en
Feedback
សហព័ន្ធ​និស្សិត​ CDSIF​

សហព័ន្ធ​និស្សិត​ CDSIF​

Open in Telegram

សហព័ន្ធ​និស្សិត​ បញ្ញវ័ន្ត​ ប្រជាធិបតេយ្យ​កម្ពុជា​

Show more
1 754
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Repost from ALL-UYFCers
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប
+8
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគ្រប់រូប រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ។ 📲 អានព័ត៌មានលម្អិត 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| Tik Tok

ឆ្នាំថ្មី​ ឆ្នាំសកល២០២៤​ សូមជូនពរប្អូនៗទាំងអស់ជួបប្រទះនូវសេចក្តីសុខ​ចម្រេីន​ក្នុងគ្រួសារ ជោគជ័យក្នុងការសិក្សា​ ការងារ​ និងជួបប្រទះតែសង្សា​ដែលមានចិត្តយោគយល់ចេះស្រលាញ់គ្នា​។ 💖

Repost from ALL-UYFCers
តោះៗ !នាំគ្នាប្ដូរប្រូហ្វាល់ ឆ្ពោះទៅកាន់ការប្រគុំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ» ដើម្បីអបអរសាទរខួបទី៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ😍👏🏻 https://twb.nz/uyfc45thanniversary 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| Tik Tok

#ការប្រើពាក្យគឺជាអាវុធដ៏សំខាន់របស់មហាអំណាចធំៗក្នុងការវាយប្រហារជាលក្ខណៈមនោគមវិជ្ជា #ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC #ជំនាញសិក្សា #LearningSkills #ការត្រិះរិះពិចារណា_CriticalThinking #ភាពច្នៃប្រឌិត_Creativity #កិច្ចសហប្រតិបត្តិការ_Collaboration #ការទំនាក់ទំនង_Communication #ជំនាញអក្ខរកម្ម #LiteracySkills #ព័ត៌មាន_Information #ប្រព័ន្ធផ្សព្វផ្សាយ_Media #បច្ចេកវិទ្យា_Technology #បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។ ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។ ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕ On 7 August 2023, the king has issued a royal decree appointing a new prime minister to lead the country after I decided to step down to give chance to the successors to lead. Looking back through time, I was the youngest prime minister (32 years old) and the longest-serving in the world. Counting until 22 August 2023, the date which I will officially step down, and counting from 14 January 1985, the date which I officially became the prime minister, I have been a prime minister for 38 years 7 months and 8 days, an equivalent to 463 months 2,014 weeks and 14,099 days. If counting my work serving the government from 8 January 1979 in the position of minister of foreign affairs, deputy prime minister, acting prime minister, and prime minister, as of 22 August 2023, I have served for 44 years 7 months 14 days, an equivalent to 535 months 2,328 weeks and 16,297 days. I will continue to be prime minister for 15 more days then I will be promoted as father of the prime minister. It is not the end yet. I will continue serving in other positions for at least until 2033, which I will then serve for more than half a century. Thank you, my dear wife, for raising this unfortunate child during the hardest time until he becomes the nation’s top leader today. #ហ៊ុនសែន #HunSen #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

Repost from BTV News
សហព័ន្ធនិស្សិត បញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តី នី
+1
សហព័ន្ធនិស្សិត បញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តី នីតិកាលទី៧ដ៏ខ្លីខាងមុខ។ ​សូមទទួលព័ត៌មាន ប៊ី.ធី.វី តាមរយៈ៖ 🌐 BTV Website 🌐 BTV Facebook 🌐 BTV YouTube 🌐 BTV TikTok 🌐 BTV Telegrams សូមទាញយកកម្មវីធីទូរស័ព្ទ៖ 📲 BTV iOS 👉 Download 📲 BTV Android 👉 Download