All About Docs.collections ធនាគារឯកសារ
Open in Telegram
3 075
Subscribers
+424 hours
+107 days
+2330 days
Posts Archive
បរិស្ថានសិក្សា ជាផ្នែកមួយយ៉ាងសំខាន់ជួយដល់ដំណេីរការរៀន និងបង្រៀន📚
សូចនាករស្តង់ដានៃការលើកកម្ពស់បរិស្ថានសិក្សា📚🍀
១- អនាម័យបរិស្ថានគ្រឹះស្ថានសិក្សាស្អាត និងមានសុវត្ថិភាព
២- សួនស្មៅ សួនផ្កា ដើមរុក្ខជាតិសម្រាប់លម្អ និងដើមឈើយកម្លប់
៣- ទីលានសម្រាប់អនុវត្តអប់រំកាយ និងកីឡាសមស្រប
៤- ទីធ្លា កន្លែងអង្គុយលេង ឬសម្រាកកម្សាន្តសមស្រប
សេចក្ដីណែនាំលេខ ៤៩ អយក.សណន ស្ដីពីការបង្កើត និងដំណើរការរបស់គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សា
1_បទបង្ហាញសន្និបាត_វិទ្យាល័យអប់រំពិសេស_២០២៦_កែសម្រួល_09_02_2026.pdf4.44 MB
១_បទបង្ហាញ_ការអប់រំក្រៅប្រព័ន្ធ_និងបរិយាបន្នរួមចំណែកអភិវឌ្ឍជាតិប្រកបដោយ.pdf2.45 MB
១_បទបង្ហាញ_ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា.pdf20.74 MB
1_បទបង្ហាញ_ការស្រាវជ្រាវ_និងនវានុវត្តន៍_និងបរិវត្តកម្ម_NEW_Edit.pdf17.89 MB
១_បទបង្ហាញ_ការអប់រំកុមារតូចឆ្ពោះទៅគន្លងអប់រំថ្មីកែរួច.pdf6.57 MB
សេចក្តីណែនាំលេខ_៤១_ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ_ឆ្នាំសិក្សា២០២៥.pdf22.07 MB
គោលវិធី វិធីបង្រៀន បច្ចេកទេស និងតាក់ទិក
គោលវិធីបង្រៀន (Teaching Approach)
គោលវិធីបង្រៀន សំដៅទៅលើជំនឿ ឬទស្សនៈមូលដ្ឋានរបស់គ្រូ អំពីរបៀបដែលសិស្សរៀនបានល្អ។ វាមិនមែនជារបៀបបង្រៀនជាក់លាក់ក្នុងថ្នាក់រៀនទេ ហើយក៏មិនមែនជាសកម្មភាព ឬជំហានបង្រៀនដែរ។ គោលវិធី គឺជាការគិតនៅពីក្រោយការបង្រៀន ដែលឆ្លើយសំណួរថា “សិស្សរៀនដោយរបៀបណា?”។ គោលវិធីនេះ ជាអ្វីដែលដឹកនាំទៅដល់ការជ្រើសរើសវិធីបង្រៀន និងសកម្មភាពទាំងអស់របស់គ្រូ។
នៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី គោលវិធីដែលត្រូវបានលើកកម្ពស់ គឺគោលវិធីស្ថាបនានិយម ដែលជឿថា សិស្សរៀនបានល្អ ពេលបានគិត អនុវត្ត ពិភាក្សា និងសង់ចំណេះដឹងដោយខ្លួនឯង ខណៈដែលគ្រូ មានតួនាទីជាអ្នកណែនាំ និងជួយសម្របសម្រួលការរៀន។
ឧទាហរណ៍គំនិតសំខាន់ៗនៃគោលវិធីស្ថាបនានិយម
• សិស្សជាគន្លឹះនៃការរៀន
• ការរៀនកើតឡើងតាមបទពិសោធន៍
• គ្រូមិនចាំបាច់ផ្តល់ចម្លើយទាំងអស់
វិធីបង្រៀន / យុទ្ធវិធី (ឬយុទ្ធសាស្រ្ត) បង្រៀន (Teaching Method / Strategy)
