en
Feedback
ស្លឹកឈើ

ស្លឹកឈើ

Open in Telegram

📈 Analytical overview of Telegram channel ស្លឹកឈើ

Channel ស្លឹកឈើ (@plfriendly113) in the Central Khmer language segment is an active participant. Currently, the community unites 10 800 subscribers, ranking 17 481 in the News & Media category and 515 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 800 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 140 over the last 30 days and by 17 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 49.21%. Within the first 24 hours after publication, content typically collects 44.94% reactions from the total number of subscribers.
  • Post reach: On average, each post receives 5 312 views. Within the first day, a publication typically gains 4 851 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 96.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

10 800
Subscribers
+1724 hours
+147 days
-1 14030 days
Posts Archive
រាជរដ្ឋាភិបាល កំណត់ស័ក្តិមន្ត្រីនគរបាលជាតិ។ អគ្គស្នងការផ្កាយ៤ ស្នងការរាជធានី ខេត្តផ្កាយត្រឹម១។
+2
រាជរដ្ឋាភិបាល កំណត់ស័ក្តិមន្ត្រីនគរបាលជាតិ។ អគ្គស្នងការផ្កាយ៤ ស្នងការរាជធានី ខេត្តផ្កាយត្រឹម១។

ខ្លួនចាយលុយមិនដល់ខែ ខ្លួនជំពាក់លុយអីចាប់ហួយ ខ្លួនខ្លាច CO ដល់ផ្ទះ សោះ ……………….. និយាយថា ពីចូលមើល live គេសល់ ម៉ឺនៗ សែនៗ លានៗ$$ សួរថាមើលហើយបានអីមកវិញ អីក៏ប្រឹងម្ល៉េះ

លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥! ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារ
លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥! ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារកិច្ចស្នូលសំខាន់ៗ របស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។ បើតាមអ្នកនាំពាក្យរង ភារកិច្ចសំខាន់ៗទាំង១៥ចំណុចនោះ រួមមាន ដូចខាងក្រោម។ ទី១.មន្ត្រីនគរបាលជាតិត្រូវគោរព និងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ព្រមទាំងតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំប្រកបដោយសុចរិតភាព ទី២.ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងឥរិយាបថល្អ ប្រកបដោយសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌ និងភាពមិនលម្អៀងក្នុងពេលបំពេញភារកិច្ច ទី៣.ត្រូវរក្សាកិត្តិយស ឥស្សរភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញភារកិច្ច ទី៤.ត្រូវរក្សាការសម្ងាត់របស់ជាតិ ក្រសួង និងអង្គភាពខ្លួន ទាក់ទងនឹងហេតុការណ៍ ឯកសារ និងព័ត៌មានដែលខ្លួនបានដឹង ទី៥.ត្រូវមានអព្យាក្រឹត្យភាពជានិច្ច ក្នុងការបំពេញតួនាទី និងភារកិច្ច ទី៦.បញ្ចេញមតិយោបល់ដោយប្រុងប្រយ័ត្ន ព្រមទាំងគិតដល់ការប្រតិកម្មតបតមកវិញនូវរាល់ទង្វើ និងពាក្យសម្តីរបស់ខ្លួនពីសំណាក់សាធារណជន ទី៧.ត្រូវបំពេញភារកិច្ចក្នុងការផ្តល់សេវា ដោយឈរលើគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ គោរពសិទ្ធិមនុស្ស និងមិនមានការរើសអើង ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពណាមួយឡើយ ទី៨.ត្រូវមានមនសិការការងារ ការទទួលខុសត្រូវ និងគណនេយ្យភាពក្នុងអាជីពរបស់ខ្លួន ដើម្បីទទួលបានការពេញចិត្ត និងការជំនឿទុកចិត្តពីប្រជាពលរដ្ឋ ទី៩.ត្រូវមានការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត ទឹកចិត្តអង្គអាច ក្លាហាន ម៉ឺងម៉ាត់ ហ្មត់ចត់ ទន់ភ្លន់ និងសុភាពរាបសារ ក្នុងកិច្ចប្រតិបត្តិការបំពេញភារកិច្ច និងបេសកកម្មបម្រើប្រជាពលរដ្ឋ ទី១០. ត្រូវខិតខំអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងការដកស្រង់បទពិសោធល្អៗពីអ្នកពាក់ព័ន្ធ ដើម្បីយកជាមូលដ្ឋានក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ទី១១.ត្រូវមានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាម សាមគ្គីភាព សហការ និងទំនាក់ទំនងល្អក្នុងការងារបម្រើប្រជាពលរដ្ឋ ទី១២. ធ្វើទំនាក់ទំនងជាមួយព្រះសង្ឃ លោកអាចារ្យ ដូនជី ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទូទៅ ជានិច្ចកាលត្រូវរួសរាយរាក់ទាក់ សុភាពរាបសារ មានសុជីវធម៌ និងគោរពប្រពៃណីទំនៀមទម្លាប់ ទី១៣. ត្រូវចាត់ទុកនិមិត្តសញ្ញា ឬសញ្ញានៃអង្គភាព និងមុខតំណែងរបស់ខ្លួន ជានិមិត្តរូបនៃសេចក្តីស្មោះត្រង់ និងការជឿទុកចិត្តរបស់សាធារណជនជាដរាប ទី១៤.ត្រូវប្រើប្រាស់សិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការបំពេញភារកិច្ច ដើម្បីបម្រើសង្គមជាតិ និងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទី១៥.ត្រូវប្រើប្រាស់កម្លាំងក្នុងកាលៈទេសៈចាំបាច់ណាមួយបំផុត ហើយស្ថិតនៅក្នុងរង្វង់ដែនសមត្ថកិច្ច និងការបំពេញភារកិច្ចរបស់ខ្លួន។ គួររម្លឹកថា ប្រកាសលេខ៨៧៣ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន៧ជំពូក និង៣៥មាត្រា។ ប្រកាសនេះ មានគោលដៅកំណត់អំពីបទវិន័យនគរបាលជាតិកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត ឧត្តមភាព កិត្តិយស និងប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីនគរបាលជាតិ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕ ដោយលោក សេង បូលីន

