UICC មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស
Open in Telegram
មជ្ឈមណ្ឌលផ្សារភ្ជាប់រវាងសាកលវិទ្យាល័យ និងសហគ្រាស Follow UICC នៅលើ Facebook 👉 https://www.facebook.com/UniversityIndustryCooperationCenter
Show more782
Subscribers
No data24 hours
+157 days
+2530 days
Posts Archive
កម្រងរូបភាព និងសកម្មភាពក្នុងកម្មវិធីសិក្ខាសាលាស្ដីពី “Youth, Green Entrepreneurship and Technology” នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំបន្ទប់លេខ ៧០៤, អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំបន្ទប់លេខ ៧០៤, អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP និងមជ្ឈមណ្ឌល UICC បានរៀបចំ សិក្ខាសាលាស្ដីពី “Youth, Green Entrepreneurship and Technology” ក្រោមអធិបតីភាព លោកសាកលវិទ្យាធិការរង កៀន តាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយស។
#UICC
#workshop
#hightekfinancial
សេចក្តីជូនដំណឹង
ក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP ដែលចូលរួមសម្របសម្រួលដោយមជ្ឈមណ្ឌល UICC នឹងរៀបចំសិក្ខាសាលាស្តីពី "Youth, Green Entrepreneurship and Technology" ដោយមានការចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយស។
សិក្ខាសាលានឹងផ្តល់ការណែនាំពីចំណេះដឹងផ្នែកសហគ្រិនភាព បច្ចេកវិទ្យា និងបណ្ដុះគំនិតធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតទៅដល់សិក្ខាកាម
-កាលបរិច្ឆេទ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣
-ពេលវេលា៖ ចាប់ពីម៉ោង ១០:០០ នាទីព្រឹក ដល់ម៉ោង១២:៣០ នាទីរសៀល
-ទីតាំង៖ នៅបន្ទប់លេខ ៧០៤ អគារ STEM
👉សូមចុះឈ្មោះតាមរយៈតំណរភ្ជាប់ខាងក្រោម
https://forms.gl/EbELAxiRoJpCH7787l
👉សូមចូលក្នុងក្រុមតេលេក្រាមតាមរយៈតំណរភ្ជាប់ខាងក្រោម
https://t.me/+ialRBtbH2to3ZThl
បញ្ជាក់៖ សិក្ខាសាលានឹងមានការចាប់រង្វាន់សម្រាប់អ្នកចូលរួម
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំវិទ្យាស្ថានភាសាបរទេស, IFL (អាគារG)
ក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP និងមជ្ឈមណ្ឌល UICC បានរៀបចំ សិក្ខាសាលាតម្រង់ទិសនិស្សិតដើម្បីអភិវឌ្ឍខ្លួនចូលទៅក្នុងអាជីពការងារ ក្រោមអធិបតីភាពភាព របស់លោកសាកលវិទ្យាធិការរង កៀន តាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីតំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជា។
សិក្ខាសាលា បានបញ្ចូលលក្ខណៈពិសេស ដោយមានការចាប់រង្វាន់លើកទឹកចិត្តសម្រាប់អ្នកចូលរួម
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំវិទ្យាស្ថានភាសាបរទេស, IFL (អាគារG)
ក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP និងមជ្ឈមណ្ឌល UICC បានរៀបចំ សិក្ខាសាលាតម្រង់ទិសនិស្សិតដើម្បីអភិវឌ្ឍខ្លួនចូលទៅក្នុងអាជីពការងារ ក្រោមអធិបតីភាពភាព របស់លោកសាកលវិទ្យាធិការរង កៀន តាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីតំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជា។
សេចក្តីជូនដំណឹង
ក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP ដែលចូលរួមសម្របសម្រួលដោយមជ្ឈមណ្ឌល UICC នឹងរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី "ចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ" ដោយមានការចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីតំណាងក្រុមហ៊ុន។
👉ចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ https://forms.gle/ugGRKeUDXJEtJmCK8
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣
⏰ ម៉ោង៖ ០៩:០០-១១:០០ នាទីព្រឹក
📍 ទីកន្លែង៖ បន្ទប់ ៧០៤ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#UICC
#Rithipul
#Workshop
សេចក្តីជូនដំណឹង
ក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP ដែលចូលរួមសម្របសម្រួលដោយមជ្ឈមណ្ឌល UICC នឹងរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី "របៀបស្វែងរកការងារធ្វើ" ដោយមានការចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីតំណាងក្រុមហ៊ុន។
សិក្ខាលានឹងផ្តល់ការណែនាំពីរបៀបសរសេរ CV, Cover Letter, ការសម្ភាសន៍ការងារ, ឥរិយាបទធ្វើការល្អ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
-កាលបរិច្ឆេទ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣
-ពេលវេលា៖ ចាប់ពីម៉ោង ១:៣០ នាទីរសៀលតទៅ
-ទីតាំង៖ នៅសាលប្រជុំវិទ្យាស្ថានភាសាបរទេស, IFL (អាគារG) និងមានការចាប់រង្វាន់ផងដែរ។
👉សូមចុះឈ្មោះតាមរយៈតំណរភ្ជាប់ខាងក្រោម https://docs.google.com/forms/d/1b7eskpL_aR2qYeg_yEmNJ0BSjBXR2V0KFzYcOkrARMg/edit
បញ្ជាក់៖ សិក្ខាសាលានឹងមានការចាប់រង្វាន់សម្រាប់អ្នកចូលរួម
មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិត្តិយសជូនដំណឹងដល់និស្សិត ដែលមានចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាល ផ្នែកអាហារ និងភេសជ្ជៈ ជ្រាបថា៖
កម្មវិធីនឹងចាប់ផ្តើមជ្រើសរើសនិស្សិតចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ÷
🗓 កាលបរិច្ឆេទចាប់ផ្តើម៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ (ថ្ងៃសៅរ៍កន្លះថ្ងៃ អាស្រ័យលើពេលវេលាទំនេរជាក់ស្តែង)
⏰ ម៉ោង៖ ០៨:០០ នាទីព្រឹក ដល់ម៉ោង០៥:០០ នាទីល្ងាច រយៈពេល ៤សប្តាហ៍ក្នុង១វគ្គ (ថ្ងៃសោរ៍ និងថ្ងៃអាទិត្យ)
📍 ទីកន្លែង៖ បន្ទប់លេខ ៧០៤ អគារ STEM
👉 ចុះឈ្មោះចូលរៀនតាមរយៈតំណរភ្ជាប់នេះ Food & Beverage Training ASEAN Standard Course
អត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាល៖
✅ អភិវឌ្ឍធនធានមនុស្សដោយផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តផ្ទាល់នៅសហគ្រាស ដើម្បីបំពេញតម្រូវការទីផ្សារជាក់ស្តែង
✅ បណ្តុះបណ្តាលដោយឥតគិតថ្លៃដោយគ្រូមានសញ្ញាបត្រកម្រិតស្តង់ដាអាស៊ាន
✅ វិញ្ញាបនបត្រទទួលស្គាល់ដោយសហគមន៍អាស៊ាន បន្ទាប់ពីបញ្ចប់វគ្គសិក្សាដោយជោគជ័យ
✅ ធានាទទួលបានឱកាសការងារជាមួយសហគ្រាសដៃគូភ្លាមៗ ក្នុងអំឡុងពេល និងបន្ទាប់ពីបញ្ចប់វគ្គសិក្សា
✅ ទទួលបានឱកាសប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញប្រកបដោយវិជ្ជាជីវ:ខ្ពស់ និងបទពិសោធន៍យូរឆ្នាំ
#UICC
#MFBEA
#FandBTrainingAseanStandardProgram
