en
Feedback
ខ្ញុំជាម្នាក់នៃ KCY🇰🇭

ខ្ញុំជាម្នាក់នៃ KCY🇰🇭

Open in Telegram

ក្រុមយុវជនសកម្មផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម

Show more
646
Subscribers
-224 hours
No data7 days
-1230 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោ
+5
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" (រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកាណ្តាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំ នៃវិមាន ៧ មករា។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះបញ្ចាំងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការចូលរួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។ ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា“ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំ វេទិកា បាឋកថាជាសេរ៊ី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និងមរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុងការបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

កំពង់ចាម៖​ ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦​ នេះ, ថ្នាក់ដឹកនាំ ន
+3
កំពង់ចាម៖​ ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦​ នេះ, ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈចលនាមហាជន នៃ គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានចូលរួមស្ដាប់ បាឋកថាជាសេរី "កេរតំណែលរស់ គុណតម្លៃ ៧ មករា" ក្រោមប្រធានបទ៖ «វេទិកាបើកចំហរ ដំណើរជីវិត និងបទពិសោធន៍» ឧទ្ទេសនាម ដោយ ៖​ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ សមាជិករដ្ឋសភា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមប្រព័ន្ធ zoom នៅសាលប្រជុំ នៃមន្ទីរគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម🙏❤️ ————« ✥◈✥ »———— #KCYអរគុណសន្តិភាព🇰🇭 ខ្ញុំជាម្នាក់នៃKCY 👉 យុវជនសកម្មខេត្តកំពង់ចាម ​ https://t.me/KCYouths 👉រដ្ឋបាលខេត្តកំពង់ចាម​៖ ​ https://t.me/kpcadmin

ព្រឹកនេះ​ យុវជនសកម្ម​KCYខេត្ត​កំពង់ចាម​ ដឹកនាំ​ដោយ​ លោក​ ថុង​ សីហា​ បាននាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន
+5
ព្រឹកនេះ​ យុវជនសកម្ម​KCYខេត្ត​កំពង់ចាម​ ដឹកនាំ​ដោយ​ លោក​ ថុង​ សីហា​ បាននាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ តាមរយៈ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ និង​ជាប្រធានសាខាកាកបាទក្រហមកមពុជាខេត្តកំពង់ចាម​ និងមានការជួយសម្របសម្រួលពីសំណាក់​ ឯកឧត្ដម​ ស្រី​ សុភ័ក្ត្រ​ ចុះទៅសួសុខទុក្ខ​ និងនាំយកថវិកា៤០ម៉ឺន​រៀល​ ទៅជូន​ លោក​ ងួន​ សុីណាត រស់នៅក្នុង ភូមិរអាងក្រោម​ (ភូមិព្រែកស្វាយ) ឃុំរអាង​ ស្រុកកំពង់សៀម​ ដែលកំពុងមានជម្ងឺរលាកស្បែកធ្ងន់ធ្ងរ​ នៅមន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។ យុវជនសកម្មយេីងខ្ញុំ តំណាង​ឲ្យក្រុមគ្រួសារ​ លោក​ ងួន​ សុីណាត​ សូមថ្លែង​អំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​និងតាមដានជានិច្ច​របស់ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និង​ឯកឧត្ដម​ ស្រី​ សុភ័ក្ត្រ​ ប្រធានយុវជនខេត្ត​កំពង់ចាម រួមនឹង​ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត​កំពង់ចាម ដែលបានខិតខំ​ ស្វះស្វែង​ ជួយសម្រួលដល់កិច្ចការសង្គ្រោះព្យាបាលជម្ងឺរបស់បងប្រុស ងួន​ សុីណាត​ជាប្រចាំ៕

«ឆ្អឹងខ្នងនៃគោលនយោបាយ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា អាចឈរជើងបានយូរអង្វែង គឺ «Pro-poor &Pro-business» (គាំទ្រអ្នកក្រ គាំទ្រធុរកិច្ច )» ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល ————« ✥◈✥ »———— #KCYអរគុណសន្តិភាព🇰🇭 ខ្ញុំជាម្នាក់នៃKCY 👉 យុវជនសកម្មខេត្តកំពង់ចាម ​ https://t.me/KCYouths 👉រដ្ឋបាលខេត្តកំពង់ចាម​៖ ​ https://t.me/kpcadmin

ស្ថានភាពនៃការបង្ក្រាបបទល្មើសគ្រឿងញៀន Online Scams និងក្មេងទំនើង 🇰🇭 🇰🇭 #កម្ពុជា 🙏 #អគុណសន្តិភាព

ការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព របស់ខេត្តកំពង់ចាម មានស្ថានភាពល្អប្រសើរ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ 🇰🇭 🇰🇭 #កម្ពុជា 🙏 #អគុណសន្តិភាព

សមិទ្ធផលធំទី៤ របស់ខេត្តកំពង់ចាម 🇰🇭 ប្រចាំឆមាសទី១ ឆ្នាំ២០២៦

សមិទ្ធផលធំទី៥ របស់រដ្ឋបាលខេត្តកំពង់ចាម 👉គឺការដោះស្រាយសំណើរសំណូមពរ ក្ដីកង្វល់ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ❤️️ #កម្ពុជា 🇰🇭 #អរគុណសន្តិភាព 🙏

ការផ្ដល់សេវារដ្ឋបាលសាធារណៈល្អ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ប្រជាពលរដ្ឋពេញចិត្ត 👉 គឺជាមិទ្ធផលធំទី២ ក្នុងងចំណោមសមិទ្ធផលធំៗទាំង៥ របស់ខេត្តកំពង់ចាម 🇰🇭 #កម្ពុជា 🇰🇭 #អរគុណសន្តិភាព 🙏

ការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្ទៃក្នុងក្នុងខេត្តបានល្អ 👉 គឺជាសមិទ្ធផលធំទី១ ក្នុងចំណោមសមិទ្ធផលធំៗទាំង ៥ របស់ខេត្តកំពង់ចាម 🇰🇭 #កម្ពុជា 🇰🇭 #អរគុណសន្តិភាព 🙏

បទសម្ភាសន៍ ៖ លក្ខណៈភូមិសាស្ត្រ និង សក្ដានុពលរបស់ខេត្តកំពង់ចាម 🇰🇭 #កម្ពុជា 🇰🇭 #អរគុណសន្តិភាព 🙏

យុវជនសកម្មយេីងខ្ញុំ តំណាង​ឲ្យក្រុមគ្រួសារ​ លោក​ ងួន​ សុីណាត រស់នៅក្នុង ភូមិរអាងក្រោម​ (ភូមិព្រែកស្វាយ) ឃុំរអាង​ ស្រុកកំពង់សៀម
+4
យុវជនសកម្មយេីងខ្ញុំ តំណាង​ឲ្យក្រុមគ្រួសារ​ លោក​ ងួន​ សុីណាត រស់នៅក្នុង ភូមិរអាងក្រោម​ (ភូមិព្រែកស្វាយ) ឃុំរអាង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ សូមថ្លែង​អំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​របស់ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និង​ឯកឧត្ដម​ ស្រី​ សុភ័ក្ត្រ​ ប្រធានយុវជនខេត្ត​កំពង់ចាម រួមនឹង​ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត​កំពង់ចាម ដែលបានខិតខំ​ ស្វះស្វែង​ ជួយសម្រួលដល់កិច្ចការសង្គ្រោះព្យាបាលជម្ងឺរបស់បងប្រុស ងួន​ សុីណាត​ ដែលកំពុងមានជម្ងឺរលាកស្បែកធ្ងន់ធ្ងរ​ នៅពេលនេះ៕​ ————« ✥◈✥ »———— #KCYអរគុណសន្តិភាព🇰🇭 ខ្ញុំជាម្នាក់នៃKCY 👉 យុវជនសកម្មខេត្តកំពង់ចាម ​ https://t.me/KCYouths 👉រដ្ឋបាលខេត្តកំពង់ចាម​៖ ​ https://t.me/kpcadmin #KCYអរគុណសន្តិភាព

