Chhuon Sereyvichet
Open in Telegram
Welcome to Telegram channel of Mr Chhuon Sereyvichet, an Entrepreneur, an Investor and a Coach.
Show more372
Subscribers
No data24 hours
+117 days
+1130 days
Posts Archive
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចែករម្លែកប្រធានបទ "សេវាកម្មអតិថិជនដ៏មានប្រសិទ្ធភាព" ជូនដល់លោកនាយក-លោកស្រីនាយិកា និងប្រធានគ្រប់គ្រងតាមផ្នែកនានារបស់ធនាគារកាណាឌីយ៉ា ដែលនេះបង្ហាញថា ធនាគារនេះកំពុងយកចិត្តទុកដាក់ក្នុងការបន្តដំណើរយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា
I'm thrilled to share "Effective Customer Services" to the Management Team of Canadia Bank proving that the Bank is ready to move forward in Cambodia market.
BKK AVENUE - the 1st Freehold Retail Space in BKK1 Sitting on the ground floor of luxury condominium Le Condé BKK1 .
▪ available 1 units only ( limited)
▪starting price 4Xx,xxx$ ( Unit G09 )
▪Special Price ( limited)
▪Buy Now ! Move in now ! Can open business now !
▪ Get double the golden egg, get lots of gifts
▪ have GRR 3 years 18% ( 6%/years )
▪ 5 meters ceiling height - more freedom to design your space.
▪ Suitable for Fashion, F&B, Lifestyle stores.
Repost from N/a
ចូលរួមស្តាប់បទបង្ហាញរបស់ FILIPE CARRERA ដើម្បីទទួលបានចំនេះដឹងជាច្រើនខាងក្រោម៖
1-ការរៀបចំបទបង្ហាញតាមអនឡាញដែលមានភាពទាក់ទាញដែលមិនធ្លាប់មានពីមុន
2-ការប្រជុំតាមអនឡាញដែលមានប្រសិទ្ធភាព មិនធុញ និងទាក់ទាញ
3-រៀបចំបានល្អ Training Online, Leadership Meeting Online and Sale Meeting Online
👉 ដើម្បីទទួលបានបទពិសោធន៍ច្បាស់និងឃើញផ្ទាល់តែម្តង លោកអ្នកអាចចូលរួមស្តាប់បទបង្ហាញនេះតាម ZOOM Link ដែលមានផ្តល់ជូនក្នុងគ្រុប 👇👇
https://t.me/edionlinewebinar
ឱកាសល្អក្នុងការ Clear Stock ចាស់ ចាប់យកផលិតផលសហរដ្ឋអាមេរិកជាមួយ អេលីហ្គោ ៕
-ចូលរួមសិក្ខាសាលានឹងទទួលបានគន្លឹះ៖
✅ Clear Stock ចាស់ដោយជោគជ័យ ចាប់យកផលិតផលអាមេរិក
✅ឱកាសក្លាយជាដៃគូអាជីវកម្មផ្នែកលក់អនឡាញ
✅ បច្ចេកទេសផ្សព្វផ្សាយរកអតិថិជនតាមអនឡាញ
#គន្លឹះ Clear Stock ចាស់ Free ជូនសម្រាប់អ្នកចុះឈ្មោះមុនគេ ៤០នាក់
⛳️ទីតាំង ក្រុមហ៊ុន អេលីហ្គោ បុរីប៉េងហួតបឹងស្នោរ
📌នៅថ្ងៃទី22ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង១២:០០ថ្ងៃត្រង់
សូមរម្លឹកថា ក្នុងអំឡុងពេល នៃការបែកគ្នាមួយរយៈ ក៏មានគេ ប្រាប់ ម៉ាណែត ថា ចន្ទមុន្នី មានប្តី និងមានកូនពីររួចទៅហើយ ខណៈ ដែល ចន្ទមុន្នី ឯណេះវិញ ក៏បានទទួលដំណឹងថា ម៉ាណែត មានអ្នក ផ្សេងហើយដែរ ហើយជាប់សែរាជវង្សទៀតផង។ យ៉ាងណាក៏ដោយ អ្នកទាំងពីរគិតតែពីប្រឹងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួននិងគ្រួសារ។ មានថ្ងៃមួយ ម៉ាណែត បានមកលេងផ្ទះ ហើយនៅរាត្រីមួយ អ្នកម្តាយប៊ុន រ៉ានី ក៏បានឃើញកូនប្រុស ដោយក្នុងដៃមានរូបថតមួយសន្លឹក ហើយអ្នកម្តាយក៏សួរថា មានអ្វីនៅក្នុងដៃ ម៉ាណែត ក៏អេះអុញ ហើយ បង្ហាញអ្នកម្តាយ នោះគឺជារូបថត ចន្ទមុន្នី។ ពេលនោះ អ្នកម្តាយក៏ដឹង យ៉ាងច្បាស់ថា កូនប្រុសរបស់គាត់ពិតជានៅនឹក និងស្រឡាញ់ ចន្ទមុន្នី ដោយមិនប្រែចិត្ត ។ ចំណុចនេះ បានធ្វើឱ្យលោកឪពុក ហ៊ុន សែន និងអ្នកម្តាយ ប៊ុន រ៉ានី សម្រេចចិត្តចូលស្តីដណ្តឹង ចន្ទមុន្នី ដើម្បីធ្វើជាគូ គាប់របស់កូនប្រុស ហ៊ុន ម៉ាណែត។ ដោយទទួលបានដំណឹងថា លោក ឪពុកអ្នកម្ដាយ ហ៊ុន ម៉ាណែត នឹងមកចូលស្តីដណ្តឹង អ្នកម្តាយរបស់ ចន្ទមុន្នី ក៏បានប្រាប់កូនស្រី ហើយសួរថា តើកូនស្រីគិតយ៉ាងណាចំពោះ រឿងនេះ? ជាការឆ្លើយតប ចន្ទមុន្នី បានប្រាប់អ្នកម្តាយថា «ពុកម៉ែមើល សិនទៅ ប្រសិនបើពុកម៉ែគិតថា បង ណែត ល្អ ចាំពុកម៉ែលើកឱ្យគេ»។ បន្ទាប់ពីឮពាក្យសម្តីរបស់កូនស្រីតែម្នាក់គត់របស់ខ្លួន អ្នកម្តាយរួមទាំង
លោកឪពុកក៏គិតថា នោះប្រហែលជាគូព្រេងរបស់គេហើយ។ នៅថ្ងៃចូលដណ្តឹង គឺខាងកូនប្រុស ហ៊ុន ម៉ាណែត ដែលមាន លោកឪពុកជានាយករដ្ឋមន្ត្រី មានញាតិមិត្តច្រើនណាស់ ទាំងលោក ឪពុក ហ៊ុន សែន អ្នកម្តាយ ប៊ុន រ៉ានី និងជីតា បានចូលរួមក្នុងពិធីដ៏មហោ ឡារិកនោះ។ នៅថ្ងៃនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កូន ប្រុស ហ៊ុន ម៉ាណែត បានរង់ចាំកូនស្រី ចន្ទមុន្នី ចំនួន១០ឆ្នាំ៦ខែ ដោយ មិនមានអ្នកផ្សេង ហើយថា សម្ដេច ស្មានតែ ម៉ាណែត ក្លាយជាអាចារ្យទៅហើយ «នេះបានថា អាចារ្យជួបនឹងដូនជីមែន»២១ ហើយ សម្តេច
តេជោ ក៏បានអះអាងថា សម្ដេច ធានាថា កូនប្រុស ហ៊ុន ម៉ាណែត ពិត ជាមិនមានស្រឡាញ់ និងជាប់ពាក់ព័ន្ធនឹងនរណាផ្សេងឡើយ។ ជាការពិតណាស់ ឪពុកម្តាយជាច្រើន ជាពិសេសអ្នកជំនួញ និង អ្នកនៅក្នុងជួររាជរដ្ឋាភិបាលមានបំណងចង់ធ្វើដន្លងជាមួយនឹង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលនោះ ប៉ុន្តែនេះគឺជាគូព្រេង របស់អ្នកទាំងពីរ។ ទោះបីបានភ្ជាប់ពាក្យរួចហើយក៏ដោយ ក៏មានពាក្យ លេចឮលែបខាយ បែបច្រណែននឹងលោកឪពុក - និងអ្នកម្តាយរបស់ ចន្ទមុន្នី ដែរ ដោយលើកឡើងថា «បើមិនទាន់ឮភ្លេងការ កុំទាន់អាល អរ»។ យ៉ាងណាក៏ដោយ ក៏លោកឪពុក និងអ្នកម្តាយ ចន្ទមុន្នី មិន ចាប់អារម្មណ៍ ហើយគិតថា មាត់មនុស្សតែងតែដូច្នេះ ហើយរឿងសំខាន់
គឺអំពើល្អមិនសាបសូន្យ។
!
សូមអរគុណបងប្អូនទាំងអស់គ្នា សំរាប់ការអានយ៉ាងយកចិត្តទុក្ខដាក់🙏(ប្រភពFB ប្រាក់ ម៉េងហ៊ុយ)
អ្នកទាំងពីរក៏បានក្លាយជាមិត្ត ផង និងក្នុងនាមជាសិស្សច្បងសិស្សប្អូនផង ដោយ ចន្ទមុន្នី បានរម្លឹក ប្រាប់ខ្ញុំ [អ្នកចងក្រងសៀវភៅ និងសហការីថា ខ្លួនមិនមានស្នេហាទេ ហើយក៏មិនបានដឹងថា ម៉ាណែត លួចស្រឡាញ់ខ្លួននៅពេលណាដែរ ព្រោះខ្លួននៅក្មេង គ្រាន់តែដឹងថា ជាមិត្តធម្មតាប៉ុណ្ណោះ។ ដោយសារតែ ចន្ទមុន្នី ដែលពេលនោះមានអាយុទើប១៤ឆ្នាំ មានចរិយាទន់ភ្លន់ សុភាព រាបសា សាមញ្ញ និងមិនសូវនិយាយច្រើន ម៉ាណែត ក៏ចាប់ផ្តើមចាប់ចិត្ត ប្រតិព័ទ្ធ។
បន្ទាប់ពីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រួចមក
ម៉ាណែត ក៏បានបន្តទៅសិក្សានៅសហរដ្ឋអាម៉េរិក និងបែកពី ចន្ទមុន្នី
ហើយចាប់តាំងពីពេលនោះមក ម៉ាណែត ក៏មិនដែលមានមិត្តស្រីដែររហូតខ្លួនបានជួប ចន្ទមុន្នី ជាលើកទី២ នៅសហរដ្ឋអាម៉េរិក នៅប្រមាណ ជា៧ឆ្នាំក្រោយមក គឺនៅពេល “ ចន្ទមុន្នី បានទៅសិក្សាថ្នាក់អនុបណ្ឌិត នៅសហរដ្ឋអាម៉េរិក។ ចាប់តាំងពីបែកគ្នានៅវិទ្យាល័យព្រះស៊ីសុវត្ថិមក គឺចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ២០០០ ទាំង ម៉ាណែត និង ចន្ទមុន្នី មិនបាន ជួបគ្នាផ្ទាល់ទេ ហើយរយៈពេលនៃការបែកគ្នា ក៏មានគេបានមកចែចូវ ឪពុកម្តាយរបស់ ចន្ទមុន្នី សុំស្តីដណ្តឹង ចន្ទមុន្នី ប្រមាណជា១០នាក់ដែរ មានទាំងនៅស្រុកខ្មែរ ដែលមានមុខមាត់នៅក្នុងសង្គម នៅបារាំង និង នៅអាម៉េរិក ប៉ុន្តែលោកឪពុក និងអ្នកម្ដាយរបស់ ចន្ទមុន្នី នៅតែឆ្លើយថា កូនស្រី ចន្ទមុន្នី នៅក្មេង ចង់រៀនបន្ត ហើយរឿងនេះលោកឪពុក និង អ្នកម្ដាយមិនបានប្រាប់កូនទាំងអស់នោះទេ។ ពេលវេលាបានកន្លងផុតទៅ... ហើយបន្ទាប់ពីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកឱសថសាស្ត្រ : នៅសាកលវិទ្យាវិទ្យាសាស្ត្រសុខា ភិបាល ក្នុងរាជធានីភ្នំពេញភ្លាម ចន្ទមុន្នី ក៏ទទួលបានអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកសុខភាព សាធារណៈ នៅសហរដ្ឋអាម៉រិក។
បន្ទាប់ពីចប់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសហរដ្ឋអាម៉ រិ ចន្ទមុន្នី ក៏បានដាក់ពាក្យបន្តការសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតផ្នែកសុខភាពសាធារណៈ នៅសាលា London School of Hygiene and Tropical | Medicine (LSHTM) ស្ថិតក្នុងសាកលវិទ្យាល័យឡុងដ៍ (The University of London) នៅទីក្រុងឡុងដ៍។ ការសិក្សានៅទីក្រុងឡុងដ៍ ចន្ទមុន្នី និង ម៉ាណែត បានយល់ចិត្តគ្នាកាន់តែច្បាស់ ហើយត្រៀមខ្លួនជា ស្រេចសម្រាប់កសាងអនាគតគ្រួសារមួយ រហូត សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានយល់ច្បាស់ពីភាព ស្មោះស្ម័គ្ររបស់កូនទាំងពីរ ក៏លោកទាំងពីរសម្រេចចិត្តចូលទៅជម្រាប ឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដើម្បីស្តីដណ្តឹង ចន្ទមុន្នី ឱ្យទៅកូនប្រុស ម៉ាណែត នៅខែធ្នូ ឆ្នាំ២០០៤។ នៅថ្ងៃមង្គលការ ហ៊ុន ម៉ានី ដែលជាប្អូនប្រុស ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០០៣ គឺ ភ្ញៀវភាគច្រើន ដោយរួមទាំងបងប្អូនសាច់ញាតិទាំងខាង សម្ដេចតេជោ និងខាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានការភ្ញាក់ផ្អើល ដោយ ឃើញ ពេជ ចន្ទមុន្នី និង ហ៊ុន ម៉ាណែត ហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាដែលក្រោយមក ទើបពួកគេដឹងថា អ្នកទាំងពីរនឹងភ្ជាប់ពាក្យនឹងគា្ននៅ ឆ្នាំ២០០៤។
ពីរឆ្នាំក្រោយពីការភ្ជាប់ពាក្យ ចំណងអាពាហ៍ពិពាហ៍បានក្លាយ
ជាការពិត ហើពិធីនេះត្រូវបានរៀបចំឡើងក្នុងរយៈពេលបីថ្ងៃ គឺចូល រោងថ្ងៃសៅរ៍ ទី៧ និងបង្ហើយថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០០៦។ នៅក្នុងពិធីមង្គលការនោះ ទាំង ម៉ាណែត និង ចន្ទមុន្នី បានប្រាប់ លោកឪពុក និងអ្នកម្តាយទាំងសងខាង ពិធីមង្គលនេះមិនចាំបាច់រៀបចំធំដុំឡើយ គឺត្រឹមតែ១០ឬ២០តុបានហើយ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រី បានលើក ឡើងបែបលេងថា «បើអីចឹងមែន ក្រាលកន្ទេលស៊ីទៅ!»២°។ យ៉ាងណាក៏ ដោយ ពិធីមង្គលនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមាន ការយាង និងមកចូលរួមពីព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោក ជំទាវ អ្នកមុខអ្នកការ មហាមន្ត្រី បងប្អូនញាតិមិត្ត ភ្ញៀវជាតិ និងបរទេស រាប់ពាន់នាក់ ប្រមាណចន្លោះពី៤០០ ទៅ ៥០០តុ។
i
នៅក្នុងពិធីមង្គលការនោះ សម្តេចតេជោ បានប្រកាសថា «នេះ ជាពិធីមង្គលការរវាងអាចារ្យ និងដូនជី» ព្រោះថា កូនកំលោះ និងកូន ក្រមុំបាននៅចាំស្នេហ៍អស់រយៈជាងមួយទសវត្សរ៍ ដោយ, សម្តេចតេជោ បញ្ចាក់ថា «កូនប្រុសខ្ញុំបានរង់ចាំ កូនស្រី ចន្ទមុន្នី អស់រយៈពេល១០ឆ្នាំ
៦ខែ»។
‼️ ហូបស្ពឺឬអត់⁉️
សម្រាប់បងប្អូនដែលអត់ទាន់រឿង ព្រីយ៉ុង និង ហូបស្ពឺអត់? 🤭
សរសេរដកស្រង់ចេញពីសៀវភៅ("ពេជចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧នៃកម្ពុជា") ទំព័រ70 ភាគ👉👉👉(គូព្រេងរវាងកំលោះអាចារ្យ និងក្រមុំដូនជី)😌
សូមអានសិនចាំស៊ែរនិងសុំបេះដូងម្នាក់មួយ🙏🙏🙏
ស្នាមស្នេហ៍ថែភក្តីភាព ហើយគូព្រេងពិតជាមិនព្រាត់! ចន្ទមុន្នី នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នាឆ្នាំ១៩៩៣ បានជួប ម៉ាណែត ជាលើកដំបូងក្នុងស្ថានភាពមួយមិនអាចបំភ្លេចបាន។ បេក្ខនារី ពេជ ចន្ទមុន្នី បានដើរចូលប្រឡងនៅសាលារៀនចតុមុខ ក្នុង ទីក្រុងភ្នំពេញ ខណៈ ហ៊ុន ម៉ាណែត ជាអនុរក្សនៅចាំខ្លោងទ្វារមុខ សាលា ក្នុងតួនាទីចែកសិស្សជាបេក្ខជនប្រឡង ក្រែងមានលាក់ព្រីយ៉ង (ឯកសារមេរៀន) តាមខ្លួន។ នៅឆាំ្ននោះ ម៉ាណែត រៀនថ្នាក់ទី១១ ជា សិស្សថ្នាក់ពូកែគណិតវិទ្យា និងជាសមាជិកសម្ព័ន្ធយុវជនសាលារៀន ភ្នំដូនពេញ (វិទ្យាល័យព្រះស៊ីសុវត្ថិ)។
នៅថ្ងៃប្រឡងមុខវិជ្ជាភូមិវិទ្យា ចន្ទមុន្នី បានយកសៀវភៅភូមិវិទ្យា ទៅជាមួយ ព្រោះខ្លួនគិតថា ខ្លួនមិនសូវពូកែមុខវិជ្ជានេះ ជាពិសេសរឿង គូរភូមិសាស្ត្រផែនទី ក៏យកសៀវភៅភូមិវិទ្យា តាមខ្លួន ហើយទៅមុន ម៉ោង គឺនៅម៉ោង១រសៀល ព្រោះប្រឡងនៅម៉ោង២ ក្រែងលោអនុរក្ស មិនទាន់ទៅដល់កន្លែង។ ប៉ុន្តែការនឹកស្មានគឺខុស ព្រោះអនុរក្សបានមក ដល់ខ្លោងទ្វាររួចជាស្រេចនៅមុនម៉ោង១។ ម៉ាណែត និងសហការី បាន ពិនិត្យមើលក្នុងកាបូបរបស់បេក្ខជន និងបេក្ខនារីទាំងអស់ ដែលចូល ប្រឡងតាមច្រកទ្វារ។ ដល់វេនបេក្ខនារី ពេជ ចន្ទមុន្នី បើកកាបូប ក៏ស្រាប់ តែ ហ៊ុន ម៉ាណែត ឃើញមានសៀវភៅ ក៏សុំដកយក។ ដំបូង បេក្ខនារីចន្ទមុន្នី បានអង្វរអនុរក្សកុំឱ្យដកសៀវភៅអី ព្រោះខ្លួនមិនសូវចេះ ភូមិ វិទ្យា ទេ ជាពិសេសផែនទី។ ដោយនិយាយបែបចំអកលេងផង អនុរក្ស ម៉ាណែត បានពោលថា បើចង់យកព្រីយ៉ុងចូល ម្តេចក៏មិនកត់ដាក់ ក្រដាសតូចៗ :: បែរជាយកសៀវភៅទាំងមូលមកបែបនេះ😂។ ដោយមិន អាចប្រកែកបាន ហើយមានអារម្មណ៍ខឹងផង និងអៀនផង បេក្ខនារី ចន្ទ មុន្នី ក៏ព្រមឱ្យអនុរក្ស ម៉ាណែត ដកយកសៀវភៅនោះទៅ។ ខ្លោងទ្វារ សាលាមានដល់ទៅបីចក (ច្រកធំខាងលិច ច្រកខាងត្បូង និងច្រកខាង ក្រោយ) ហើយពេលប្រឡងចប់ ចៃដន្យអ្វី បេក្ខនារី ចន្ទមុន្នី បានចេញ ច្រកទ្វារមុខ ក៏ជួបអនុរក្ស ម៉ាណែត ទៀត។ ពេលនោះ លោកអនុរក្ស នៅចាំមុខ បេក្ខនារី ចន្ទមុន្នី ហើយក៏សួរថា «ម៉េចទៅ ធ្វើត្រូវទេ?»😂។ ជាការឆ្លើយតប បេក្ខនារី ចន្ទមុន្នី ក៏ឆ្លើយថា «ត្រូវ» និងនឹកគិតក្នុងចិត្តថា «ម្ដេចក៏ជួបពូម្នាក់នេះទៀតអីចឹង»😂!
