អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News
Open in Telegram
សូមចូលរួមជាសមាជិកតេឡេក្រាមព័ត៌មាន របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI-NEWS) អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration – (GDI)
Show more6 277
Subscribers
+1824 hours
+357 days
+7030 days
Posts Archive
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងដោយឥតរារែកពីគុណសម្បត្តិអ្នកសារព័ត៌ដែលប្រើវិជ្ជាជីវៈជួយតាមដាន និងផ្សព្វផ្សាយអំពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់!
https://www.facebook.com/share/v/19K6QgayZo/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
ជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
.............................
នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ៣២៩នាក់ (ស្រី១០នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។
https://www.facebook.com/share/v/1MRM5XWTQ2/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+7
នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តការងារនៅមណ្ឌលត្រៀមបណ្ដេញចេញ នៅសាលប្រជុំតូច ជាន់ទី៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
https://www.facebook.com/share/p/187wCAJhNk/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
បន្ថែមលើសមិទ្ធផលផ្លូវ ឬការផ្ដល់សេវា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសក្រុមប្រឹក្សាឃុំ-សង្កាត់ សួរខ្លួនឯងអំពីសមិទ្ធផលកែប្រែជីវភាពប្រជាជន!
https://www.facebook.com/share/v/1BxTzQuv2y/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
ឱកាសការងារ ចំនួន៤ទីតាំង ស្មើ៦០កន្លែង មាននៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង
https://www.facebook.com/share/p/1arKqUBtXf/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+3
[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 8 September 2026.
https://www.facebook.com/share/p/1Hok4hgArD/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
អ្នកនាំពាក្យបញ្ជាក់ពីចេតនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពង្រឹងចារកម្មក្ដោបមុខសញ្ញាគ្រឿងញៀន ឱ្យដូចតាមដានក្រុមប្រឆាំងក្រៅច្បាប់!
ប្រសាសន៍ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលណែនាំកម្លាំងសមត្ថកិច្ចប្រើជំនាញចារកម្ម តាមដានក្រុមជួញដូរគ្រឿងញៀន ឱ្យដូចចារកម្មតាមដានសកម្មជនប្រឆាំងក្រៅច្បាប់ គឺមិនមែនជាការរំលោភសិទ្ធិបុគ្គលឯកជនរបស់ប្រជាពលរដ្ឋទូទៅ ឬជាចេតនារំលោភសិទ្ធិនយោបាយរបស់បុគ្គល ឬសកម្មជននយោបាយណាមួយនោះឡើយ។ នេះជាការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក រ៉េន រតនៈ បានជម្រាបជូនសាធារណជនទៀតថា ប្រសាសន៍ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឆ្លុះបញ្ចាំងពីភាពក្លាហាន និងការទទួលស្គាល់ការពិត អំពីភាពនៅមានកម្រិតរបស់កម្លាំងសមត្ថកិច្ច លើការងារតាមដាន ស្រាវជ្រាវ និងបង្ក្រាបពួកឧក្រិដ្ឋជនគ្រឿងញៀន តម្រូវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬយុទ្ធវិធីផ្សេងៗ រួមទាំងការប្រើកម្លាំងជំនាញចារកម្មឱ្យមានប្រសិទ្ធភាពដូចចារកម្មលើក្រុមប្រឆាំងក្រៅច្បាប់។ ជំនាញចារកម្ម ដែលបើតាមអ្នកនាំពាក្យ កន្លងមក កម្លាំងជំនាញនេះ បានជួយទប់ស្កាត់ទាន់ពេលវេលា នូវរាល់ការប៉ុនប៉ងបង្កភាពវឹកវរដល់សង្គម ជាពិសេសការព្យាយាមបង្កើតបដិវត្តន៍ពណ៌ ឬអំពើវិទ្ធង្សនាផ្សេងៗ ដែលនាំមហន្តរាយដល់ប្រទេសជាតិ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាដើម។
ត្រង់ចំណុចនេះ អ្នកនាំពាក្យបានផ្ដល់ការពន្យល់បន្ថែមជូនសាធារណជនជ្រាបថា នៅគ្រប់ប្រទេសលើពិភពលោក កម្លាំងចារកម្ម គឺជាកម្លាំងសំងាត់របស់រដ្ឋ ដែលមានតួនាទី និងភារកិច្ចតាមដាន និងប្រមូលព័ត៌មាន លើរាល់បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមានផែនការ ឬប៉ុនប៉ងព្យាយាមប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃសង្គម ជាពិសេសទប់ស្កាត់មិនឱ្យផែនការអាក្រក់ណាមួយកើតឡើងនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។
"ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដាក់ទិសដៅឱ្យកម្លាំងជំនាញ ពង្រឹងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសមេក្លោងលួចផលិត ជួញដូរ និងចែកចាយគ្រឿងញៀន ឱ្យបានប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុខុមាលភាពប្រជាជន និងទប់ស្កាត់បាតុភាពអសន្តិសុខផ្សេងទៀតក្នុងសង្គម"។ លោក រ៉េន រតនៈ បានបញ្ជាក់ចុងក្រោយយ៉ាងដូច្នេះ ភ្ជាប់នឹងសេចក្ដីថ្លែងអំណរគុណចំពោះសាធារណជនដែលបានចាប់អារម្មណ៍ និងចូលរួមបញ្ចេញមតិ និងទស្សនៈជុំវិញប្រធានបទនេះ ដោយអះអាងថានេះជាដំណើរការធម្មតាមួយនៃសង្គមប្រជាធិបតេយ្យដែលផ្ដល់តម្លៃដល់សេរីភាពបញ្ចេញមតិ៕
https://www.facebook.com/share/p/1GqUBPj9ba/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+9
នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់បញ្ជូន លោកស្រី វរសេនីយ៍ឯក គារ សុខគាង អនុប្រធាននាយកដ្ឋាន, លោកស្រី វរសេនីយ៍ទោ ហ៊រ យូម៉ី នាយរងការិយាល័យ និងលោក អនុសេនីយ៍ឯក ព្រាប ចិត្រា នាយផ្នែក ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)»។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅសាលបណ្តុះបណ្តាលស្ថានីយទូរទស្សន៍ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ទីស្តីការក្រសួងមហាផ្ទៃ។
