គណនេយ្យភាពសង្គម Social Accountability
Open in Telegram
«គណនេយ្យភាពសង្គម Social Accountability» ត្រូវបានបង្កើត និងគ្រប់គ្រងដោយលេខាធិការដ្ឋាន គ.ជ.អ.ប. នៅខែមិថុនា ឆ្នាំ២០២១។ Channelនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយអំពីផែនការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមនៃកម្មវិធីជាតិ។
Show more2 231
Subscribers
No data24 hours
-37 days
+330 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+7
in 0 channels
August '26
+46
in 1 channels
Get PRO
July '26
+40
in 1 channels
Get PRO
June '26
+24
in 0 channels
Get PRO
May '26
+30
in 1 channels
Get PRO
April '26
+12
in 0 channels
Get PRO
March '26
+16
in 0 channels
Get PRO
February '26
+21
in 1 channels
Get PRO
January '26
+45
in 0 channels
Get PRO
December '25
+22
in 1 channels
Get PRO
November '25
+16
in 1 channels
Get PRO
October '25
+22
in 0 channels
Get PRO
September '25
+19
in 1 channels
Get PRO
August '25
+10
in 1 channels
Get PRO
July '25
+18
in 1 channels
Get PRO
June '25
+19
in 0 channels
Get PRO
May '25
+18
in 1 channels
Get PRO
April '25
+16
in 0 channels
Get PRO
March '25
+24
in 0 channels
Get PRO
February '25
+24
in 2 channels
Get PRO
January '25
+44
in 2 channels
Get PRO
December '24
+41
in 0 channels
Get PRO
November '24
+111
in 3 channels
Get PRO
October '24
+45
in 2 channels
Get PRO
September '24
+33
in 0 channels
Get PRO
August '24
+36
in 2 channels
Get PRO
July '24
+31
in 2 channels
Get PRO
June '24
+48
in 4 channels
Get PRO
May '24
+50
in 1 channels
Get PRO
April '24
+13
in 1 channels
Get PRO
March '24
+31
in 1 channels
Get PRO
February '24
+77
in 1 channels
Get PRO
January '24
+59
in 1 channels
Get PRO
December '23
+43
in 1 channels
Get PRO
November '23
+27
in 0 channels
Get PRO
October '23
+48
in 0 channels
Get PRO
September '23
+46
in 0 channels
Get PRO
August '23
+47
in 0 channels
Get PRO
July '23
+25
in 0 channels
Get PRO
June '23
+54
in 0 channels
Get PRO
May '23
+31
in 0 channels
Get PRO
April '23
+84
in 0 channels
Get PRO
March '23
+69
in 0 channels
Get PRO
February '23
+46
in 0 channels
Get PRO
January '23
+18
in 0 channels
Get PRO
December '22
+21
in 0 channels
Get PRO
November '22
+30
in 0 channels
Get PRO
October '22
+24
in 0 channels
Get PRO
September '22
+10
in 0 channels
Get PRO
August '22
+68
in 0 channels
Get PRO
July '22
+156
in 0 channels
Get PRO
June '22
+29
in 0 channels
Get PRO
May '22
+26
in 0 channels
Get PRO
April '22
+29
in 0 channels
Get PRO
March '22
+1 333
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 09 September | 0 | |||
| 08 September | +1 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | +1 | |||
| 04 September | 0 | |||
| 03 September | +2 | |||
| 02 September | +1 | |||
| 01 September | +2 |
Channel Posts
+9
កិច្ចប្រជុំពិនិត្យឯកសារទស្សនៈទានជំនួយបច្ចេកទេស គាំទ្រកម្មវិធីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈនៅកម្ពុជា ដំណាក់កាលទី២
-----
នៅទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចពិភាក្សានេះ ដោយមានការចូលរួមពីតំណាងអង្គភាពទាំងពីរ សរុបចំនួន ១៣រូប ក្នុងនោះមានស្ត្រី ២រូប។