ស្រុកកំពង់សៀម៖ នៅរសៀល​ ថ្ងៃអាទិត្យ ទី៣០​ ខែសីហា ឆ្នាំ២០២៦ នេះ​ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ស្រី សុភ័ក្រ្ត ប្រធានយុវជនគណបក្ស
+4
ស្រុកកំពង់សៀម៖ នៅរសៀល​ ថ្ងៃអាទិត្យ ទី៣០​ ខែសីហា ឆ្នាំ២០២៦ នេះ​ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ស្រី សុភ័ក្រ្ត ប្រធានយុវជនគណបក្សខេត្ត​ បានចាត់ឲ្យ​ លោក ទូច ចាន់ណា សមាជិក​អចិន្ត្រៃយ៍​យុវជន​ខេត្ត​ និងជាប្រធានផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម រួមនឹងសហការី​ បានចុះសួរសុខទុក្ខ​ និងពាំនាំជំនួយសប្បុរសធម៌មួយចំនួន​របស់ផែនព័ត៌មាន​ ជូនដល់គ្រួសារក្រីក្រ​ និងកំពង់មានជំងឺសេីស្បែកធ្ងន់ធ្ងរ​ ។ អ្នកជំងឺដែលជាជនទាល់ក្រ​ គឺជាបុរសពោះម៉ាយ​ មានកូនតូចក្នុងបន្ទុក​ មានឈ្មោះ​ ————« ✥◈✥ »———— #KCYអរគុណសន្តិភាព🇰🇭 ខ្ញុំជាម្នាក់នៃKCY 👉 យុវជនសកម្មខេត្តកំពង់ចាម https://t.me/KCYouths 👉រដ្ឋបាលខេត្តកំពង់ចាម ៖ https://t.me/kpcadmin

ស្រុកកោះសូទិន÷ នៅរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៦ ដោយមានការណែនាំ ពី លោក ទូច ចាន់ណា ប្រធានផែនព័ត៍មាន និងផ្សព្វផ្សាយបណ្តាលសង្គម
+6
ស្រុកកោះសូទិន÷ នៅរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៦ ដោយមានការណែនាំ ពី លោក ទូច ចាន់ណា ប្រធានផែនព័ត៍មាន និងផ្សព្វផ្សាយបណ្តាលសង្គម នៃយុវជនគណបក្សខេត្តកំពង់ចាម បានចាត់ឲ្យតំណាង ដោយ លោក ថុង សីហា អនុប្រធានផែនព័ត៍មាន រួមនឹងជំនួយការផែនKCY និងលោក ឡុច លីម អនុប្រធានគណបក្សមូលដ្ឋានឃុំ រួមជាមួយអនុសាខាបក្សភូមិទំពូង បានយកអំណោយរបស់ ឯកឧត្តម ស្រី សុភ័ក្ត្រ ប្រធានយុវជនគណបក្សខេត្តកំពង់ចាម ជាស្បៀងអាហារទៅផ្តល់ជូនលោក តា ឌូង ឆាន និងលោកយាយ លីម ឡាត់ រស់នៅភូមិទំពូង មានជីវភាពខ្វះខាត។ អំណោយរបស់ឯកឧត្តម ស្រី សុភ័ក្ត្រ ប្រធានយុវជនខេត្តរួមមាន ៖ អង្ក២៥គីឡូ , ទឹកសុីអុីវ១យួ, ទឹកត្រី១យួរ, មី១កេស ,ត្រីខ១យួរ និងថវិកា៥មុឺនរៀល៕

ស្រុកកោះសូទិន៖​ នៅព្រឹក​ ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦​ នេះ​ ​ក្រុម​យុវជនសកម្មបណ្តាញសង្គម​ KCY ស្រុកកោះសូទិន​ បានចូលរូមអមដំណេីរ
+3
ស្រុកកោះសូទិន៖​ នៅព្រឹក​ ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦​ នេះ​ ​ក្រុម​យុវជនសកម្មបណ្តាញសង្គម​ KCY ស្រុកកោះសូទិន​ បានចូលរូមអមដំណេីរ​ ​ឯកឧត្តម សុខ សំអុល អនុប្រធានក្រុមការងារចុះស្រុកកោះសូទិន និង​ ឯកឧត្តម​ សា ស៊ីថា​ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកតានង់ បានអញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយអគ្គីសភ័យឆាបឆេះផ្ទះសម្បែងកន្លងមកថ្មីៗនេះ​ ស្ថិតនៅភូមិទី១១ និងបាននាំយកអំណោយរបស់​ ឯកឧត្ដម​ ឡោ​ សុខឡេង​ ប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន​ មកចែកជូន​ ដែលមានដូចជា៖​ គ្រឿងឧបភោគបរិភោគ​ និងថវិកាសម្ភារៈរួមមាន៖អង្ករ៥០ គីឡូក្រាម,​មីខ្លាឃ្មុំចំនួនពីរកេះ,ទឹកស៊ីអ៊ីវមួយយួរ,​ទឹកត្រីមួយយួរ,ត្រីខ ១យួរ​ និងថវិកា៤០ម៉ឺន​រៀល​៕ ————« ✥◈✥ »———— #KCYអរគុណសន្តិភាព🇰🇭 ខ្ញុំជាម្នាក់នៃKCY 👉 យុវជនសកម្មខេត្តកំពង់ចាម ​ https://t.me/KCYouths 👉រដ្ឋបាលខេត្តកំពង់ចាម​៖ ​ https://t.me/kpcadmin ​គ

