en
Feedback
អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច

Open in Telegram

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

Show more
414
Subscribers
No data24 hours
-27 days
-730 days
Posts Archive
Repost from N/a
ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុ
+4
ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តប៉ៃលិន មន្ទីរ ស.អ.យ ខេត្តប៉ៃលិន ៖ នាព
+9
ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តប៉ៃលិន មន្ទីរ ស.អ.យ ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ ខេត្តប៉ៃលិន។ បណ្ដាញសង្គមក្រសួង៖ 🌐Telegram 🌐Facebook 🌐Website

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​ ឯកឧត្តម​ យៀប​ ម៉ាលីណូ​ ​អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច​ បានចូលរួមពិធីប្រកាសសមាសភា
+5
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​ ឯកឧត្តម​ យៀប​ ម៉ាលីណូ​ ​អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច​ បានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយ​សង្គមខេត្តប៉ៃលិន និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម និង សាខាមូលនិធិជនពិការខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ នៅមន្ទីរ ស.អ.យខេត្តប៉ៃលិន។

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ឆ្នាំង មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្
+9
ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ឆ្នាំង មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំង ៖ នាព្រឹក ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ ខេត្តកំពង់ឆ្នាំង។ បណ្ដាញសង្គមក្រសួង៖ 🌐Telegram 🌐Facebook 🌐Website

ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជ
+9
ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ(UNCRPD)នៅកម្ពុជា ទីស្ដីការក្រសួង ស.អ.យ.៖ រសៀលថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ(UNCRPD)នៅកម្ពុជា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំទទួលបន្ទុកការងារពិការភាព អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក លោកស្រី និងមន្ដ្រីជំនាញពាក់ព័ន្ធ ។ ---------------------------------- 👉 ចុចទីនេះដើម្បីអានអត្ថបទពេញ បណ្ដាញសង្គមក្រសួង៖ 🌐Telegram 🌐Facebook 🌐Website

Repost from N/a
សូមអញ្ជើញទស្សនា បទ : ស្មារតី៧មករា ខ្មែរចារជាប់ក្នុងដួងចិត្ត ផ្តួចផ្តើមគំនិតដោយ : ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន និពន្ធទំនុកច្រៀងដោយ : លោក ឃុល ប៊ុននាដ កែសម្រួលអត្ថបទ និងខ្លឹមសារ : ឯកឧត្តម ចាប តូ ច្រៀងដោយ : លោក ឆឺយ កូឡា បច្ចេកទេសសំឡេង : លោក ប៊ុន ប៉ បច្ចេកទេសរូបភាព : កូន នាគ បច្ចេកទេសCamera : លោក នរ៉ា និង KF-168 លំនាំបទ : មាសទឹកដប់ ផលិតដោយ​​ : ចម្រៀងគ្រួសារខ្មែរ https://www.facebook.com/share/v/1EJcE58sQW/

Repost from N/a
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និស្សិតនគរបាល និងសិស្សនគរបាល
+3
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និស្សិតនគរបាល និងសិស្សនគរបាល

ខាងលើ​នេះ​ ជាផេកផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​គោលនយោបាយ​សង្គម​កិច្ច​