ដុកទ័រតាំ-សុខភាព Healthy Cambodia
Open in Telegram
ដុកទ័រតាំ (Dr. Tam) វេជ្ជបណ្ឌិតផ្តល់ដំបូន្មានសំរាប់សហគមន៍អោយមានសុខភាពល្អ ជាផ្នែកមួយនៃការសងគុណដល់សង្គម
Show more666
Subscribers
No data24 hours
-37 days
-330 days
Posts Archive
នេះជាទង់ជាតិអី?
មានវ៉ាក់សាំងមួយដែលផលិតនៅអាល្លឺម៉ង់ ដែលអាចការពារជំងឺធ្ងន់ម្យ៉ាងនៅស្រុកខ្មែរបានយ៉ាងមានសុវត្ថិភាពខ្ពស់។ >>>>>វ៉ាក់សាំងអី?
តំរុយ:
ជំងឺនោះមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺឆ្អឹង បើធ្ងន់ធ្ងរនិងមាន ផ្លាកែតចុះទាប ហើយមានការហូរឈាមពេញខ្លួន ជាំស្បែក ទឹកដក់ក្នុងសួត ទឹកដោះក្នុងពោះ!
៊
ស្នេហា កាមទេព មេត្រីភាព គ្រួសារ និងការងារ
Love Sex Romance Marriage and Work
នៅសាលា គេបង្រៀនអ្នក ២២ ឆ្នាំ តែរឿងការងារទេ។ គេទុកអ្នកអោយលំបាកវេទនាជាមួយ បញ្ហាស្នេហា កាមទេព មេត្រីភាព និងគ្រួសារ។
យោបល់ខ្ញុំ យើងគួរបញ្ចូលវាក្នុងកម្មវិធីសិក្សា ដើម្បីបង្រៀនមនុស្សទៅជាមនុស្ស។ កុំបង្រៀនអោយមនុស្សទៅជាសត្វពី វិធីស្វែងរកចំណី។
មនុស្សជាច្រើនដែលដើរខុស លើវិថី ស្នេហា កាមទេព មេត្រីភាព គ្រួសារ កើតទៅជាជំងឺ និងទីបំផុតស្លាប់។ ក្នុងប្រវត្តិអក្សរសិល្ប៍ក៏មានដូចរឿងកុលាបប៉ៃលិន ទុំទាវ ...ល។ ក្នុងសង្គមបច្ចុប្បន្នក៏មានតថភាពដែរដូចជារឿងឧកញ៉ាសម្លាប់ខ្លួនក្នុងពេលថ្មីៗនេះជាដើម។
ជំងឺពងបែកដៃជើងមាត់កំពុងតែមានការកើនឡើងគួរឱ្យគាត់សម្គាល់។ ជាពិសេសលើកុមារតូចៗក្រោមអាយុ 5 ឆ្នាំអាចមានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅរលាកសួតនិងរលាកខួរក្បាលធ្ងន់ធ្ងរបណ្ដាលឱ្យពីការនិងស្លាប់ផងដែរ។
ជាសំណាងកូនៗអាចទៅទទួលវ៉ាក់សាំងអ៊ីវី 71 បាន (EV71)។ អាចសាកសួរព័ត៌មានជាមួយនឹងពេទ្យកុមារដែលនៅជិតបងប្អូន។
សូមបញ្ជាក់វ៉ាក់សាំងអ៊ីវី 71 ការពារបានមេរោគអ៊ីវី 71. មិនការពារជាមួយនឹងមេរោគដែលធ្វើឲ្យមានពងបែងដៃជើងមាត់ដទៃទៀតទេ។ប៉ុន្តែក្នុងចំណោមមេរោគទាំងអស់គឺមេរោគអ៊ីវី 71 មានលក្ខណៈកាចសាហាវជាងគេ។
បុរស នៅពេលបាត់បង់ធាតុឈ្មោល គឺងាយនឹងរងគ្រោះខ្លាំងដោយធាតុញីរបស់ខ្លួនឯងខ្លាំង ទន្ទឹមការកើនធាតុឈ្មោលរបស់ប្រពន្ធ។ ការរងគ្រោះនឹងធ្វើអោយបុរសមានទុក្ខ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងទីបំផុតជីវិត។
