កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Open in Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Show more6 430
Subscribers
+324 hours
-17 days
+2630 days
Posts Archive
Repost from Khmer Historian | KH
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» ថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
Repost from TVK-នាយកដ្ឋានព័ត៌មាន(News Department)
សម្តេចតេជោ ហ៊ុន សែន ៖បរិភោគអំបុក វាយសត្រូវឈ្លានពាន! សម្តេចតេជោ ជំរុញឱ្យបរិច្ចាគអំបុកស្រូវថ្មីដល់កងទ័ពជួរមុខ និងជនភៀសសឹក!
Repost from សុីសុីថាមស៍
ថៃប្រកាសអាសន្នខេត្តចំនួន៩ និងរងគ្រោះទឹកជំនន់ចាប់ពីថ្ងៃទី១១-១៦ ធ្នូ
ថៃ៖ ក្រសួងធនធានទឹក និងឧតុនិយមថៃកាលពីល្ងាចថ្ងៃអង្គារបានចេញសេចក្តីព្រមានជាបន្ទាត់ទៅកាន់ខេត្តចំនួន ៩ ដែលអាចនឹងកើតមានទឹកជំនន់ភ្លាមៗ និងរលកកើនដល់កម្ពស់ ២-៣ ម៉ែត្រចាប់ពីថ្ងៃទី ១១-១៦ ខែធ្នូ ដោយអាជ្ញាធរជំរុញឱ្យអ្នកសហគមន៍រស់នៅតាមឆ្នេរសមុទ្រ និងភាគខាងត្បូងត្រៀមខ្លួន និងអនុវត្តតាមការជូនដំណឹងជាផ្លូវការ។ ខេត្តដែលរងគ្រោះ និងកើតមានទឹកជំនន់ចាប់ពីថ្ងៃស្អែកនេះតទៅមានខេត្តដូចជាខេត្ត ជុំផុន ស៊ូរ៉ាតថានី, នគរស៊ីធម្មារ៉ាត, ផាត់ថាឡុង, សុងក្លា, ប៉ាតានី, យ៉ាឡា,ណារ៉ាធីវ៉ាត និងប្រាជប់គីរីខាន់ ដែលនឹងរងគ្រោះខ្លាំងក្លា។
លម្អិត៖ https://kh.cc-times.com/posts/26123
Repost from VAYO FM NEWS
+2
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងសមាគមធនាគារនៅកម្ពុជាប្រកាសបន្តជួយសម្រាលបន្ទុកពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន
=============
យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសថា សមាគមទាំងពីរនៅតែបន្តអនុវត្ត «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សមាគមទាំងពីរ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តតាមសេចក្តីណែនាំនានារបស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
Repost from APSARA FM97
+6
ស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ 🇰🇭🥰
ក្រោយបញ្ចប់ការហ្វឹកហាត់ ក្រុមយុវជនរបស់ក្លិបបាល់ទាត់បឹងកេត បានទៅចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតី ខ្មែររួបរួមគ្នា ជួយរៀបចំស្បៀង អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។
ប្រភព : UYFC Phnom Penh
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
Repost from ភ្នំពេញ ប៉ុស្ដិ៍
ABC និង CMA ប្រកាសបន្តវិធានការជួយដល់ប្រជាពលរដ្ឋរងប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអះអាងថា នឹងបន្តនៅតែបន្តអនុវត្ត«វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
លម្អិត៖ https://www.postkhmer.com/business/2025-12-10-95-264082
Follow us: https://thephnompenhpost.github.io/PostKhmer/
Repost from SBM News
សន្ធឹកគ្រា.ប់ចេញពីចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅតែបន្តបន្លឺឡើង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្ដីរាយការណ៍ពី លោក ឈុន មករា ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ប្រចាំខេត្តបន្ទាយមានជ័យ។
ទាញយកកម្មវិធីទូរសព្ទ SBM News ដោយឥតគិតថ្លៃ!!
Repost from សុីសុីថាមស៍
គិតត្រឹមម៉ោង ៥:៣០ល្ងាច ថ្ងៃទី០៩ធ្នូ ជនភៀសសឹកត្រូវបានជម្លៀសពី ៥ខេត្ត ចំនួន ១០១,២២៩នាក់។
-ក្រសួងការពារជាតិ
Repost from DAP News
សៀម-ខ្មែរច្បាំងគ្នាតាំងពីដាវ លំពែងប្រើសត្វ ដំរី សេះ រហូតដល់អាវុធទំនើប។ បញ្ជាក់ថា សៀម-ខ្មែរគឺជាសត្រូវសួរពូជ គ្មានថ្ងៃបានសុខទេ។ ដូច្នេះខ្មែរកុំឆាប់ភ្លេចប្រវត្តិសាស្ត្រពេក។ កុំបានតែមួយភ្លែតពិហិការរួចទៅទិញរបស់សៀមវិញ។
កុំរណបសៀមរហូតភ្លេចខ្លួនថាសៀមឆ្លាត ពូកែ។ ចោរសៀមនេះគឺជាពូជចោរ។
រកស៊ីជាមួយសៀមចុងក្រោយវាប្លន់យកទាំងអស់។👇
https://web.facebook.com/share/v/1M7vRXwJkf/
https://youtube.com/shorts/GAyoANUmyq4?si=-_G4trr1-iMQ40UU
Repost from យុវជនក្រៅប្រទេស Overseas Youth
នេះជាព័ត៌មានក្លែងក្លាយ បង្កើតឡើងដើម្បីបង្កចលាចល ការភាន់ច្រឡំ ប៉ះពាល់ធ្ងន់ធ្ងរដល់ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន។ សូមបន្តការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ខណៈវីរៈកងទ័ពកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារប្រជាពលរដ្ឋ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមតាមដានស្ថានការណ៍ និងការវិវត្តពីប្រភពព័ត៌មានផ្លូវការ។
អានលម្អិតលើ Facebook
ទទួលបានព័ត៌មានថ្មីៗ អំពីសកម្មភាពរបស់យុវជនក្រៅប្រទេស៖
👉 Telegram
👉 TikTok
👉 Facebook
Available now! Telegram Research 2025 — the year's key insights 
