en
Feedback
662
Subscribers
No data24 hours
No data7 days
-730 days
Posts Archive
ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលកម្ពុជា ដោយប្រើប្រាស់តុលាការក្នុងស្រុករបស់ថៃ គ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ The
ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលកម្ពុជា ដោយប្រើប្រាស់តុលាការក្នុងស្រុករបស់ថៃ គ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ The legal complaint brought against the senior leadership of Cambodia through Thailand’s domestic judicial mechanisms lacks a basis under international law.

ថៃបន្ដធ្វើនយោបាយទុច្ចរិត! ប្ដឹងនាយករដ្ឋមន្រ្ដីកម្ពុជា និងប្រធានព្រឹទ្ធសភាទៅតុលាការក្នុងស្រុកខ្លួនឯង ដោយចោទប្រកាន់ទម្លាក់កំហុសលើបញ្ហាព្រំដែន

តើក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានបង្ហាញឥរិយាបថយ៉ាងណា នៅក្នុងអំឡុងពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ?

វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០
+5
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ Cambodia PR Team Responses Regarding Cambodia - Thailand Border Situation 29 January 2026

តើសាមគ្គីជាតិ និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលការពារជាតិមានសារៈសំខាន់យ៉ាងណានៅក្នុងស្ថានភាពដូច្នេះ?.mp4

កម្ពុជាកំពុងស្ថិតនៅក្នុងសមីការភូមិសាស្ត្រនយោបាយពិភពលោកថ្មី https://www.facebook.com/konkhmer200/posts/pfbid02XfeXZFv1eNbmGKYb
កម្ពុជាកំពុងស្ថិតនៅក្នុងសមីការភូមិសាស្ត្រនយោបាយពិភពលោកថ្មី https://www.facebook.com/konkhmer200/posts/pfbid02XfeXZFv1eNbmGKYbEmEPQd81hvCqxn2A7VUt3qnuW3WuuccLx56s4HU1QCyRxLNal

[English Below] គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ​ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជាង​​៥សែន
+3
[English Below] គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ​ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជាង​​៥សែន៣ម៉ឺន​​នាក់ ឬ​ជិត​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ​​។ As of the morning of 29 January 2026, approximately 530,000 people, equivalent to about 83 percent of the total of more than 640,000 displaced persons, have returned to their homes

Cambodia Protests against Legal Complaint by Thai Senior Official

សេចក្តីប្រកាសព័ត៌មាន កម្ពុជា តវ៉ា​ជំទាស់​នឹង​ពាក្យ​បណ្តឹង​ផ្លូវ​ច្បាប់​របស់​មន្ត្រីជាន់ខ្ពស់ថៃ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ តើរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ដល់ជនភៀសសឹកដូចម្តេចខ្លះ?

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៖ កិច្ចប្រជុំក្រុមលេខាធិកាដ្ឋាន (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងភូមិភាគទី១ថៃ បានបញ្ចប់ដោយពុំមានលទ្ធផលណាមួយ

លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ឋប្រាំចំណុច Outcomes of the Ext
+4
លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ឋប្រាំចំណុច Outcomes of the Extended Informal Consultation on the Implementation of the Five-Point Consensus

Cambodia PR Team Responses Regarding Cambodia - Thailand Border Situation 29 January 2026
+2
Cambodia PR Team Responses Regarding Cambodia - Thailand Border Situation 29 January 2026

Press Release Unofficial Translation H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defen
+9
Press Release Unofficial Translation H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following: On the morning of January 29 at 09:00am, the Secretariat of the Cambodia-Thailand Regional Border Committee (RBC) have concluded their 3 days discussion at the Poipet International Border Checkpoint, Banteay Meanchey Province, Kingdom of Cambodia and Sa Kaeo Province, Kingdom of Thailand, between Cambodia's 5th Military Region and Thailand’s 1st Army Area. The Cambodian delegation was led by Major General Sar Kimpak, Chief of the RBC Secretariat (Cambodia), while the Thai delegation led by Major General Phittayakool Pothisuwan, Chairman of the RBC Secretariat (Thailand). Please note that as both parties have yet to reached common ground, both parties agreed to return to their respective headquarters to continue exchanging documents and negotiating until a consensus is reached. This will be followed by a formal signing ceremony and a meeting of the Cambodia-Thailand Military Region Border Committee (RBC), between the 5th Military Region of Cambodia and the 1st Army Area of Thailand. This special RBC meeting was conducted in the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC), held on December 27, 2025. Both sides reaffirmed their commitment to fully implementing the results of that meeting, while continuing efforts to reduce border tensions and seeking practical cooperation to promote regional peace, stability, and a swift return to normalcy. It is also worth noting that the RBC Secretariat meeting is scheduled from January 27 to 29, 2026, under the observation of the ASEAN Observer Team (AOT) of Cambodia and Thailand. January 29, 2026, Banteay Meanchey, Cambodia.

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាត
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ - ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសា
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។ ក្នុងឱកាសនេះផងដែរ កម្ពុជាសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ដែលសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព និងកំណើនក្នុងតំបន់។ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