en
Feedback
662
Subscribers
No data24 hours
No data7 days
-730 days
Posts Archive
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំច
+4
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្តទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា។ On the afternoon of 28 January 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, participated in the Extended Informal Consultation on the Implementation of the Five-Point Consensus (5PC) on Cebu Island, Philippines. The Meeting noted the progress achieved and discussed mechanisms to effectively implement the Five-Point Consensus (5PC), with particular emphasis on achieving lasting peace, stability, and normalcy in Myanmar. Cambodia reaffirms its readiness to work with all partners, especially the Philippines, in identifying solutions and initiatives to ease tensions in Myanmar.

ក្រុមប្រឹក្សាសន្តិភាពប្រកាសស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក ------ នៅលើបណ្តាញសង្គម X នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុមប្រ
ក្រុមប្រឹក្សាសន្តិភាពប្រកាសស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក ------ នៅលើបណ្តាញសង្គម X នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងជំនួបជាមួយឯកឧត្តម សាមូអែល ប៉ាប៉ារ៉ូ មេបញ្ជាការនៃបញ្ជាការដ្ឋាន ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។ ការសម្រេចចិត្តនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក៕

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងតួនាទីរបស់អ្នកនយោបាយនៅក្នុងអំឡុងពេលដែលប្រទេសជាតិ កំពុងម
+1
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងតួនាទីរបស់អ្នកនយោបាយនៅក្នុងអំឡុងពេលដែលប្រទេសជាតិ កំពុងមានជម្លោះជាមួយប្រទេសជិតខាង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

[English Below] ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង ៦សែន ៤ម៉ឺន​នាក់ មានជាង ​​៥សែន ៣ម៉ឺន​​នាក់ ឬ​ជិត ​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវ
+3
[English Below] ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង ៦សែន ៤ម៉ឺន​នាក់ មានជាង ​​៥សែន ៣ម៉ឺន​​នាក់ ឬ​ជិត ​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានា​ចំនួន ​​១១២.១៦៤នាក់ទៀត​។ Approximately 530,000 people, equivalent to about 83 percent of the total of more than 640,000 displaced persons, have returned to their homes. As a result, there are 112,164 displaced persons remaining in displacement camps.

តើការចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្ដិភាព កម្ពុជាអាចទទួលបានផលប្រយោជន៍អ្វីខ្លះសម្រាប់ជាតិ?

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ តើការអនុវត្តបទឈប់បាញ់ដែលមានរយៈពេល ១ខែ កន្លងមក នេះ សម្រេចបានលទ្ធផលអ្វីខ្លះ? ហើយរាជរដ្ឋាភិបាលបានកំពុងធ្វើអ្វីបន្តទៀត?

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ https://www.fa
កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ https://www.facebook.com/konkhmer200/posts/pfbid02B7HqE4SS2Xv8tKaJJ6sDQEkk9bX2nHiJB9jo9TJhxfuB6RAZto9UC73r4j7PENcBl

តើការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព តម្រូវឲ្យបង់ប្រាក់ ១ពាន់លានដុល្លារមែនឬ?

[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹ
+3
[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ Press Release on the Situation Following the Ceasefire Agreement from 6:00 AM on 26 January to 6:00 AM on 27 January 2026 and the Position of the Ministry of Interior of the Royal Government of Cambodia.  

មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជា
មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន៥៩.១៥៩នាក់ និងកុមារ៣៧.០៨៨នាក់។ An additional 992 displaced persons returned to their homes. Therefore, approximately 530,000 people, equivalent to about 82 percent of the total of more than 640,000 displaced persons, have reintegrated into their communities. As a result, there are 113,040 displaced persons, including 59,159 women and 37,088 children, remaining in displacement camps.

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជ
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ On the afternoon of 27 January 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, led a delegation to attend the ASEAN Foreign Ministers’ Retreat and Related Meeting, to be held from 28 to 29 January 2026, in Cebu, the Philippines.

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គុណតម្លៃសន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ត្រូវបានពិភពលោកទទួលស្គាល់ជាសកល

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការសម្រេចចិត្តចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព គឺបង្ហាញពីសុឆន្ទៈរបស់កម្ពុជា ក្នុងការលើកកម្ពស់ថែរក្សាសន្តិភាពជាសកល

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ សកម្មភាពទន្ទ្រានចូលកាន់កាប់ទឹកដី និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាត
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ - ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា Press Release Unofficial Translation H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following: On the afternoon of January 27, the Secretariat of the Cambodia-Thailand Regional Border Committee (RBC) convened at the Poipet International Border Checkpoint, between Cambodia's 5th Military Region and Thailand’s 1st Army Area. The Cambodian delegation was led by Major General Sar Kimpak, Chief of the RBC Secretariat (Cambodia), while the Thai delegation led by Major General Phittayakool Pothisuwan, Chairman of the RBC Secretariat (Thailand). During the session, both sides discussed key agendas and exchanged documentation in preparation for the upcoming Special Meeting of the Cambodia-Thailand RBC, scheduled for January 29, 2026. This meeting was conducted in accordance with the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) held on December 27, 2025. The primary objective is to ensure the full and effective implementation of the Joint Statement, foster mutual trust, and maintain peace and stability along the border to facilitate a return to normalcy. It is also worth noting that the RBC Secretariat meeting is scheduled from January 27 to 28, 2026, under the observership of the ASEAN Observer Team (AOT) of Cambodia and Thailand. January 27, 2026, Banteay Meanchey, Cambodia.

វីដេអូព័ត៌មាន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល និងមិនតម្រូវឱ្យបង់ថវិកាទេ សម្រាប់អាណត្តិ៣ឆ្នាំ

វីដេអូព័ត៌មាន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ពាក្យប្ដឹងចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស