en
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Open in Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Show more
6 427
Subscribers
-124 hours
+47 days
+3930 days
Posts Archive
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ការិយាល័យមេធាវី នីត្តា និង សហការី =========================== នាព្រឹក ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពី ការិយាល័យមេធាវី នីត្តា និង សហការី នូវ អង្ករចំនួន ២០០ គីឡូ ទឹកសុទ្ធចំនួន ១០ កេស នំចំនួន ២ កេស ទឹកដោះគោ ចំនួន ១ កេស មីចំនួន ២ កេស និងសំឡីអនាម័យចំនួន ១ កេស។ លោកប្រធានបានថ្លែងអំណរគុណ ការិយាល័យមេធាវី នីត្តា និង សហការី ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ លោកស្រីមេធាវី បុល សាន់នីត្តា ប្រធានការិយាល័យមេធាវី នីត្តា និងសហការី និងក្រុមការងារ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ បណ្តាញសង្គមរបស់គណៈមេធាវី៖ ✅FB Page(BAKC): JOIN ✅Channel Telegram: JOIN ✅Channel YouTube: JOIN

Repost from Kampuchea Thmey TV
តើប្រជាជនថៃ ប្រតិកម្មយ៉ាងណា ក្រោយឥណ្ឌាពហិការឈប់ប្រើផលិតផល និងទៅលេងថៃ? ——— 📲 JOIN Kampuchea Thmey TV

Repost from FRESH NEWS
រាជរដ្ឋាភិបាល បង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាព និងលំនៅដ្ឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានា ដែលរងការខូតខាតជម្លោ
រាជរដ្ឋាភិបាល បង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាព និងលំនៅដ្ឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានា ដែលរងការខូតខាតជម្លោះព្រំដែន https://fna.asia/5118295 🔗JOIN US

Repost from Grand News I GN
ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកផ្ដល់កម្លាំងចិត្តដល់ក្រុមការងារស្ម័គ្រចិត្តវេចខ្ចប់អំណោយ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ! នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស, ខេត្តបន្ទាយមានជ័យ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស, និងខេត្តព្រះវិហារ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២,៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣,០០០ភួយ, ខេត្តសៀមរាប ទទួលបាន ៣,០០០ភួយ, ខេត្តឧត្តរមានជ័យ ទទួលបាន ២.០០០ភួយ, ខេត្តបាត់ដំបង ទទួលបាន ២,០០០ភួយ, ខេត្តព្រះវិហារ ទទួលបាន ១,៥០០ភួយ, ខេត្តពោធិ៍សាត់ ទទួលបាន ៥០០ភួយ និងខេត្តកោះកុង ទទួលបាន ៥០០ភួយ។ -Fresh News-

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ បេក្ខជនជាប់បម្រុង ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភ
+8
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ បេក្ខជនជាប់បម្រុង ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល 👉 បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសកន្លែងទំនេរ ដែលមិនមានបេក្ខជនជាប់ស្ថាពរ ដោយហេតុពិន្ទុក្រោមមធ្យមភាគ ឬបេក្ខជនជាប់ជាស្ថាពរបានបោះបង់ នឹងត្រូវអនុវត្ត ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងទៅតាម (១) ក្រុង/ស្រុក/ខណ្ឌ (២)រាជធានី/ខេត្ត និង (៣)ក្របខណ្ឌទូទាំងប្រទេស។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាស លទ្ធផលនេះ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

Repost from AMS One-minute
រដ្ឋមន្ត្រីការបរទេសថៃ៖ ការដោះលែងកងទ័ពកម្ពុជា ១៨នាក់ ត្រូវបានពន្យារពេលសិន ដោយកាលបរិច្ឆេទ និងពេលវេលានៃការដោះលែងគឺអាស្រ័យលើផ្នែក
រដ្ឋមន្ត្រីការបរទេសថៃ៖ ការដោះលែងកងទ័ពកម្ពុជា ១៨នាក់ ត្រូវបានពន្យារពេលសិន ដោយកាលបរិច្ឆេទ និងពេលវេលានៃការដោះលែងគឺអាស្រ័យលើផ្នែកសន្តិសុខ។ លោកក៏បានបន្ថែមថា ការដោះលែងអាចកើតឡើងក្នុងពេលឆាប់ៗនេះ - CNA #IntNews @ams1minute

Repost from THMEY THMEY NEWS
គិតត្រឹមម៉ោង៤រសៀលថ្ងៃទី៣០ ខែធ្នូនេះ សភាពការណ៍នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជា នៅរក្សាស្មារតីប្រុងប្រយ
គិតត្រឹមម៉ោង៤រសៀលថ្ងៃទី៣០ ខែធ្នូនេះ សភាពការណ៍នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជា នៅរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ ដើម្បីការពារបូរណភាពទឹកដី។ នេះបើតាមលោកស្រី ម៉ាលី សុជាតា។ #ThmeyThmey #ThmeyThmey25 #thmeythmeynews

គិតត្រឹមម៉ោង៤រសៀលថ្ងៃនេះ នៅតាមបណ្តោយព្រំដែនមាន«សភាពស្ងប់ស្ងាត់» តែកងកម្លាំងកម្ពុជា បន្តឈរជើងយ៉ាងប្រុងប្រយ័ត្នខ្ពស់។ ប្រភព៖ ក្រសួងការពារជាតិ

