cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

USAID Morodok Baitang

គម្រោង USAID មរតកបៃតង ផ្តោតសំខាន់ទៅលើការងារអភិរក្សជីវៈចម្រុះដ៏មានតម្លៃរបស់ប្រទេសកម្ពុជា កាត់បន្ថយបំភាយកាបូន និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគណនេយ្យភាព និងសមធម៌។

Show more
Advertising posts
669
Subscribers
-124 hours
-27 days
-430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

04:20
Video unavailableShow in Telegram
🌳 USAID មរតកបៃតង បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីកម្មវិធីរេដបូក សម្រាប់យុវជនចំនួន ៣០ នាក់ក្នុងខេត្តមណ្ឌលគិរី ដែលរួមមានការបង្ហាញនូវវីដេអូគំនូរជីវចល និងការលេងល្បែងកម្សាន្តដើម្បីលើកកម្ពស់ការអភិរក្សព្រៃឈើ។ តាមរយៈសកម្មភាពនេះ អ្នកចូលរួមបានទទួលការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសារៈសំខាន់នៃការថែរក្សាបរិស្ថានរបស់យើង។ ទស្សនាវីដេអូ ដើម្បីដឹងពីរបៀបដែលយើងកំពុងបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ដើម្បីការពារព្រៃឈើរបស់យើង! 🌿✨ ----- 🌳 USAID Morodok Baitang launched a REDD+ awareness campaign for 30 youths in Mondulkiri, featuring an animated video and engaging games to promote forest conservation. Through the activities, participants gained a deeper understanding of the importance of safeguarding our environment. Watch the video to see how we are inspiring the next generation to protect our forests! 🌿✨ #USAIDCambodia #USAIDMorodokBaitang #ForestConservation #REDDPlus #YouthEngagement
Show all...
20240628-REDD+-Final.mp4607.53 MB
👍 4 1
Photo unavailableShow in Telegram
🎉 សូមអបអរសាទរ! យើងបានរកឃើញអ្នកឈ្នះបីនាក់សម្រាប់សំណួរចម្លើយពីកម្មវិធីរេដបូករបស់យើងហើយ! 🏆 អបអរសាទរ Pen Sreypich Thy Vaty និង Sothun Kong សម្រាប់ការខិតខំប្រឹងប្រែង និងចម្លើយត្រឹមត្រូវចំពោះសំណួររបស់យើង! អ្នកក៏អាចស្វែងយល់បន្ថែមពីចម្លើយចំពោះសំណួរនៅក្នុងវីដេអូកម្មវិធីរេដបូកខាងក្រោម៖ - វីដេអូកម្មវិធីរេដបូក ជាភាសាខ្មែរ៖ https://youtu.be/cfYaedkHu5o - វីដេអូកម្មវិធីរេដបូក ជាភាសាអង់គ្លេស៖ https://youtu.be/BEM-qm2x890 - វីដេអូកម្មវិធីរេដបូក ជាភាសាជនជាតិដើមភាគតិចឡាវ៖ https://youtu.be/D_d0GFPv6uE - វីដេអូកម្មវិធីរេដបូក ជាភាសាជនជាតិដើមភាគតិចពូនង៖ https://youtu.be/WXm3xmfx-FU សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមឆ្លើយ និងបង្ហាញចំណេះដឹងអំពីរេដបូករបស់អ្នក។ សូមរង់ចាំមើលល្បែងសំណួរចម្លើយ និងឱកាសឈ្នះរង្វាន់ជាច្រើនទៀតពី USAID មរតកបៃតង! 🌿✨ ----- 🎉 Drumroll, please! We Have Found the Three Winners of our REDD+ Quiz! 🏆 Congratulations to Pen Sreypich, Thy Vaty, and Sothun Kong for your great effort and correct answers to the questions! You can also learn more about the answers to the questions in our REDD+ video below: - REDD+ Video in Khmer: https://youtu.be/cfYaedkHu5o - REDD+ Video in English: https://youtu.be/BEM-qm2x890 - REDD+ Video in Lao: https://youtu.be/D_d0GFPv6uE - REDD+ Video in Bunong: https://youtu.be/WXm3xmfx-FU A big thanks also goes to everyone who participated and showcased your knowledge on REDD+. Stay tuned for more exciting quizzes and chances to win more prizes from USAID Morodok Baitang! 🌿✨ #USAIDCambodia #USAIDMorodokBaitang #MonthlyQuiz #WinnerAnnouncement
Show all...
👍 5
🌿 សិក្ខាសាលាចែករំលែកចំណេះដឹងពីកម្មវិធីរេដបូកក្នុងចំណោមដៃគូអភិរក្ស៖ ការចែករំលែកការអនុវត្ត និងបទពិសោធន៍ល្អៗ🌿 កម្មវិធីរេដបូក ដែលជាយន្តការបង្កើតចំណូលឥណទានកាបូនជាថ្នូរនឹងការការពារព្រៃឈើ គឺជាប្រភពចំណូលពិសេសមួយសម្រាប់សហគមន៍ដែលការពារព្រៃឈើរបស់ពួកគេ។ ប្រាក់ចំណូលនេះជួយដល់ការអភិរក្សព្រៃឈើ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នៅក្បែរៗនោះ ដើម្បីធានានូវកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ពួកគេ។ 🌱 ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ និងការអនុវត្តកម្មវិធីរេដបូក នៅទូទាំងតំបន់គោលដៅរបស់យើង USAID មរតកបៃតង បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងពីគម្រោងរេដបូក កាលពីសប្តាហ៍មុននេះ។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកចូលរួមចំនួន ២១ នាក់ដែលទទួលខុសត្រូវលើការអនុវត្តមកពី គម្រោងរេដបូកកែវសីមារបស់អង្គការសមាគមអភិរក្សសត្វព្រៃ គម្រោងរេដបូកលំផាត់របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា គម្រោងរេដបូកសៀមប៉ាងរបស់ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក គម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាលរបស់អង្គការអភិរក្សអន្តរជាតិកម្ពុជា និងក្រុមការងារ USAID មរតកបៃតង។ គោលដៅនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែក រៀនសូត្រ និងផ្លាស់ប្តូរការអនុវត្តល្អៗសម្រាប់ការអនុវត្តកម្មវិធីរេដបូក នៅទូទាំងតំបន់គោលដៅទាំងបួន។ ដៃគូអភិរក្សរបស់យើងទាំងអស់ កំពុងស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍគម្រោងរេដបូកនៅក្នុងតំបន់គោលដៅរបស់ពួកគេ។ ដូច្នេះហើយ សិក្ខាសាលាចែករំលែកចំណេះដឹងនេះ បានដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ពួកគេ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការជំរុញការអភិវឌ្ឍ និងការអនុវត្តគម្រោងរេដបូករបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ 🌳✨ ----- 🌿 REDD+ Learning Event Among Partners: Sharing Best Practices and Experiences 🌿 REDD+, a carbon credit income mechanism in exchange for protecting forests, is a unique source of income for communities that safeguard their protected forests. This income supports forest conservation and benefits nearby communities, ensuring their cooperation and involvement. 🌱 To improve REDD+ project development and implementation across our target landscapes, USAID Morodok Baitang hosted a REDD+ Learning Event last week. The event brought together 21 participants responsible for project implementation from WCS Cambodia’s Keo Seima REDD+, NatureLife Cambodia’s Lomphat REDD+, Rising Phoenix’s Siem Pang REDD+, CI Cambodia’s Central Cardamom REDD+, and the USAID Morodok Baitang team. The goal was to share, learn, and exchange best practices for REDD+ implementation across the four project sites. All conservation partners are at different stages of REDD+ project development in their target areas. Thus, this learning event served as an important platform for partners to help each other advance their REDD+ project development and implementation more effectively. 🌳✨ #USAIDCambodia #USAIDMorodokBaitang #REDDPlus #Conservation #CommunityEngagement
Show all...
10
01:57
Video unavailableShow in Telegram
🎦 តស់! មកមើលវីដេអូខ្លី ពីសកម្មភាពបើកដំណើរការសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចរបស់យើងទាំងអស់គ្នា! USAID មរតកបៃតង បានប្រកាសបើកដំណើរការសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច ចំនួនពីរ សម្រាប់ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់កសិករ និងលើកទឹកចិត្តពួកគេឱ្យការពារព្រៃឈើ និងសត្វព្រៃនៅក្នុងសហគមន៍ និងដែនជម្រកសត្វព្រៃរបស់ពួកគេ។ តស់! មើលវីដេអូទាំងអស់គ្នា! ----- 🎦 Watch the Video Highlight of the New Deforestation-Free Cashew Nut Semi-Processing Facilities Launch! USAID Morodok Baitang has officially opened two cashew nut semi-processing workshops for deforestation-free producer groups in Ratanakiri's Lomphat and Mondulkiri's Keo Seima districts. This initiative aims to generate additional income for farmers and incentivize them to protect the forests and wildlife within their communities and wildlife sanctuaries. Let’s watch the activities of the workshop opening together! #USAIDCambodia #USAIDMorodokBaitang #Cashew #Cashewnuts #CashewKH #DeforestationFreeCashew
Show all...
Inauguration-draft-5_2.mp4206.87 MB
3👍 2👏 1
01:57
Video unavailableShow in Telegram
🎦 តស់! មកមើលវីដេអូខ្លី ពីសកម្មភាពបើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចរបស់យើងទាំងអស់គ្នា! USAID មរតកបៃតង បានប្រកាសបើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេច ចំនួនពីរ សម្រាប់ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ធីគ្មានការកាប់បំផ្លាញព្រៃឈើនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់កសិករ និងលើកទឹកចិត្តពួកគេឱ្យការពារព្រៃឈើ និងសត្វព្រៃនៅក្នុងសហគមន៍ និងដែនជម្រកសត្វព្រៃរបស់ពួកគេ។ តស់! មើលវីដេអូទាំងអស់គ្នា! ----- 🎦 Watch the Video Highlight of the New Deforestation-Free Cashew Nut Semi-Processing Facilities Launch! USAID Morodok Baitang has officially opened two cashew nut semi-processing workshops for deforestation-free producer groups in Ratanakiri's Lomphat and Mondulkiri's Keo Seima districts. This initiative aims to generate additional income for farmers and incentivize them to protect the forests and wildlife within their communities and wildlife sanctuaries. Let’s watch the activities of the workshop opening together! #USAIDCambodia #USAIDMorodokBaitang #Cashew #Cashewnuts #CashewKH #DeforestationFreeCashew
Show all...
Cashew Nut-Semi Process machine-Inauguration-Final.mp4206.84 MB
4
🌿🌍 លើកកម្ពស់ការយល់ដឹងបន្ថែមពីលើការស្តារត្រពាំងសម្រាប់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃ! បន្ថែមពីលើការស្តារត្រពាំងដើម្បីអភិរក្សជីវៈចម្រុះ និងដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា កំពុងពង្រីកសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់ត្រពាំងនៅក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សត្វព្រៃ និងសហគមន៍ ដោយលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជផងដែរ។ សកម្មភាពរបស់យើង ក៏រួមបញ្ចូលនូវការដំឡើងផ្លាំងផ្សព្វផ្សាយព័ត៌មាននៅតាមភូមិគោលដៅ និងការចែករំលែកទៅសហគមន៍អំពីតួនាទីរបស់ត្រពាំង ដែលដើរតួនាទីជាប្រភពទឹកដ៏សំខាន់ ជាពិសេសនៅក្នុងរដូវប្រាំង។ ផ្លាំងផ្សព្វផ្សាយទាំងនេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យជៀសវាងសកម្មភាពខុសច្បាប់នៅតំបន់ត្រពាំង ដើម្បីការពារប្រភេទសត្វដូចជា សត្វត្រយងយក្ស ត្រយងចង្កុំកស និងសត្វព្រៃដទៃទៀត ដែលពឹងផ្អែកលើត្រពាំងសម្រាប់ទឹកផឹក រកអាហារ និងជម្រកជាដើម។ ចូលរួមជាមួយយើងក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ និងការអនុវត្តប្រកបដោយនិរន្តរភាពក្នុងសហគមន៍! ——— 🌿🌍 Raising Awareness Beyond Trapeang Restoration for Wildlife in the Sanctuary! In addition to restoring Trapeangs to conserve biodiversity and address water scarcity in Lomphat Wildlife Sanctuary, USAID Morodok Baitang and NatureLife Cambodia are extending awareness activities on the ecological importance of Trapeangs in the communities. These efforts benefit both wildlife and communities, encouraging sustainable use to conserve critically endangered species. Our activities also include installing informative signboards in key villages and educating locals on the role of Trapeangs as vital water sources, especially during the dry season. The signboards also inform the local people to avoid any illegal activities in the Trapeang areas to protect species like the giant ibis, white-shouldered ibis, and other wild animals that rely on Trapeangs for water, food, and shelter. Join us in promoting biodiversity conservation and sustainable community practices! #USAIDCambodia #USAIDMorodokBaitang #Conservation #CommunityEngagement 🌍✨
Show all...
5👍 3👏 1
🌰✨ អបអរសាទរការបើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចចំនួនពីរ សម្រាប់ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ! USAID មរតកបៃតង មានក្តីរំភើបរីករាយក្នុងការប្រកាសដាក់ឱ្យដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចជាផ្លូវការ នៅស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងសប្តាហ៍នេះ! ការបើកដំណើរការរោងម៉ាស៊ីនទាំងពីរនេះ គឺជាផ្នែកមួយនៃកម្មវិធីខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើរបស់យើង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជំនាញ និងមធ្យោបាយសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី ដល់ក្រុមអ្នកផលិតខ្នាតតូច ដើម្បីអាចឱ្យពួកគេលក់គ្រាប់ស្វាយចន្ទីកែច្នៃនេះ បានតម្លៃខ្ពស់ជាងគ្រាប់ស្វាយចន្ទីស្រស់។ នេះមិនត្រឹមតែបង្កើតប្រាក់ចំណូលបន្ថែមឱ្យកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តពួកគេឱ្យការពារព្រៃឈើ និងសត្វព្រៃនៅក្នុងសហគមន៍ និងដែនជម្រកសត្វព្រៃផងដែរ។ ពិធីបើកដំណើរការរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេចនេះ មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុក នាយិកាបេសកកម្មរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា ក្រុមការងារ USAID ប្រចាំកម្ពុជា ក្រុមហ៊ុន Olam Food Ingredients ក្រុមហ៊ុន SHE Agrocam សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង និងសមាជិកសហគមន៍ផងដែរ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នារបស់យើង ចំពោះការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយនិរន្តរភាព និងការលើកកម្ពស់សហគមន៍របស់យើង។ សូមរង់ចាំអានអត្ថបទពេញនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់យើងក្នុងខែនេះ! ----- 🌰✨ Celebrate the Launch of Two Cashew Nut Semi-Processing Facilities for Deforestation-Free Cashew Producer Groups! USAID Morodok Baitang is excited to announce the official launch of the cashew nut semi-processing facilities in Ratanakiri's Lomphat and Mondulkiri's Keo Seima districts this week! The opening of these two facilities is part of our Deforestation-Free Cashew Value Chain Program. This initiative aims to provide smallholder cashew farmer groups with the skills and facilities needed to process cashew nuts, enabling them to sell semi-processed nuts at higher prices than raw ones. This not only generates additional income for farmers but also incentivizes them to protect the forests and wildlife within their communities and wildlife sanctuaries. The events were attended by the district governors, the Mission Director of USAID Cambodia, the USAID Cambodia team, Olam Food Ingredients, SHE Agrocam, Handcrafted Cashew Nuts Stung Treng, and community members. Together, we highlighted our dedication to sustainable cashew processing and community empowerment. Stay tuned for the full story in our upcoming monthly bulletin this month! #USAIDCambodia #USAIDMorodokBaitang #Cashew #Cashewnuts #CashewKH #DeforestationFreeCashew
Show all...
9🥰 2👍 1
📺 ពួកយើងនៅលើស្ថានីយទូរទស្សន៍ បី ធី វី! 🎥 កាលពីសប្តាហ៍មុន អ្នកស្រី សេន គឹម ថេង ប្រធានផ្នែកសម្របសម្រួលសហគមន៍ និងយេនឌ័រ របស់គម្រោង USAID មរតកបៃតង បានចូលរួមក្នុងកម្មវិធីស្ថានីយទូរទស្សន៍ បី ធី វី។ អ្នកស្រីបានពិភាក្សា និងចែករំលែកពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារបរិស្ថាននៅកម្ពុជា។ ទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែមអំពីកិច្ចការងារអភិរក្សរបស់យើងខាងក្រោម៖ youtu.be/j7Onf5LiCeU?si=5jk-xvC3ZBLIQfcG ----- 📺 We're on BTV News! 🎥 Last week, Kimtheng Sen, USAID Morodok Baitang's Community Engagement and Gender Manager, appeared on BTV News program. She discussed and shared our efforts in environmental protection in Cambodia. Watch the video to learn more about our conservation efforts below: youtu.be/j7Onf5LiCeU?si=5jk-xvC3ZBLIQfcG #USAIDCambodia #USAIDMorodokBaitang #CommunityEngagement #SustainableDevelopment #ConservationEfforts 🌿✨
Show all...
