ទឹកចិត្តនៃការចែករំលែក
Open in Telegram
1 167
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២
- ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://bit.ly/3QfnX43
- កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
- ពេលព្រឹក ៖ ០៨:៣០នាទី - ១១:៣០នាទី
- ពេលរសៀល៖ ១៤:០០នាទី - ១៦:០០នាទី
- កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី។
- ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖
សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។
គេហទំព័រ ៖ http://www.ppwsa.com.kh
ហ្វេសប៊ុកផេក ៖ https://www.facebook.com/ppwsa.com.kh
ទូរស័ព្ទ ៖ ០៩៨ ៥៨៩ ១៩៤ / ០១២ ៨៩៨ ៨០៤
#អបអរសាទរ :ក្រសួងសម្រេចយល់ព្រមជាគោលការណ៍ផ្ដល់ប្រាក់កម្រៃ ចំពោះគ្រូបង្រៀនដែលមានភារកិច្ចបន្ថែមក្នុងខែវិច្ឆិកា២០២២នេះ (ប្រាក់ពីរវេន ថ្នាក់គួប ប្រាក់ថ្ងៃព្រហស្បតិ៍ និងប្រាក់ម៉ោងបន្ថែមខែវិច្ចិកានេះជាដើម )។ សូមអរគុណ !
សូមជម្រាបជូនដំណឹងដល់លោកគ្រូអ្នកគ្រូក្នុងខេត្តបាត់ដំបងទាំងអស់ ដែលមានបំណងស្ម័គ្រចិត្តពង្រាយក្នុងខេត្ត ឬឆ្លងខេត្ត។ សូមដោនឡូតយកសំណុំពាក្យខាងក្រោមនេះ...
បញ្ជាក់ៈសូមយកដល់ការិយាល័យ បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ៣ច្បាប់)
លេខទូរសព្ទទំនាក់ទំនង៖ 017 277 170
១-ពាក្យស្ម័គ្រចិត្តពង្រាយក្នុងខេត្ត
https://bit.ly/3DW8vq1
២-ពាក្យស្ម័គ្រចិត្តពង្រាយឆ្លងខេត្ត
https://bit.ly/3WHVCaH
តើសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ប្រព្រឹត្តទៅនៅពេលណា?
- ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot
#BacII #BacII2022
សេចក្ដីណែនាំបន្ថែម ស្ដីពីការបង្រៀននិងរៀនក្នុងខែវិច្ឆិកា ព្រមទាំងជំរុញការស្វ័យសិក្សារបស់សិស្សក្នុងពេលវ៉ាកងធំ។
#ជ្រើសរើសគ្រូបង្រៀន
ការជ្រើសរើសគ្រូថ្មីសម្រាប់ឆ្នាំសិក្សា២០២២-២០២៣
#ដូចនេះសូមចូលទៅកាន់លីង (Link) shorturl.at/EMQRZ ឬស្គែន QR ដែលបានភ្ជាប់ជូន ដើម្បីទាញយកពាក្យ។
#ចូលទៅកាន់Channel Telegram: https://t.me/NGSPrekleapForNewTeacher2022
បាឋកថាស្ដីពី "ភាពជាអ្នកដឹកនាំសាលារៀន គឺជាគន្លឹះនៃកំណែទម្រង់សាលារៀន"
ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
អបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២២
#WorldTeachersDay #WTD #WTD2022 #ទិវាគ្រូបង្រៀន
លិខិតស្ដីពីការផ្អាកវគ្គបំប៉នគ្រូបឋមសិក្សាដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅជាគ្រូបង្រៀនកម្រិតមូលដ្ឋាន សម្រាប់ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រេីសរេីសសិស្សមន្រ្តីក្រមការលេីកទី១០ ចំនួន ១២០នាក់
⏱កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០នាទី ជាពេលផុតកំណត់។
✍ដើម្បីចុះឈ្មោះជាបេក្ខជន សូមចុចតំណភ្ជាប់ (link)៖ https://bit.ly/3RP0d7Y
(ក្រសួងមុខងារសាធារណៈ &សាលាភូមិន្ទរដ្ឋបាល)
#ដំណឹងជ្រើសរើសបុគ្គលិក
គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ (គបច.) សូមជម្រាបជូនដំណឹងថា គបច. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាផ្នែកវិចិត្រករចំនួន០១នាក់ ឱ្យចូលបម្រើការងារនាយកដ្ឋានអភិវឌ្ឍសៀវភៅ និងសម្ភារៈសិក្សា ។
-ទីកន្លែងផ្ដល់ពាក្យសុំ និងទទួលពាក្យសុំបម្រើការងារ៖ នៅការិយាល័យរដ្ឋបាលនៃ គ្រឹះស្ថានបោះពុម្ពចែកផ្សាយ
-កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី
#សេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវលើកទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ។
#bacII #bacII2022
សូមអនុមោទនា ពិធីកាន់បិណ្ឌ៣
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២
#បិណ្ឌ៣
ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា កាត់បន្ថយចរាចរណ៍ពេលកិច្ចប្រជុំកំពូលអាស៊ាន
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងឲ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង និងបង្ហាញទីតាំងសម្រាប់ ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជុំ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្រសួងអប់រំជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាមកបំពេញការងារនៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា
អាហារូបករណ៍របស់ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន (MEXT) ក្រោមកម្មវិធី “Young Leader’s Program” សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
-ព័ត៌មានបន្ថែម និងទាញយកពាក្យ៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00967.html
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២
#scholarship #japan
