en
Feedback
ឃ្លាំងផ្ទុកឯកសារ និងលិខិតរដ្ឋបាលផ្សេងៗ

ឃ្លាំងផ្ទុកឯកសារ និងលិខិតរដ្ឋបាលផ្សេងៗ

Open in Telegram

ខ្ញុំក៏សុំខន្តីអភ័យទោសទុកជាមុន រាល់ការចែករំលែក ឯកសារផ្សេងៗ ប្រសិនបើជា ឯកសារទាំងនោះជាកម្មសិទ្ធបញ្ញា របស់ស្ថាប័ន ឬបុគ្គល ណាមួយពុកម៉ែ បងប្អូន ក៏ដូចជា លោកគ្រូ អ្នកគ្រូ អាចខំមិន ឬឆាតមកខ្ញុំផ្ទាល់។

Show more
5 886
Subscribers
+1024 hours
+67 days
+1630 days
Posts Archive
🙏ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្
🙏ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានជូនដល់សិក្ខាកាមជំនាន់ទី១៣ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ឆ្នាំ2024_ព្រះរាជក្រឹត្យតែងតាំងស៊ប់_ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម.pdf9.70 MB

បច្ចេកទេស​ក្នុង​ការ​បង្រៀន.pdf8.62 MB

ការៀបចំ​រឿងក្តី​រដ្ឋ​បាល.docx7.86 KB

+9
20-ពាក្យបណ្តឹងឧទ្ធរណ៏.docx0.21 KB

+8
10_ពាក្យសុំមោឃៈភាពនីតិវិធី.docx0.22 KB

+7
01_សាលាកប័ត្រទំនាក់ទំនងព័ត៌មានកូនក្តី.docx0.37 KB

+7
ពាក្យស្នើសុំចុះបញ្ជីការិយាល័យមេធាវីថ្មី.docx0.38 KB

+9
52_សេចក្តីសន្និដ្ឋានរបស់មេធាវី.docx0.21 KB

+5
40_ពាក្យបណ្តឹងឧទ្ធរណ៍នឹងដីកាសម្រេចបដិសេធ_.docx0.21 KB

+8
30_ពាក្យស្នើសុំឲ្យបំពេញកិច្ចស៊ើបសួរ.docx0.21 KB

+5
ពាក្យសុំផ្លាស់ប្តូរ_ឆ្លងខេត្ត_សហព័ទ្ធការិយាល័យក្រោមឱវាទមន្ទីរ_1.pdf1.60 KB

+6
៤_គំរូសម្រាប់ក្រុងស្រុកខណ្ឌនិងឃុំសង្កាត់.pdf1.76 MB

សៀវភៅកុំព្យូទ័រ_កែសម្រួល_ឆ្នាំ២០២០3.pdf26.54 MB

ប្រភព BBU បដិវត្តន៍នៃការរចនារបស់ Canva Pro ជាមួយមុខងារ Canva AI ដើមឡើយ Canva ត្រូវបានគេស្គាល់ថាជាវេទិការរចនាដែលងាយស្រួលប្រើ ជ
ប្រភព BBU បដិវត្តន៍នៃការរចនារបស់ Canva Pro ជាមួយមុខងារ Canva AI ដើមឡើយ Canva ត្រូវបានគេស្គាល់ថាជាវេទិការរចនាដែលងាយស្រួលប្រើ ជាមួយនឹងគំរូ (Templates) រាប់ពាន់ និងធនធានសម្បូរបែបដែលជួយឲ្យអ្នកប្រើប្រាស់អាចបង្កើតស្នាដៃរចនាប្រកបដោយវិជ្ជាជីវៈបានយ៉ាងរហ័ស។ ប៉ុន្តែជាមួយនឹងការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) Canva បានបោះជំហានទៅមុខមួយកម្រិតទៀតដោយបញ្ចូលមុខងារ AI ទៅក្នុងប្រព័ន្ធរបស់ខ្លួន។ ការបន្ថែមមុខងារ Canva AI ទាំងនេះមិនត្រឹមតែជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ថែមទាំងផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់បង្កើតស្នាដៃប្លែកៗដែលពីមុនត្រូវការជំនាញកម្រិតខ្ពស់ និងបទពិសោធន៍យូរឆ្នាំទៀតផង។ វាប្រៀបដូចជាមានជំនួយការរចនាផ្ទាល់ខ្លួនមួយនៅក្នុងដៃ ដែលត្រៀមខ្លួនជាស្រេចដើម្បីជួយបំពេញតាមតម្រូវការរបស់យើងបានគ្រប់ពេលវេលា។ ក្នុងចំណោមមុខងារលេចធ្លោរបស់ Canva AI រួមមាន Text to Image ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតរូបភាពពីការពណ៌នាដោយពាក្យពេចន៍។ ស្រមៃមើលថាអ្នកត្រូវការរូបភាពជាក់លាក់មួយ ប៉ុន្តែពិបាករក ឬមិនមានពេលគូរ អ្នកគ្រាន់តែវាយបញ្ចូលពាក្យមួយចំនួន រូបភាពដែលអ្នកចង់បាននឹងលេចឡើងភ្លាមៗ។ នេះជាការបង្កើនល្បឿនការងារយ៉ាងសម្បើមសម្រាប់អ្នកដែលត្រូវការរូបភាពប្លែកៗ និងផ្តោតលើគំនិតសុទ្ធសាធ។ ក្រៅពីនេះ ក៏មានមុខងារ Magic Edit ដែលអាចកែប្រែផ្នែកណាមួយនៃរូបភាពបានយ៉ាងរហ័ស និង Magic Write ដែលជួយបង្កើតអត្ថបទសម្រាប់ចំណងជើង ការពិពណ៌នា ឬសូម្បីតែប្លុកខ្លីៗដោយស្វ័យប្រវត្តិ។ មុខងារទាំងនេះបានធ្វើឲ្យការងាររចនាកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយការងារដដែលៗ និងបើកទូលាយសម្រាប់អ្នកដែលមិនមែនជាអ្នកជំនាញរចនាឲ្យអាចបង្កើតខ្លឹមសារប្រកបដោយគុណភាពខ្ពស់។ សម្រាប់និស្សិត និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យបៀលប្រាយ ការប្រើប្រាស់ Canva Pro ជាមួយ Canva AI អាចជួយសម្រួលការរៀបចំឯកសារសិក្សា បទបង្ហាញ (Presentations) សម្ភារៈផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗ ឬសូម្បីតែបង្កើតក្រាហ្វិកសម្រាប់គម្រោងស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត និងភាពទាក់ទាញ។ អាជីវកម្មខ្នាតតូចក៏អាចបង្កើតខ្លឹមសារទីផ្សារប្រកបដោយវិជ្ជាជីវៈដូចជា Poster, Flyer ឬ ខ្លឹមសារសម្រាប់បណ្តាញសង្គមដោយមិនចាំបាច់ជួលអ្នករចនាថ្លៃៗឡើយ។ វាជួយឲ្យយើងផ្តោតសំខាន់លើគំនិតច្នៃប្រឌិត និងសារដែលចង់បង្ហាញ ជាជាងការចំណាយពេលច្រើនលើការរចនាបច្ចេកទេស។ Canva AI កំពុងក្លាយជាដៃគូដ៏មានអានុភាពដែលជួយបង្កើនផលិតភាព និងគុណភាពការងាររចនារបស់យើង។