https://www.facebook.com/share/p/1F2UePz2Sy/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+6
នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានដឹកនាំក្រុមចម្រុះការងារអធិការកិច្ចហត្ថពលកម្មបរទេសប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ពាក់ព័ន្ធការងារចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានាក្នុងដែនសមត្ថកិច្ចខេត្ត ។
https://www.facebook.com/share/p/19CH4h5bBf/?mibextid=wwXIfr
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+6
នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះការងារអធិការកិច្ចហត្ថពលកម្មបរទេសប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ពាក់ព័ន្ធការងារចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានាក្នុងដែនសមត្ថកិច្ចខេត្ត ។
https://www.facebook.com/share/p/19CH4h5bBf/?mibextid=wwXIfr
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+6
នៅព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ។
https://www.facebook.com/share/p/1HBc9Y9RuE/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
សេចក្ដីសង្ខេបព័ត៌មាន (Press Briefing) ស្ដីពី លទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល៣ឆ្នាំ (២០២៣ - ឆមាសទី១ឆ្នាំ២០២៦) ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា!
https://www.facebook.com/share/v/1D7d8j77E1/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+9
គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រៀមចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការគ្រប់គ្រងអន្តោប្រវេសន៍ ឆ្នាំ២០២៦ នៅប្រទេសចិន
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ០៧ រូប ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំ «អនុវេទិកាស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងអន្តោប្រវេសន៍ ឆ្នាំ២០២៦» (Sub-Forum on Migration Management Cooperation 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងលៀនអ៊ីនកាង (Lianyungang) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។
ការចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងអន្តោប្រវេសន៍ និងការផ្លាស់ប្តូរបទពិសោធន៍រវាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងតំបន់។
https://www.facebook.com/share/p/19auZ5LSVu/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+2
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២០នាក់ ស្រី៦នាក់ ដូចខាងក្រោម៖
១- ជំនាញព័ត៌មានវិទ្យា បញ្ញាសិប្បនិមិ្មត (AI) សន្តិសុខសាយប័រ Hardware និង Software ចំនួន ១០នាក់ ស្រី ៣នាក់
២- ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងភស្តុភារកម្ម ចំនួន ៣នាក់ ស្រី ១នាក់
៣- ជំនាញនីតិសាស្ត្រ ចំនួន ៣នាក់ ស្រី ១នាក់
៤- ជំនាញវិភាគទិន្នន័យ គ្រប់គ្រងគម្រោង និងរដ្ឋបាលសាធារណៈ ចំនួន ៤នាក់ ស្រី ១នាក់។
👉ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
https://www.facebook.com/share/p/1DufqB3ZG8/?mibextid=wwXIfr
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
+2
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន២០នាក់ ស្រី៦នាក់ ដូចខាងក្រោម៖
១- ជំនាញព័ត៌មានវិទ្យា បញ្ញាសិប្បនិមិ្មត (AI) សន្តិសុខសាយប័រ
Hardware និង Software ចំនួន ១០នាក់ ស្រី ៣នាក់
២- ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងភស្តុភារកម្ម ចំនួន ៣នាក់ ស្រី ១នាក់
៣- ជំនាញនីតិសាស្ត្រ ចំនួន ៣នាក់ ស្រី ១នាក់
៤- ជំនាញវិភាគទិន្នន័យ គ្រប់គ្រងគម្រោង និងរដ្ឋបាលសាធារណៈ ចំនួន ៤នាក់ ស្រី ១នាក់។
👉ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
https://www.facebook.com/share/p/1DufqB3ZG8/?mibextid=wwXIfr
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
ជនជាតិចិន ១២២នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
.............................
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ១២២នាក់ (ស្រី៣នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។
https://www.facebook.com/share/v/1CxeVHHzf3/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
ឱកាសការងារ ចំនួន៣ទីតាំង ស្មើ៣២កន្លែង មាននៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
https://www.facebook.com/share/p/1Dc8Hd4GBp/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
ស្វែងយល់ពីឯកសណ្ឋាន និងសញ្ញាស័ក្តិផ្លូវការរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
.....
រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
https://www.facebook.com/share/v/1BmosJdK3n/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
ជនជាតិចិន ១២១នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
.............................
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ១២១នាក់ (ស្រី២នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។
https://www.facebook.com/share/v/1F1RZTRQis/
🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh
