en
Feedback
មហោស្រពរបាំក្បាច់បុរាណខ្មែរ

មហោស្រពរបាំក្បាច់បុរាណខ្មែរ

Open in Telegram
346
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
🇰🇭 សិរីសួស្តីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦-២៥៦៧ ✨ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ន
🇰🇭 សិរីសួស្តីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦-២៥៦៧ ✨ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមប្រសិទ្ធពរជ័យសិរីសួស្ដីជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមឱ្យជួបតែសេចក្ដីសុខ សុភមង្គល វិបុលសុខ សុខដុមរមនាគ្រប់ពេលវេលា។ ❤️❤️❤️🙏🏻🙏🏻🙏🏻 #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng #HappyNewYear

🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យព្រះរាជទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន » ✨ គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #UYFC #UYFCSvayRieng #SvayRiengYouths

សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻🙏🏻🙏🏻 ✨ ក្នុងឱកាសខួបលើកទី១១២ ទិវាអន
សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻🙏🏻🙏🏻 ✨ ក្នុងឱកាសខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ទួលបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្កសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះសព្ទសាធុការពរជ័យបវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មាន ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តជានិច្ចនិរន្តរ៍តរៀងទៅ។ ក្រាបថ្វាយបង្គំពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ 🙏🏻🙏🏻🙏🏻 #ទិវាអន្តរជាតិនារី #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #InternationalWomensDay #UYFC #UYFCSvayRieng #SvayRiengYouths

✨ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្
✨ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ✨ គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ 🙏🏻 #ទិវាអន្តរជាតិនារី #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #InternationalWomensDay #UYFC #UYFCSvayRieng #SvayRiengYouths

🇰🇭 អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត» ✨ #Cambodi
🇰🇭 អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត» ✨ #Cambodia #InternationalWomensDay #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng

🇰🇭 អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ✨ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិ
🇰🇭 អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ✨ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលជាទិវារម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ។ យុវជនដេីម្បីវប្បធម៌ជាតិ ជាប្រធានបទនៃទិវាវប្បធម៌ជាតិលេីកទី២៥នេះ ដែលយេីងជាយុវជនជំនាន់ក្រោយ អាចចូលរួមអភិរក្សវប្បធម៌ក្នុងទម្រង់ផ្សេងៗគ្នា តាមលទ្ធភាពដែលយេីងមាន។ យេីងយុវជនទាំងអស់គ្នាជាអ្នកបន្តវេនក្នុងការថែរក្សា និងលេីកតម្កេីងវប្បធម៌របស់យេីង ដូចនេះយេីងទាំងអស់គ្នាសូមស្វែងយល់ឪ្យបានច្បាស់នូវអ្វីដែលជាវប្បធម៌របស់ខ្លួន និងអ្វីជាវប្បធម៌បរទេស ដេីម្បីជៀសវាងការភ្លេច ឬបាត់បង់អ្វីដែលជាមរតករបស់ខ្លួនឯង។ យេីងទាំងអស់គ្នាជួយអភិរក្ស និងលេីកស្ទួយវប្បធម៌ជាតិខ្មែរ! #Cambodia #NationalCulturalDay #KhmerCulture #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng

✨ សូមអនុមោទនា «បុណ្យមាឃបូជា» ១៥កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ 🇰🇭 បុណ្យមាឃបូជាជាបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង
✨ សូមអនុមោទនា «បុណ្យមាឃបូជា» ១៥កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ 🇰🇭 បុណ្យមាឃបូជាជាបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងពុទ្ធសាសនា ដែលប្រារព្ធរំលឹកឡើងដោយហេតុ ៣យ៉ាង ៖ -ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត -ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ -ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។ គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធសាសនា ​មិន​ត្រឹម​តែបា​នធ្វើ​ឱ្យប​ងប្អូនប្រជា​ពលរ​ដ្ឋយើង​បាន​រួម​រស់​ជាមួយគ្នាដោ​យ​សេចក្តីសុខ​ សេចក្តីចម្រេីន​ខាងផ្លូវ​ស្មារ​តីប៉ុណ្ណោះទេ ​ប៉ុន្តែថែ​មទាំ​ងបាន​រួមចំណែ​កយ៉ាង​សំខាន់នៅ​ក្នុង​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់​ សុខ​សន្តិភាព ​ស្ថិរ​ភាពស​ង្គម ​ការអភិវឌ្ឍលើ​គ្រប់វិស័យ ​និង​ថែរក្សាកា​រពា​រអត្តសញ្ញាណជា​តិទៀ​ត​ផង​។ សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រេីនគ្រប់ៗគ្នា។ #Cambodia #NationalReligion #MeakBochea #UYFC #UYFCSvayRieng

🇰🇭 អបអរសាទរខួបលេីកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ✨ យេីងខ្ញុំមិនភ្លេចឡេីយនូវគុណូបការៈ ដែលបានរំដោះជាត
🇰🇭 អបអរសាទរខួបលេីកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ✨ យេីងខ្ញុំមិនភ្លេចឡេីយនូវគុណូបការៈ ដែលបានរំដោះជាតិ និងប្រជាជនចេញពីភ្នក់ភ្លេីងសង្គ្រាមនៃរបបប្រល័យពូជសាសន៍ ឱ្យរស់រានមានជីវិតទី២ ដោយបន្តរស់នៅក្នុងម្លប់សន្តិភាពរហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ យេីងខ្ញុំជាយុវជនសូមប្តេជ្ញារួមគ្នាថែរក្សាសន្តិភាព ដែលមាននេះបន្តទៅជានិច្ចនិរន្តរ៍តរៀងទៅ! អរគុណសន្តិភាព! #Cambodia #៧មករា #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayRieng

🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិ
🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា! សូមគោរពជូនពរឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ✨ #Cambodia #HappyNewYear #សសយក #សសយកខេត្តស្វាយរៀង #UYFC #សសយកខេត្តស្វាយរៀង

🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័
🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា! សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ✨ #Cambodia #HappyNewYear #សសយក #សសយកខេត្តស្វាយរៀង #UYFC #សសយកខេត្តស្វាយរៀង

🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហ
🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង! សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ✨ #Cambodia #HappyNewYear #2023 #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayRieng

🇰🇭 អបអរសាទរ ខួបលើកទី៣០ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ
🇰🇭 អបអរសាទរ ខួបលើកទី៣០ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២២) ✨ ថ្ងៃនេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ មោទនភាពជាតិដ៏វិសេសវិសាលមួយនេះ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ជាពិសេស ការរក្សាបាននូវសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ #អរគុណសន្តិភាព #Cambodia #WorldHeritage #AngkorWat #UYFC #UYFCSvayRieng #សសយក #សសយកខេត្តស្វាយរៀង

🇰🇭 អបអរសាទរខួបលើកទី៤៤ សហភាពសហព័ន្ធយុវជនកម្ពុជា (០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២២) ✨ កាលពី ៤៤ឆ្នាំមុន យុវជនកម្ពុជាបានចូលរួមយ៉ាងសកម្មចំពោះការពលីដើម្បីជាតិមាតុភូមិ ក្នុងការស្វែងរកសន្តិភាពជូនប្រជាជន។ ២ធ្នូ ១៩៧៨ សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មសំខាន់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ) ដោយផ្ដល់នូវកំណើតទី២ ដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសជាតិវិញ។ ក្រោយប្រទេសជាតិត្រូវបានរំដោះ និងមានសុខសន្តិភាពពេញបរិបូណ៌ សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ក៏បានវិវឌ្ឍឈ្មោះទៅជា សមាគមយុវជនកម្ពុជា និងមកដល់បច្ចុប្បន្ននេះដែលហៅថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ឆ្នាំនេះគឺជា ស.ស.យ.ក. មានអាយុ ៤៤ឆ្នាំហេីយ ដែលយុវជនកម្ពុជាបន្តប្តេជ្ញា ចូលរួមថែរក្សានូវស្មារតី ២ធ្នូ តទៅមុខទៀត។ រយៈពេល ៤៤ឆ្នាំ កន្លងទៅនេះ យុវជន ស.ស.យ.ក. បានចូលរួមយ៉ាងសស្រាក់ សស្រាំ ក្នុងការធ្វេីកិច្ចការងារសង្គមគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាល ដោយទឹកចិត្ត កម្លាំងស្មារតីក្នុងការពារថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ។ #Cambodia #Congratulations #UYFC44 #UYFC #UYFCSvayRieng #សសយក #សសយកខេត្តស្វាយរៀង

🇰🇭 អបអរសាទរខួប ៦ឆ្នាំ ដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់អង្គការយូណេស្កូ នាក្រុង អាឌីសអាបាបា ប្រទេសអេត្យូពី ✨ ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រី ដែលមានវ័យចំណាស់មួយរបស់កម្ពុជា ហើយក៏មានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ី អាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ លើសពីនេះទៅទៀត ចាប៉ីក៏ត្រូវបានគេយកទៅប្រគំ ក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរាណ និងវង់ភ្លេងមហោរី ហើយជាពិសេសនោះ ចម្រៀងចាប៉ី ដែលជាទូទៅច្រៀងរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើមនោះ គឺជាសិល្បៈដ៏មានប្រជាប្រិយភាពមួយក្នុងសង្គមកម្ពុជា។ ការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ គឺជាមោទនភាពជាតិយ៉ាងធំធេងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយដោយមានការសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិលក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល។ ក្នុងនាមជាយុវជនកម្ពុជា យើងទាំងអស់គ្នាមានកាតព្វកិច្ច ចូលរួមថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍កេតនភណ្ឌវប្បធម៌របស់ដូនតាយើង ឲ្យស្ថិតស្ថេរគង់វង្សបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ #Cambodia #ChapeiDangVeng #IntagibleCultural #UNESCO #HeritageofHumanity #UYFC #UYFCSvayRieng #សសយក #សសយកខេត្តស្វាយរៀង