វិធីបង្រៀន ឬយុទ្ធវិធីបង្រៀន គឺជារបៀបរៀបចំ និងដឹកនាំមេរៀនមួយ ដើម្បីអនុវត្តគោលវិធីបង្រៀន។ វិធីបង្រៀន ឃើញបានច្បាស់ជាងគោលវិធី ព្រោះវាបង្ហាញជាទម្រង់នៃការរៀបចំមេរៀនទាំងមូល។ ជាទូទៅ ក្នុងមេរៀនមួយ ដែលមានរយៈពេល ១ ឬ ២ ម៉ោង គ្រូជ្រើសវិធីបង្រៀនមួយជាចម្បង ដើម្បីដឹកនាំការរៀនពីដើមដល់ចប់។
វិធីបង្រៀន ប្រាប់ថា គ្រូនឹងរៀបចំមេរៀននេះដោយរបៀបណា ដើម្បីឱ្យសិស្សសម្រេចគោលបំណងសិក្សា និងស្របតាមគោលវិធីដែលបានជ្រើសរើស។
ឧទាហរណ៍វិធីបង្រៀន
• ការបង្រៀនតាមបញ្ហា
• ការបង្រៀនតាមគម្រោង
• ការបង្រៀនតាមស្រាវជ្រាវ
• ការបង្រៀនបែបសហការ
បច្ចេកទេសបង្រៀន (Teaching Techniques)
បច្ចេកទេសបង្រៀន គឺជាសកម្មភាព ឬជំហានជាក់លាក់ ដែលគ្រូ និងសិស្សអនុវត្តក្នុងថ្នាក់រៀន។ បច្ចេកទេស ជាអ្វីដែលឃើញ និងធ្វើបានពិតប្រាកដ ហើយជាទូទៅ ត្រូវបានរៀបចំជាមុន ក្នុងផែនការមេរៀន។ បច្ចេកទេសមួយ អាចប្រើបានជាមួយវិធីបង្រៀនផ្សេងៗទៀត ហើយក្នុងមេរៀនតែមួយ ក៏អាចមានបច្ចេកទេសច្រើនជាប់គ្នាផងដែរ។
បច្ចេកទេស ប្រាប់ថា នៅក្នុងថ្នាក់រៀន ពេលនេះ គ្រូ និងសិស្សត្រូវធ្វើអ្វី ដើម្បីឱ្យការរៀនកើតឡើង។
ឧទាហរណ៍បច្ចេកទេស (សូមមើលបច្ចេកទេសបន្ថែមមួយចំនួនទៀតជូនភ្ជាប់ក្នុងរូបភាព និងស្រាវជ្រាវរបៀបអនុវត្ត)
• ការពិភាក្សាក្រុម
• គិត–ដៃគូ–ចែករំលែក
• ការធ្វើព្យុះគំនិត
• ការបង្ហាញលទ្ធផល
• ការពិសោធ
តាក់ទិកបង្រៀន (Teaching Tactics)
តាក់ទិកបង្រៀន គឺជាការសម្រេចចិត្ត និងការបត់បែនភ្លាមៗ របស់គ្រូ ក្នុងពេលកំពុងបង្រៀន។ តាក់ទិក មិនមែនជាផ្នែកដែលរៀបចំជាក់ច្បាស់ក្នុងកិច្ចតែងការបង្រៀននោះទេ ប៉ុន្តែកើតឡើងបន្តបន្ទាប់ ឬជាប្រចាំ ពេញមេរៀន ពីដើមរហូតដល់ចប់។ វាពឹងផ្អែកលើការសង្កេតសិស្ស ការវាយតម្លៃភ្លាមៗ និងបទពិសោធន៍របស់គ្រូ។
តាក់ទិក បង្ហាញពីសមត្ថភាពគ្រូក្នុងការឆ្លើយតបនឹងស្ថានភាពពិត នៅក្នុងថ្នាក់រៀន ដើម្បីរក្សាការចូលរួម និងការយល់ដឹងរបស់សិស្ស។
ឧទាហរណ៍តាក់ទិក
• ប្តូរសំណួរ ពេលសិស្សមិនយល់
• បន្ថែមឧទាហរណ៍ទាក់ទងជីវិតពិត
• ប្តូរទំហំ ឬរចនាសម្ព័ន្ធក្រុម
• ផ្អាកបន្តិច ដើម្បីឱ្យសិស្សគិតឡើងវិញ
សរុបមក ការបង្រៀនមានប្រសិទ្ធភាព មិនមែនផ្អែកលើបច្ចេកទេសតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការយល់ច្បាស់អំពីគោលវិធីបង្រៀន ជ្រើសវិធីបង្រៀនសមស្រប ប្រើបច្ចេកទេសឱ្យបានត្រឹមត្រូវ និងបត់បែនតាមស្ថានភាពពិតតាមរយៈតាក់ទិក។ ការឆ្លុះបញ្ចាំងបន្ទាប់ពីមេរៀន គឺជាគន្លឹះសំខាន់ ដែលជួយឱ្យគ្រូកែលម្អការបង្រៀន និងអភិវឌ្ឍជំនាញវិជ្ជាជីវៈជាប្រចាំ។
#approach #method #strategy #technique #tactics #constructivism
Available now! Telegram Research 2025 — the year's key insights 