ក្រោយមក នៅពេលដែល ចន្ទមុន្នី ប្រឡងជាប់ ក៏បានចូលរៀន សាលារៀនភ្នំដូនពេញ (បច្ចុប្បន្ន វិទ្យាល័យព្រះស៊ីសុវត្ថិ) ក្នុងវ័យ១៣ឆ្នាំ ខណៈដែល ម៉ាណែត អាយុ១៦ឆ្នាំ កំពុងតែរៀនថ្នាក់ទី១១ នៅទីនោះ ដែរ គឺជាសិស្សច្បង។ ចាប់ពីពេលនោះមក ចន្ទមុន្នី និង ម៉ាណែត ក៏បានជួបគ្នាជាញឹកញាប់ ដោយសារអ្នកទាំងពីរជាសិស្សពូកែគណិត វិទ្យាដូចគ្នា និងរៀនថ្នាក់ពិសេសគណិតវិទ្យារៀងៗខ្លួន ប៉ុន្តែមានគ្រូរួមគា្ន គឺលោកគ្រូ ចេង យា”។ ម្យ៉ាងទៀត សិស្សពូកែមួយចំនួន ដែលមានចរិយាល្អ សាលាក៏បានជ្រើសរើសឱ្យចូលធ្វើជាសមាជិកសម្ព័ន្ធយុវជន ប្រចាំសាលាដែរ។ គ្រានោះហើយ ទាំង ចន្ទមុន្នី និង ម៉ាណែត បានជួប មុខគ្នាជាញឹកញាប់ តាមរយៈការទៅរៀនម៉ោងបន្ថែមនៅផ្ទះលោកគូ ចេង យា ផង និងការងារនៅក្នុងសម្ព័ន្ធយុវជនផង។ ដំបូង ចន្ទមុន្នី គ្រាន់ តែដឹងថា ម៉ាណែត ជាកូនរដ្ឋមន្ត្រីការទេស ប៉ុន្តែក្រោយមក ដោយមុន ម៉ោងចូលរៀន សិស្សទាំងអស់ត្រូវឈរតម្រង់ជួរតាមថ្នាក់ គោរពទង់ជាតិ នៅទីធ្លាខាងក្រោយទីចាត់ការសាលា ហើយបានឮលោកគ្រូហៅឈ្មោះ ម៉ាណែត ជាញឹកញាប់ ទើបដឹងថា ម៉ាណែត ជាកូននាយករដ្ឋមន្ត្រី។ ចន្ទមុន្នី រម្លឹកទាំងអស់សំណើចថា៖
«នៅថ្ងៃមួយ ខ្លួននិងមិត្តភក្តិបានទៅផ្ទះលោកគ្រូ ចេង យា ជាគ្រូគណិតវិទ្យា ដែលផ្ទះគាត់មានទីតាំងនៅក្នុងសាលាដែរ ហើយនៅទី នោះមានដើមស្ពឺមួយដើម។ លោក គ្រូ ចេង . . . បង្រៀនគណិតវិទ្យា បន្ថែមទាំងថ្នាក់សិស្សច្បង និងថ្នាក់សិស្សប្អូន គឺបង្រៀនម៉ោងខុសគា្ន គឺ ម៉ោងមុន : និងម៉ោងក្រោយ ប៉ុន្តែថ្ងៃមួយនោះ គាត់មិនបានបង្រៀនទ ដែលធ្វើឱ្យសិស្សទាំងថ្នាក់ម៉ោងមុនក៏ចាំ ... ម៉ោងក្រោយក៏ចាំ
ខណៈចន្ទមុន្នី កំពុងអង្គុយលើបង់ (កៅអីថ្ម) នៅក្រោមដើមស្ពឺនោះ ក៏ស្រាប់ត មានស្បែកជើងម្ខាងធ្លាក់ពីលើដើមស្ពឺចំលើខ្លួន។ នៅពេលងើយមើល លើ ទើប ចន្ទមុន្នី បានឃើញ ម៉ាណែត កំពុងបេះផ្លែស្ពឺ ហើយខឹង និង នឹកក្នុងចិត្តថា “ពូនេះទៀតហើយ! រឿងចាប់ព្រីយ៉ុងមិនទាន់ភ្លេចផង ឥឡូវ ពូនេះទៀត!»។ ដើម្បីជាការសូមទោសផង ម៉ាណែត ចុះមក ហើយ ហុចផ្លែស្ពឺមួយឱ្យ ចន្ទមុន្នី ហើយនិយាយថា ហូបស្ពឺអត់»។
ជាបន្តបន្ទាប់ តាមរយៈការប្រជុំ ពិភាក្សា និងចែករំលែកចំណេះ ដឹង រួមទាំងបទពិសោធផង នៅក្នុងក្លឹបសិស្សពូកែគណិតវិទ្យាផង និង នៅក្នុងការងារសម្ព័ន្ធយុវជនសាលាផង...
