយ ដែលជនានុជនគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់ ត្រូវប្រើក្នុង សំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា "សករាជ" ។ នេះកើត ឡើងអំពីជនមួយពួកហៅថា តាត់ៈ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា ក្នុងកាល ព.ស ៦២១ឆ្នាំ ។ កាលជនពួកនេះមានជ័យជម្នះក្នុងការលុកលុយចូលមក វាតអំណាចក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះ នាមថា សកៈ ឬសាលិវហនៈ ហើយក៏ចាប់ផ្តើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀប ការរាប់ឆ្នាំនោះថា “ស័ក ឬសករាជ” ដែលចំណេរតមកហៅថា “មហាសករាជ- ប្រែថា សករាជធំ ។ សករាជធំនេះកើតឡើងមុនចុល្លសករាជ ៥៦០
Show all...
#មេរៀនជីវិតទាំង១០ 1. ស្មោះត្រង់នឹងខ្លួនឯង កុំស្តាប់សម្តីអ្នកដទៃរហូតភ្លេចតម្លៃខ្លួនឯង 2. ដេញតាមមហិច្ឆតារបស់ខ្លួន 3. គោរពអ្នកដទៃ 4. គិតវិជ្ជមាន រក្សាទម្លាប់ និងសកម្មភាពវិជ្ជមានទោះបីជាអ្នកស្ថិតនៅពេលលំបាកក៏ដោយ 5. រៀនដឹងគុណ ផ្តោតលេីរឿងល្អៗ និងរៀនអរគុណគ្រប់យ៉ាងដែលចូលមកក្នុងជីវិតរបស់អ្នក 6. ថែរក្សាសុខភាព ឱ្យតម្លៃទៅលេីសុខភាពផ្លូវកាយ និងផ្លូវចិត្ត 7. រៀនពីកំហុស ត្រូវចាំថា កំហុសគឺជាមេរៀន យកវាមកកែលំអរ និងអភិវឌ្ឍសមត្ថភាពអ្នកបន្ថែម 8. រៀបចំគោលដៅ មានផែនការច្បាស់លាស់ និងអាចកំណត់បាន បន្តធ្វេីវាឆ្ពោះទៅមុខរហូត 9. ស្វែងរកចំណេះ បន្តរៀនសូត្រ និងពង្រីកចំណេះដឹងជានិច្ច 10. រៀនឱ្យទាន ឬចែករំលែក __
Show all...
Photo unavailableShow in Telegram
#ពិតដូចក្លែងក្លាយ_ក្លែងក្លាយមិនដូចពិតcopy យើងកុំចំណាយពេលជាមួយមនុស្សមិនឱ្យតម្លៃយើងច្រើនពេក ព្រោះថ្ងៃណាមួយយើងនឹងស្ដាយក្រោយ...នៅពេលដែលយើងអស់តម្លៃសូម្បីឈ្មោះក៏គេមិនចង់ឮដែរ...។ កុំរំពឹកទុក និងជឿជាក់លើអ្នកដទៃពេក ព្រោះនៅថ្ងៃណាមួយអ្នកនឹង....🖤🖤 ____ #beautifulfeel picture #pinterest
Show all...
ចេះមែន តែលង់ក្នុងលោភៈ មនុស្សយើង ចេះដឹងមែនពិត តែមិនងាយគេចផុតពីលោភៈ ទោសៈ មោហៈ យសស័ក្ដិទេ។ ជាទូទៅ មនុស្សធម្មតាយល់ថា “រៀនដើម្បីឱ្យបានចេះដឹង យកចំណេះចិញ្ចឹមជីវិតឱ្យរស់នៅសុខស្រួលខាងផ្លូវកាយ” តែអ្នកខ្លះរៀនឱ្យចេះ ដើម្បីយកចំណេះដុតកម្ទេចលោភៈ ទោសៈ មោហៈ ក្នុងខ្លួនចេញឱ្យអស់។ មែនទែនទៅ គោលបំណងនៃជីវិតជាមនុស្សនេះ គឺដើម្បីដុសខាត់ព្រលឹងឱ្យបរិសុទ្ធ។ ការដុសខាត់ព្រលឹងឱ្យបរិសុទ្ធទៅបាន លុះត្រាណាតែមានជំនួយពីរូបរាងកាយ។ កាយនេះត្រូវការតែអាហារដែលញុំាទៅធ្វើឱ្យមនុស្សមានសុខភាពល្អប៉ុណ្ណោះ។ ប៉ុន្តែ លោភៈ ទោសៈ មោហៈ វាតែងធ្វើឱ្យមនុស្សត្រូវការអ្វីដែលលើសពីសេចក្តីត្រូវការពិត។ សេចក្តីបរិសុទ្ធនឹងផុសឡើង បើមនុស្សធ្វើល្អតាំងតែពីតូចក្រូចឆ្មារ រហូតដល់ពេញមួយជីវិត។ គួរឱ្យស្តាយដែលមនុស្សខ្លះ ប្រព្រឹត្តសេចក្តីអាក្រក់យ៉ាងឆ្អែតឆ្អន់ ទើបដល់ចាស់នឹកឃើញពីរឿងបុណ្យ ធ្វើសេចក្តីល្អមុនស្លាប់ ដោយយល់ថាការសម្រុកធ្វើសេចក្តីល្អចុងក្រោយ ក្រែងល៎បានស្រែបុណ្យធំ។ ពេលខ្លះលុយ មិនអាចទិញបុណ្យបានឡើយ តែចេតនាល្អក្នុងចិត្តទេ ដែលទទួលបានបុណ្យច្រើន។ តើមាននរណាធ្លាប់ឮរឿងមួយដែលនិយាយពីមនុស្សម្នាក់ធ្វើបុណ្យដាក់លុយ ៥០០រៀលរបស់ខ្លួនទាំងអស់ ហើយទទួលបានបុណ្យច្រើន។ រីម្នាក់ទៀត ធ្វើបុណ្យដាក់លុយ ៥០០ដុល្លារ តែមិនទទួលបានបុណ្យច្រើនសោះ។ ---------------------------------------------- អត្ថបទដកស្រង់ចេញពីសៀវភៅ ប្រតិទិនទស្សនៈ២២២ថ្ងៃ
Show all...
-កណ្តុរស៊ីអង្ករមនុស្ស មនុស្សថាវាជាចោរ! -មនុស្សយកទឹកឃ្មុំរបស់សត្វឃ្មុំ តែនិយាយថាខ្លួនឯងជាមនុស្សឧស្សាហ៍! -ពស់មិនដឹងថាខ្លួនឯងមានពិស មនុស្សក៏មិនដឹងថាខ្លួនមានកំហុស! -របស់ណាដែលមានប្រយោជន៍សម្រាប់យើង យើងហៅវាថាជារឿងល្អ, របស់ណាគ្មានប្រយោជន៍សម្រាប់យើង យើងហៅវាថាជារឿងឥតបានការ! -ពេលដើរលើផ្លូវថ្នល់ យើងមិនចូលចិត្តអ្នកបើកឡាន, ពេលបើកឡាន យើងមិនចូលចិត្តអ្នកដើរលើផ្លូវ! -ពេលធ្វើការអោយគេ មានអារម្មណ៍ថា ថៅកែប្រើអំណាចមកលើអ្នក, ពេលក្លាយជាថៅកែ អ្នកមានអារម្មណ៍ថាបុគ្គលិកមិនទទួលខុសត្រូវ ធ្វើការមិនមានប្រសិទ្ធភាព! -ពេលអ្នកជាអតិថិជន អ្នកគិតថាអ្នកលក់ផ្តាច់ការ, ពេលអ្នកជាអ្នកលក់ អ្នកមានអារម្មណ៍ថា អតិថិជនសូញសាញច្រើន! តាមពិតទៅ “យើងទាំងអស់គ្នាមិនខុសទេ” រឿងដែលខុសគឺ ពួកយើងឈរនៅចំណុចខុសគ្នា! ដូច្នេះត្រូវនិងខុស គ្មានអ្វីជាគោលអោយច្បាស់លាស់ទេ គិតខុសគ្នា ការមើលឃើញបញ្ហាក៏ខុសគ្នា ការសម្រេចចិត្តក៏ខុសគ្នា! គ្រប់យ៉ាងក្នុងលោកនេះ គ្មានពាក្យថាឥតខ្ចោះនោះទេ។ វាអាស្រ័យលើការគិត និងការធ្វើរៀងៗខ្លួនតែប៉ុណ្ណោះ។ ប្រភព៖ ឯកឧត្តម នង ពិសិដ្ឋ
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.