SME Bank of Cambodia
Open in Telegram
នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។ 💬 Personal Chat https://t.me/smebank 👨👧👦 Facebook Page https://www.facebook.com/smebankcambodiaplc 🙏 Help us level up our channel https://t.me/boost/sme_bank_cambodia
Show more2 385
Subscribers
-224 hours
+187 days
+2530 days
Posts Archive
2 385
ម្ចាស់សិប្បកម្ម សុវណ្ណភូមិ៖ ការចាប់ផ្តើមនៃសិប្បកម្ម សុវណ្ណភូមិ គឺផ្តើមចេញពីសកម្មភាពឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ។
ឈ្មោះ "សុវណ្ណភូមិ" គឺជាមោទនភាពដែលស្តែងចេញពីអត្ថន័យនៃ "ដែនដីមាស" ព្រោះថាកម្ពុជាជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិ និងវត្ថុធាតុដើមកម្រ ដែលអាចកែច្នៃទៅជាផលិតផលសម្រេចយ៉ាងមានតម្លៃ។
✨ជួបគ្នាឆាប់ៗ ក្នុងកម្មវិធី «ខ្មែរជឿជាក់» ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ។ 🇰🇭
#SMEBank #KhmerBelieve #EP8
#Intro #BallangkChanty #Sovannaphumi #Cashew #MadeInCambodia #KhmerProduct #SMEs
2 385
ដើម្បីរួមចំណែកជំរុញការរីកចម្រើនរបស់វិស័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ធនាគារ SME ផ្តល់ជូនលក្ខខណ្ឌឥណទានថ្មី ដែលជួយបង្កើនភាពបត់បែន និងផ្តល់ឱកាសកាន់តែប្រសើរសម្រាប់ម្ចាស់អាជីវកម្មក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្ម៖
🗓 បង្កើនរយៈពេលឥណទានកាន់តែវែង៖ ពី 120 ខែ (10ឆ្នាំ) រហូតដល់ 144 ខែ (12 ឆ្នាំ)
💵 ទំហំឥណទាន៖ 12 ពាន់លានរៀល
💰 អត្រាការប្រាក់ទាប៖ ចាប់ពី 0.42% ក្នុងមួយខែ
☎️ ស្នើសុំឥណទានឥឡូវនេះ តាមរយៈលេខទូរស័ព្ទ៖ 096 811 1118 ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងវិនិយោគលើការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។
#SMEBank #SMEs #FinancialSolutions #CSS
2 385
🥜 តើអ្វីដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីក្នុងស្រុក អាចក្លាយជាផលិតផលខ្មែរ ដែលមានគុណភាព រសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃបន្ថែម?
🔔 សូមរង់ចាំទស្សនាជាមួយយើងខ្ញុំ ពីដំណើរអាជីវកម្ម បទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យរបស់ អ្នកស្រី ពិន ភិរម្យ ម្ចាស់សិប្បកម្ម សុវណ្ណភូមិ ដែលស្គាល់តាមរយៈស្លាកយីហោ «បល្ល័ង្កចន្ទី»។ ដោយចាប់ផ្តើមពីវត្ថុធាតុដើមក្នុងស្រុក សិប្បកម្ម សុវណ្ណភូមិ បានយកចិត្តទុកដាក់លើដំណើរការកែច្នៃ និងគុណភាព ដើម្បីប្រែក្លាយគ្រាប់ស្វាយចន្ទី ទៅជាផលិតផលសម្រេចដែលមានរសជាតិឆ្ងាញ់ គុណភាពល្អ និងមានអត្តសញ្ញាណជាផលិតផលខ្មែរ។ 🇰🇭
✨ជួបគ្នាឆាប់ៗ ក្នុងកម្មវិធី «ខ្មែរជឿជាក់» ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ។ 🇰🇭
#SMEBank #KhmerBelieve #EP8
#Teaser #BallangkChanty #Cashew #MadeInCambodia #KhmerProduct #SMEs