អាជ្ញាធរ​ខេត្តកំពង់​ចាម​ បន្តយកអំណោយមនុស្សធម៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងស្រុកកំពង់សៀម​ និងស្រុកស្ទឹងត្រង់

លោក សុក សុីម ជំនួយការផែនព័ត៍មាន និងបណ្តាញផ្សព្វផ្សាយនៃក្រុមយុវជនខេត្តកំពង់ចាម(KCY) រួមនឹងសហការី បាននាំអំណោយរបស់ លោក អូត ឈាងលី
+4
លោក សុក សុីម ជំនួយការផែនព័ត៍មាន និងបណ្តាញផ្សព្វផ្សាយនៃក្រុមយុវជនខេត្តកំពង់ចាម(KCY) រួមនឹងសហការី បាននាំអំណោយរបស់ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកបាធាយ និងជាប្រធានគណៈកម្មាធិការគណបក្សស្រុក​ ទៅចូលរួមរំលែកទុក្ខគ្រួសារយុវជន ទិត្យ សួស្តី ដែលជាយុវជនសកម្មKCY ស្រុកបាធាយ ដែលមានទុក្ខជាទំងន់ដោយជីតាបានទទួលមរណភាព ដោយរោគាពាធ​ ស្ថិតនៅភូមិក្រដាស ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ អំណោយរបស់លោក អូត ឈាងលី អភិបាលស្រុកបាធាយនឹងជាប្រធានគណៈកម្មាធិការគណបក្សរបស់ធាយរួមមាន៖ អង្ករមួយបេ ទឹកសុទ្ធវីតាល់មួយកេស ទឹកត្រីមួយយួរ ទឹកផ្លែឈើមួយកេស និងថវិកា១០ម៉ឺនរៀល និងដោយឡែក លោក ហ៊ល ញ៉ង មេឃុំសណ្តែក និងជាប្រធានគណៈកម្មាធិការគណបក្សឃុំសណ្ដែកបានចូលរួមបច្ច័យ១០ម៉ឺនរៀលផងដែរ៕

សូមជូនដំណឹងដល់សិស្ស និស្សិតទាំងអស់ជ្រាបថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ចាប់ផ្ដើមផ្ដល់ និងទទួលពាក្យចូលរៀនឆ្នាំទី១ ផ្នែកអាហា
+1
សូមជូនដំណឹងដល់សិស្ស និស្សិតទាំងអស់ជ្រាបថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ចាប់ផ្ដើមផ្ដល់ និងទទួលពាក្យចូលរៀនឆ្នាំទី១ ផ្នែកអាហារូបករណ៍ ១០០% សរុបចំនួន ៣២០នាក់ ចាប់ពីថ្ងៃទី០៣ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ឆ្លើយតបការចុះផ្សាយមិនពិត របស់គេហទំព័រហ្វេសប៊ុក ឈ្មោះ "12 PM" ពីករណីផ្លូវមួយខ្សែ
+2
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ឆ្លើយតបការចុះផ្សាយមិនពិត របស់គេហទំព័រហ្វេសប៊ុក ឈ្មោះ "12 PM" ពីករណីផ្លូវមួយខ្សែ ភ្ជាប់ពីទីប្រជុំជន នៃឃុំព្រែកដំបូក ទៅឃុំបារាយណ៍ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។