en
Feedback
We Are CPP

We Are CPP

Open in Telegram
361
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ខ្លឹមសារសង្ខេបជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក .. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វិន ស៊ូកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចអធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​​កម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចិន​​ និងកម្ពុជា មានចំណងមិត្តភាព និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរលង់ណាស់មកហើយ និងតាមរយៈទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នាពេលនេះ នឹងកាន់តែជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតមួយបន្ថែមទៀត។ សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស ការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។ សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តម វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ ឯកឧត្តម វិន ស៊ូកាំង បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

អ្នកស្វាយរៀងពេញនិយមយកបន្លែមួយប្រភេទនេះ យកមកធ្វើម្ហូបណាស់ មិនថាបង់ក្នុងសម្ល ឬឆា ឬធ្វើម្ហូបផ្សេងទេ។ ប្រាប់បានទេអ្នកខេត្តស្វាយរៀង ផ្សិតប្រចាក់និយមយកទៅធ្វើម្ហូបអ្វីជាងគេ? 😋 កុំភ្លេចចាំមើលវីដេអូពេញឆាប់ៗនេះណា! 😍🙏🏻 #កម្ពុជា #Cambodia #អរគុណសន្តិភាព #ក្រុងបាវិត #ស្វាយរៀងផ្ទះខ្ញុំ #SvayRiengMyHome #WeAreCPP #CPP

🇰🇭✨ សង្ខេបព្រឹត្តិការណ៍សម្រាប់ថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូរាជរដ
+9
🇰🇭✨ សង្ខេបព្រឹត្តិការណ៍សម្រាប់ថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ - នាពេលរសៀលជួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ - នាពេលល្ងាច ចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣​ - នាពេលល្ងាចថ្ងៃដដែល ជួបជាមួយ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមាន Istana Merdeka។ #Cambodia #SamdechThipadeiHunManet #PrimeMinisterofCambodia #Asean #WeAreCPP #CPP

ផ្សិតប្រចាក់ ល្វីងមែនពិត តែបើយកទៅធ្វើម្ហូបរសជាតិរឹតតែអែម 😋 ប្រាប់បានទេអ្នកខេត្តស្វាយរៀង ផ្សិតប្រចាក់និយមយកទៅធ្វើម្ហូបអ្វីជាង
+1
ផ្សិតប្រចាក់ ល្វីងមែនពិត តែបើយកទៅធ្វើម្ហូបរសជាតិរឹតតែអែម 😋 ប្រាប់បានទេអ្នកខេត្តស្វាយរៀង ផ្សិតប្រចាក់និយមយកទៅធ្វើម្ហូបអ្វីជាងគេ? #កម្ពុជា #Cambodia #អរគុណសន្តិភាព #ក្រុងបាវិត #ស្វាយរៀងផ្ទះខ្ញុំ #SvayRiengMyHome #WeAreCPP #CPP

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា សូម​អបអរសាទរ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱកាស​ដែល​ត្រូវបាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា សូម​អបអរសាទរ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱកាស​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ដ៏​ឧត្តុង្គឧត្តម​បំផុត ជា «​សម្តេច​មហា​បវរ​ធិបតី​» https://www.kampucheathmey.com/announcement/571040 ទាញយក​ កម្ពុជាថ្មី Mobile APP ព័ត៌មានថ្មីៗគ្រប់នាទី JOIN 📲 កម្ពុជាថ្មី

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រ
+1
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី » ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #HunManet #PrimeMinister #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរដល់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន
+1
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរដល់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #CPP #WeAreCPP

🇰🇭 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមថ្លែងអំណរអរព្រះគុណថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ ដែលបានគាំទ្រនយោបាយជាង ៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេលជាង ៣៨ឆ្នាំមកនេះ។ រយៈពេលនៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី របស់សម្តេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ «២០១៤សប្តាហ៍ ១៤០៩៩ថ្ងៃ ៤៦៣ខែ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ»។ #សូមអរគុណសន្តិភាព 🕊 #Cambodia #SamdechTechoHunSen #CPP #WeAreCPP

PM_COM_Pentagonal Strategy-Phase1_24 Aug 2023.pdf8.08 KB

សុន្ទរកថា ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ២០២៣។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #MenSamAn #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំ
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #TeaBanh #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #SarKheng #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គា
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #HengSamrin #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #HunSen #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តម វង សូត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា «អនុប្រធានទី២ រ
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តម វង សូត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា «អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #CPP #WeAreCPP

🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា «អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា» ✨ គោរពជូនពរពីខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #កម្ពុជា #Cambodia #CPP #WeAreCPP