នាយកដ្ឋានគោលនយោបាយ - Department of Policy (MoEYS)
Open in Telegram
សូមស្វាគមន៍មកកាន់ Channel ផ្លូវការរបស់នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា! សូមចូលទស្សនាក្នុងគេហទំព័រផ្លូវការ៖ https://dopomoeys.com/ ហ្វេសប៊ុកផេកផ្លូវការ៖ https://www.facebook.com/dopopage/ តេឡេក្រាមផ្លូវការ៖ t.me/dopoinfo សូមអរគុណ!
Show more746
Subscribers
No data24 hours
+37 days
+1430 days
Posts Archive
លទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាននិងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”
Regional Research Report on ‘Student Learning Loss in Reading and Mathematics at Primary Schools during the COVID-19 Pandemic in ASEAN’
Download: https://bit.ly/43V6swC
សេចក្តីណែនាំថ្មីពាក់ព័ន្ធនឹងការតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃចន្ទ ២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី «សេចក្តីណែនាំថ្មី ពាក់ព័ន្ធនឹងការតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្ត លោកស្រីថ្នាក់ដឹកនាំនាយកដ្ឋាន ក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តចំនួន១១ និងតំណាងដៃគូអភិវឌ្ឍន៍។
សិក្ខាសាលានេះ មានគោលបំណងពិភាក្សាលើ៖ (១) អន្តរាគមន៍នានាដើម្បីបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នៅថ្នាក់ក្រោមជាតិ និង(២) ពិភាក្សាលើសេចក្តីព្រាងដំបូងសេចក្តីណែនាំការតែងតាំងស្រ្តីក្នុងមុខតំណែងគ្រប់គ្រងក្នុងក្របខណ្ឌក្រសួងអ.យ.ក. នៅថ្នាក់ក្រោមជាតិ។
០៥ មិថុនា ២០២៣ | នាយកដ្ឋានគោលនយោបាយ
ការលើកកម្ពស់បរិវត្តកម្មអប់រំឌីជីថលកម្រិតសាលារៀន
ព័ត៌មានលម្អិត÷ http://bitly.ws/GAmT
គេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការនាយកដ្ឋានគោលនយោបាយ
www.dopomoeys.com/
នាយកដ្ឋានគោលនយោបាយ-DoPo
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន
កំពង់ធំ÷ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី"ការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន" ក្រោមអធិបតីភាពឯកឧត្តម លីម សុធា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ។
ទាយយកឯកសារ÷
ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/3Wd3n8y
សេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន https://bit.ly/42LS35U
គេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការនាយកដ្ឋានគោលនយោបាយ
www.dopomoeys.com/
នាយកដ្ឋានគោលនយោបាយ-DoPo
ការលើកកម្ពស់បរិវត្តកម្មអប់រំឌីជីថល
ខេត្តកំពង់ចាម÷ នាព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ "សិក្ខាសាលាស្តីពីការលើកកម្ពស់បរិវត្តកម្មអប់រំឌីជីថល" ដើម្បីជំរុញការអប់រំបែបឌីជីថលក្នុងវិស័យអប់រំ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម តំណាងក្រុមហ៊ុនមិត្តហ្វូន លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូនិងអាណាព្យាបាលដែលប្រើប្រព័ន្ធ SIS។
សូមអបអរសាទរថ្នាក់ដឹកនាំ នាយកដ្ឋានគោលនយោបាយ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងបានចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ត្រូវបានបំពាក់គ្រឿងឥស្សរិយយស មេដាយមាស ប្រាក់ និងសំរិទ្ធិ៖
១.លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ទទួលមេដាយមាស
២.លោក នៅ សៅវរៈ អនុប្រធាននាយកដ្ឋានគោលនយោបាយ មេដាយមាស
៣.លោក អុប ប៊ុនណាត អនុប្រធានការិយាល័យនាយកដ្ឋានគោលនយោបាយ មេដាយប្រាក់
៤.លោក ឃុត សុខា ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ មេដាយសំរិទ្ធិ
៥.លោកស៊ីវ សម្ផស្ស ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ មេដាយសំរិទ្ធិ។
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ផ្សាយផ្ទាល់ ៖ ពិធីបិទដាក់ឱ្យដំណើរការគម្រោងវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ | វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
👩🏫Website 👨🎓E-learning
👨🎓MoEYS 👨🎓OER
🌐Facebook 🌐Telegram
🌐YouTube 🌐Instagram
👨🏫Podcast