ក្នុងមតិបើក ឯកឧត្តម ឆឹម សំអ៊ែល បានលើកឡើងថា វេទិកានេះជាឱកាសសំខាន់ ដើម្បីត្រួតពិនិត្យលទ្ធផល ដែលសម្រេចបានរួមគ្នា ទទួលស្គាល់ភាពរីកចម្រើននៃគណនេយ្យភាពសង្គម និងពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហការនាពេលអនាគត។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ពិតជាចាំបាច់ក្នុងការបំពេញបន្ថែមនូវតំបន់គោលដៅមួយចំនួន ដែលមិនទាន់គ្របដណ្តប់ពេញលេញលើរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ទូទាំងប្រទេសនៅឡើយ។ ដូច្នេះហើយ គ្រប់ភាគីត្រូវចូលរួមរៀបចំផែនការអនុវត្តរួមគ្នា ដែលរួមបញ្ចូលការកំណត់សកម្មភាព ថវិកា ការពង្រឹងសមត្ថភាព និងយន្តការតាមដាន ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ប្រកបដោយបរិយាបន្ន ដោយគិតគូរលើការប្រែប្រួលអាកាសធាតុ និងការធ្វើទំនើបកម្មឌីជីថល។
កិច្ចពិភាក្សាបានផ្តោតលើចំណុចចំនួន ៣ រួមមាន៖ ១) តម្លាភាពព័ត៌មានដល់សាធារណជន ២) ការពង្រីកការអនុវត្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង-ស្រុក និង ៣) ការពង្រឹងប្រព័ន្ធប្រមូលមតិត្រឡប់ពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និង GIZ គឺជាការផ្សារភ្ជាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាមួយនឹងការអនុវត្តជាក់ស្តែង ដើម្បីជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្នសង្គម៕
| 2 | កិច្ចប្រជុំផ្តួចផ្តើមសមាហរណកម្មការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលក្រសួង-ស្ថាប័នពាក់ព័ន្ធ
----
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នៅថ្ងៃទីសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្តួចផ្តើមសមាហរណកម្មការងារគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ-សង្កាត់ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឱ្យមានប្រសិទ្ធភាព។
ក្នុងឱកាសនេះ ឯកឧត្តម ឆឹម សំអ៊ែល បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ដើម្បីលើកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យឆ្លើយតបនឹងតម្រូវការ និងសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម បានគូសបញ្ជាក់ថា ការគិតគូរអំពីនិរន្តរភាពការងារគណនេយ្យភាពសង្គម គឺជាកិច្ចការចាំបាច់ ដែលយើងត្រូវរួមគ្នាផ្តោតការយកចិត្តទុកដាក់ ដើម្បីធានានូវភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងឆ្លើយតបទៅនឹងបញ្ហា តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្ថែមថា ការផ្តោតលើនិរន្តរភាពការងារគណនេយ្យភាពសង្គម មិនត្រឹមតែជាការបន្តអនុវត្តសកម្មភាពក្រោយពេលគម្រោងបញ្ចប់នោះទេ ប៉ុន្តែត្រូវឈានទៅរកការធ្វើស្ថាប័នភាវូបនីយកម្មទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើ ការពង្រឹងយន្តការដឹកនាំ និងសម្របសម្រួល ការអភិវឌ្ឍសមត្ថភាព ការរៀបចំផែនការសកម្មភាព និងថវិកា ការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
តាមរយៈកិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ ពិភាក្សាដោយបើកចំហ និងកំណត់ជំហានជាក់ស្តែងសម្រាប់ការបន្តការងារ ដោយមានការយល់ព្រមរួមលើកិច្ចការដែលត្រូវផ្ទេរ ដែលត្រូវបន្ត និងដែលត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននីមួយៗ។ លទ្ធផលនៃការពិភាក្សា នឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការរៀបចំផែនការសកម្មភាពជាក់លាក់ ដែលឆ្លើយតបទៅនឹងឯកសារស្នូលចំនួនបី ដែលលេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងរៀបចំ រួមមាន (១). ផែនការចាកចេញនៃការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ (២). យុទ្ធសាស្ត្រស្តីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ-សង្កាត់ និង (៣).ផែនការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី៣ (២០២៦-២០៣០) ដើម្បីឆ្ពោះទៅរកនិរន្តរភាព និងស្ថាប័នភាវូបនីយកម្មការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ឱ្យកាន់តែច្បាស់លាស់ អាចអនុវត្តបាន និងអាចសម្រេចបាន។
ចំណុចគន្លឹះសម្រាប់កិច្ចពិភាក្សាក្នុងដំណើរការស្ថាប័នភាវូបនីកម្ម រួមមាន៤ចំណុចសំខាន់ៗ ដូចជា (១). ការផ្ទេរការទទួលខុសត្រូវលើឧបករណ៍គណនេយ្យភាពសង្គម និងI4Cs (២).ការគិតគូរថវិការបស់ក្រសួងស្ថាប័ន ក្នុងការគាំទ្រគណនេយ្យភាពសង្គម (៣).ការពង្រឹងសមត្ថភាព គាំទ្របច្ចេកទេស និងការរៀនសូត្រចែករំលែកបទពិសោធន៍ និង (៤).ប្រព័ន្ធទិន្នន័យ លទ្ធផលបំពេញការងាររបស់អង្គភាពផ្តល់សេវា និងការតាមដានត្រួតពិនិត្យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ១២រូប ក្នុងនោះស្រី ០១រូប៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 362 |
| 3 | វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម
------
ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តគម្រោងសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម ដល់ផ្នែកផ្គត់ផ្គង់នៅក្នុងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងចំនួន ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការស្តារកម្ពុជា ដោយទទួលបានការគាំទ្រពីអង្គការ HEKS-EPER ក្នុងគោលបំណងផ្តល់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាព និងពង្រឹងតួនាទីក្នុងការទទួលខុសត្រូវរបស់សិក្ខាកាមដែលបានចូលរួម ដែលជាតួអង្គផ្នែកផ្គត់ផ្គង់ ក្នុងការអនុវត្តគម្រោងសាកល្បងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
គួរជម្រាបជូនផងដែរថា តាមរយៈការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការងារគណនេយ្យភាពសង្គម នៅស្រុកគាស់ក្រឡ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យគ្រួសារកសិករខ្នាតតូច និងសហគមន៍ដែលងាយរងគ្រោះ ព្រមទាំងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពសង្គម ការធ្វើផែនការ និងគោលនយោបាយដែលទាក់ទងនឹងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុកគាស់ក្រឡ តំណាងការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ តំណាងមន្ទីរអប់រំស្រុក នាយករងរដ្ឋបាល អនុប្រធានការិយាល័យសង្គមកិច្ច តំណាងអង្គការHEKS-EPER តំណាងអង្គការស្តារកម្ពុជា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុប ៤៤ រូប ស្រី ១៥ រូប៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 689 |
| 4 | ដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គមនៅខេត្តកំពង់ចាម
-----
ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម នៅតាមអង្គភាពផ្តល់សេវានៃក្រុងកំពង់ចាម ខេត្តកំពង់ចាម។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អ ព្រមទាំងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព នៅតាមអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនេះ គណៈប្រតិភូសរុបចំនួន ១៤២នាក់ តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា មកពីខេត្តបាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកំពត បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សានៅខេត្តកំពង់ចាម ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ អំពីការគាំទ្រការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP) និងការគិតគូរពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម។
គណៈប្រតិភូបានបែងចែកជា ៣ក្រុម ដើម្បីចុះទស្សនកិច្ចដល់អង្គភាពផ្តល់សេវា រួមមាន រដ្ឋបាលសង្កាត់កំពង់ចាម សាលាបឋមសិក្សាឧត្តរ និងមណ្ឌលសុខភាពវាលវង់ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការបែងចែកជាក្រុមតាមលក្ខណៈនេះ បានផ្តល់ឱកាសឱ្យតំណាងប្រតិភូនីមួយៗ ទទួលបានបទពិសោធន៍ពិតប្រាកដ និងស៊ីជម្រៅពីការអនុវត្តការងារគណនេយ្យភាពសង្គមជាក់ស្តែងនៅមូលដ្ឋាន។
ក្នុងអំឡុងពេលទស្សនកិច្ច តំណាងប្រតិភូនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងអង្គភាពផ្តល់សេវានីមួយៗ បានធ្វើការចែករំលែក ពិភាក្សា និងពិគ្រោះយោបល់យ៉ាងផុសផុល ដោយផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជា បទពិសោធន៍ល្អ និងបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម។ ការពិភាក្សាបានលើកឡើងពីសារៈសំខាន់នៃការធានានិរន្តរភាព ការរៀបចំផែនការសកម្មភាព និងថវិកា ការកៀរគរធនធាន និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ដោយគិតគូរពីក្រុមបរិយាបន្ន គ្រួសារក្រីក្រ និងសមភាពយេនឌ័រ។ ជាមួយគ្នានោះ ការពិភាក្សាក៏បានលើកឡើងពីការពង្រឹងសមត្ថភាពផ្នែកឌីជីថលក្នុងការបណ្តុះបណ្តាល និងការទទួលបានការគាំទ្របច្ចេកទេសពីការិយាល័យជំនាញ និងភាគីពាក់ព័ន្ធនានាផងដែរ។
គួរបញ្ជាក់ផងដែរថា ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ គឺជាការបង្ហាញពីភាពជាម្ចាស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការជំរុញឱ្យប្រសើរឡើងដល់អង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមដែលស្របទៅតាមគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្រ្តនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 816 |
| 5 | វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម
…………….
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យវាយតម្លៃលទ្ធផលការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមដល់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអង្គភាពផ្តល់សេវានានា (រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃតំបន់គោលដៅគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ តាមរយៈប្រព័ន្ធបញ្ចូនសំឡេង និងរូបភាពពីចម្ងាយ (Zoom)។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្តល់ចំណេះដឹង អំពីនីតិវិធីអនុវត្ត និងសម្របសម្រួលដំណើរការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងារដោយអង្គភាពផ្តល់សេវាខ្លួនឯង ដែលធានាឱ្យអង្គភាពផ្តល់សេវានីមួយៗអាចដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារដោយខ្លួនឯង និងអាចសម្រេចឱ្យបានទៅតាមក្របខណ្ឌលទ្ធផលរបស់គម្រោង។
ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ឆឹម សំអ៊ែល បានគូសបញ្ជាក់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងការគិតគូរអំពីនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដែលជាកិច្ចការអាទិភាពរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវាមានភាពជាម្ចាស់ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមបន្ទាប់ការចាកចេញក្នុងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនាពេលខាងមុខ។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី គ្រូបង្គោលលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលរាជធានី ខេត្តចំនួន១៤ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៧៦ និងអង្គភាពផ្តល់សេវានៃរដ្ឋបាលឃុំ សង្កាត់ចំនួន៦៩០៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 650 |
| 6 | កម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលរាជធានីភ្នំពេញ
------
សាលារាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ដោយមានគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីទទួលបន្ទុកគណនេយ្យភាពសង្គម នៅតាមរដ្ឋបាលខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។ វគ្គនេះផ្តោតជាចម្បងទៅលើចំណុចសំខាន់ចំនួនបួន រួមមាន ការបើកទូលាយព័ត៌មាន និងព័ត៌មានថវិកាឱ្យប្រជាពលរដ្ឋអាចចូលដំណើរការបានងាយស្រួល ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមតាមដាន និងត្រួតពិនិត្យការងាររដ្ឋបាល ការពង្រឹងការសម្របសម្រួល និងសមត្ថភាពការងាររបស់មន្ត្រី ព្រមទាំងការប្រមូល និងចងក្រងមេរៀន បទពិសោធន៍ពីការអនុវត្តជាក់ស្តែង ដើម្បីតាមដាន និងវាយតម្លៃការងាររបស់រដ្ឋបាលខណ្ឌនីមួយៗ។