✨🇰🇭 អបអរសាទរ គុនល្បុក្កតោ ចុះក្នុងបញ្ជីបតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ UNESCO «២៩ វិច្ឆិកា ២០២២» 🇰🇭✨ ក្នុងកិ
+3
✨🇰🇭 អបអរសាទរ គុនល្បុក្កតោ ចុះក្នុងបញ្ជីបតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ UNESCO «២៩ វិច្ឆិកា ២០២២» 🇰🇭✨ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧នេះ មានប្រតិភូប្រទេសជាសមាជិកជាង៨០ ចូលរួម ដោយភ្នាក់ងារវប្បធម៌យូណេស្កូ ធ្វើការវាយតម្លៃលើសំណើសុំចុះបញ្ជីចំនួន៥៦ ក្នុងនោះគុនល្បុក្កតោ ស្ថិតក្នុងចំណោមបេក្ខភាពចំនួន៤៦សម្រាប់ «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» ហើយគុនល្បុក្កតោក៏ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះផងដែរ។ #Cambodia #UNESCO #KunLbokator #UYFC #UYFCSvayRieng

🇰🇭 អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
🇰🇭 អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២២) ✨ ល្ខោនខោល ឬល្ខោនពាក់របាំងមុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមានអាយុកាលអំឡុងសតវត្សរ៍ទី៩ (តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ)។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរតែមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ) ហើយអ្នកសម្តែងសុទ្ធតែជាមនុស្សប្រុស (ទោះបីជាតួអង្គស្រីក៏យកប្រុសមកសម្តែងដែរ)។ ការសម្ដែងក្នុងល្ខោនដ៏ចំណាស់របស់ខ្មែរនេះ គឺកំដរដោយវង់ភ្លេងពិណពាទ្យ រួមបញ្ចូលទាំងអ្នកពោលរៀបរាប់អំពីដំណើររឿង ហើយតួអង្គធ្វើកាយវិការតាមសម្ដីអ្នកពោលនោះ។ គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៤ហេីយ ដែលអង្គការយូណេស្កូសម្រេចដាក់បញ្ចូល ល្ខោនខោល របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ #Cambodia #IntagibleCultural #KhmerShadowTheatre #UNESCO #HeritageofHumanity #UYFC #UYFCSvayRieng #សសយក #សសយកខេត្តស្វាយរៀង

✨ រីករាយថ្ងៃខួបកំណើតបងប្រធាន ហ៊ុន ម៉ានី ✨ ក្នុងឱកាសពិធីខួបកំណើត ៣៩ឆ្នាំ ឈានចូល ៤០ឆ្នាំ សូមគោរពជូនពរ បវរមហាប្រសើរ ជូនឯកឧត្តមប្
✨ រីករាយថ្ងៃខួបកំណើតបងប្រធាន ហ៊ុន ម៉ានី ✨ ក្នុងឱកាសពិធីខួបកំណើត ៣៩ឆ្នាំ ឈានចូល ៤០ឆ្នាំ សូមគោរពជូនពរ បវរមហាប្រសើរ ជូនឯកឧត្តមប្រធាន ប្រកបដោយសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន សុខសុភមង្គល និងទទួលជោគជ័យគ្រប់ភារកិច្ច ជានិច្ចនិរន្តរ៍។ គោរពជូនពរពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ 🙏🏻🙏🏻🙏🏻 #Cambodia #39th_40th #HunMany #UYFC #UYFCSvayrieng

📸 សកម្មភាពសំដែងកម្មវិធី មហោស្របរបាំក្បាច់បុរាណខ្មែរ «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្ស
+9
📸 សកម្មភាពសំដែងកម្មវិធី មហោស្របរបាំក្បាច់បុរាណខ្មែរ «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» 🇰🇭 📌 .មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា!!! #ព្រះបាទជ័យវរ្ម័នទី៧ #មហោស្រពបុរាណខ្មែរ #Cambodia #UYFC #UYFCSvayrieng #KhmerClassicalTheatre