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ពិធីដាក់ឱ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិត មធ្យមសិក្សាទុតិយភូមិ
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
👩🏫Website 👨🎓E-learning
👨🎓MoEYS 👨🎓OER
🌐Facebook 🌐Telegram
🌐YouTube 🌐Instagram
👨🏫Podcast
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន
ព័ត៌មានបន្ថែម÷ https://bit.ly/431R3tR
ទាយយកឯកសារ÷
ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន
https://bit.ly/3Wd3n8y
សេចក្តីណែនាំប្រតិបត្តិក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន
https://bit.ly/42LS35U
គេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការនាយកដ្ឋានគោលនយោបាយ
www.dopomoeys.com/
នាយកដ្ឋានគោលនយោបាយ-DoPo
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
អបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២
នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡាដ្ឋានជាតិមរតកតេជោនាល្ងាចនេះ។
អបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១, មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧៕
សិក្ខាសាលាអភិវឌ្ឍសមត្ថភាពសម្រាប់បរិវត្តកម្មប្រព័ន្ធអប់រំតាមរយៈការពិនិត្យឡើងវិញនិងកំណែទម្រង់គោលនយោបាយនិងផែនការវិស័យ (អាស៊ីអាគ្នេយ៍)
ព័ត៌មានលម្អិត÷ https://bit.ly/42CuITG
គេហទំព័រនាយកដ្ឋានគោលនយោបាយ៖ www.dopomoeys.com/
ទំព័រហ្វេសប៊ុកផ្លូវការ៖ នាយកដ្ឋានគោលនយោបាយ-DoPo
ថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានគោលនយោបាយអញ្ជើញចូលរួមរំលែកមរណទុក្ខជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានគោលនយោបាយ សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរ និងជូនពរ
សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគូ សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ គ្របក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ផ្សាយផ្ទាល់៖ បទបង្ហាញស្ដីពី កំណែទម្រង់សាលារៀន ដោយ លោកស្រី អ៊ុល ចន្នី នាយិកាវិទ្យាល័យ ហ៊ុន សែន ឈើតុំ ខេត្តពោធិ៍សាត់
សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣
https://bit.ly/3Mt8zCo
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
👩🏫Website 👨🎓E-learning
👨🎓MoEYS 👨🎓OER
🌐Facebook 🌐Telegram
🌐YouTube 🌐Instagram
👨🏫Podcast
កម្មវិធីដាក់ឱ្យប្រើប្រាស់លើលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាននិងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”
https://bit.ly/3KjVEBl
បន្ទប់ធនធាន នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា÷ បន្ទប់ធនធានទើបតែទទួលបានសៀវភៅចំនួន ១២៨ ក្បាល ដែលមានប្រធានបទជាច្រើនពីកម្មវិធីដៃគូរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការមូលនិធិអាស៊ី។ ដូចនេះ សាធារណជន និងអ្នកសិក្សាស្រាវជ្រាវអាចមកកាន់បន្ទប់ធនធានដើម្បីអាន ឬខ្ចីទៅសិក្សាបាន។
បញ្ជីសៀវភៅមាននៅតំណភ្ជាប់ខាងក្រោមនេះ
https://bit.ly/3Kqt2Xf
សូមអរគុណ
កាលិកបត្រអប់រំកម្ពុជា វ៉ុល ៥ លេខ២ (Cambodia Education Review Volume 5, Number 2)
តាមរយៈតំណ៖ CER Vol 5(2)
គេហទំព័រផ្លូវការរបស់កាលិកបត្រអប់រំកម្ពុជា(CER)៖ http://cer.dopomoeys.com/view-articles/
គេហទំព័រនាយកដ្ឋានគោលនយោបាយ៖ www.dopomoeys.com/
ទំព័រហ្វេសប៊ុកផ្លូវការ៖ នាយកដ្ឋានគោលនយោបាយ-DoPo
សូមជម្រាបជូន!
ថ្ងៃស្អែកនេះ វេទិកាអប់រំស្ដីពី «បរិវត្តកម្មអប់រំឌីជីថលឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល» នឹងត្រូវប្រារព្ធនៅសណ្ឌាគារ ហ៊ីម៉ាវ៉ារី និងតាមអនឡាញ ។
វេទិកាអប់រំនឹងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
MoEYS Cambodia
នាយកដ្ឋានគោលនយោបាយ-DoPo
គេហទំព័រ: https://dopomoeys.com/
👉✍️ចង់បានព័ត៌មានផ្លូវការថ្មីៗ សូមអញ្ជើញចូលរួម Subscribe Telegram DoPo Info (https://t.me/dopoinfo)
វេទិកាគោលនយោបាយអប់រំកម្ពុជាលើកទី ២ ស្តីពី «បរិវត្តកម្មប្រព័ន្ធអប់រំ ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់»
ទាញយកឯកសារ៖ https://bit.ly/3SrJNTY
គេហទំព័រ: https://dopomoeys.com/