2 385
ក្នុងចំណោមគោលការណ៍ និងលក្ខខណ្ឌសំខាន់ៗរបស់ SME Bank មានគោលការណ៍ចំនួន ២ ដែលអតិថិជនត្រូវបំពេញជាចាំបាច់ ដើម្បីអាចទទួលបានឥណទានពីធនាគាររួមមាន៖
ទី១៖ គោលបំណងប្រើប្រាស់កម្ចី៖ អតិថិជនត្រូវមានផែនការច្បាស់លាស់ក្នុងការប្រើប្រាស់កម្ចី ជាពិសេសផែនការត្រូវស្របតាមការណ៍ធនាគារ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ទី២៖ លទ្ធភាពសងត្រឡប់៖ ធនាគារនឹងសិក្សាពីលទ្ធភាពសងរបស់អតិថិជន ដើម្បីអាចវាយតម្លៃពីលទ្ធភាពសងរបស់អតិថិជន បញ្ជៀសការសងលើសលទ្ធភាពដែលអាចរ៉ាប់រងបាន។
#SMEBank #SMEs #LoanRejection #LoanPurpose #BusinessSupport #FinancialSolutions #BusinessGrowth
2 385
ទុនរបស់ SME Bank គឺជាទុនរបស់រដ្ឋ ១០០% ដូច្នេះ ការចាត់ចែងទុននេះត្រូវតែធ្វើឡើងឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីឱ្យស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យផលិត និងកែច្នៃនៅក្នុងស្រុក។
#SMEBank #SMEs #BusinessSupport #FinancialSolutions #BusinessGrowth #PolicyBank
2 385
+4
ខេត្តកណ្តាល៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសអញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចួលរួមពីម្ចាស់ និងតំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ១៥០ នាក់។
➡ អានបន្ថែម
💬 តាមដានបណ្ដាញសង្គមរបស់ ធនាគារ SME៖
📱 Facebook 📱 Telegram
📱 TikTok 📱 LinkedIn
📱 YouTube 🌐 Website
2 385
+6
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME ដឹកនាំដោយ លោក ជា សុភ័ក្ត អគ្គនាយកនៃ ធនាគារ SME បានជួបពិភាក្សាការងារជាមួយ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់អូស្រ្តាលី នៅកម្ពុជា (CAPRED) ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលគំនិត Beyond Financing ដែលផ្តោតលើការគាំទ្រ SMEs នៅកម្ពុជា ដោយរួមបញ្ចូលទាំងការផ្តល់ហិរញ្ញប្បទានអនុគ្រោះក្នុងខ្សែចង្វាក់តម្លៃសម្រាប់នាំចេញ ព្រមទាំងការពង្រឹងជំនាញបច្ចេកទេស ការត្រៀមខ្លួនសម្រាប់ពង្រីកអាជីវកម្ម និងការពង្រឹងអភិបាលកិច្ចធុរកិច្ចផងដែរ។
2 385
+7
ខេត្តកំពត, នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសអញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភកម្មវិធី «កិច្ចប្រជុំថ្នាក់តំបន់» សម្រាប់សមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត (ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កោះកុង ព្រះសីហនុ និងខេត្តកំពត) ដែលត្រូវបានរៀបចំដោយ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នៅសណ្ឋាគារ ភាព សុខុម ខេត្តកំពត។
➡ អានបន្ថែម
💬 តាមដានបណ្ដាញសង្គមរបស់ ធនាគារ SME៖
📱 Facebook 📱 Telegram
📱 TikTok 📱 LinkedIn
📱 YouTube 🌐 Website
2 385
