International Relations Institute of Cambodia
Open in Telegram
An academically independent IR institution devoted to research, fact finding, evaluation and policy recommendations
Show more624
Subscribers
No data24 hours
-17 days
-230 days
Posts Archive
សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោក សែ វិត និងលោកស្រី គិន រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក មាស សាវ៉ាង ត្រូវជាកូនរបស់ លោក និងលោកស្រី ដែលបានទទួលមរណភាពក្នុងអាយុ ២៣ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ជាស្នាដៃសម្រេចចុងក្រោយដែលឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ សម្រេចជាស្ថាពរមុនមរណភាព។ លោកក៏បានបន្តភាគីទី២នៃវចនានុក្រមនេះ តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់។
លោកនៅតែបន្តការងារសម្រាប់ស្នាដៃរបស់រហូតដល់ដង្ហើមចុងក្រោយ។ នេះជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់យើងខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់បញ្ញវន្តខ្មែរយើងដទៃទៀត។
យើងខ្ញុំសូមលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ។
ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានក្តីខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំដែលឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៩:១៥នាទីយប់ នាថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការទាំងអស់នៃវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភា កម្ពុជា សូមលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានយោនយកកំណើតកើតក្នុងដ៏ខ្ពង់ខ្ពស់នាសុគតិភពកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ។
Repost from Kampucheathmey Daily
បណ្ឌិត គិន ភា៖ «មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន»
https://www.kampucheathmey.com/commentary/863783
ទាញយក កម្ពុជាថ្មី Mobile APP
ព័ត៌មានថ្មីៗគ្រប់នាទី JOIN 📲 កម្ពុជាថ្មី
បណ្ឌិត គិន ភា : «មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន»
មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។
តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖
១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។
២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃ នយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។
៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវឱនក្បាលជាមួយប្រទេសជិតខាងណាមួយដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។
៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងមិនត្រូវភ្លេចត្រៀមខ្លួនធ្វើសង្គ្រាមនោះទេ។
៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ ទំនើបកម្មវិស័យការពារជាតិ គឺជារឿងចាំបាច់និងបន្ទាន់។
ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕
២៧ កុម្ភៈ ២០២២ (បង្ហោះឡើងវិញ)

ប្រសាសន៍បណ្ឌិត គិន ភា ជុំវិញការផ្សាយរបស់កាសែតថៃកន្លងមកពាក់ព័ន្ធនឹងប្រាសាទតាមាន់

បណ្ឌិត គិន ភា ៖ ទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាង ជាទំនាក់ទំនងដែលចាំបាច់មិនអាចកាត់ផ្តាច់បាន និងជាទំនាក់ទំនងដែលត្រូវតែថែរក្សាប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែត្រូវឈរលើគោលការណ៍ស្មើមុខនិងស្មើសិទ្ធិ និងគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមាន។

Repost from RAC Media
បណ្ឌិត គិន ភា : អ្វីដែលអ្នកនយោបាយខ្លាចបាត់បង់បំផុត គឺអំណាច, អ្វីដែលជាប្រភពស្របច្បាប់នៃអំណាច គឺសន្លឹកឆ្នោត ហើយអ្នកដែលជាម្ចាស់ឆ្នោត គឺប្រជាពលរដ្ឋ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវចេះប្រើសន្លឹកឆ្នោតរបស់ខ្លួនឱ្យបានត្រឹមត្រូវ ទើបអាចមានឥទ្ធិពលទៅលើអ្នកនយោបាយ៕

បណ្ឌិត គិន ភា : អ្វីដែលអ្នកនយោបាយខ្លាចបាត់បង់បំផុត គឺអំណាច, អ្វីដែលជាប្រភពស្របច្បាប់នៃអំណាចស្របច្បាប់គឺសន្លឹកឆ្នោត ហើយអ្នកដែលជាម្ចាស់ឆ្នោត គឺប្រជាពលរដ្ឋ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវចេះប្រើសន្លឹកឆ្នោតរបស់ខ្លួនឱ្យបានត្រឹមត្រូវ ទើបអាចមានឥទ្ធិពលទៅលើអ្នកនយោបាយ៕
ទស្សនៈបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសជុំវិញបញ្ហាកោះគុជ (ថៃហៅ កោះកុត)
Repost from BTV News
[WATCH] អ្នកស្រាវជ្រាវថ្កោលទោសចំពោះផែនការប៉ុងប៉ងធ្វើឃាតសម្ដេចតេជោ និងស្នើឱ្យពន្លឿចេញច្បាប់ប្រឆាំងភេរវកម្ម
Website | Facebook | Telegram | TikTok