សហការរៀបចំដោយ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស (UICC) និងសមាគមប្រតិបត្តិអាហារ និងភេសជ្ជៈម៉ាឡេស៊ី (M.F.B.E.A)
បញ្ជាក់: កន្លែងមានកំណត់ត្រឹម១០០នាក់ក្នុង១វគ្គសិក្សាប៉ុណ្ណោះ
តែនៗ✨! អ្នកណាខ្លះជាហ្វេនរបស់ EDM😍? បានណាត់មិត្តភ័ក្តិហើយ ឬនៅ? នៅចាំដល់ណាទៀត!! កុំភ្លេចបបួលមិត្តភ័ក្តិជិតស្និទ្ធមកចូលរួម «វេទិកាជួបជុំសាកលវិទ្យាល័យ-សហគ្រាស និងការតាំងពិព័រណ៌ពាណិជ្ជកម្ម (Industry Forum)» ផងណា។
👉កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស (UICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណខាងក្នុង និងខាងមុខអាគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ℹ️ ព័ត៌មានទូទៅ៖
🗓 ថ្ងៃទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៣
✅ ចូលរួមដោយសេរីសម្រាប់ស្តង់តាំងពិព័រណ៍នៅខាងមុខអគារដំបូលទូក ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់
📍 ទីតាំង៖ ខាងក្នុង និងខាងមុខអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
🎟 តម្លៃសំបុត្រ៖ ៥ ដុល្លារ (សម្រាប់ ១ថ្ងៃ) ចំពោះការចូលទស្សនាការប្រគំតន្ត្រី EDM នៅក្នុងអគារដំបូលទូកចាប់ពីម៉ោង 4:30 នាទីល្ងាចតទៅ។
🎟 សំបុត្រឌីជីថលចូលរួមកម្មវិធី វេទិកាជួបជុំសាកលវិទ្យាល័យ-សហគ្រាស និងការតាំងពិព័រណ៌ពាណិជ្ជកម្ម (Industry Forum) មានដាក់លក់នៅលើកម្មវិធី LIVE. ជាផ្លូវការហើយ! មានចំនួនត្រឹមតែ១៥០០សំបុត្រប៉ុណ្ណោះ!
• ទិញសំបុត្រឥឡូវនេះ៖ https://wonderpass.asia/event/industry_forum
#វេទិកាសហគ្រាស
#IndustryForum
#UICCcallforvendors
#UICCIndustryForumRUPP
#RUPP
មជ្ឈមណ្ឌលសហប្រតិបត្តិការ សាកលវិទ្យាល័យ-សហគ្រាស (UICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ឱ្យបានជ្រាបថា មជ្ឈមណ្ឌលនឹងរៀបចំ «វេទិកាសាកលវិទ្យាល័យ សហគ្រាស និងការតាំងពិព័រណ៌ពាណិជ្ជកម្ម (Industry Forum)» រយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងអគារដំបូលទូក និងបរិវេណខាងមុខអាគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមបញ្ជាក់ថា វេទិកានេះ បង្កើតឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា៖
១. ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងនិសិ្សតជាមួយសហគ្រាស
២. ពង្រីកវិសាលភាពនៃចំណេះដឹងរបស់និស្សិតផ្នែកទីផ្សារការងារបច្ចុប្បន្ន
៣. ផ្តល់ឱកាសការងារនៅទីតាំងផ្ទាល់
៤. ក្រុមហ៊ុនដែលចូលរួមនឹងបង្កើនកេរ្តិ៍ឈ្មោះ និងទីផ្សាររបស់ខ្លួន៕
👉សម្រាប់ព័ត៌មានលំអិត សូមធ្វើការតាមដានតាមរយៈChannel Telegram https://t.me/university_industry_cc
#វេទិកាសហគ្រាស
#IndustryForum
#UICCcallforvolunteers
#UICCIndustryForumRUPP
#RUPP
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣
បន្ទប់ ៧០៤ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
វេលាម៉ោង៖ 02:00 PM- 04:15 PM
មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស បានសហការជាមួយសមាគមប្រតិបត្តិអាហារ និងភេសជ្ជៈម៉ាឡេស៊ី (M.F.B.E.A) រៀបចំកម្មវិធីសិក្ខាសាលាតម្រង់ទិសស្តីពី "ការបណ្តុះបណ្តាលផ្នែកអាហារ និងភេសជ្ជៈដល់និស្សិត RUPP” ដែលដឹកនាំដោយលោកបណ្ឌិត អោ វិទូ ក្នុងនាមលោកសាកលវិទ្យាធិការរង កៀន តាក់ និងតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងនាមអ្នកសម្របសម្រួលមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស ពិតជាមានការដឹងគុណ ចំពោះលោកសាកលវិទ្យាធិការរង កៀន តាក់ និងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់ឱកាសឱ្យ UICC បានរៀបចំកម្មវិធីការបណ្តុះបណ្តាលនេះធ្វើឡើងដោយឥតគិតថ្លៃ និងសម្រាប់ជាប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាចចូលរួមអភិវឌ្ឍធនធានមនុស្ស ដោយផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តផ្ទាល់ ក្នុងសហគ្រាស ដើម្បីបំពេញតម្រូវការទីផ្សាជាក់ស្តែង ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រ ដែលទទួលស្គាល់ដោយសហគមន៍អាស៊ាន និងឱកាសទទួលបានការប្រឹក្សាផ្ទាល់ជាមួយ អ្នកជំនាញប្រកបដោយវិជ្ជាជីវ:ខ្ពស់។
📣 សិក្ខាសាលាតម្រង់ទិសស្តីពី "ការបណ្តុះបណ្តាល ផ្នែកអាហារ និងភេសជ្ជៈដល់និស្សិត RUPP និងឱកាសទទួលបានការងារភ្លាមៗ"
សហការរៀបចំដោយ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស (UICC) និងសមាគមប្រតិបត្តិអាហារ និងភេសជ្ជៈម៉ាឡេស៊ី (M.F.B.E.A)
📣 គោលបំណងនៃសិក្ខាសាលា៖
✅ ចូលរួមអភិវឌ្ឍធនធានមនុស្ស ដោយផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តផ្ទាល់ ក្នុងសហគ្រាសដើម្បីបំពេញតម្រូវការទីផ្សាជាក់ស្តែង។
✅ ឱកាសទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងវិញ្ញាបនបត្រដែលទទួលស្គាល់ដោយសហគមន៍អាស៊ាន
✅ ផ្តល់ឱកាសការងារជាមួយសហគ្រាសដៃគូភ្លាមៗនៅតាំងផ្ទាល់ និងបន្ទាប់ពីការបណ្តុះបណ្តាល
✅ ឱកាសទទួលបានការប្រឹក្សាផ្ទាល់ជាមួយ អ្នកជំនាញប្រកបដោយវិជ្ជាជីវ:ខ្ពស់
👉ចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ OrientationWorkshop F&B
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣
⏰ ម៉ោង៖ ០២:០០-០៤:០០ រសៀល
📍 ទីកន្លែង៖ បន្ទប់លេខ ៧០៤ អគារ STEM
#UICC
#MFBEA
#OrientationWorkshop
ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់
ចូលរួមរៀបចំកម្មវិធី «វេទិកាសាកលវិទ្យាល័យ-សហគ្រាស និងការតាំងពិព័រណ៍ពាណិជ្ជកម្ម»
រៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស (UICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣
នៅក្នុងបរិវេណ អាគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បញ្ជាក់៖ អ្នកស្ម័គ្រចិត្ត នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
👉 វិញ្ញាបនបត្របញ្ជាក់ពីការស្ម័គ្រចិត្តចូលរួម
👉 បទពិសោធន៍ជាក់ស្តែងក្នុងនាមអ្នករៀបចំកម្មវិធី
👉 ឱកាសចូលរួមវគ្គបណ្តុះបណ្តាលពិសេសៗ
👉 ទទួលបានឱកាសការងារពីសហគ្រាសដៃគូ
👉 ក្លាយជាសមាជិក ស.ស.យ.ក. ប្រចាំ សភភព
ដើម្បីចុះឈ្មោះជាអ្នកស្ម័គ្រចិត្តនៅក្នុង «វេទិកាជួបជុំសាកលវិទ្យាល័យ-សហគ្រាស និងការតាំងពិព័រណ៍ពាណិជ្ជកម្ម» សូមធ្វើការស្កេន QR Code ឬចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ Join us
#វេទិកាសហគ្រាស
#industryforum
#uicccallforvolunteers
#uiccindustryforumrupp
#rupp
សួស្តីប្អូនៗនិស្សិតជាទីស្រឡាញ់ទាំងអស់គ្នា
បើបេះដូងចេះនិយាយ តើភាសាបេះដូងជាអ្វី?