វិស័យទឹកដោះគោ គឺជាវិស័យអាទិភាពមួយដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ SME Bank មានមោទនភាពក្នុងការដើរតួជាដៃគូហិរញ្ញវត្ថុគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ ដើម្បីពង្រីកសង្វាក់ផលិតកម្ម និងរីកចម្រើនប្រកបដោយចីរភាព។
#SMEBank #Freshmilk #Kirisumilk #SMEs #BusinessGrowth
2 385
មោទនភាពរបស់ SME Bank ក្នុងការគាំទ្រហិរញ្ញប្បទានជូន កសិដ្ឋានផលិតទឹកដោះគោ គិរីសួគ៌ បន្តពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពផលិតកម្ម ដើម្បីរួមចំណែកដល់ការរីកចម្រើននៃផលិតផលទឹកដោះគោនៅកម្ពុជា។
#SMEBank #Freshmilk #Kirisumilk #SMEs #BusinessGrowth
2 385
ពង្រីកអាជីវកម្មលោកអ្នកជាមួយធនាគារដៃគូដែលទុកចិត្តបំផុត! 🤝
ធនាគារ SME ផ្តល់ជូនកម្រៃសេវាឥណទានត្រឹមតែ ០.៥០% ជូនដល់អាជីវកម្មក្នុងវិស័យអាទិភាព រាល់ពេលលោកអ្នកទទួលបានការអនុម័តឥណទានជោគជ័យ។📈🚀
☎️ សូមទាក់ទងមកយើងខ្ញុំឥឡូវនេះ 096 811 1118 ដើម្បីទទួលការប្រឹក្សាយោបល់អំពីផែនការអាជីវកម្មរបស់លោកអ្នក!
#SMEBank #SupportSMEs #BusinessGrowth #LoanFee #PrioritySectors #SMEs
2 385
+8
ខេត្តកំពត៖ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន វគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ» ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ។
➡ អានបន្ថែម
💬 តាមដានបណ្ដាញសង្គមរបស់ ធនាគារ SME៖
📱 Facebook 📱 Telegram
📱 TikTok 📱 LinkedIn
📱 YouTube 🌐 Website
2 385
✨ធនាគារ SME តែងតែយកចិត្តទុកដាក់ចំពោះមតិយោបល់របស់លោកអ្នក។
💬ការផ្តល់មតិយោបល់ និងបណ្តឹងតវ៉ារបស់លោកអ្នក គឺជាធាតុចូលដ៍សំខាន់ ក្នុងការជួយឱ្យយើងខ្ញុំបន្តពង្រឹង និងកែលម្អគុណភាពផលិតផល និងសេវាកម្មឱ្យកាន់តែប្រសើរឡើង។
សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖
🌐 ទម្រង់បែបបទបញ្ចេញមតិលើគេហទំព័រផ្លូវការ៖ www.smebankcambodia.com.kh
📞 លេខទូរស័ព្ទ៖ 096 811 1118
📧 អ៊ីមែល៖ info@smebankcambodia.com.kh
📩 ប្រអប់សារបណ្តាញសង្គមផ្លូវការ៖ Facebook, Instagram, Telegram, WhatsApp, និង LinkedIn។
🔒សូមចាំថា រាល់មតិយោបល់ និងបណ្តឹងតវ៉ារបស់លោកអ្នក នឹងត្រូវបានរក្សាជាការសម្ងាត់!
#SMEBank #complaint #feedback #SMEs
2 385
ការយល់ដឹងពីប្រភេទទុន នឹងជួយឱ្យលោកអ្នកជ្រើសរើសគោលបំណងប្រើប្រាស់ឥណទានបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់! ✨ អ្វីទៅជា «ទុនបង្វិល»? អ្វីទៅជា «ទុនវិនិយោគ»?
#WorkingCapital #InvestmentCapital #BusinessLoans #FinancialTips #SMEBank #LoanPurpose #BusinessGrowth #SMEs
2 385
ការយល់ដឹងពីប្រភេទទុន នឹងជួយឱ្យលោកអ្នកជ្រើសរើសគោលបំណងប្រើប្រាស់ឥណទានបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់! ✨ អ្វីទៅជា «ទុនបង្វិល»? អ្វីទៅជា «ទុនវិនិយោគ»?
#WorkingCapital #InvestmentCapital #BusinessLoans #FinancialTips #SMEBank #LoanPurpose #BusinessGrowth #SMEs
2 385
ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដើម្បីបំពេញតួនាទីជាធនាគារគោលនយោបាយ។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៦ SME Bank បានបញ្ចេញនូវហិរញ្ញប្បទានសរុបចំនួន ប្រមាណ ៦៤៧ លានដុល្លារ ដល់ ៣.៩៨២ សហគ្រាស (ក្នុងនោះ ក៏បានបញ្ចេញ ហិរញ្ញប្បទានដោយផ្ទាល់ទំហំប្រមាណ ២៤២ លានដុល្លារ ដល់ ៨៨០ សហគ្រាស)។
#SMEBank #SMEs #BusinessSupport #FinancialSolutions #BusinessGrowth #PolicyBank
2 385
«គាំទ្រប្រាក់រៀល គាំទ្រសេដ្ឋកិច្ចជាតិ! »
ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់រូបិយប័ណ្ណខ្មែរ ធនាគារ SME មានសេចក្តីសោមនស្សរីករាយក្នុងការផ្ដល់ជូន ការបញ្ចុះអត្រាការប្រាក់បន្ថែម ០.២៥% ក្នុងមួយឆ្នាំ សម្រាប់ការស្នើសុំឥណទានជា ប្រាក់រៀល។
ចូលរួមប្រើប្រាស់ប្រាក់រៀល ដើម្បីមោទនភាពជាតិ និងការរីកចម្រើននៃសហគ្រាសក្នុងស្រុក!
☎️ ទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ៖ 096 811 1118
#SMEBank #Riel #ChooseLocalCurrency #SMEs
2 385
ក្នុងនាមជាធនាគារគោលនយោបាយ ធនាគារ SME ផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានមានអត្រាការប្រាក់ទាប ដើម្បីគាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
#SMEBank #PolicyBank #SMEs #SupportSMEs #BusinessGrowth #SMEFinance #Entrepreneurship #CambodiaEconomy
2 385
💡 ទ្រព្យធានាមិនមែនជាឧបសគ្គដល់ការរីកចម្រើននៃអាជីវកម្មនោះទេ!
ធនាគារ SME បន្តគាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន សមស្របទៅតាមតម្រូវការអាជីវកម្ម ជាមួយអត្រាការប្រាក់ទាប ចាប់ពី 0.53% ក្នុងមួយខែ ដើម្បីជួយជំរុញការអភិវឌ្ឍ និងពង្រីកសក្តានុពលអាជីវកម្មឱ្យកាន់តែរីកចម្រើន។
☎️ សម្រាប់ព័ត៌មានបន្ថែម និងការប្រឹក្សាយោបល់អំពីផែនការអាជីវកម្មរបស់លោកអ្នកដោយឥតគិតថ្លៃ៖ 096 811 1118
#SMEBank #NoCollateral #UnsecuredLoan #SupportSMEs #BusinessGrowth #SMEFinance
2 385
🎭 បច្ចុប្បន្ន មានជនខិលខូចបានបន្លំខ្លួនជាបុគ្គលិក ធនាគារ SME ដោយតម្រូវឱ្យអតិថិជនធ្វើការបង់ប្រាក់កម្ចី ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់ពួកគេ។
🎥 សូមទស្សនាវីដេអូខ្លីនេះ ដើម្បីយល់ដឹងអំពី «វិធីសាស្រ្តបង់ប្រាក់កម្ចីផ្លូវការ» មកកាន់ធនាគារ SME ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់!
⚠️ ប្រសិនបើលោកអ្នកមានការសង្ស័យ ឬជួបប្រទេះករណីបែបនេះ សូមរាយការណ៍ និងទាក់ទងមកកាន់ធនាគារ SME ភ្លាមៗតាមរយៈលេខទូរស័ព្ទ៖ 096 811 1118
📢 សូមជួយចែករំលែកវីដេអូនេះទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសាររបស់លោកអ្នក ដើម្បីរួមគ្នាការពារ និងជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃក្រុមឆបោក!
#SMEBank #SMEs #ScamAlert