Repost from VAYO FM NEWS
ស្ថានទូតខ្មែរនៅអាមេរិកអំពាវនាវឱ្យអ្នកធ្វើដំណើរទៅកម្ពុជាចៀសវាងឆ្លងកាត់​ប្រទេសថៃ ============= ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហ
ស្ថានទូតខ្មែរនៅអាមេរិកអំពាវនាវឱ្យអ្នកធ្វើដំណើរទៅកម្ពុជាចៀសវាងឆ្លងកាត់​ប្រទេសថៃ ============= ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា សូមចៀសវាងឆ្លងកាត់ប្រទេសថៃ និងពិចារណាក្រុមហ៊ុនអាកាសចរណ៍ ផ្លូវហោះហើរអន្ដរជាតិផ្សេង ដោយសារតែមានអ្នកដំណើរបានជួបបញ្ហាលំបាកច្រើននៅពេលឆ្លងកាត់ប្រទេសថៃ។ ដោយឡែក កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្ដល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

Repost from News Today❤️
ជាថ្មីម្តងទៀត ថៃបំពានសន្យា មិនដោះលែងទាហានកម្ពុជា https://youtu.be/zFczOu9HMy8

សូមជូនព័ត៌មានសម្រាប់ទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98
សូមជូនព័ត៌មានសម្រាប់ទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

🎥ស្ថាបត្យករគូសប្លង់រូបសំណាកព្រះវិស្ណុ បង្ហាញភាពឈឺចាប់ចំពោះទង្វើបំផ្លាញរបស់ទាហានថៃ ហើយថាទាហានថៃនោះទំនងជាទមិឡអត់សាសនា --- លោក សុខ ចំរើន វ័យ៤៨ឆ្នាំ ដែលអះអាងថាជាស្ថាបត្យករគូសប្លង់រូបសំណាកព្រះវិស្ណុ ដែលទាហានថៃបានបំផ្លាញកាលពីពេលថ្មីៗនេះ បានលើកឡើងថា លោកមានអារម្មណ៍ឈឺចាប់ និងសោកស្ដាយចំពោះស្នាដៃដែលខំធ្វើអស់ពីកម្លាំងកាយចិត្ត ហើយមកត្រូវខ្ទេចខ្ទីក្រោមថ្វីដៃទាហានថៃដែលមិនយល់ពីតម្លៃសាសនា។ លោក សុខ ចំរើន យល់ថា ប្រទេសថៃនឹងទទួលនៅវិនាសកម្មផលបាបវិញជាក់ជាមិនខាន ចំពោះរាល់ទង្វើបំផ្លាញរបស់ថៃដែលធ្វើមកលើកម្ពុជា។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

Outcome of Cambodia-Thailand-China Trilateral Meeting on the Current Situation between Cambodia-Thailand. 29 December 2025, Yunnan Province, People's Republic of China

លទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន

សារខ្លីៗដកស្រង់ចេញពីសារលិខិតពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប
+9
សារខ្លីៗដកស្រង់ចេញពីសារលិខិតពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃចន្ទ ទី២៩ ធ្នូ ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

🚨ខ្យល់ពុល បន្តវាយលុក បាងកក និងខេត្តថៃ ចំនួន១៨ទៀត បញ្ហាខ្យល់ពុលក្នុងប្រទេសថៃ បន្តធ្ងន់ធ្ងរនៅឡើយ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារទី៣
🚨ខ្យល់ពុល បន្តវាយលុក បាងកក និងខេត្តថៃ ចំនួន១៨ទៀត បញ្ហាខ្យល់ពុលក្នុងប្រទេសថៃ បន្តធ្ងន់ធ្ងរនៅឡើយ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ កំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ បានគ្របដណ្តប់ទីក្រុងបាងកក និងខេត្តចំនួន១៨។ តាមការផ្សាយរបស់ Khaosod, នៅទីក្រុងបាងកក ខ្យល់ពុលបានវាយប្រហារតំបន់ចំនួន៦៥ ដោយមជ្ឈមណ្ឌលទំនាក់ទំនងបញ្ហានៃការបំពុលខ្យល់បានឲ្យដឹងថា PM2.5 បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព ខណៈកន្លែងខ្លះឡើងដល់ ៦៧.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើសកម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលថៃ នៅត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។ ក្រៅពីបាងកក ខេត្តទាំង១៨ដែលត្រូវខ្យល់ពុលគ្រោះថ្នាក់គ្របដណ្តប់ មានដូចជា៖ Nakhon Pathom, Nonthaburi, Samut Sakhon, Samut Prakan, Phitsanulok, Uthai Thani, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Ratchaburi, Samut Songkhram, Phetchaburi, Nong Khai, Yasothon, Khon Kaen, Kalasin, និង Maha Sarakham៕ ប្រភព៖ Bangkok Post 📲 JOIN កម្ពុជាថ្មី International

Repost from AMS One-minute
វីរៈកងទ័ព១៨រូបរបស់កម្ពុជា មិនត្រូវបានភាគីថៃដោះលែងនោះទេ ក្រោយបទឈប់បាញ់រយៈពេល៧២ម៉ោងបានផុតហើយ Thai military has not released the
វីរៈកងទ័ព១៨រូបរបស់កម្ពុជា មិនត្រូវបានភាគីថៃដោះលែងនោះទេ ក្រោយបទឈប់បាញ់រយៈពេល៧២ម៉ោងបានផុតហើយ Thai military has not released the 18 detained Cambodian soldiers after the ceasefire had been fully upheld for 72 hours as of 12 p.m on 30 December 2026. #BreakingNews @ams1minute