en
Feedback
662
Subscribers
No data24 hours
No data7 days
-730 days
Posts Archive
វីដេអូព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីបំភ្លឺ ស្តីពីដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួន លោក ចេន ហ្ស៊ី

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ស្វាគមន៍មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក និងនាវា USS CINCINNATI នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ត
+7
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ស្វាគមន៍មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក និងនាវា USS CINCINNATI នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងឡើងទស្សនកិច្ចលើនាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) ដែលបានចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក ដែលប្រព្រឹត្តទៅនៅ មូលដ្ឋានសមុទ្ររាម។ សូមថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕ January 26, 2026 His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence welcomed His Excellency Admiral Samuel Paparo, the Commander of the United States Indo-Pacific Command, for a courtesy call, working discussion, and the visit of the US warship USS CINCINNATI (LCS 20). The vessel is docked at Ream Naval Base, Preah Sihanouk Province, from January 24 to 28, 2026, to promote relations and cooperation between the Cambodian and US navies. We thank the United States for its continued attention to the Cambodian-Thailand border situation and for the implementation of the spirit of the Kuala Lumpur Joint Declaration, especially in promoting the work of the ASEAN Observer Team (AOT) and supporting the acceleration of the JBC process for the survey and demarcation of the land boundary between the two countries.

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាក
+2
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ” (AKP) ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន៖ (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។ (៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ —————— #CambodiaWantsPeace #JusticeForCambodia

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ពាក្យប្ដឹងចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ
+3
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ពាក្យប្ដឹងចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ ទៅកាន់លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស Cambodian Human Rights Committee Submits Urgent Appeal to UN Special Rapporteur Paula Gaviria Betancur Over Grave Human Rights Violations Against Internally Displaced Persons Caused by Thailand’s Military Actions —————— #CambodiaWantsPeace #JusticeForCambodia

វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយបានបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ រាជធានីភ្នំពេញ,ព្រឹកថ្ងៃអង្គារ ទី២៧ មករា ២០២៥ #CambodiaWantsPeace #JusticeForCambodia

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់តែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ សម្តេចបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារ។ សម្តេចបវរធិបតី បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ ការចូលរួមនេះ គឺ។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម។ ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕ #CambodiaWantsPeace #JusticeForCambodia

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្
+2
សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី Clarification by the Spokesperson of the Ministry of Foreign Affairs and International Cooperation on the Legal Proceedings and Deportation of Chen Zhi #CambodiaWantsPeace #JusticeForCambodia

សម្តេច ម៉ែន សំអន អញ្ជើញជាតំណាង សម្តេចតេជោ ដឹកនាំគណប្រតិភូគណបក្សប្រជាជនកម្ពុជាចូលជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម
+2
សម្តេច ម៉ែន សំអន អញ្ជើញជាតំណាង សម្តេចតេជោ ដឹកនាំគណប្រតិភូគណបក្សប្រជាជនកម្ពុជាចូលជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម ត្រូវបានតែងតាំងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម (ហាណូយ) ៖ ក្នុងដំណើរបំពេញបេសកកម្ម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា បានដឹកនាំគណប្រតិភូគណបក្សប្រជាជនកម្ពុជាចូលជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ នារសៀលថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម តូ ឡឹម បានគោរពថ្លែងអំណរគុណដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរចំពោះភាពជោគជ័យនៃសមាជជាតិលើកទី១៤។ ឯកឧត្តមបានសម្តែងការកោតសរសើរជាពិសេសចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដោយហៅដំណើរទស្សនកិច្ចនេះថាជាការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ ឯកឧត្តមបានកត់សម្គាល់ថា សមាជបក្សលើកទី១៤ គឺជាការចាប់ផ្តើមនៃយុគសម័យអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម ក្រោមបាវចនា «សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ»។ ឯកឧត្តម បានមានប្រសាសន៍ថា សមាជនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំ ឯកភាពជាតិ និងសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិភាព ឯករាជ្យ វិបុលភាព និងសុភមង្គល ខណៈពេលដែលកំពុងកំណត់គោលដៅ និងចក្ខុវិស័យជាតិរយៈពេលវែង។ ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះភាពជោគជ័យនៃសមាជបក្សលើកទី១៤ របស់វៀតណាម និងបានអបអរសាទរចំពោះ ឯកឧត្តម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី១៤។ សម្តេច បានកោតសរសើរសមិទ្ធផលយ៉ាងទូលំទូលាយរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឹម ដោយលើកឡើងពីកំណែទម្រង់រដ្ឋបាល ភាពជោគជ័យនៃសេចក្តីសម្រេចរបស់សមាជបក្សលើកទី១៣ កំណើនសេដ្ឋកិច្ចរឹងមាំ និងការកែលម្អស្តង់ដារជីវភាព៕

កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេ
កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។

Cambodian Human Rights Committee Submits Urgent Appeal to UN Special Rapporteur Paula Gaviria Betancur Over Grave Human Rights Violations Against Internally Displaced Persons Caused by Thailand’s Military Actions

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យបង្កើនសមិទ្ធផលថ្មីៗជូនជាតិ មាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់ជាតិ ដោយផ្តោតអាទិភាពទៅលើកិច្ចការមួយចំនួន

[English Below] គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក១.៣០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ As
+3
[English Below] គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក១.៣០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ As of the morning of 26 January 2026, an additional 1,301 displaced persons returned to their homes.

វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ #CambodiaWantsPeace #JusticeForCambodia

វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ #CambodiaWantsPeace #JusticeForCambodia

ប្រទេសថៃបានអះអាងថា វត្តមានរបស់កងទ័ពរបស់ខ្លួនគឺជាវិធានការបន្ធូរបន្ថយភាពតានតឹងដែលស្របនឹងកថាខណ្ឌទី២ នៃសេចក្តីប្រកាសរួម។ តើកម្ពុជាយល់យ៉ាងណាចំពោះការបកស្រាយនេះ?

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មហាគ្រួសារខ្មែរបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាតាមរយៈលិខិតតវ៉ាប្រមាណជិត៧០០លើក ដើម្បីបញ្ជាក់ពីគោលជំហរដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

ឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាជម្រាបជូនខ្លឹមសារនៃជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម
+7
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២៦ មករា ២០២៦។ Receiving a courtesy call and having a discussion with His Excellency Dr. Linkham Douangsavanh, Minister of Agriculture and Environment of the Lao People’s Democratic Republic, at Peace Palace. Phnom Penh, Monday morning, 26 January 2026

Press Release on the Outcomes of the Participation of H.E. Prof. Bundit Sapheacha Dr. Sok Siphana, Senior Minister in charge
+2
Press Release on the Outcomes of the Participation of H.E. Prof. Bundit Sapheacha Dr. Sok Siphana, Senior Minister in charge of Special Missions, and Chairman of the Trade Policy Advisory Board (TPAB), at the 56th World Economic Forum (WEF) Annual Meeting 2026 and Related Meetings. Davos-Klosters, Switzerland, 19–23 January 2026

CMAC៖ នេះគឺជារូបរាងរបស់កូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃបានប្រើប្រាស់មកលើប្រទេសកម្ពុជាហើយភាគច្រើនត្រូវបានរកឃើញនៅលំនៅដ្ឋានរបស់ប
+3
CMAC៖ នេះគឺជារូបរាងរបស់កូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃបានប្រើប្រាស់មកលើប្រទេសកម្ពុជាហើយភាគច្រើនត្រូវបានរកឃើញនៅលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ អង្គភាពស៊ីវម៉ាក់អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងប្រាប់បងប្អូនកូនក្មួយដែលរស់នៅតំបន់ប្រឈមឱ្យកុំប៉ះពាល់ និងរាយការណ៍មកអង្គភាពស៊ីម៉ាក់។