photo content

សូមកុំអន្ទះសារ ប្រកាន់ប្រកិន! បៀវត្សបងប្អូនមិត្តនគរបាល គឺអាចរហូតម៉ោង ៧ យប់ ទើបចេញដំណើរ ព្រោះខាង Bank កំពុងរៀបចំ apply ជូន។ សូមអរគុណ

photo content

នៅក្នុងឆ្នាំ២០២៦ នេះ កម្ពុជាបានផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការប្រជុំរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រចអនុម័តច្បាប់ស្តីពី “កាតព្វកិច្ចយោធា” ដោយសំឡេងគាំទ្រ ១១៤ លើ ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម។ យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានឱ្យដឹងថាក្រុមមនុស្សខាងក្រោមនេះត្រូវបានលើកលែង បំពេញកាតព្វកិច្ចយោធា៖ ១. ភិក្ខុសង្ឃ ២. បព្វជិតសាសនា ៣. អ្នកមានពិការភាព ៤.អ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកម្មសំខាន់ៗជូនជាតិ។ ដោយឡែក សម្រាប់អ្នកដែលត្រូវបំពេញលក្ខខណ្ឌកាតព្វកិច្ចយោធាមានដូចជា ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ចំពោះស្រ្តី ត្រូវផ្អែកតាមការស្ម័គ្រចិត្ត, ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ ហើយរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា,និស្សិតបញ្ចប់ការសិក្សា: បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬវិជ្ជាជីវៈ, មន្រ្តីរាជការ/បុគ្គលឯកជន: បើមិនស្ថិតក្រោមក្រុមដែលត្រូវបានលើកលែង។ គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រា ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ៕

ស្ងាត់ដល់ហើយ

photo content

photo content

នរណាខ្លះដូច?
នរណាខ្លះដូច?

photo content

សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា ២០២៦
+4
សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា ២០២៦

photo content

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថានពរ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ទ
+5
ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថានពរ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ ទី៤ និងនៅពន្ធនាគាររាជធានី-ខេត្ត

photo content
+9

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថានពរ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ទ
+9
ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថានពរ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ ទី៤ និងនៅពន្ធនាគាររាជធានី-ខេត្ត

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថានពរ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ទ
+9
ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថានពរ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ ទី៤ និងនៅពន្ធនាគាររាជធានី-ខេត្ត

