កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Open in Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Show more6 699
Subscribers
+624 hours
+287 days
+5930 days
Posts Archive
Repost from CNC HOT NEWS 🇰🇭
+2
គិតត្រឹមម៉ោង៩:៤៥នាទីយប់ ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។
ដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឈុន បុរី និងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ៕
Repost from TNB NEWS
BREAKING (Update): គិតត្រឹមម៉ោង៩៖៣០នាទីយប់ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា
ព៍ត៌មានបន្ថែម៖ https://tnb-news.com/news/678879
Repost from សារព័ត៌មាន អិន ភី - NP News Officials
+4
ក្រសួងមហាផ្ទៃ នៃព្រះរាជណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ១៨ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
🌐 Telegram
🌐 TikTok
🌐 YouTube
🌐 Facebook
🌐 Mobile Apps
Repost from FRESH NEWS
BREAKING (Update): គិតត្រឹមម៉ោង៩៖៣០នាទីយប់ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា
(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា។
បើតាមសេចក្ដីរាយការណ៍, នៅតំបន់ថ្មដា និងអូរភ្លុកដំរី យោធាថៃបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក។ ខណៈតំបន់បឹងត្រកួន ថៃបន្ដបាញ់ផ្លោងអាវុធធន់ធ្ងន់។
ដោយឡែក សមរភូមិទិសឧត្តរមានជ័យ និងព្រះវិហារ ក៏ដូចជាតំបន់ប្រាសាទ យោធាថៃបន្ដបាញ់ផ្លោងចូលដដែលដូចកាលពីថ្ងៃមិញ និងម្សិលមិញ។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕
https://fna.asia 🔗JOIN US
+1
សូមគោរព បងប្អូន🙏
យោង៖ សេចក្តីអំពាវនាវចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ របស់នាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាពរបស់ ស.ស.យ.ក ថ្នាក់កណ្តាល
ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើសេចក្តីអំពាវនាវជូនចំពោះ សមាជិក សមាជិកា បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគជាថវិកា 🇰🇭 សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈលេខគណនី និងQR Code របស់ ស.ស.យ.ក. ដែលបានគោរពជូនភ្ជាប់មកជាមួយ។
ដោយក្តីគោរពពី ស.ស.យ.ក🙏
១០/ធ្នូ/២០២៥
សូមគោរព បងប្អូន🙏
យោង៖ សេចក្តីអំពាវនាវចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈកម្មាធិការកណ្ដាល ស.ស.យ.ក
ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើសេចក្តីអំពាវនាវជូនចំពោះ សមាជិក សមាជិកា បងប្អូនជនរួមជាតិទាំងអស់ សូមចូលរួមបរិច្ចាគជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថ្នាំសង្កូវជាដើម ដើម្បីជួយសម្រួលដល់ជនភៀសសឹក នៅតាមបណ្ដោយព្រំដែនកម្ពុជា។
📍ទីតាំងទទួលជំនួយរបស់សប្បុរសជន៖ អគារខេមរានី ស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ
☎️ ទំនាក់ទំនងផ្ដល់សម្ភារៈបរិច្ចាគ៖ 069 952 542 / 099 555 689 / 096 394 4386
ដោយក្តីគោរពពី ស.ស.យ.ក🙏
១០/ធ្នូ/២០២៥
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
បងប្អូនអាជីវករផ្សាររុងក្លឿ បានវិលមកស្រុកកំណើតវិញ។ សូមជូនពរបងប្អូនសំណាងល្អទាំងអស់គ្នា។
10-12-2025
Repost from LENG Bunheng - ឡេង ប៊ុនហេង
សូមកុំចុចលើ វាឱសោះ ប្រសិនបើអ្នកណាផ្ញើមកក្នុងក្រុម ឬឆាតផ្ទាល់ខ្លួន