ការយល់ច្រឡំរបស់មនុស្សស្ទើរតែ 90% នៅពេលមានបាតុភូតផ្គររន្ទះពួកគេតែងតែបិទ Airplane mode លើទូរស័ព្ទដៃ ការគិតបែបនេះគឺខុសទាំងស្រុងហ
+1
ការយល់ច្រឡំរបស់មនុស្សស្ទើរតែ 90% នៅពេលមានបាតុភូតផ្គររន្ទះពួកគេតែងតែបិទ Airplane mode លើទូរស័ព្ទដៃ ការគិតបែបនេះគឺខុសទាំងស្រុងហើយមិនអាចជួយការពារអ្នកពីបាតុភូតរន្ទះនោះទេ។ ការបិទ Airplane mode ក្នុងទូរស័ព្ទដៃមិនអាចការពារអ្នកពីរន្ទះបានទេ។ Airplane mode គ្រាន់តែជាការបិទមុខងារបញ្ជូនសញ្ញាឥតខ្សែរបស់ទូរស័ព្ទប៉ុណ្ណោះ ដូចជា Wi-Fi, Bluetooth, និង cellular data។ វាមិនមានទំនាក់ទំនងអ្វីជាមួយចរន្តអគ្គិសនីដ៏ខ្លាំងដែលបង្កើតឡើងដោយរន្ទះនោះឡើយ។ រន្ទះអាចបាញ់ចំអ្វីៗដែលនៅទីវាល ឬជាវត្ថុខ្ពស់ៗ។ គ្រោះថ្នាក់នៃរន្ទះបាញ់មិនអាស្រ័យលើថាតើទូរស័ព្ទរបស់អ្នកបើក ឬបិទ ឬស្ថិតក្នុង Airplane mode នោះទេ អ្វីដែលសំខាន់បំផុតក្នុងពេលមានព្យុះផ្គររន្ទះគឺត្រូវស្វែងរកទីកន្លែងមានសុវត្ថិភាព ហើយជៀសវាងកន្លែងវាល ទីខ្ពស់ និងវត្ថុដែលគ្រោះថ្នាក់ជាពិសេសលោហៈ និងទឹក។ រន្ទះគឺជាការបញ្ចេញចរន្តអគ្គិសនីដ៏ខ្លាំងក្លាពីពពកទៅដី ឬពីពពកមួយទៅពពកមួយទៀត ថាមពលនៃរន្ទះគឺធំធេងណាស់ រាប់លានវ៉ុល និងរាប់ម៉ឺនអំពែរ។ អង្គធាតុចម្លងដែលទាក់ទាញរន្ទះនោះគឺ ខ្យល់ដែលផ្ទុកទៅដោយអុីយ៉ុង (បន្ទុក - ឬ +) វត្ថុលោហធាតុ ទឹក ឬសូម្បីតែរាងកាយមនុស្ស។ សញ្ញាបញ្ជូន និងទទួលឥតខ្សែ (Wireless signals) ក្នុងទូរស័ព្ទពិតជាខ្សោយណាស់ដែលវាមិនទាក់ទាញរន្ទះឡើយ។ បកស្រាយដោយ : Api Sak

សៀវភៅសិស្សអក្ខរកម្មឌីជីថលសម្រាប់មធ្យមសិក្សាកម្រិតខ្ពស់.pdf13.22 MB