All About Docs.collections ធនាគារឯកសារ
Open in Telegram
3 076
Subscribers
-124 hours
-57 days
-1530 days
Posts Archive
7_គោលនយោបាយ_ស្ដីពីការផ្ដល់អាហារតាមសាលារៀន_ឆ្នាំ២០២៤_២០៣៥_1.pdf2.68 MB
ក្រសួងអប់រំ_202203_ការគ្រប់គ្រងបុគ្គលិកនៅតាមសាលារៀន.pdf3.87 MB
+1
ប្រធានបទស្តីពី “អក្ខរកម្មហិរញ្ញវត្ថុ៖ គន្លឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់យុវជន”
@OUPNarith
បទបង្ហាញពីបទពិសោធការប្រើប្រាស់AI_Tools_ក្នុងកម្មវិធីសិក្សា.pdf50.34 MB
វេបសាយ Picker Wheel គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់គ្រូបង្រៀនក្នុងការជំរុញការចូលរួមរបស់សិស្ស និងបង្កើតបរិយាកាសការសិក្សាបែបវិជ្ជមាន។ វាជួយសម្រួលការជ្រើសរើសសិស្សដោយចៃដន្យ ជំរុញការចូលរួមដោយស្មើភាពគ្នា ព្រមទាំងបង្កើតភាពទាក់ទាញប្រកបដោយភាពច្នៃប្រឌិត និងភាពសប្បាយរីករាយ។
ចូលទៅប្រើប្រាស់កម្មវិធី៖ Picker Wheel
https://pickerwheel.com/
មើលរបៀបប្រើប្រាស់តាម Youtube៖
ប្រើប្រាស់ Picker Wheel ដើម្បីហៅឈ្មោះសិស្ស និងបែងចែកក្រុមសិស្ស
https://youtu.be/1hIYZohvyQE?si=WeV6z79owQ6Tb2H-
សូមលោក លោកស្រី ទាញយកវិញ្ញាសា និងអត្រកំណែ សិស្សពូកែទូទាំងប្រទេស ឆ្នាំ ២០២៥ ដើម្បីជាមូលដ្ឋាន ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀន សម្រាប់សាលារៀងៗខ្លួន
+4
រាជរដ្ឋាភិបាលចេញ សារាចរ ស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណ
ជំនាន់មនុស្សក៏ខុស ផ្នត់គំនិតក៏ខុស វិធីវាយតម្លៃក៏ខុស — តើយើងគួរផ្លាស់ប្តូរបែបណា?
__
I. ការបកស្រាយ និងវិភាគអំពីការគិត និងផលជះលើការបង្រៀនរបស់ជំនាន់មនុស្ស (សូមមើលតារាងក្នុងរូបភាព)
II. បញ្ហា និងផលប៉ះពាល់ក្នុងការបង្រៀន
• គ្រូបង្រៀនជំនាន់ X និង Baby Boomers មិនយល់ពីលក្ខណៈ ឬតម្រូវការរបស់សិស្សជំនាន់ថ្មី ដែលចូលចិត្តរៀនបែបអន្តរកម្ម និងការបញ្ចូលបច្ចេកវិទ្យា។
• គ្រប់យ៉ាងគ្រូបង្រៀនបន្ទោសតែសិស្ស ធ្វើឱ្យសិស្សបាត់ការចូលរួម មិនមានទំនាក់ទំនងល្អ មិនឆ្លុះបញ្ចាំងលើការបង្រៀនរបស់ខ្លួន (ផ្នត់គំនិតថេរ/មិនរីកចម្រើន)។
• សិស្សជំនាន់ Z និង Alpha ចង់បានបរិយាកាសរៀនដែលផ្អែកលើការចូលរួម មានបច្ចេកវិទ្យាប្រើប្រាស់ និងការសិក្សាដោយអនុវត្តផ្ទាល់។
III. ដំណោះស្រាយដើម្បីបន្ថយគម្លាតរវាងជំនាន់មនុស្សក្នុងបរិបទការសិក្សា
1. ចងក្រងការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពី៖
o ផ្នត់គំនិតរីកចម្រើន (Growth mindset)
o បង្រៀនឱ្យយល់ពីមនុស្សជំនាន់ Z និង Alpha ជាសិស្សដែលខ្លួនកំពុងបង្រៀន
o ការបញ្ចូលបច្ចេកវិទ្យាថ្មីៗក្នុងបង្រៀន
2. ជំរុញការបង្រៀនបែបសកម្មដើម្បីឆ្លើយតបតម្រូវការមនុស្សជំនាន់ Z និង Alpha ៖
o ការសិក្សាដោយប្រើប្រាស់គម្រោង រួមមាន៖ ការងារគម្រោងមូលដ្ឋាន (Project Work-Basic) ការសិក្សាអាស្រ័យលើបញ្ហា (Project Based Learning) និងការសិក្សាអាស្រ័យលើបញ្ហា (Problem Based Learning), ការសិក្សាបែបរិះរក (IBL), ការអប់រំបែប STEM ។ល។ ពោលគឺវិធីសាស្រ្តសិក្សាទាំងឡាយណាដែលស្ថិតក្រោមទ្រឹស្ដីស្ថាបនានិយមដែលបង្កប់នូវគោលការណ៍ចំនួន៥ រួមមាន (១) ការសិក្សាបែបជាក់ស្ដែង (២) ការសិក្សាបែបអន្តរកម្ម (៣) ការសិក្សាបែបសម្របសម្រួល (៤) សិស្សដឹកនាំខ្លួនឯង&ជាក្រុម និង (៥) ការសិក្សាមានគុណភាពខ្ពស់ (ប្រើBloomកម្រិតខ្ពស់ និងបង្កើតស្នាដៃ)។
o ការបង្រៀនអំពី Gamification, interactive apps, flipped classroom
3. រៀបចំសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន(Professional Learning Community-PLC)៖
o ការផ្លាស់ប្តូរផ្នត់គំនិត
o ការសិក្សាអំពីឧទាហរណ៍ល្អៗ ឬឧត្ដមានុវត្តន៍
4. បង្កើតការបង្រៀនសហគមន៍របស់ខ្លួន៖
o គ្រូវ័យក្មេងជួយបង្រៀនគ្រូដែលមានវ័យចាស់អំពីការប្រើបច្ចេកវិទ្យា
o គ្រូបង្រៀនវ័យចាស់ផ្តល់បទពិសោធន៍ និងជំនាញទំនាក់ទំនងដល់គ្រូវ័យក្មេង
សូមស្វែងយល់បន្ថែមអំពី (១) ប្រព័ន្ធវាយតម្លៃ និងការវាស់វែងសិស្សដែលមិនបានគ្របដណ្ដប់ពេញលេញលើសក្ដានុពលរបស់សិស្ស និង (២) ទ្រឹស្ដីពហុបញ្ហា។
បើលោកគ្រូ អ្នកគ្រូបានយល់ដឹងអំពីការគិតរបស់ជំនាន់មនុស្ស ការវាយតម្លៃបានត្រឹមត្រូវ និងទ្រឹស្ដីពហុបញ្ញា លោកគ្រូ អ្នកគ្រូប្រហែលជាអាចកាត់បន្ថយការបន្ទោសសិស្ស ឈានទៅប្រឹងប្រឹងរៀនសូត្រវិធីសាស្រ្តបង្រៀនបែបសកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបន្ថយគម្លាតរវាងជំនាន់មនុស្ស និងចេះស្វែងរកសុភមង្គលក្នុងភាពជាគ្រូបង្រៀន។