ដើម្បីចូលរួមគាំទ្រដល់យុទ្ធនាការ Beyond The Games សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំយុទ្ធនាការ «ក្ដីស្រឡាញ់របស់ RUPP ចំពោះ Beyond The Games» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ ក្នុងគោលបំណងឱ្យនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ មានឱកាសបង្ហាញក្ដីស្រឡាញ់របស់ខ្លួនទៅកាន់ Beyond The Games ដោយគ្រាន់តែចូលរួមបត់បេះដូងឱ្យបានច្រើន។
=>សូមប្អូនៗនិស្សិត ចុះឈ្មោះបំពេញទិន្នន័យតាមរយៈ Scan QR Code ឬចុចតំណរភ្ជាប់ខាងក្រោម៖ https://forms.office.com/r/gjGsJd1m1R
បញ្ជាក់: យុទ្ធនាការ «ក្តីស្រឡាញ់របស់ RUPP ចំពោះ Beyond The Games» ប្រព្រឹត្តឡើងដើម្បីឱ្យនិស្សិតទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមបត់បេះដូងក្រដាសចំនួន ៣០,០០០បេះដូង ក្នុងគោលបំណងចូលរួមចំណែកក្នុងការបត់បេះដូងទាំងមូលរបស់ប្រទេសកម្ពុជា ដែលមានចំនួនសរុបប្រមាណ ១,០០០,០០០ បេះដូង។
#HeartBeatinSync
#LovefromRUPPtoBeyondtheGames
សួស្តីអ្នកទាំងអស់គ្នា
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃទិវានៃក្ដីស្រលាញ់ ហើយសាកលវិទ្យាល័យភូមិន្ទភ្នំពេញយើងបានរៀបចំ យុទ្ធនាការ «ក្តីស្រឡាញ់របស់ RUPP ចំពោះ Beyond The Games»។
👉 ចំពោះប្អូនៗដែលបត់បានបេះដូងចំនួន១០០បេះដូង ប្អូនអាចប្ដូរយកភេសជ្ជៈនៅនិស្សិតកាហ្វេចំនួន ១កែវ ចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង Nisset Café និង Nisset Café & Eatery។
👉 ចំពោះប្អូនៗ ១០នាក់ ដែលបត់បេះដូងបានច្រើនជាងគេ នឹងទទួលបានរង្វាន់លើកទឹកចិត្តក្នុងការចូលរួម (មិនរាប់បញ្ចូលចំនួនបេះដូង ដែលប្ដូរយកភេសជ្ជៈ)។
បញ្ជាក់: គោលដៅរបស់យុទ្ធនាការនេះ គឺទទួលបានបេះដូងចំនួន ៣០,០០០បេះដូងពីនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបត់បេះដូងទាំងមូលរបស់ប្រទេសកម្ពុជា ដែលមានចំនួនសរុប ១,០០០,០០០ បេះដូង។
ដើម្បីយល់ដឹងពីរបៀបបត់បេះដូង សូមប្អូនៗនិស្សិតទស្សនា វីដេអូបង្រៀនពីរបៀបបត់បេះដូងសម្រាប់ BeyondTheGames។
កុំភ្លេចចូលរួមទាំងអស់គ្នាណា!
សូមអរគុណ