កម្មវិធីនេះមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សាលារាជធានីភ្នំពេញ ក្រុមការងារការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ និងវិនិយោគ គណៈអភិបាលខណ្ឌគោលដៅទាំង៦ រួមមាន ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌមានជ័យ និងខណ្ឌទួលគោក ព្រមទាំងចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយក និងនាយិកាសាលាបឋមសិក្សា លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ១៤០រូប ក្នុងនោះមានស្ត្រី ៤២រូប៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 835 |
| 7 | https://youtu.be/xbcfsOKfRpA | 895 |
| 8 | https://youtu.be/nRM0gwEr4jA | 954 |
| 9 | https://youtu.be/pFPdjmPrex4 | 1 374 |
| 10 | https://youtu.be/1W73WC0ZKPA | 1 149 |
| 11 | https://youtu.be/zqmGzAFPPTM | 1 214 |
| 12 | https://youtu.be/HhForKttBT8?si=0m-EpYYR8NPqQ-A0 | 836 |
| 13 | https://youtu.be/0ELClZvNiao | 1 253 |
| 14 | https://youtu.be/OlrjwPw63aw?si=I0Ual38O3O3o8IJ8 | 1 607 |
| 15 | កម្មវិធីទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-----
ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា បានអញ្ជើញដឹកនាំកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពផ្តល់សេវា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ បានស្វែងយល់ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយផ្តោតលើការបន្ស៊ីក្របខ័ណ្ឌពេលវេលានៃការបង្កើតផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ជាមួយការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ និងការបញ្រ្ចាបការងារយេនឌ័រ និងបរិយាបន្ននៃការផ្តល់សេវាសាធារណៈ ដើម្បីធានាឱ្យការងារគណនេយ្យភាពសង្គមត្រូវបានបានដាក់បញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល ដែលធានានូវនិរន្តរភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់លើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋ ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសម្តែងនូវមតិយោបល់ និងចូលរួមតាមដានការបំពេញការងារ របស់មន្រ្តីនៃអង្គភាពផ្តល់សេវា ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ដែលជាធាតុដ៏សំខាន់ក្នុង ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។
ដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សាលាជាតិរដ្ឋបាលមូលដ្ឋាន រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពផ្តល់សេវានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ធនាគារពិភពលោក អង្គការទស្សនៈពិភពលោក និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុបចំនួន៨៥រូប ស្រីចំនួន ៣១រូប។
សូមគូសបញ្ជាប់ផងដែរថា ដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 814 |
| 16 | លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលស្រុកមោងឫស្សី រដ្ឋបាលខេត្តបាត់ដំបង និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នឹងរៀបចំ កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (Peer Learning Exchange - PLE) លើកទី២ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី៧–៨ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនឹងប្រព្រឹត្តទៅតាមកាលវិភាគដូចខាងក្រោម៖
ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦៖ ទស្សនកិច្ចសិក្សានៅ ឃុំរបស់មង្គល រួមមាន សាលាបឋមសិក្សាគួយជិកដី និង មណ្ឌលសុខភាពរបស់មង្គល ដោយមានអ្នកចូលរួមមកពីខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦៖ ទស្សនកិច្ចសិក្សានៅ ឃុំព្រៃតូច រួមមាន សាលាបឋមសិក្សាបៀលណាន់ស៊ីកូនខ្លុង និង មណ្ឌលសុខភាពព្រៃតូច ដោយមានអ្នកចូលរួមមកពីខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។
តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសសិក្សាស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែង ការអនុវត្តល្អៗ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមនៅមូលដ្ឋាន ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកផ្តល់សេវា និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕ | 484 |
| 17 | វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យ វាយតម្លៃលទ្ធផលការបំពេញការងារដោយប្រជាពលរដ្ឋនៃការអនុវត្តសាកល្បង ការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍
………………………
ខេត្តបាត់ដំបង៖នាៃថ្ងពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោង តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញចូលរួមជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យ វាយតម្លៃលទ្ធផលការបំពេញការងារដោយប្រជាពលរដ្ឋនៃការអនុវត្តសាកល្បង ការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅក្នុងខេត្តបាត់ដំបង។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដោយបែងចែកជា ២ម៉ូឌុល ដោយម៉ូឌុលទី៣ ផ្ដោតលើការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងារដោយប្រជាពលរដ្ឋ និងម៉ូឌុលទី៤ ផ្ដោតលើការរៀបចំផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ) កិច្ចប្រជុំឯកវិស័យ និងពហុវិស័យដល់ក្រុមអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs)។
គួរជម្រាបជូនផងដែរថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុងការអនុវត្តគម្រោងសាកល្បងស្ដីពី “ការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គម” ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យសិក្ខាកាមដែលបានចូលរួម អាចមានសមត្ថភាពគាំទ្រដល់ដំណើរការពិនិត្យវាយតម្លៃលទ្ធផលបំពេញការងាររបស់អ្នកផ្ដល់សេវា ក៏ដូចជាជួយសម្របសម្រួលលដល់ការរៀបចំកិច្ចប្រជុំរួមក្នុងការកសាងផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ)។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. អង្គការដៃគូរស្តារកម្ពុជា តំណាងអង្គការហេក្ស/អេពើ តំណាងគម្រោងណឺតឆើ និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គមដែលមកពីស្រុកគោលដៅ (ស្រុកបវិល,ស្រុកគាស់ក្រឡុ,ស្រុករុក្ខគីរី) ចំនួន ៣២រូប (ស្រី ២៣រូប)។ | 741 |
| 18 | វគ្គបណ្តុះបណ្តាលស្តីពីដំណើរការប្រព័ន្ធ និងការអនុវត្តសាកល្បងការប្រើប្រាស់ប័ណ្ណដាក់ពិន្ទុគណនេយ្យភាពសង្គមតាមប្រព័ន្ធឌីជីថល
-----
ក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ដំណើរការប្រព័ន្ធ និងការអនុវត្តសាកល្បងការប្រើប្រាស់ប័ណ្ណដាក់ពិន្ទុគណនេយ្យភាពសង្គមតាមប្រព័ន្ធឌីជីថល»។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងណែនាំអំពីដំណើរការរបស់ប្រព័ន្ធឌីជីថល របៀបប្រើប្រាស់ប្រព័ន្ធ និងការអនុវត្តសាកល្បងការប្រើប្រាស់ប័ណ្ណដាក់ពិន្ទុគណនេយ្យភាពសង្គមតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពដល់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ និងធានាឱ្យការអនុវត្តប្រព័ន្ធប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។
ក្នុងមតិបើកវគ្គបណ្តុះបណ្តាល លោក សុខ ជឿន បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមផ្តល់ធាតុចូលយ៉ាងសំខាន់ដល់ក្រុមការងារបច្ចេកទេស ក្នុងការអភិវឌ្ឍ និងកែលម្អប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការនៃការអនុវត្តជាក់ស្តែងនាពេលកន្លងមក។
លោកបានបញ្ជាក់ថា ដោយសារការអនុវត្តការងារកន្លងមកនៅមានបញ្ហាប្រឈម ដូចជា ការប្រមូលទិន្នន័យមានភាពយឺតយ៉ាវ ការបូកសរុបលទ្ធផល ការរៀបចំផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP) ព្រមទាំងការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពនៅមានកម្រិត ទើបលេខាធិការដ្ឋាន គ.ជ.អ.ប. បានផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយបម្លែងការងារដាក់ពិន្ទុសហគមន៍ពីបែបប្រពៃណីទៅជាប្រព័ន្ធទំនើប ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យ ការគ្រប់គ្រង ការតាមដាន និងការវិភាគទិន្នន័យកាន់តែងាយស្រួល រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈធនាគារពិភពលោក។
លោកបានបន្ថែមថា ការបណ្តុះបណ្តាលនេះគឺជាជំហានដំបូងនៃការអនុវត្តសាកល្បងប្រព័ន្ធ ដែលមានគោលបំណងសិក្សាអំពីដំណើរការបច្ចេកទេស លំហូរការងារ និងការប្រើប្រាស់ប្រព័ន្ធជាក់ស្តែង ដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍ពីអ្នកប្រើប្រាស់ សម្រាប់បន្តកែលម្អប្រព័ន្ធឱ្យកាន់តែមានភាពពេញលេញ។
ជាមួយគ្នានេះ លោកបានស្នើឱ្យសិក្ខាកាមទាំងអស់ចូលរួមអនុវត្តសាកល្បងប្រព័ន្ធដោយយកចិត្តទុកដាក់ ស្វែងយល់ពីដំណើរការប្រើប្រាស់ និងផ្តល់មតិយោបល់កែលម្អប្រព័ន្ធឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកលើកកម្ពស់ការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល លេខាធិការដ្ឋាន គ.ជ.អ.ប. អង្គការទស្សនៈពិភពលោក អង្គការឃែរអន្តរជាតិ និងអង្គការ API សរុបចំនួន ២៩រូប ក្នុងនោះស្ត្រី ៦រូប៕ | 639 |
| 19 | កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រមូល និងវិភាគទិន្នន័យសម្រាប់រៀបចំរបាយការណ៍បិទបញ្ចប់ការអនុវត្តគម្រោងគណនេយ្យភាពសង្គម
------
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រមូល និងវិភាគទិន្នន័យសម្រាប់រៀបចំរបាយការណ៍បិទបញ្ចប់ការអនុវត្តគម្រោងគណនេយ្យភាពសង្គម។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីប្រភេទទិន្នន័យ ប្រភពទិន្នន័យ និងអ្នកទទួលខុសត្រូវក្នុងការប្រមូល និងវិភាគទិន្នន័យដើម្បីផ្ញើជូនធនាគារពិភពលោកសម្រាប់រៀបចំរបាយការណ៍បិទបញ្ចប់ការអនុវត្តគម្រោងគណនេយ្យភាពសង្គមនាដំណាច់ឆ្នាំ២០២៦ ខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ធនាគារពិភពលោក និងអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា សរុបចំនួន១០រូប៕
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 777 |
| 20 | វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម (SA-CCA Project) ដល់ផ្នែកផ្គត់ផ្គង់នៅក្នុងស្រុកគោលដៅទាំងបី នៃខេត្តបាត់ដំបង
………………………
ខេត្តបាត់ដំបង៖នាថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម ដល់ផ្នែកផ្គត់ផ្គង់នៅស្រុកគោលដៅទាំងបី នៃខេត្តបាត់ដំបង រួមមាន៖ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកបវេល។
វគ្គបណ្ដុបណ្ដាលនេះរៀបចំឡើងចំនួន០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការហេក្ស/អែពើកម្ពុជា និងអង្គការស្តារកម្ពុជា ក្នុងគោលបំណងផ្ដល់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាព និងតួនាទីក្នុងការទទួលខុសត្រូវរបស់សិក្ខាកាមដែលបានចូលរួមដែលជាតួអង្គផ្នែកផ្គត់ផ្គង់ក្នុងការអនុវត្តគម្រោងសាកល្បងនេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
គួរជម្រាបជូនផងដែរថា តាមរយៈការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម នៅស្រុកគោលដៅទាំងបីខាងលើ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យគ្រួសារកសិករខ្នាតតូច និងសហគមន៍ដែលងាយរងគ្រោះ ព្រមទាំងវិស័យឯកជនអាចទទួលបានអត្ថប្រយោជន៍តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពសង្គម ការធ្វើផែនការ និងគោលនយោបាយដែលទាក់ទងនឹងការបន្សាំទៅនឹងបំរែបំរួលអាកាសធាតុ។
វគ្គបណ្ដុះបណ្ដាលនេះក៏ការអញ្ចើញចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ តំណាងមន្ទីរកសិកម្មខេត្ត ស្រុក និងឃុំ មកពីស្រុកទាំងទាំងបី តំណាងអង្គការស្តារកម្ពុជា និងតំណាងអង្គការហេក្ស/អែពើកម្ពុជា សរុបចំនួន ៣៥រូប (ស្រី០៥រូប)។
Join us and Follow for more info :
🌐Website
🌐Facebook
🌐Youtube
🌐Telegram
📚Library | 846 |