ពីកម្ពុជា បេសកកម្មមរតកបៃតង ក្នុងវិស័យបរិស្ថាន

[ពីកម្ពុជា] បេសកកម្មមរតកបៃតង ក្នុងវិស័យបរិស្ថាន

https://youtu.be/j7Onf5LiCeU

#BTVNews #BTVCambodia #OnCambodia

👍 6 1👏 1
02:58
Video unavailableShow in Telegram
🌰 ព័ត៌មានដ៏រំភើបរីករាយ៖ ម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ធីពាក់កណ្តាលសម្រេច សម្រាប់ក្រុមអ្នកផលិតស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើរបស់យើង បានមកដល់ហើយ! 🌰 យើងពិតជាមានសេចក្តីរំភើបរីករាយ ក្នុងការចែករំលែកពីវឌ្ឍនភាពនៃការរៀបចំរោងម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីសម្រាប់សហគមន៍មូលដ្ឋានរបស់យើង នៅខេត្តរតនគិរី និងមណ្ឌលគិរីក្នុងខែនេះ។ នេះគឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ សម្រាប់កម្មវិធីគ្រាប់ស្វាយចន្ទីដែលមានមេត្រីភាពនឹងការអភិរក្សរបស់យើង។ សូមរីករាយទស្សនាវីដេអូពីការដំឡើងម៉ាស៊ីន និងរង់ចាំការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ! ----- 🌰 Exciting News: Our Deforestation-free Cashew Nut Semi-Processing Machine is Here! 🌰 We are excited to share the progress on our cashew nut shelling machines workshop setup for our community-based organization in Ratanakiri and Mondulkiri this month. This is a significant step forward for our conservation-friendly cashew program. Enjoy the video and stay tuned for the upcoming inauguration day! #USAIDCambodia #USAIDMorodokBaitang #Cashew #Cashewnuts #CashewKH #DeforestationFreeCashew 🌿✨
Show all...
20240620-Semi-processing machine Installation-Final-Final.mp4407.22 MB
8👍 4👏 1
Photo unavailableShow in Telegram
🎉 សូមអបអរសាទរ! យើងមានអ្នកឈ្នះពីរនាក់សម្រាប់សំណួរចម្លើយពីសត្វព្រៃរបស់យើង! 🏆 អបអរសាទរកញ្ញា កុយ អ៉ីង និងកញ្ញា ស៊ុន ចាន់រ៉ា ដែលបានកំណត់អត្តសញ្ញាណប្រភេទសត្វដែលប្រទះឃើញនៅត្រពាំងដែលបានស្ដារឡើងវិញនៅលំផាត់ បានត្រឹមត្រូវ! 🐾 ប្រភេទសត្វនៅក្នុងរូបភាព​រួម​មាន​ សត្វក្រៀល ក្របី ត្រដក់តូច ត្រុំ ឬកុកពាក់អំបោះ និងកុកគោ។ សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានឆ្លើយសំណួរ និងបង្ហាញពីចំណេះដឹងសត្វព្រៃរបស់អ្នក។ ចូលរួមលេងល្បែងសំណួរចម្លើយ និងមានឱកាសឈ្នះរង្វាន់ពី USAID មរតកបៃតង បន្តបន្ទាប់ទៀត! 🌿✨ ----- 🎉 Drumroll, please! We have two winners for our wildlife quiz! 🏆 Congratulations to Koy Ing and Sun Chanra for correctly identifying the animals spotted at the restored trapeang in Lomphat! 🐾 The animals are buffaloes, sarus cranes, lesser adjutants, eastern cattle egrets, and woolly-necked storks. Thank you to everyone who participated and showcased their wildlife expertise. Stay tuned for more exciting quizzes and chances to win prizes from USAID Morodok Baitang! 🌿✨ #USAIDCambodia #USAIDMorodokBaitang #WildlifeQuiz #WinnerAnnouncement
Show all...
6👍 5🙏 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.