ថ្ងៃទី​ ១​-២​ ថ្ងៃឈប់សម្រាក​ មិនមែនសប្តាហ៍ទី១​ ដូច្នេះសប្តាហ៍ទី១​ គូសក្រហម​ (មេីលហេីយគិតខ្លួនឯង)។
ថ្ងៃទី​ ១​-២​ ថ្ងៃឈប់សម្រាក​ មិនមែនសប្តាហ៍ទី១​ ដូច្នេះសប្តាហ៍ទី១​ គូសក្រហម​ (មេីលហេីយគិតខ្លួនឯង)។

គន្លឹះសំខាន់ៗ ដើម្បីការពារគណនី Telegram ឱ្យមានសុវត្ថិភាព! ថ្មីៗនេះ​ក្រុមការងារ​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថ
គន្លឹះសំខាន់ៗ ដើម្បីការពារគណនី Telegram ឱ្យមានសុវត្ថិភាព! ថ្មីៗនេះ​ក្រុមការងារ​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំបាន​សង្កេតឃេីញ​មានជនរងគ្រោះត្រូវបានជនខិលខូច​លួចចូលគ្រប់គ្រង​គណនី Telegram និងបានក្លែងបន្លំជាជនរងគ្រោះ​ដេីម្បី​បទល្មើស​តាម​តាម​បណ្ដាញ​សង្គម​។ ប្រសិនបើលោកអ្នកសង្ស័យថាមានជនអនាមិក កំពុងលួចប្រើប្រាស់ ឬកាន់កាប់គណនី Telegram របស់លោកអ្នក ក្រុមការងារបច្ចេកទេសសូមចែករំលែកវិធីសាស្ត្រ និងគន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាពគណនី Telegram ដូចខាងក្រោម៖ ១. ពិនិត្យលើ Active Sessions ដើម្បីដឹងអំពីឧបករណ៍ដែលកំពុងបើកប្រើប្រាស់គណនី Telegram របស់អ្នក៖ • ចូលទៅកាន់ Settings > Devices ដើម្បីពិនិត្យទៅលើឈ្មោះឧបករណ៍ដែលកំពុងប្រើប្រាស់។ ប្រសិនបើឃើញឧបករណ៍ខុសប្រក្រតី លោកអ្នកអាចចុចលើពាក្យ "Terminate Session" ឬ "Terminate All Other Sessions"។ ២. វិធីពង្រឹងសុវត្ថិភាពគណនី ដើម្បីការពារកុំឱ្យមានការជ្រៀតចូល លោកអ្នកគួរអនុវត្តដូចខាងក្រោម៖ • បើក Two-Step Verification (2FA)៖ ចូលទៅ Settings > Privacy and Security > Two-Step Verification ដើម្បីកំណត់លេខសម្ងាត់ (Password) បន្ថែម • ដាក់ Passcode Lock & Face ID៖ ការពារកុំឱ្យអ្នកដែលកាន់កាប់ទូរសព្ទលោកអ្នកផ្ទាល់ បើកចូលកម្មវិធី Telegram បាន • កុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់៖ ជៀសវាងការចុចលើ Link ដែលតម្រូវឱ្យអ្នកបញ្ចូលលេខទូរសព្ទ ឬលេខកូដ OTP ៣. សញ្ញាសម្គាល់មិនប្រក្រតីផ្សេងៗ ក្រៅពីកំណត់ Settings ខាងលើ អ្នកអាចសម្គាល់តាមរយៈសកម្មភាពប្លែកៗដូចជា៖ • ការផ្ញើសារទៅកាន់អ្នកដទៃ ឬចូលរួមក្នុង Group/Channel ប្លែកៗដោយមិនដឹងខ្លួន។ • សារផ្ញើចូលមក មានលោតសញ្ញាថា "អានរួច" ទាំងដែលអ្នកមិនទាន់បានបើកមើល។ • ទទួលបានលេខកូដ Login Code ពី Telegram ជាញឹកញាប់ (បញ្ជាក់ថាមានគេព្យាយាមចូលគណនីរបស់អ្នក) ចំណាំ៖ ប្រសិនបើអ្នកបាន ‘Terminate’ រួចរាល់ហើយ សូមប្រញាប់ដាក់ Two-Step Verification ភ្លាម ដើម្បីការពារកុំឱ្យជនខិលខូចចូលបានម្ដងទៀត។ #TelegramTip #2FA #ScamOnline #OnlineSafe #OTP #Moi #Gddtm #CyberSecurityDepartment