en
Feedback
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ

Open in Telegram

ផ្សព្វផ្សាយព័ត៌មានអំពីការងារបោះឆ្នោត https://www.facebook.com/PECKampongThom

Show more
497
Subscribers
No data24 hours
-17 days
+1530 days
Posts Archive
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញថ្លែងមតិបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទ
+3
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញថ្លែងមតិបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីមន្ត្រីទីស្ដីការ គ.ជ.ប និងតំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមានតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សរុបចំនួន ១២៩នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទចំនួនប្រមាណ ១០០នាក់។

ល.ខ.ប កំពង់ធំ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កា
+6
ល.ខ.ប កំពង់ធំ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ━━━━━ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ជា ពុំ ប្រធាន ល.ខ.ប កំពង់ធំ បានដឹកនាំមន្ត្រីលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ «សេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧» តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Meet) ដែលរៀបចំឡើងដោយ គ.ជ.ប។ ក្នុងនោះ មានមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលត្រៀមចូលបម្រើការងារទើបតែងតាំងថ្មីចូលរួមកិច្ចប្រជុំនេះផងដែរ ដើម្បីទទួលបាននូវធាតុចូល មតិយោបល់ ពីកិច្ចពិភាក្សាលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី ត្រៀមចូលរួមដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦នាពេលខាងមុខ ប្រព្រឹត្តទៅបានដោយភាពត្រឹមត្រូវ សុក្រឹត តម្លាភាព និងស្របតាមច្បាប់ជាធរមាន៕ ━━━✥◈✥━━━ 🌐Facebook 🌐Telegram 🌐CoolApp 🌐Voterlist 🌐App-NEC KH

[ប្រជុំភាគីពាក់ព័ន្ធ] ល.ខ.ប កំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្
+9
[ប្រជុំភាគីពាក់ព័ន្ធ] ល.ខ.ប កំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ━━━━━ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក លី វេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក ជា ពុំ ប្រធាន ល.ខ.ប កំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥» សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់ភាគីពាក់ព័ន្ធ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ សមាសភាពដែលបានអញ្ជើញចូលរួមមាន លោកអភិបាលរងក្រុង ស្រុក ប្រធានក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់ តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រី ល.ខ.ប សរុបប្រមាណ ១៨០នាក់៕ ━━━✥◈✥━━━ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៦!!! 🌸🔍📝🔍🌸 🌐Facebook 🌐Telegram 🌐CoolApp 🌐Voterlist 🌐App-NEC KH

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣.៩០៤ រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បី
+9
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣.៩០៤ រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ទាំង ១.៦៥២ ឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

[ការងារជ្រើសរើស] សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្ប
+7
[ការងារជ្រើសរើស] សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ បញ្ជាក់ៈ សម្រាប់ខេត្តកំពង់ធំ មាន ២១ ឃុំ សង្កាត់ ដែលត្រូវជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៤រូប៕ ━━━✥◈✥━━━ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៦!!! 🌸🔍📝🔍🌸 🌐Facebook 🌐Telegram 🌐CoolApp 🌐Voterlist 🌐App-NEC KH

សេចក្តីជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុ
សេចក្តីជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មសម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (គណបក្សខ្មែរតែមួយ) ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

សេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សខ្មែរតែមួយ ជូនតំណាង​ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោប
សេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សខ្មែរតែមួយ ជូនតំណាង​ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

សេចក្តីជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុ
សេចក្តីជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មសម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (គណបក្សប្រជាធិបតេយ្យជឿនលឿន) ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

សេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ជូនតំណាង​ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគ
សេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ជូនតំណាង​ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងគណៈលេខាធិការកត់ត្រា នាព្រឹកថ្ងៃទី២៧ ខែសីហា
+8
ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងគណៈលេខាធិការកត់ត្រា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ គ.ជ.ប​ ស្តីពីប្រសាសន៍របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងពិធីបិទវគ្គបណ្តុះប
+3
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ គ.ជ.ប​ ស្តីពីប្រសាសន៍របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការព
+8
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត​ (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ​ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប​ តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសិក្ខាកាមចូលរួមសរុបប្រមាណ ១៤០នាក់​ នៅទីស្តីការ គ.ជ.ប នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស និងឯកឧត្ដម ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត
+1
ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស និងឯកឧត្ដម ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានដឹកនាំកម្មវិធីបកស្រាយសំណួរ-ចម្លើយរបស់សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសិក្ខាកាមចូលរួមសរុបប្រមាណ ១៤០នាក់ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប